ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

កិច្ចប្រជុំ​ក្រុមការងារ​បង្កើត​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី (PGM-WEE) ខេត្តសៀមរាប​

​នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ លោកស្រី យូ សុភា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​បង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី (PGM-WEE) ខេត្តសៀមរាប បាន​បើក​កិច្ចប្រជុំ​បច្ចេកទេស​សម្រាប់​មេរៀន​ទី​៣ ស្តីពី ការវិភាគ​អាជីវកម្ម ដោយបាន​ទទួល​បច្ចេក​ទេស​ពី​អ្នកជំនាញការ​JICA ជប៉ុន​។​ ​មេរៀន​ទី​៣ ស្តីពី​ការវិភាគ​យេនឌ័រ​នេះ រៀបចំឡើង​ដើម្បី​ឲ្យ​អ្នកទទួលផល​ពី​គម្រោង​ពិនិត្យមើល​អំពី​ស្ថានភាព​អាជីវកម្ម​នាពេល​បច្ចុប្បន្ន​តាម​ទស្សនទាន ៤P (​ការផលិត...

ព័ត៌មានលំអិត

ស្នងការ​នគរបាល​ខេត្តសៀមរាប ដាក់បទបញ្ជា​មិន​ឲ្យ​យក​រថយន្ត​ស្លាក​លេខ​នគរបាល ទៅប្រើ​ប្រាស់​ក្នុង​វិស័យ​ឯកជន​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខ​០១៩​ស​ណន របស់​ក្រសួងមហាផ្ទៃ ស្ដីពី​ការគ្រប់គ្រង​ប្រើប្រាស់​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ ការគ្រប់គ្រង​ប្រើប្រាស់​អាវុធជាតិផ្ទុះ និង​មធ្យោបាយ នា​រសៀល ថ្ងៃទី​១៥ ខែ​កក្ត​ដា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានដាក់​បទបញ្ជា​ដល់​កម្លាំង​នគរបាល​ទាំងអស់ មិន​ត្រូវយក​រថយន្ត​ស្លាក​នគរបាល​ទៅប្រើ​ប្រាស់​ក្នុង​វិស័យ​ឯកជន ឬ​ឲ្យ​ជនបរទេស​ប្រើប្រាស់​រថយន្ត​ស្លាក​លេខ​រដ្ឋ​ជាដាច់ខាត ជាពិសេស កងកម្លាំង​នគរបាល​និង​អាវុធ មិនត្រូវ​ឲ្យ​មានការ​ចេញ ទៅ​ការពារ...

ព័ត៌មានលំអិត

 ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​ស្រីស្នំ នាំយក ទៀន​ព្រះវស្សា គ្រឿងឧបភោគ​បរិភោគ​និង ថវិកា​មួយចំនួន ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ក្នុង​វត្ត​ទាំង​៩ របស់​ស្រុក​ស្រីស្នំ​

​នា​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ ២០១៩​នេះ ឯកឧត្តម​ស៊ិន រុន អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ និង ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​មូលដ្ឋាន​ស្រុក​ស្រីស្នំ រួមជាមួយ​ឯកឧត្តម លោក លោកស្រី ជា​អនុប្រធាន និង ជា​សមាជិក​សមាជិកា​ក្រុមការងារ​ថ្នាក់ជាតិ ថ្នាក់​ខេត្ត ថ្នាក់ស្រុក បាន​នាំយក​ទៀន​ព្រះវស្សា គ្រឿងឧបភោគ​បរិភោគ និង...

ព័ត៌មានលំអិត

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាំយក​ទៀន​ចំណាំ​ព្រះវស្សា​ទៅ​ប្រគេន​ព្រះសង្ឃ​ចំនួន​៦​វត្ត​ក្នុង​ខេត្តសៀមរាប​

​ក្នុង​រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៤​និង​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​សហការី បាន​នាំយក​ទៀន​ចំណាំ​វស្សា​ទៅ​ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត​ចំនួន ៦​ក្នុង​ខេត្តសៀមរាប រួមមាន ៖ វត្ត​រាជ​បូព៌ , វត្ត​ព្រះព្រហ្ម​រ័ត្ន , វត្ត​អង្គរ​ខាងត្បូង ,...

ព័ត៌មានលំអិត

ក្រុមការងារ​ចំរុះ​នៃ​រដ្ឋបាល​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​ដើម្បី​ត្រៀម​បន្ត​អនុវត្ត​ជំហាន​ទី​១១ នៃ​ផ្លូវ​ទី​១១ សម្រាប់​កាត់​ខ្សែ​កា​ប្លិ៍​អាកាស​តាមផ្លូវ​សាធារណៈ​ក្នុង​ក្រុង​សៀមរាប​

​កាលពី​រសៀល​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ លោកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ រវាង​ក្រុមការងារ​ចំរុះ​នៃ​រដ្ឋបាល​ខេត្តសៀមរាប និង​ប្រតិបត្តិ​ករ​ទូរ​គម​នា គម​ន៍​នានា​ចំនួន​១០​ក្រុមហ៊ុន ដើម្បី​ជជែក​ពិភាក្សា​ត្រៀម​បន្ត​អនុវត្ត​ជំហាន​បន្ទាប់​ទៀត ក្នុងការ​កាត់​ខ្សែ​កា​ប្លិ៍​អាកាស មក​ប្រើ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​ដី​វិញ ដោយបាន​ពិនិត្យ កំណត់​ពេលវេលា និង ទីតាំង សម្រាប់​ការចុះ​អនុវត្តន៍​ ​លោក...

ព័ត៌មានលំអិត

រដ្ឋលេខាធិការ​ក្រសួងការពារជាតិ នាំយក​ទៀន​ចំណាំ​ព្រះវស្សា និង ទ័យ​ទាន​ចំនួន​០៩​មុខ ទៅ​ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត​រាជ​បូព៌​

​កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ឃឹម ប៊ុន​សុង រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ រួម​នឹង​បុគ្គលិក​សណ្ឋាគារ​បុរី​អង្គរ​ខេត្តសៀមរាប បាន​នាំយក​ទៀន​ចំណាំ​វស្សា​ទៅ​ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត​រាជ​បូព៌ ស្ថិតក្នុង​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប រួមមាន ៖​ទៀនវស្សា ០១​គូ ,​អង្ករ​ចំនួន ២០០​គីឡូក្រាម , ប្រេងឆា...

ព័ត៌មានលំអិត

កុដិ​០១​ខ្នង នៅ​វត្ត​វេឡុវ័ន​ដោក​ពោ​យ​គោក​ក្រោល ក្នុងស្រុក​ស្រីស្នំត្រូវ​អគ្គិភ័យ​ឆេះ​អស់​កាលពី​យប់មិញ​

​លោក​វរសេនីយ៍ឯក អ៊ុន ស្រស់ អធិការនគរបាល​ស្រុក​ស្រីស្នំ បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​២០​និង​៤០​នាទី នា​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ មាន​អគ្គិភ័យ​មួយ​បាន​កើតឡើង នៅ​វត្ត​វេឡុវ័ន ដោក​ពោ​យ​គោក​ក្រោល ស្ថិតក្នុង​ឃុំ​ជ្រោយ​នាង​ងួន ស្រុក​ស្រីស្នំ ខេត្តសៀមរាប ដោយ​ឆេះ​កុដិ​០១​ខ្នង​អស់ទាំង​ស្រុង មាន​ទំហំ​១២​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ក្បឿង ជញ្ជាំង​ក្ដារ...

ព័ត៌មានលំអិត

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ https://www.youtube.com/watch?v=uM1ywT8qx_M

ព័ត៌មានលំអិត

រថយន្ត​ទេសចរ​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​មកលេង​ភ្នំ​គូលែន ចុះ​មកវិញ​ហ្វ្រាំង​មិន​ស៊ី​ក្រឡាប់​របួសធ្ងន់​ស្រាល​១២​នាក់​

​លោក​វ​សេនីយ៍​ឯក ស៊ុន អេង អធិការនគរបាល​ស្រុក​ស្វាយ​លើ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១៤​និង​១០​នាទី ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ រថយន្ត​ទេសចរ​មួយគ្រឿង ពណ៌​លឿង ម៉ាក​HYUNDAI COUNTY ពាក់​ស្លាក​លេខ ភ្នំពេញ 3E: 6998 ឆ្នាំ​ផលិត 2004 អ្នកបើកបរ​ឈ្មោះ...

ព័ត៌មានលំអិត

រដ្ឋមន្ត្រី​ទេសចរណ៍ ព្រមាន​ទប់ស្កាត់​ការី​ទេសចរណ៍​រកស៊ី​លក់​កញ្ចប់​ទស្សនកិច្ច​ថ្លៃ​សូន្យ ព្រោះ​នាំឱ្យ​ប៉ះពាល់​ដល់​កិត្តិនាម​ជាតិ និង​នយោបាយ​ទេសចរណ៍​របស់​ជាតិ​

​ដោយសារ​នៅតែមាន​សកម្មភាព​អាជីវកម្ម​បែប Zero Package Tour ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ដែលនាំឱ្យ​ប៉ះពាល់​ដល់​កិត្តិនាម​ជាតិ និង​ទេសចរ​អន្តរជាតិ​ជារឿយៗ​នោះ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានប្រកាស​ទប់ស្កាត់​ការប្រកប​អាជីវកម្ម​ប្រភេទ​នេះ ដោយបាន​ព្រមាន​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងឡាយណា​ដែល​នៅតែ គគ្លើន​។​ ​ការប្រកាស​យ៉ាង​ដាច់អហង្កា​យ៉ាង​ដូច្នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ពិធី បិទ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើក​ទី​១ ស្តីពី​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប នា​ចុង​សប្ដាហ៍​នេះ​។​...

ព័ត៌មានលំអិត
Page 585 of 699 1 584 585 586 699

Recommended

សូម Like និង Follow ពួកយើង