ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

សិស្សានុសិស្សនិទ្ទេស អេ(A) ថា “កត្តាខ្លួនឯង” ជាកត្តាដែលសំខាន់ជាងគេ ដែលធ្វើឱ្យពួកគាត់ទទួលបានជោគជ័យក្នុងការសិក្សា

សិស្សានុសិស្សនិទ្ទេស A ក្នុងខេត្តសៀមរាប បានលើកឡើងថា ដើម្បីជួយឱ្យការសិក្សារបស់សិស្សានុសិស្សទទួលបានជោគជ័យ គឺមានកត្តាជាច្រើនរួមសមគ្នា ដូចជា៖ ខ្លួនឯង គ្រួសារ សាលារៀន និងសង្គមជាតិ។ ប៉ុន្តែក្នុងនោះ “កត្តាខ្លួនឯង” គឺជាកត្តាធំជាងគេដែលអាចធ្វើឱ្យសិស្សានុសិស្សទទួលបានជោគជ័យក្នុងការសិក្សានាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ យុវតី ហោ ឆិឆាណាន និងយុវជនថោង និស្ស័យ...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ២៧៣គ្រួសារ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ទទួលបានអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ បងប្អូនប្រជាពលរដ្ឋរងគ្រោះគ្រោះមហន្តរាយដោយធម្មជាតិចំនួន ២៧៣គ្រួសារ រស់នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយផ្នែកជីវភាពបានមួយរយៈពេលខ្លី ធ្វើឡើងតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងរដ្ឋបាលខេត្តសៀមរាប ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី១យួរ,...

ព័ត៌មានលំអិត

រដ្ឋបាលខេត្ដសៀមរាប បើកកិច្ចប្រជុំស្ដីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃបឹងពែរ និងភ្នំត្នោត-ភ្នំពក

នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥នេះ អាជ្ញាធរខេត្តសៀមរាប ដឹកនាំដោយ លោក អុឹង គឹមលាង អភិបាលរងខេត្ត បានបើកកិច្ចប្រជុំស្ដីពីការទប់ស្កាត់ និងបង្ក្រាប បទល្មើសធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃបឹងពែរ និងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាព និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ លោក ឃឺន សុគុណវិសិទ្ធ អនុប្រធានមន្ទីរបរិស្ថានខេត្ដសៀមរាប...

ព័ត៌មានលំអិត

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញឱ្យមន្ត្រីរាជការទូទាំងខេត្តត្រូវសហការគ្នាបំពេញតួនាទីភារកិច្ចឱ្យបានល្អ បម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤ ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាខេត្តសៀមរាប នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំថ្នាក់ដឹកនាំ មន្ត្រីរាជការទូទាំងខេត្ត ត្រូវចូលរួមសហការគ្នាឱ្យបានល្អ ក្នុងការអនុវត្តគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត...

ព័ត៌មានលំអិត

សន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតប្រជែងសរសេរតាមអានថ្នាក់ជាតិ «សំណេរអង្គរ» លើកទី២ នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមករាឆ្នាំ២០២៥ នាមុខប្រាសាទអង្គរវត្ត

សំណេរអង្គរ ដែលនឹងធ្វើឡើងដោយការសរសេរតាមអាន ក្នុងបំណងស្វែងរកអ្នកសរសេរបានត្រឹមត្រូវតាមក្បួនអក្ខរាវិរុទ្ធ នៃអក្សរសាស្ត្រខ្មែរព្រមទាំងអ្នកមានស្នាដៃសរសេរអក្សរបានស្អាតបំផុតនឹងប្រារព្ធឡើងជាលើកទី២នៅប្រាសាទអង្គរវត្ត នៅថ្ងៃទី១៩ខែមករាឆ្នាំ២០២៥ខាងមុខ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាមុខប្រាសាទអង្គរវត្តថ្ងៃទី០៥ ខែមករាឆ្នាំ២០២៥ លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានលើកឡើងពីគុណតម្លៃនៃរមណីយដ្ឋានអង្គរ ផ្សាភ្ជាប់ជាមួយការប្រកួតសំណេរអង្គរ និងការលើកកម្ពស់អក្សរសាស្រ្តខ្មែរ។ លោក លឹម ប៊ុនហុក គណៈកម្មការរៀបចំសំណេរអង្គរ លើកទី២ នេះមានបេក្ខជនចំនួនជាង១២០០នាក់បានចុះឈ្មោះចូលប្រកួតក្នុងនោះ...

ព័ត៌មានលំអិត

ក្រសួងមហាផ្ទៃដាក់ដំណើរការទីស្នាក់ការផ្តល់សេវាធ្វើលិខិតឆ្លងដែន នៅខេត្តសៀមរាបជាផ្លូវការ

ក្រសួងមហាផ្ទៃ បានសម្ពោធដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន នៅខេត្តសៀមរាប នារសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥នេះ ក្រោមអធីបតីភាព ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម...

ព័ត៌មានលំអិត

សិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប

នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ ក្រោមអធិបតី ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ម៉ក់...

ព័ត៌មានលំអិត

ភូមិចំនួន៦ ក្នុងស្រុកពួក ត្រូវបានមន្ត្រីជំនាញប្រកាសផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកពួក បានរៀបចំពិធីប្រកាសផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិចំនួន៦ រួមមាន៖ ភូមិតាត្រាវ ភូមិមុខប៉ែន ភូមិត្រកៀត ភូមិគោករាំង ភូមិគោករុន និងភូមិស្វាហួល ក្នុងឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប។...

ព័ត៌មានលំអិត

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធបន្តចូលរួមទប់ស្កាត់ពលកម្មកុមារ

ក្នុងពិធីចែកកង់ សម្លៀកបំពាក់ និងសម្ភារៈសិក្សាដល់កុមារគោលដៅរបស់គម្រោងកិច្ចអន្តរាគមន៍ស្នូលសម្រាប់ឆ្នាំ២០២៤ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋនៅស្រុកសូទ្រនិគម នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥នេះ អនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប លោកជំទាវ យូ សុភា បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ សូមបន្តចូលរួមក្នុងការងារទប់ស្កាត់ពលកម្មកុមារ ព្រោះពលកម្មកុមារ គឺជាបញ្ហាលក្ខណៈសកល ហើយនៅតែបន្តកើតមានអាស្រ័យកត្តាសំខាន់បី គឺការអប់រំសង្គម ការអនុវត្តច្បាប់ និងការឆក់ឱកាសពីជនល្មើស។...

ព័ត៌មានលំអិត

ក្រុមនិស្សិតស្ម័គ្រចិត្ដប្រទេសកូរ៉េ ផ្ដល់សម្ភារៈសិក្សា និងអាគារសាលប្រជុំមួយខ្នងដល់សាលាបឋមសិក្សាភូមិស្ទឹង ក្នុងស្រុកប្រាសាទបាគង

កាលពីរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥នេះ ក្រុមនិស្សិតស្ម័គ្រចិត្ដ និងសាស្ដ្រាចារ្យមកពីប្រទេសកូរ៉េខាងត្បូង បានជួយសាងសង់អាគារសាលប្រជុំមួយខ្នង និងផ្ដល់សម្ភារៈសិក្សា និងកីឡាមួយចំនួនទៀត ដល់សាលាបឋមសិក្សាភូមិស្ទឹង ក្នុងស្រុកប្រាសាទបាគង ខេត្ដសៀមរាប ក្នុងន័យរឹតចំណងមិត្ដភាពសិស្ស និងនិស្សិតប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ឱ្យកាន់តែរឹងមាំថែមទៀត។ លោក ផាក ស៊ូនហ៊ីយុន (Baik Soon...

ព័ត៌មានលំអិត
Page 59 of 702 1 58 59 60 702

Recommended

សូម Like និង Follow ពួកយើង