ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

គណ​:​បញ្ជា​ឯកភាព​ស្រុក​អង្គរជុំដឹក​ទឹក​ចែកជូន​ប្រជាពលរដ្ឋ​ឃុំ​គោក​ដូងដែល​កំពុង​រង​ការខ្វះខាត​ទឹក​ប្រើប្រាស់​

​កាលពី​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ គណ​:​បញ្ជា​ឯកភាព​ស្រុក​អង្គរជុំ ដឹកនាំ​ដោយ​លោក លុក ផុស អភិបាលស្រុក និង​ជា​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​ស្រុក បាន​ដឹកនាំ​កម្លាំងចម្រុះ ក្នុង​កម្លាំង​នគរបាល​ស្រុក ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ម៉ាន់ សុខា​ត់ អធិការ​ស្រុក និង​មាន​ការសហការ​ចូលរួម​ពី​កម្លាំង​ផ្នែក​សឹក​រង​ស្រុក កង​អាវុធហត្ថ​ស្រុក និង​ក្រុមប្រឹក្សា​ឃុំ​គោក​ដូង បាន​ចុះ​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ខ្ចារ...

ព័ត៌មានលំអិត

វត្ត​អារញ្ញ​សាគរទើបតែ​បញ្ចប់​ពិធី​ឆ្លង​ភ្នំខ្សាច់​និង​ឆ្លង​ចេត្រ​ឆ្នាំ​២០១៩​នេះ

​វត្ត​អារញ្ញ​សាគរ ស្ថិតនៅ​ក្នុង​ក្រុង​សៀមរាប បានបញ្ចប់​ពិធី​ឆ្លង​ភ្នំខ្សាច់​និង​ឆ្លង​ចេត្រ​ឆ្នាំ​២០១៩ កាលពី​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ បន្ទាប់ពី​បាន​ប្រារព្ធ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២៩ ខែ​មេសា កន្លងទៅ ដោយ​មាន​រៀបចំ​កម្មវិធី​កំសាន្ត​ប្លែកៗ​ជាច្រើន​ផងដែរ ។​ ​បើ​តាម​ថេរដិ​ការបស់ព្រះ​តេជ​គុណវិសា​រ​ទរ ហ៊ាក់ គឹម​ហ៊ត់ ព្រះគ្រូ​ចៅអធិការ​វត្ត​អារញ្ញ​សាគរ បានឲ្យដឹងថា ពិធីបុណ្យ ឆ្លង​ភ្នំខ្សាច់ និង​ឆ្លង​ចេត្រ​នេះ ជា​ពិធី​ប្រពៃណី​តាម​ទំនៀមទម្លាប់​បែប​ព្រះពុទ្ឋសាសនា​ពី​បុរម​បុរាណ...

ព័ត៌មានលំអិត

លោកជំទាវ អោ​ង សាន​ស៊ូ​ជី បាន​ធ្វើដំណើរ​មក​ដល់​ខេត្ត​សៀមរាប​ហើយ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោកជំទាវ​

​នៅវេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ លោកជំទាវ អោ​ង សាន​ស៊ូ​ជី (Aung San Suu Kyi) ទីប្រឹក្សា​រដ្ឋ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បាន​ដឹកនាំ​គណៈប្រតិភូ​មកដល់​ទឹកដី​ខេត្ត​សៀមរាប​ហើយ តាម​យន្តហោះ​ពិសេស ដើម្បី​ទស្សនា​ប្រាង្គ​ប្រាសាទ​អង្គរ ។​ ​ទទួល​ស្វាគមន៍​ដំណើរ​មក​ដល់​របស់ លោកជំទាវ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប...

ព័ត៌មានលំអិត

លោក លី វណ្ណៈ ត្រូវបាន​ប្រកាស​តែងតាំង​ជា​នាយក​នៃ​វិទ្យាល័យ​អង្គរ ខណៈ​លោក តាំង សុខ​ហួត ត្រូវបាន​ប្រកាស​តែងតាំង​ជា​នាយករង

លោក លី វណ្ណៈ ឋានន្តរស័ក្កិ គ្រូបង្រៀន​កម្រិត​ឧត្តម​ដើមខ្សែ ថ្នាក់​លេខ ១ ត្រូវបាន​ប្រកាស​តែងតាំង​ជា​នាយក និង លោក តាំង សុខ​ហួត ឋានន្តរស័ក្កិ​គ្រូបង្រៀន​កម្រិត​ឧត្តម ថ្នាក់​លេខ ៣ ត្រូវបាន​ប្រកាស​តែងតាំង​ជា​នាយករង នៃ​វិទ្យាល័យ​អង្គរ ក្នុង​ខេត្ត​សៀមរាប តាម​ដីការ​លេខ ០០៨/១៩...

ព័ត៌មានលំអិត

ផ្ទះ​ប្រជាពលរដ្ឋ​០១​ខ្នង​ត្រូវបាន​ភ្លើង​ឆេះ​អស់ នៅក្នុង​សង្កាត់​គោកចក

លោក ណុប សារ៉ាក់ អធិការ​នគរបាល​ក្រុង​សៀមរាប បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០១៩​នេះ មាន​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជា ពលរដ្ឋ​មួយ​ខ្នង ធ្វើ​អំពី​ថ្ម​នៅ​ខាងក្រោម ឈើ​លើ ប្រក់​ក្បឿង ទំហំ​១២​ម៉ែត្រ​គុណ​នឹង​១៦​ម៉ែត្រ កម្ពស់​៧​ម៉ែត្រ ជា​របស់​ឈ្មោះ ស ឈ​យ ភេទ​ប្រុស...

ព័ត៌មានលំអិត

លោកជំទាវ អោ​ង សាន​ស៊ូ​ជី បាន​អញ្ជើញ​ទស្សនា​ប្រាសាទ​អង្គរ និង ប្រាសាទ​បាយ័ន​

បន្ទាប់ពី​បាន​មកដល់​ខេត្តសៀមរាប កាលពី​វេលា​ម៉ោង​៩​និង ៤០​នាទី​ព្រឹក ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ លោកជំទាវ អោ​ង សាន​ស៊ូ​ជី (Aung San Suu Kyi) ទីប្រឹក្សា​រដ្ឋ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា និង ប្រតិភូ​អមដំណើរ បាន​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​អង្គរ និង ប្រាសាទ​បាយ័ន...

ព័ត៌មានលំអិត

នគរបាល​ស្រុក​ជី​ក្រែង ដឹក​ទឹក​ចែក​ជូន​សិស្សានុសិស្ស​សម្រាប់​ប្រើប្រាស់​នៅ​តាម​សាលារៀន​

​ដោយ​អនុវត្ត​តាម​ការណែនាំ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ កងកម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង បាន​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន ដឹក​ទឹក​ចំនួន​២​ឡាន ស្មើ​១២​គូ​ប ជូន​ដល់​សិស្សានុសិស្ស ចំនួន​៧៨២​នាក់ ក្នុងនោះ​ស្រី​ចំនួន​៣៨០​នាក់ នៅ​សាលារៀន​បឋមសិក្សា​តា​ភ្ញា ស្ថិតក្នុង​ភូមិ​តា​ភ្ញា ឃុំ​គោកធ្លក​លើ សម្រាប់​ប្រើប្រាស់...

ព័ត៌មានលំអិត

ផលិតផល​ទេសចរណ៍​ថ្មី​នឹង​លេច​រូបរាង​នៅ​ខេត្ត​សៀមរាប​

​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ របស់​ក្រសួង​ទេសចរណ៍ បានឲ្យដឹងថា នា​ល្ងាច​ថ្ងៃទី ២៩ ខែ​មេសា ឆ្នាំ​២០១៩ ឯកឧត្តម ទិត ចន្ថា រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ទេសចរណ៍ រួម​ជាមួយ​ឯកឧត្តម Michael Newbill ឯកអគ្គរដ្ឋទូត​ស្តីទី​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា និង​តំណាង​ក្រុមហ៊ុន Angkor Wildlife & Aquarium...

ព័ត៌មានលំអិត

រយៈពេល​មួយ​ត្រីមាស​ទី​១​ឆ្នាំ​២០១៩​នេះភ្នាក់ងារ​ទេសចរណ៍ នៃ​អាជ្ញាធរ​ជាតិ​អប្សរាបាន​ជួយ​សង្គ្រោះ​ភ្ញៀវ និង​ប្រគល់​របស់​ជូន​ភ្ញៀវ​ទេសចរ បាន​ចំនួន​២០៦​ករណី និង ហាមឃាត់​ការ ប្រព្រឹត្ត​មិន​សមរម្យ​បាន​ចំនួន​១៦៥​ករណី​

​តាម​របាយការណ៍​របស់​នាយកដ្ឋាន​អភិ​វឌ្ឍន៍​ទេសចរណ៍​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានបង្ហាញ​ថា ក្នុង​រយៈពេល​មួយ​ត្រីមាស ទី​១​ឆ្នាំ​២០១៩​នេះ ក្រុម​ការងារ​ជួយ​សង្គ្រោះ​ភ្ញៀវទេសចរ​ដែល​រងរបួស​ដោយ​រអិល​ឬ​ជំពប់ជើង​ដួល , គ្រិច ,​ថ្លោះ​ដៃជើង , ខ្យល់គរ , វិលមុខ , ចុកពោះ , សត្វ​ស្វា​ខាំ និង​ពុល​អាហារ​ជាដើម បាន​ចំនួន​១១៣​ករណី ខណៈ​ដែល...

ព័ត៌មានលំអិត

អាជ្ញាធរ​ស្រុក​ស្វាយ​លើ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​អាជីវករ​លក់​ជាប់​ចិញ្ចើម​ផ្លូវ​ក្នុង​ស្រុក​ស្វាយ​លើ​

​ដើម្បី​ធានាឲ្យបាន​នូវ​សុខ​សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណ​: និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ដងផ្លូវ អាជ្ញាធរ​ស្រុក​ស្វាយ​លើ​បាន​ជំរុញ​ឲ្យ​អាជីវករ​អ្នកលក់ដូរ​ជាប់​ចិញ្ចើមផ្លូវ នៅ​ភូមិ​ស្វាយ​លើ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ធ្វើការ​រុះរើ​តូប និង​កាត់​សំ​យ៉ាប ផ្ទាំង​ប៉ាយ​យីហោ​តូចធំ ដែល​លយ​ចូលមក​ដល់​ផ្លូវ​សាធារណៈ​ដោយ​ខ្លួនឯង ចៀងវាង​ការខាតបង់​ទ្រព្យសម្បត្តិ​។​ ​រសៀល​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៩ គណ​:​បញ្ជាការ​ឯកភាព​ស្រុក​ស្វាយ​លើ ពាក់ព័ន្ធ​ផ្លូវ​សាធារណ​: បាន​ធ្វើ​ការប្រជុំ​ជាមួយ​បងប្អូន​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ និង​លក់ដូរ​នៅតាម​ចិញ្ចើមផ្លូវ...

ព័ត៌មានលំអិត
Page 618 of 699 1 617 618 619 699

Recommended

សូម Like និង Follow ពួកយើង