ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បញ្ជាក់ថាឡដុតសំណល់វេជ្ជសាស្ត្រ ត្រូវបានបញ្ឈប់ការប្រើប្រាស់ប្រមាណជាង ១ខែមកហើយ

គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឡដុតសំណល់វេជ្ជសាស្ត្រចំនួន ០២ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបញ្ឈប់ការប្រើប្រាស់ជាផ្លូវការ ដោយជំនួសមកវិញ នូវការប្រើប្រាស់សេវារបស់ក្រុមហ៊ុនជំនាញក្នុងការប្រមូល និងប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រ ក្រៅពីបរិវេណមន្ទីរពេទ្យ។ តាមការបញ្ជាក់របស់ ឱសថការី សាន សាវុធ អ្នកគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បង្ហាញថា នាពេលកន្លងមក ថ្នាក់ដឹកនាំមន្ទីសុខាភិបាល...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្រុងរុនតាឯកតេជោសែន បង្ហាញស្នាមញញឹម និងភាពសប្បាយរីករាយ ក្នុងកម្មវិធីកម្សាន្តក្នុងពិធីបុណ្យChristmas និងត្រៀមឆ្លងឆ្នាំសកល រៀបចំដោយក្រុមហ៊ុន Agent 21 Global

ដើម្បីចូលរួមបង្កើតនូវភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងរុនតាឯកតេជោសែន ក៏ដូចជាបណ្ដាស្រុកជិតខាង ក្នុងភូមិសាស្ត្រខេត្តសៀមរាប នាឱកាសបុណ្យណូអែល និងត្រៀមឆ្លងឆ្នាំសកលខាងមុខនេះ ក្រុមហ៊ុន Agent 21 Global នាល្ងាចថ្ងៃទី២៥ ខែធ្នូនេះ បានរៀបចំនូវកម្មវិធីកម្សាន្តសប្បាយ រួមជាមួយទស្សនីយភាពសិល្បៈបុរាណសម័យ ដើម្បីអាចឱ្យប្រជាពលរដ្ឋចូលរួមកម្សាន្តសប្បាយដោយសេរី។ លោកស្រី លី ច័ន្ទ្រលក្ស្មី អគ្គនាយិកា ក្រុមហ៊ុន...

ព័ត៌មានលំអិត

កិច្ចប្រជុំពិភាក្សាជុំវិញការត្រៀមអនុវត្តគម្រោងអភិវឌ្ឍន៍សង្កាត់ទេសចរណ៍គំរូក្នុងក្រុងសៀមរាប លើទីតាំង៣ គឺផ្សារចាស់ វត្តរាជបូណ៌ និង វត្តព្រះព្រហ្មរ័ត្ន

នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស) និងអាជ្ញាធរខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំស្ដីពីគម្រោងអភិវឌ្ឍន៍សង្កាត់ទេសចរណ៍គំរូ ក្នុងក្រុងសៀមរាប នៅចំណុចផ្សារចាស់ វត្តរាជបូណ៌ និង វត្តព្រះព្រហ្មរ័ត្ន ដែលកិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម អាំង សុវណ្ណរ័ត្ន អនុប្រធានលេខាធិការដ្ឋាន គ.អ.ទ.ស...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់កម្ពុជា វៀតណាម ឡាវ ប្តេជ្ញាចិត្តខ្ពស់នៅក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរមនុស្សឆ្លងដែន

ឆ្លងកាត់រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០២៤នេះ កិច្ចប្រជុំត្រីភាគី កម្ពុជា វៀតណាម ឡាវ ស្តីពីការពង្រឹងកិច្ចសហការក្នុងការគ្រប់គ្រងលំហូរទេសន្តរប្រវេសន៍ឆ្លងកាត់ព្រំដែន ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលរៀបចំឡើងនៅខេត្តសៀមរាប ត្រូវបានបិទបញ្ចប់ ដោយមន្ត្រីជាន់ខ្ពស់របស់ប្រទេសកម្ពុជា វៀតណាម និងឡាវ បានធ្វើការប្តេជ្ញាចិត្តខ្ពស់នៅក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆ្លងដែន ជាពិសេសបទល្មើសជួញដូរមនុស្ស។ សូមជម្រាបថា កិច្ចប្រជុំរយៈពេល២ថ្ងៃនេះ...

ព័ត៌មានលំអិត

ខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍បង្ហោះខ្លែងឯក រយៈពេល៣ថ្ងៃ ក្នុងន័យរួមគ្នាថែរក្សាសម្បត្តិវប្បធម៌ និងមរតកដូនតាខ្មែរយើង

រដ្ឋបាលខេត្តសៀមរាប ដោយមានការសហការជាមួយស្ថាប័នពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍បង្ហោះខ្លែងឯក រយៈពេល៣ថ្ងៃ នាចុងខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងន័យចូលរួមថែរក្សា និងផ្សព្វផ្សាយពីសម្បត្តិវប្បធម៌ និងមរតកដូនតាខ្មែរនៃយើង ឱ្យយុវជនជំនាន់ក្រោយ និងទេសចរបរទេស បានស្គាល់ពីកេរមរតកដែលមានតាំងពីបុរាណកាលមួយនេះ។ ក្នុងជំនួបពិភាក្សាការងារជាមួយក្រុមការងារអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុន AIAI ដឹកនាំដោយ ឯកឧត្ដម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប បន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់គោលដៅទី១០ ស្រុកសូទ្រនិគម

នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ អាជ្ញាធរខេត្តសៀមរាប បានបន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤ សម្រាប់គោលដៅទី១០ ស្រុកសូទ្រនិគម ក្រោមការដឹកនាំរបស់ ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និង លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តដោយមានការចូលរួមពី...

ព័ត៌មានលំអិត

កិច្ចប្រជុំត្រីភាគីស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ដែលឈានទៅដល់បទល្មើសជួញដូរមនុស្ស

នៅខេត្តសៀមរាប នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ មានរៀបចំកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ឡាវ និងវៀតណាម ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ដែលឈានទៅដល់បទល្មើសជួញដូរមនុស្ស ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធអំពើជួញដូរមនុស្សខេត្តសៀមរាប ដោយមានការចូលរួមពី លោក សំកុល សុចិត្រា អភិបាលរងខេត្ត...

ព័ត៌មានលំអិត

សាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា បានរៀបចំសន្និសីទ ស៊ី យូ អេស ២០២៤ ស្តីពី «ការសិក្សានៅឧត្ដមសិក្សា និងឱកាសការងារ”

សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាខេត្តសៀមរាប បានរៀបចំសន្និសីទ ស៊ី យូ អេស ២០២៤ ស្តីពី ការសិក្សានៅឧត្ដមសិក្សា និងឱកាសការងារ ក្នុងគោលបំណងជួយតម្រង់ទិស ដល់សិស្សានុសិស្សក្នុងការជ្រើសរើសជំនាញ ឯកទេសសិក្សា នៅថ្នាក់ឧត្តមសិក្សាឲ្យបានត្រឹមត្រូវ ការស្វែងយល់អំពីកត្តាជោគជ័យក្នុងការងារ និងមុខរបរ ការយល់ដឹងអំពីលក្ខណសម្បត្តិរបស់បុគ្គលជោគជ័យសម្រាប់ជាជំនួយស្មារតីដល់ សិស្សានុសិស្ស...

ព័ត៌មានលំអិត

សិក្ខាសាលាបិទគម្រោង ស្តីពីការបញ្ជ្រាប់យេនឌ័រក្នុងសកម្មភាពអាកាសធាតុ៖ ពង្រឹងសមត្ថភាពបន្សុំា និងភាពធន់របស់ស្ត្រីក្រីក្រនៅតាមជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងទទួលបានទឹកស្អាតប្រើប្រាស់

ក្រសួងកិច្ចការនារី ក្រោមការគាំទ្រមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានរៀបចំសិក្ខាសាលាបិទគម្រោងស្តីពី “ការបញ្ជ្រាប់យេនឌ័រក្នុងសកម្មភាពអាកាសធាតុ ពង្រឹងសមត្ថភាពបន្សុំា និងភាពធន់របស់ស្ត្រីក្រីក្រនៅតាមជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងទទួលបានទឹកស្អាតប្រើប្រាស់” ដើម្បីពិនិត្យការងារក្នុងការអនុវត្តគម្រោងដែលអនុវត្តបានកន្លងមក ដែលសិក្ខាសាលានេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកជំទាវ ស៊ីវណ្ណ បទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងចូលរួមពី លោក...

ព័ត៌មានលំអិត

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធត្រូវពិនិត្យតាមដាន និងដោះស្រាយរាល់តម្រូវការប្រជាពលរដ្ឋឱ្យទាល់ពេលវេលា

ថ្លែងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប សម្រាប់គោលដៅទី៩ ស្រុកជីក្រែង នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធត្រូវពិនិត្យតាមដាន និងដោះស្រាយរាល់តម្រូវការប្រជាពលរដ្ឋឱ្យទាល់ពេលវេលាដោយឈរលើស្មារតីសាមគ្គី និងឯកភាព ស្របតាមច្បាប់គតិយុត្តនៅមូលដ្ឋាន ពិសេសកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០...

ព័ត៌មានលំអិត
Page 61 of 702 1 60 61 62 702

Recommended

សូម Like និង Follow ពួកយើង