ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

 សន្និសីទ​សារព័ត៌មាន​អាស៊ី​នៅ​កម្ពុជា ​ចាប់ផ្តើម​ហើយខណៈ​ពិធី​បើក​កិច្ចប្រជុំ​កំពូល​នេះនឹង  ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១២​ខាង​មុននេះ

​ឯកឧត្តម អ៊ិន ឆាយ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​ឲ្យ​ដឹងថា សិក្ខាសាលា​នៅ​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ ២០១៩ នេះ ជា​របៀបវារៈ​មួយ ក្នុងចំណោម​របៀបវារៈ​នៃ​សន្និសីទ​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ នៅ​ក្រុង​សៀមរាប ដែល​ពិនិត្យ និង ពិភាក្សា​នៅមុន​កិច្ចប្រជុំ​កំពូល ដោយ​ផ្តោតលើ​របៀប​ដឹកនាំ​ក្នុង​យុគ្គសម័យ​សារព័ត៌មាន នៃ​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ក្រោម​ប្រធានបទ​«​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​» និង...

ព័ត៌មានលំអិត

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភ​ថវិកា៥​ម៉ឺនដុល្លារដល់​មន្ទីរពេទ្យកុមារ​អង្គរ ខេត្ត​សៀមរ​រាប​

​នៅ​រសៀល​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ ២០១៩ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន បាន​ឧបត្ថម្ភ​ថវិកា ចំនួន ៥០,០០០​ដុល្លារ​សហរដ្ឋ​អា​មេ​រិច ដល់​មន្ទីរពេទ្យ កុមារ​អង្គរ ខេត្តសៀមរាប ក្នុងឱកាស​ដែល មន្ទីរពេទ្យ​នេះ...

ព័ត៌មានលំអិត

អភិបាលខេត្ត​សៀមរាប ប្រកាស​បើក​ការ​សាងសង់​ផ្លូវ​បេតុង​ចំនួន​០២​ខ្សែក្នុង​សង្កាត់​ស្លក្រាម

​គម្រោង​សាងសង់​ផ្លូវ​បេតុង​ចំនួន ០២​ខ្សែ ដែលមាន​ប្រវែង​សរុប​១.២៨៦​ម៉ែត្រ ស្ថិតក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ​ក្នុងនោះ ផ្លូវ​បេ​តុ​ខ្សែ​ទី​១ នៅក្នុង​ភូមិ​បឹង​ដូន​ប៉ា ប្រវែង ៦០០ ម៉ែត្រ មាន​ទទឹង​៦​ម៉ែត្រ និង ផ្លូវ​បេតុង​ខ្សែ​ទី​២ ត​ភ្ជាប់​ពី​ផ្លូវ​ក្រាល​កៅស៊ូ​ចូល​វត្ត​ត្រាំ​នាគ​ទៅខាង​កើត ក្នុងភូមិ​ធ្លក​អណ្តូង ប្រវែង​៦៨៦​ម៉ែត្រ មាន​ទទឹង​៧​ម៉ែត្រ ក្រោម​ការប្រើប្រាស់​ដោយ​ថវិកា​របស់​រដ្ឋបាលខេត្ត​សៀមរាប ត្រូវបាន​ប្រកាស​ជា​សាធារណៈ​បើក​ដំណើរការ​ការដ្ឋាន​សាងសង់...

ព័ត៌មានលំអិត

អភិបាលខេត្ត​សៀមរាប ចូលរួម​ពិសា​នំ​បញ្ចុក​សាមគ្គី​ជាតិ ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្លក្រាម និងអាជីវករ​នៅ​ផ្សារ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម​ក្រឡាញ់​

​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ បន្ទាប់ពី​បញ្ចប់​ពិធី សម្ពោធ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ចាក់​បេតុង​ចំនួន​ពីរ​ខ្សែ នៅក្នុង​សង្កាត់​ស្លក្រាម​រួចមក ឯកឧត្តម ទៀ សីហា អភិបាល ខេត្តសៀមរាប អមដំណើរ​ដោយ​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត បាន​អញ្ជើញ​ចូលរួម ពិសា​នំ​បញ្ចុក​សាមគ្គី​ជាតិ ដែល​ផ្ដួចផ្ដើមឡើង​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន...

ព័ត៌មានលំអិត

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បើក​កិច្ចប្រជុំ​ស្តីពី​ការលើកកម្ពស់​កិច្ចការពារ​សន្តិសុខ សុខ​សុវត្ថិភាព និង សណ្តាប់ធ្នាប់​សាធារណៈ ក្នុងអំឡុងពេល​នៃ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦នៅ​ខេត្តសៀមរាប​

​កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប មាន​កិច្ចប្រជុំ​មួយ ស្តីពី​ការលើកកម្ពស់​កិច្ចការពារ​សន្តិសុខ សុខ​សុវត្ថិភាព និង សណ្តាប់ធ្នាប់​សាធារណៈ ក្នុងអំឡុងពេល​នៃ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ នៅ​ខេត្តសៀមរាប ក្រោម​អធិបតីភាព​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និង ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ដោយមាន​ការចូលរួម​ពី​សំណាក់​លោក​លោកស្រី​ជា​គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្ត ស្នងការដ្ឋាន​នគរបាល​ខេត្ត...

ព័ត៌មានលំអិត

គ្រួសារ​ងាយ​រងគ្រោះ ២១​គ្រួសារ នៅឃុំ​ជីក្រែង​ទទួល​អំណោយ​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហម​ខេត្តសៀមរាប នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ផ្តល់ជូន​គ្រួសារ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ក្នុង​ឃុំ​ជីក្រែង មកពី​៧​ភូមិ ចំនួន​២១​គ្រួសារ ដែល​ក្នុងនោះ​រួមមាន​គ្រួសារ​រស់នៅ​ជាមួយ​មេរោគ​អេដស៍ គ្រួសារ​មាន​ជំងឺ​រ៉ាំ​រៃ គ្រួសារ​ពិការ ស្ត្រី​មេម៉ាយ ចាស់ជរា និង​គ្រួសារ​ទីទ័លក្រ ។​ ​មានប្រសាសន៍ នៅ​សាលាឃុំ​ជីក្រែង​ស្រុក​ជីក្រែង​ខេត្តសៀមរាប​នា​ព្រឹក​ថ្ងៃទី ០៨...

ព័ត៌មានលំអិត

នគរបាល​ខេត្តសៀមរាប​ឃាត់ខ្លួន​យុវជន​៣​នាក់ ជាប់​ពាក់​ពន្ធ​ករណី​នាំចូលនិង​កែច្នៃ​អាវុធ​ដោយ​ខុសច្បាប់​

​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ លោក​វរៈសេនីយ៍ឯក​ហង្ស សុផាត​ភិរម្យ ប្រធានការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា យុវជន​ចំនួន ០៣​នាក់ ជាប់​ពាក់​ពន្ធ​ករណី​នាំចូល និង​កែច្នៃ​អាវុធ​ដោយ​ខុសច្បាប់ កាលពី​រសៀល​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៩ ត្រូវបាន​តុលាការ​ចេញ​ដីកាឃុំខ្លួន​នៅ​ពន្ធនាគារ​កាល​ហើយពី​ថ្ងៃ​ទី​០៦ មិថុនា ម្សិលមិញ​នេះ​។​ ​យុវជន​ទាំង ០៣​នាក់...

ព័ត៌មានលំអិត

បុរស​ចំនួន​២​នាក់ ត្រូវ​រន្ទះបាញ់​ស្លាប់ខណៈ​កំពុង​ជ្រក​ភ្លៀង​ក្នុង​ខ្ទម​ក្បែរ​ដើម​ត្រ​សេកស្ថិតក្នុង​សង្កាត់​សៀមរាប​

​លោក ឆឹង សុភា អធិការរង​នគរបាល​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​ប្រមាណ​២​រសៀល នា​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៩​នេះ មាន​ករណី​រន្ទះបាញ់​មួយ​បានកើត​ឡើង នៅ​ចំណុច​ផ្លូវ​គ្រួស​ក្រហម​ទៅ​ភ្នំ​ក្រោម ក្នុងភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​សៀមរាប បណ្ដាល​ឲ្យ​បុរស​ចំនួន​២​នាក់​បាន​ស្លាប់​ភ្លាម ខណៈដែល​ជនរងគ្រោះ​កំពុង​ដឹក​ទឹក​សុទ្ធ​ដើរ​លក់ ជួន​មេឃ​ភ្លៀង ហើយ​ភ្លាមៗ​នោះ ជនរងគ្រោះ​បាន​ចូលទៅ​ជ្រក​ក្នុង​រោង​តាម​ចិញ្ចើមផ្លូវ ក្បែរ​ដើម​ត្រ​សេក...

ព័ត៌មានលំអិត

រដ្ឋបាល​ខេត្តសៀមរាបអញ្ជើញ​ជួប​សម្តែង​ការគួរសម ជាមួយ​ប្រតិភូ​ក្រសួង​វប្បធម៌ និង​ទេសចរណ៍នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៩ លោកស្រី យូ សុភា អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​អញ្ជើញ​ជួប​សម្តែង​ការគួរសម ជាមួយ​ប្រតិភូ​ក្រសួង​វប្បធម៌ និង​ទេសចរណ៍ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ដឹកនាំ​ដោយ ឯកឧត្តម ZHANG...

ព័ត៌មានលំអិត

អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចាប់ផ្ដើម​រៀបចំ​សណ្ដាប់ធ្នាប់​តូប​លក់ដូរ​ឡើងវិញ​នៅមុខ​ប្រាសាទព្រះពិធូរ​

​នៅ​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី ការរៀបចំ​កែលម្អ​សោភ័ណភាព និង​សណ្ដាប់ធ្នាប់​ការលក់ដូរ​នៅមុខ​ប្រាសាទព្រះពិធូរ ដោយមាន​ការចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា រួម​និង​អ្នកជំនាញការ​អាដហុក​នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ​។ ​កិច្ចប្រជុំ​នេះដែរ​ក៏បាន​ពិភាក្សា​លើ​ផលប៉ះពាល់​បណ្ដាលមកពី​ការលក់ដូរ​គ្មាន​សណ្ដាប់ធ្នាប់ ព្រោះ​ទីតាំង​លក់ដូរ​ក្នុងពេល​បច្ចុប្បន្ន បានធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​តម្លៃ​និង​សោភ័ណភាព​របស់​ប្រាសាទព្រះពិធូរ និង បាន​ស្វែងរក​ដំណោះស្រាយ​សមស្រប​ផ្សេងៗ​នាពេលខាងមុខ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​តំបន់​នោះ​មាន​សោភ័ណភាព របៀបរៀបរយ​ឡើងវិញ​។​ ​សូម​បញ្ជាក់ដែរថា ដើម្បី​អនុវត្តន៍​ការងារ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្កើត​ក្រុមការងារ​ជំនាញ​រួចហើយ ដែល​ក្រុមការងារ​នេះ​កំពុងធ្វើការ​យ៉ាង​ខ្ជាប់ខ្ជួន...

ព័ត៌មានលំអិត
Page 603 of 699 1 602 603 604 699

Recommended

សូម Like និង Follow ពួកយើង