ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាបចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩
ព័ត៌មានលំអិតកិច្ចប្រជុំពិភាក្សា សេចក្តីប្រកាស និងកែសម្រូលគណៈកម្មការ Apps របស់ក្រសួង ព័ត៌មាន (Apps Ministry of Information) បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០១៩ ក្រោមវត្តមានប្រធានអង្គប្រជុំ ឯកឧត្តម ខៀវ កាញារីទ្ធ...
ព័ត៌មានលំអិតជនសង្ស័យ ដែលចាប់បោកកូនខ្លួនឯងនឹងសសរផ្ទះបណ្ដាលឲ្យស្លាប់នោះ ត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទបាគងបានខ្លួនបានហើយ ព្រឹកថ្ងៃទី០៤ ខែកក្តដានេះ ខណៈជនសង្ស័យរូបនេះត្រឡប់មកផ្ទះរបស់ខ្លួនវិញ។ អធិការនគរបាល ស្រុកប្រាសាទបាគង លោកវរសេនីយ៍ឯក មិន ចន្ថា បានឲ្យដឹង នៅព្រឹកមិញនេះថា ក្រោយពីទទួលដំណឹងពីក្រុមគ្រួសារ របស់ក្មេងរងគ្រោះ ថាជនសង្ស័យបានត្រឡប់មកផ្ទះរបស់ខ្លួនវិញ លោកបានចាត់កម្លាំងសមត្ថកិច្ច និងធ្វើការឃាត់ខ្លួនជនសង្ស័យភ្លាមៗ បញ្ជូនមកកាន់អធិការដ្ឋានស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។...
ព័ត៌មានលំអិតសមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ មានករណីអគ្គិភ័យឆេះបន្ទប់ឃ្លាំងស្តុកសម្ភារជួសជុល នៃខារ៉ាអូខេហ្គាឡាក់ស៊ី ស្ថិតនៅក្រុមទី១២ ភូមិដកពោធិ៍សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ សមត្ថកិច្ច បន្តថា មូលហេតុដែលបង្កឲ្យមានអគ្គីភ័យនេះ គឺបណ្ដាលមកពីឆេះឌីសង់ទ័រភ្លើង ហើយនៅក្នុងករណីអគ្គីភ័យនេះ បានបណ្តាលឲ្យរងការខូចខាតសម្ភារប្រើប្រាស់មួយចំនួន រួមមានគ្រែ...
ព័ត៌មានលំអិតសមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោង១យប់ ឈានចូលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ មានភ្លៀងធ្លាក់គ្របដណ្តប់ទូទាំងស្រុកជីក្រែង និងមានខ្យល់កន្ត្រាក់ផងនោះ បានធ្វើឲ្យរលំផ្ទះ១ខ្នង មានទទឹងប្រវែង៧ម៉ែត្រ និងបណ្តោយប្រវែង៩ម៉ែត្រ សង់មិនទាន់រួច ត្រូវរលំដួលទាំងស្រុង ជារបស់ឈ្មោះ ជិន សេន ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិរំជៃច្រុះ...
ព័ត៌មានលំអិតអគារអន្តេវាសិកដ្ឋានចំនួនពីរខ្នងនៅវិទ្យាល័យ ២៨ មករា គឺមួយខ្នងមានទំហំ ២៤ម៉ែត្រគុណនឹង៩ម៉ែត្រ និង ផ្ទះបាយមួយខ្នងមានទំហំ ៩ម៉ែត្រគុណនឹង៤,៥ម៉ែត្រ ដែលបានបំពាក់សម្ភារនិងឧបករណ៍រួចជាស្រេច និងបន្ទប់ទឹក ដែលបានចំណាយថវិកាអស់ចំនួន ១៩ ម៉ឺនដុល្លារអាមេរិក ជាអំណោយសប្បុរសធម៌របស់សប្បុរជនជនជាតិអាល្លឺម៉ង់ តាមរយៈអង្គការសម្រេចសុបិនកុមារកម្ពុជា រួមជាមួយសប្បុរជនក្នុងស្រុក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះ...
ព័ត៌មានលំអិតនៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៩នេះ មានបើកសិក្ខាសាលាមួយ ស្ដីពីការតម្រង់ ទិស គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ និងការប្រើប្រាស់សៀវភៅណែនាំស្ដីពីការ អនុវត្តគម្រោង សៀវភៅប្រតិបត្តិការ សហគមន៍ របស់គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ ហៅកាត់ថា (គម្រោងលាភ) ក្រោមអធិបតីភាពរបស់ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានពន្ឋដារនៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់បទបញ្ញតិនានានិងសេចក្តីណែនាំផ្សេងៗជាពិសេសលើកទឹកចិត្តផ្នែកពន្ឋដារសម្រាប់អ្នកជាប់ពន្ឋតូចនិងមធ្យមក្នុងវិស័យអាទិភាព នៅសណ្ឋាគារអង្គរប៉ារ៉ាឌីខេត្តសៀមរាប ក្រោមអធិបតីភាពលោកបណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ , ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្ដីទី និង លោកស្រី យូ សុភា អភិបាលរងខេត្ត...
ព័ត៌មានលំអិតនៅសាលសន្និសីទនៃសណ្ឋាគារសុខាសៀមរាប នាព្រឹកថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ២០១៩នេះ កិច្ចប្រជុំគណៈកម្មការការងារ VECONAC ឆ្នាំ២០១៩ បានបើកដំណើរកិច្ចប្រជុំពិភាក្សារបស់ខ្លួន ក្នុងគោលបំណងប្រុងប្រៀប និង បង្កើនប្រសិទ្ធភាព នៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣២ នៃមហាសន្និបាតលើកទី១៩ ដើម្បីទទួលបានលទ្ធផល និង បម្រើផលប្រយោជន៍រួមដល់បណ្តាប្រទេសជាសមាជិកទាំងអស់ក្នុងអាស៊ាន ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តមនាយឧត្តម សេនីយ៍...
ព័ត៌មានលំអិតយោងតាមគ្រឹះស្ថានអង្គរ ដែលគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានចេញផ្សាយនៅថ្ងៃទី០១ ខែកក្កដានេះ បានឲ្យដឹងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៩នេះ ភ្ញៀវទេសចរបរទេសដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ១.២៤៤.៤៤៣នាក់ ថយចុះជាង៨ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ហើយតួលេខនេះ ក៏បានធ្វើឱ្យចំណូលនៃការលក់សំបុត្រធ្លាក់ជាង៩ ភាគរយដែរ គឺមានស្មើនឹង ៩៥.៧២៩.៥៦១ដុល្លារសហរដ្ឋអាមេរិក ហើយថវិកាដែលបានពីការងារនេះ បានឧបត្ថម្ភសម្រាប់មូលនិធិគន្ធបុប្ផា មានចំនួនសរុប ២.៤៨៨.៨៨៦ដុល្លារអាមេរិក៕ អត្ថបទ និង...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.