នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥នេះ សិស្សានុសិស្សនៃសិស្សានុសិស្សសាលាបឋមសិក្សាប្រាសាទគោកចក ក្រុងសៀមរាប ទទួលការអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនា ពីព្រះចៅអធិការវត្តប្រាសាទគោកចក តាមរយៈការបណ្តុះសុជីវធម៌ គុណធម៌ ចរិយាធម៌ ព្រោះពួកគាត់ជាធនធានមនុស្សជំនាន់ក្រោយ ជាទំពាំងស្នងឬស្សី ជាសសរទ្រូងរបស់ប្រទេសជាតិនាពេលអនាគត។ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្ត មានថេរដីកាថា កម្មវិធីអប់រំសីលធម៌ដល់សិស្សានុសិស្សនេះ...
ព័ត៌មានលំអិតអាជ្ញាធរខេត្ដសៀមរាបឆ្នាំនេះបានរៀបចំសោភ័ណភាព យ៉ាងស្រស់បំព្រង និងមានកម្មវិធីកម្សាន្តសប្បាយៗជាច្រើទៀតដើម្បីអបអរសាទរឆ្លងឆ្នំាសកល ឆ្នាំថ្មី២០២៤ឈានចូល២០២៥ ជាពិសេសរដ្ឋបាលខេត្តបានបំពាក់ឧបករណ៍បាញ់ទឹក និងភ្លើងលោតតាមចង្វាក់ភ្លេង ដែលអាចបាញ់ទឹកបានកម្ពស់ប្រមាណ៨០ម៉ែត្រ និងបំពាក់ភ្លើងចំម្រុះពណ៌លម្អដោយក្បូរក្បាច់ស្រស់ស្អាតតាមបណ្តាផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ដូចជាសួនច្បារមុខព្រះរាជដំណាក់ និងនៅតំបន់កំសាន្តផប់ស្ទ្រីត និងមានការរាប់ថយក្រោយ ជាមួយការអុជកាំជ្រួចដើម្បីអបអរសាទរឆ្លងឆ្នំាសកលឆ្នាំថ្មី២០២៥ផងដែរ។ លើសពីនេះរដ្ឋបាលខេត្តក្រោមការដឹកនាំរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាបបានណែនាំដល់ អង្គភាពមន្ទីរពាក់ព័ន្ធរៀបចំកម្មវិធីផ្ទាំងទស្សនីយភាពរបាំប្រពៃណីខ្មែរមួយចំនួនដូចជា ការសម្តែងល្ខោនខោល របាំក្រមា...
ព័ត៌មានលំអិតយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានឱ្យដឹងថា រយៈពេល១២ខែ ឆ្នាំ២០២៤ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ៤៧.៨២៦.៩៨១ដុល្លារអាមេរិក ពីការលក់សំបុត្រជូនភ្ញៀវទេសចរបរទេសចូលទស្សនាតំបន់រមណីដ្ឋានអង្គរ ខណៈចំណូលបានពីការចូលទស្សនាតំបន់ចុងឃ្នៀសបានចំនួន ៧៩៤.៣៤៨ដុល្លារអាមេរិក។ សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ក្នុងរយៈពេល១២ខែនេះ មានភ្ញៀវទេសចរទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរចំនួន ១.០២៣.៦៨៨នាក់ កើនឡើងជាង ២៨ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ និងទទួលបានប្រាក់ចំណូលចំនួន ៤៧.៨២៦.៩៨១ដុល្លារអាមេរិក កើនឡើងជាង ២៨ភាគរយ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយដោយធម្មជាតិចំនួន ៣៥០គ្រួសារ រស់នៅក្នុងស្រុកអង្គរជុំ និងស្រុកវ៉ារិន ខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងរដ្ឋបាលខេត្តសៀមរាប ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី១យួរ,...
ព័ត៌មានលំអិតឆ្លងកាត់ការប្រកួតរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់២៩ ខែធ្នូ ឆ្នាំ២០២៤ ព្រឹត្តិការណ៍ប្រកួតបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី ខេត្តសៀមរាប ឆ្នាំ២០២៤ ត្រូវបានបិទបញ្ចប់ជោគជ័យ ដោយមានអ្នកចូលរួមជាច្រើនកុះករ ខណៈជ័យលាភីខ្លែងឯកមន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក លេខ១ បានទៅលើខ្លែងជ័យឯកកណ្តាលវេហាស៍ របស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល, ខ្លែងឯកផ្នែកឯកជនលេខ១ បានទៅលើខ្លែងផែនសិល្បៈ និងកីឡា...
ព័ត៌មានលំអិតសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីដារលាន ដាល់អំបុកឈ្នះ-ឈ្នះ លើកទី៤ នៅក្នុងក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ក្រោមកិច្ចសហការរវាង វេទិកាសន្តិភាពកម្ពុជា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងរដ្ឋបាលខេត្តសៀមរាប ដោយមានអ្នកចូលរួមប្រមាណ២៧០០នាក់ ធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ។ ថ្លែងក្នុងឱកាសនោះ...
ព័ត៌មានលំអិតថ្លែងនៅក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី នៅខាងក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់នៅរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ លោក លី សារី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប មានប្រសាសន៍ថា៖ការបង្ហើរខ្លែងខ្មែរ មិនគ្រាន់តែបង្កបរិយាកាសឱ្យប្រជាពលរដ្ឋ សាធារណជន ទស្សនាប្រកបដោយសេចក្ដីសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែវាជាការផ្ទេរនូវចំណេះដឹងខាងទំនៀមទម្លាប់ប្រពៃណី ដល់យុវជនជំនាន់ក្រោយឱ្យបានស្គាល់ យល់ដឹង និងចូលរួមប្រតិបត្តិ ថែរក្សាការពារ...
ព័ត៌មានលំអិតរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៥-២៦ ខែធ្នូ ឆ្នាំ២០២៤នេះ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស) ដឹកនាំដោយ ឯកឧត្តម អាំង សុវណ្ណរ័ត្ន អនុប្រធានលេខាធិការដ្ឋាននៃ គ.អ.ទ.ស ដោយមានការចូលរួមពីអាជ្ញាធរខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ បានចុះសិក្សាស្វែងយល់ប្រមូលទិន្នន័យពីសក្ដានុពលនៃគម្រោងអភិវឌ្ឍន៍សង្កាត់ទេសចរណ៍គំរូ ស្របតាមមាត់ស្ទឹងសៀមរាប ដោយកំណត់គោលដៅទាក់ទាញធំៗចំនួន៥ គឺវត្តរាជបូណ៌ វត្តព្រះព្រហ្មរ័ត្ន...
ព័ត៌មានលំអិតនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ អាជ្ញាធរខេត្តសៀមរាប បានបើកកិច្ចប្រជុំគណៈកម្មការចម្រុះលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំដោយ លោកស្រី ម៉មនី រង្សី អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត អភិបាលក្រុងស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ និងអ្នកពាក់ព័ន្ធក្នុងខេត្តជាច្រើនរូប។ លោកស្រី ម៉មនី រង្សី...
ព័ត៌មានលំអិតយោងតាមរបាយការណ៍ក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងទៅនឹងយេនឌ័រ ស្ថិតក្រោមគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារខេត្តសៀមរាប ហៅកាត់ថា GBV បានឱ្យដឹងថា គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៤នេះ ក្រុមការងារជួយអន្ដរាគមន៍ និងដោះស្រាយដល់ស្រ្ដី និងក្មេងស្រីដែលរងគ្រោះដោយអំពើហិង្សាទាក់ទងទៅនឹងយេនឌ័របានចំនួន ២៦៤ករណី និងនៅជាង៣០ករណីទៀតកំពុងបន្តដោះស្រាយ។ របាយការណ៍ដដែល បានឱ្យដឹងទៀតថា ក្នុងចំណោម ២៦៤ករណីខាងនេះ មាននៅស្រុកសូទ្រនិគម ៤២ករណី,...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.