ដើម្បីឱ្យផលនេសាទទទួលបានទិន្នផលខ្ពស់ប្រកបដោយនិរន្តរភាព និងការបង្ក្រាបទប់ស្កាត់បទល្មើសនេសាទ បានលទ្ឋផលល្អប្រសើរគឺទាមទារការចូលរួមពីអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងសហគមន៍ក្នុងមូលដ្ឋាន បំផុសនិងពន្យល់ប្រជាពលរដ្ឋឱ្យយល់ពីធនធានជលផលថាជាទ្រព្យសម្បត្តិយើងទាំងអស់គ្នា។ ក្នុងឱកាស ចុះត្រួតពិនិត្យ ទប់ស្កាត់បទល្មើសជលផលនៅបឹងទន្លេសាប ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានដឹកនាំមន្ត្រីរដ្ឋបាលជលផលខេត្តសៀមរាប មន្ត្រីអធិការខណ្ឌរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប និងអធិការខណ្ឌជលផលខាងត្បូងបឹងទន្លេសាប សរុបចំនួន៣០នាក់។ នៅក្នុងប្រតិបត្តការនេះ ឯកឧត្តម ណៅ...
ព័ត៌មានលំអិតកម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយអភិបាលក្រុងសៀមរាប នៅព្រឹកថ្ងៃទី៧ខែធ្នូឆ្នាំ២០១៨នេះ បានចុះទៅរុះរើផ្ទះតូចៗ ចំនួនពីរខ្នង ដែលសង់លើដីចំណីផ្លូវក្រវ៉ាត់ក្រុង ក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប។ លោក វ៉េង ហ៊ាង ម្ចាស់ផ្ទះដែលត្រូវរុះរើ បាននិយាយថា ដីរបស់គាត់បានទិញពី ឈ្មោះ អ៊ុន ប៊ុនធី ភេទប្រុស អស់រយៈពេលជិត២០ឆ្នាំមកហើយ...
ព័ត៌មានលំអិតសមត្ថកិច្ចខេត្តសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល២១ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០១៨នេះ មានជនជាតិបារំាងឈ្មោះ STOCKER THIERRYJEANMICHELLOUIS ភេទប្រុស កើតឆ្នាំ១៩៥៩ កាន់លិខិតឆ្លងដែនលេខ16FV10189 ផុតកំណត់ ០១-០៩-២៦ មុខរបរជាងគំនូរ បានស្លាប់នៅផ្ទះជួលដែលគាត់បានស្នាក់នៅ ស្ថិតនៅក្រុមទី ៣ ភូមិសាលាកំរើក...
ព័ត៌មានលំអិតសមត្ថកិច្ចនគរបាលស្រុកពួក បានឲ្យដឹងថា កាលពីវេលាម៉ោង២២និង៤៥នាទី នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនឹងម៉ូតូកើត នៅលើផ្លូវជាតិលេខ៦ ចំណុចមុខវត្តខ្នាត ក្នុងភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប បណ្ដាលឲ្យមនុស្ស៣នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។ សមត្ថកិច្ច បានឲ្យដឹងទៀតថា ករណីនេះ...
ព័ត៌មានលំអិតដំណើរទស្សនៈកិច្ច ស្វែងយល់អំពីការវិនិយោគរបស់បណ្តាប្រទេសក្នុងសហភាពអ៊ឺរ៉ុបនៅកម្ពុជា បានទាញយកចំណាប់អារម្មណ៍អ្នកសារព័ត៌មានកម្ពុជា យល់បានកាន់តែច្បាស់អំពីការវិនិយោគ នៃបណ្តាប្រទេសក្នុងសហភាពអ៊ឺរ៉ុបនៅកម្ពុជា។ លោក ចច អ៊ីដហ្គា (George Edgar) ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ៖ ដំណើរទស្សនកិច្ច របស់ប្រតិភូអ្នកសារព័ត៌មានកម្ពុជានាពេលនេះ គឺជាព្រឹត្តិការណ៍មួយក្នុងព្រឹត្តិការណ៍ជាច្រើន តែនេះព្រឹត្តិការណ៍ចុងក្រោយ ក្នុងគោលបំណងផ្តល់ព័ត៌មាននៃការចូលរួមសេដ្ឋកិច្ចនៃអ្នកវិនិយោគមកពីសហភាពអ៊ឺរ៉ុបមកកាន់កម្ពុជា ថាតើក្រុមហ៊ុនអ៊ឺរ៉ុបទាំងនោះ...
ព័ត៌មានលំអិតអាជ្ញាធរជាតិអប្សរា និងនាយកប្រតិបត្តិភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីបន្តជួសជុល អភិរក្សក្រុមប្រាសាទព្រះពិធូរជំហានទី២ រួមនឹងលានជល់ដំរីនៅក្រុងអង្គរធំ ក្នុងរយៈពេល៥ឆ្នាំ និងត្រូវចំណាយថវិកាសរុបប្រមាណ ៧លានដុល្លារសហរដ្ឋអាមេរិច។ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣១ និងពេញអង្គលើកទី២៥ របស់អាយស៊ីស៊ី-អង្គរ ឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា...
ព័ត៌មានលំអិតនៅថ្ងៃទី០៥ ខែធ្នូ នេះ អដ្ឋិធាតុ របស់ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ប៊ីត រិចឈ្នឺរ (Beat Richner) អតីតស្ថាបនិក និងជាអ្នកគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា បានមកដល់ខេត្តសៀមរាប និងមានក្បួនដង្ហែរយ៉ាងឱឡារិក។ តាមការគ្រោងទុក អដ្ឋិធាតុ របស់ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ប៊ីត រិចឈ្នឺរ ត្រូវបានដង្ហែរដោយក្បួនកិត្តិយស រួមទាំងមានប្រជាពលរដ្ឋឈរអមសងខាងផ្លូវ...
ព័ត៌មានលំអិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីបើកពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចការគាំពារ និងអភិរក្សតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ (ICC Angkor) នៅខេត្តសៀមរាបនៅព្រឹកថ្ងៃទី០៤ខែធ្នូឆ្នាំ២០១៨នេះថា បានអំពាវនាវឲ្យគណបក្សនយោបាយទាំងអស់ សុំកុំញុះញង់ឱ្យប្រជាពលរដ្ឋទៅរំលាភយកដីនៅក្នុងតំបន់បេតិកភណ្ឌ ខណៈដែលតំបន់ទាំងនោះកំពុងត្រូវបានការពារនិងអភិរក្សបានយ៉ាងល្អហើយនោះ។ សម្តេចតេជោបានមានប្រសាសន៍ថា កម្ពុជាពិតជាទទួលបាននូវការឈឺចាប់នៅក្នុងពេលកម្ពុជាជួបភ្លើងសង្គ្រាមជាង៣ទសវត្ស។ ពេលនោះមានការប្រយុទ្ធគ្នាដោយអាវុធជាច្រើន និងធ្វើឱ្យប្រាសាទបុរាណរបស់យើងប្រឈម នឹងការប៉ះពាល់ផងដែរ។ ប៉ុន្តែសម្តេចបានខិតខំបញ្ជៀសមិនឱ្យមានការប្រយុទ្ធគ្នាដោយអាវុធនៅក្នុងតំបន់ដែលមានបេតិកភណ្ឌនេះ ដើម្បីជៀសវាងប៉ះពាល់ដល់ប្រាសាទ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១៨ នេះ កម្មវិធីអបអរសាទរខួប ២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលការគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ដអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ បានចាប់ផ្តើមបើកជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Audrey AZOULAY អគ្គនាយិកាយូណេស្កូ ដោយមានការចូលរួមពីឥស្សរជនជាន់ខ្ពស់...
ព័ត៌មានលំអិតនៅថ្ងៃទី០៥ ខែធ្នូ ស្អែកនេះ អដ្ឋិធាតុ ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ប៊ីត រីចណើ (Beat Richner) អតីតស្ថាបនិក និងជាអ្នកគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា នឹងត្រូវបញ្ចុះក្នុងចេតិយនៅខាងមុខមន្ទីរពេទ្យគន្ធបុប្ផាជ័យវរ្ម័នទី៧ ខេត្តសៀមរាប ដែលជាបណ្ដាំរបស់ឯកឧត្តម ហើយនេះក៏ជាការដឹងគុណ និងចងចាំនូវគុណូបការរបស់ឯកឧត្តម បានជួយសង្គ្រោះជីវិតកុមារ និងម្ដាយកុមារកម្ពុជានៅគ្រប់កាលៈទេសៈ។ យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តសៀមរាប...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.