ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អ្នកលក់​ក្រឡានយល់ព្រម​ឈប់​ដាក់​លក់​ក្រឡាន​នៅតាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៦ តាម​ការស្នើ​អាជ្ញាធរ​ស្រុក​ប្រាសាទបាគង​

​លោក សយ សីហា មេឃុំ​ត្រពាំង​ធំ ក្នុង​ស្រុក​ប្រាសាទបាគង បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ថា អាជ្ញាធរ​ស្រុក​ប្រាសាទបាគង បាន​សម្រេច​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជា​អ្នកលក់​ក្រ​ឡាន ដែល​មកពី​ឃុំ​ខ្ចាស់ ក្នុង​ស្រុក​សូទ្រនិគម បញ្ឈប់​ការតាំង​លក់​ក្រឡាន​របស់​ពួកគាត់ នៅ​តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៦ ក្នុង​ទឹកដី​ឃុំ​ត្រពាំង​ធំ ជា​បន្ត​ទៀត ដោយហេតុ​ថា ការតាំង​លក់​នេះ​វា​ងាយ​បង្កឲ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​។​ ​លោក...

ព័ត៌មានលំអិត

សិស្ស​ជិត​១៥០០​នាក់ជួបប្រទះ​ភាពខ្វះខាតក្នុង​ខេត្ត​សៀមរាបទទួលបាន​ជំនួយ​សប្បុរស​គាំទ្រ​ដល់​ការសិក្សា​

​ថវិកា​និង​សម្ភារៈ​សិក្សា ទទួលបាន​ពី​កម្មវិធី​”​ដំណើរ​ស​ប្បុស​រួម​មិត្ត​លើក​ទី​៥” ឆ្នាំ​២០១៩ នឹង​ឧបត្ថម្ភ​ទៅ​ដល់​សិស្សានុសិស្ស​ជិត​១៥០០​នាក់នៃ​សាលាបឋមសិក្សា​និង​អនុវិទ្យាល័យ ចំនួន ៥ ក្នុង​នៅ​ស្រុក​ស្វាយ​លើ និង​ស្រុក​ប្រាសាទបាគង ក្នុង​ខេត្ត​សៀមរាប ដែល​ជួបប្រទះ​នឹង​ភាពខ្វះខាត​។​ ​យោងតាម​របាយការណ៍ កម្មវិធី​នេះ​បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១៥ និង​បាន​រៀបចំ​ដំបូង​នៅ​ខេត្ត​ព្រៃវែង ក្រោយ​មក​ធ្វើ​នៅ​ខេត្ត​តាកែវ បាត់ដំបង ស្វាយរៀងនិង​លើក​ទី​៥​នៅ​ខេត្ត​សៀមរាប​នេះ​។ គោលបំណង​នៃ​កម្មវិធី​នេះ គី​ដើម្បី​កៀងគរ​ថវិកា​និង​សម្ភារៈ​សិក្សា​ពី​សប្បុរសជន​នានា ដើម្បី​ឧបត្ថម្ភ​ដល់ សិស្សានុសិស្សដែល​កំពុង​សិក្សា​ជួប​ការខ្វះខាត​នូវ​សម្ភារៈ​សិក្សា​ផ្សេងៗ...

ព័ត៌មានលំអិត

សិស្ស ២​រូប នៃ​អនុវិទ្យាល័យ ហ៊ុន សែន រលួស ខេត្តសៀមរាប អាច​ទទួលបាន​សិទ្ធ​ទៅ​ចូលរួម​កម្មវិធី​កម្រិត​ពិភពលោក​នៅ​ប្រទេស​ចិន​

​ក្រសួង​អប់រំ អប់រំ​យុវជន និង​កីឡា នឹង​ជ្រើសរើស​សិស្ស​ឆ្នើម​ពីររូប ពី​អនុវិទ្យាល័យ ហ៊ុន សែន រលួស ស្ថិតនៅ​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដើម្បី​ទៅ​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​កម្រិត​ពិភពលោក ដែល​នឹង​ប្រព្រឹត្តិ​ឡើង​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៩​នា​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន​។​ ​ថ្លែង​ក្នុង​កម្មវិធី “​ដំណើរ​ស​ប្បុស​រួម​មិត្ត​លើក​ទី​៥” ដែល​រៀបចំ​ធ្វើឡើង​នៅក្នុង​អនុវិទ្យាល័យ ហ៊ុន សែន រលួស ឯកឧត្តម...

ព័ត៌មានលំអិត

ភូមិ​៤នៃ​ស្រុក​ស្រីស្នំទទួល​អណ្ដូង​ទឹកស្អាតពី​សាខា​កាកបាទក្រហមកម្ពុជាខេត្តសៀមរាប​

​ស្របពេល​ដែល​ខេត្ត​សៀមរាប ទទួលរង​នូវ​ឥទ្ធិពល​រាំងស្ងួត​នៃ​បាតុភូត​អែល​នី​ណូ ក្នុង​ឆ្នាំ​២០១៩​នេះ សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាន​ប្រគល់​អណ្ដូងទឹក​ស្អាត​ចំនួន ៦ ប្រភេទ​អណ្ដូងស្នប់​អាហ្វ្រី​ដេស៍ ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​សហគមន៍ ភូមិ​បេង ចំនួន​១ ភូមិ​ស្មាច់ ចំនួន​១ ភូមិ​រំដេង ចំនួន​២ និង​ភូមិ​ព្រិច ចំនួន​២ ក្នុង​ឃុំ​ត្រាំសសរ ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។​...

ព័ត៌មានលំអិត

បុរស​ម្នាក់​ស្រវឹងទៅ​មុខ​មិន​រួចឈប់​សម្រាក​នៅ​ចំរាក់​ផ្លូវចោរលួច​ម៉ូតូតែ​ដឹង​ខ្លួន​ទាន់

​បុរស​វ័យ ៣០​ឆ្នាំ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​បញ្ជាក់ថា បាន​បាត់​ម៉ូតូ​មួយ​គ្រឿង ខណៈ​គាត់​ស្រវឹង​បើកបរ​ម៉ូតូ​ទៅមុខ​ពុំ​រួច​ក៏​ឈប់​ម៉ូតូ​ដេក ចំណុច​ភូមិ​រលួស​ខាងលិច ឃុំ​រលួស ស្រុក​ប្រាសាទបាគង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ឆ្ពោះ​មក​ក្រុង​សៀមរាប​។​ ​តាម​របាយការណ៍ សមត្ថកិច្ច​នគរបាល​ស្រុក​ប្រាសាទបាគង​បានបង្ហាញ​ថា ជនរងគ្រោះ​មាន ឈ្មោះ ជាក់ ចិន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គុំ...

ព័ត៌មានលំអិត

លោកយាយ​ម្នាក់​រស់​នៅក្នុង​ស្រុក​ក្រឡាញ់ មាន​ជំងឺ​ប្រចាំកាយ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ទទួលបាន​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប​

​លោកយាយ​ម្នាក់ មានឈ្មោះ ទ្រី យឿ​ម អាយុ​៩១​ឆ្នាំ រស់នៅ​ភូមិ​កំបោរ ឃុំ​ចន្លាស​ដៃ ស្រុក​ក្រឡាញ់ មាន​ជំងឺ​ដំបៅ​លើ​ថ្ងាស​យូរ​ឆ្នាំ​មិន​ជា កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ទទួលបាន​អំណោយ​មនុស្សធម៌​ក្នុងនោះ​មាន សំពត់​ស​១​ដុំ និង ថវិកា​១​លាន​រៀល ជា​អំណោយ​របស់​លោកជំទាវ​ឧកញ៉ា​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍...

ព័ត៌មានលំអិត

បុគ្គលិក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ លីមីត​ធី​ត ច្រើន​រយ​នាក់ រួម​គ្នា​សម្អាត​បរិស្ថាន​ក្នុង​ក្រុង​សៀមរាប​

​កាល​ថ្ងៃទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ បុគ្គលិក គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ លីមីត​ធី​ត ចំនួន​ប្រមាណ​ជិត ៤០០ នាក់ បាន​រៀបចំ​សកម្មភាព​ការងារ​សង្គម សម្អាត​បរិស្ថាន​ក្នុង​ក្រុង​សៀមរាប ក្រោម​ប្រធានបទ “​ខ្ញុំ ស្រឡាញ់​ទីក្រុង​ស្អាត​” ដែល កម្មវិធី​នេះ​គឺ​ផ្តោត​ការយកចិត្តទុកដាក់​ជាសំខាន់​ទៅលើ​បរិស្ថាន​ស្អាត និង ការដាក់​បង់​អង្គុយ​នៅតាម​ទីសាធារណៈ ដើម្បី​បង្កើន​សោភ័ណភាព ជា​ប្រយោជន៍​សម្រាប់​សាធារណជន​ទូទៅ...

ព័ត៌មានលំអិត

នាយ​ឧត្តមសេនីយ៍ ខេង សុមេធ អះអាងថាតួនាទី​និង​ភារកិច្ចរបស់​មន្ត្រីនគរបាល​ជាតិគឺ​បម្រើ​រាស្ត្រ និង បម្រើ​សង្គមជាតិ មិនមែន​ដើម្បី​លាភសក្ការៈ​ផ្ទាល់ខ្លួន​ឡើយ​

​ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ កាលពី​ពេល​ថ្មីៗ​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​មេបញ្ជាការ​នគរបាលជាតិ​ទទួលបន្ទុក​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ បានបញ្ជាក់​ថា កំណែទម្រង់​ស៊ី ជម្រៅ ដែល​ត្រូវ​យកចិត្តទុកដាក់ នោះ​គឺ​ការពង្រឹង​យន្តការ​គ្រប់គ្រង​ដឹកនាំ​កម្លាំង​ច្បាស់លាស់ មាន​តម្លាភាព និង លុប បំបាត់​អំពើ​អសកម្ម...

ព័ត៌មានលំអិត

លោក នាក់ ណេ​រ៉ុន អភិបាល​ស្រុក​ស្រីស្នំត្រូវបាន​តែងតាំង​ជា​អភិបាលរង​ខេត្តសៀមរាប​

​តាមរយៈ​អនុក្រឹត្យ​ស្ដីពី​ការតែងតាំង​មន្ត្រីរាជការ លេខ ១០៤ អនក្រ​.​ត​ត ចុះ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៩ របស់​រាជ​រដ្ឋា​ភិ បាល​កម្ពុជា ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​តែងតាំង​លោក នាក់ ណេ​រ៉ុន ឋានន្តរស័ក្ដិ​ឧត្តមម​ន្ត្រី ថ្នាក់​លេខ​៦ ឱ្យ​ចូល​កាន់តំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​សៀមរាប...

ព័ត៌មានលំអិត

អាជ្ញាធរ​ជាតិ​អប្សរាបង្ហាញថាការទិញ​-​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរគឺ​ខុសច្បាប់​

​តាម​ខ្លឹមសារ​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម « ហ្វេ​សប៊ុក » ផ្លូវការ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ បានបញ្ជាក់​ថា ថ្មីៗ នេះ អាជ្ញាធរ​ជាតិ​អប្សរា​សង្កេតឃើញថា ការប្រកាស​លក់ដូរ​ដីធ្លី​ក្នុង​តំបន់​១ និង​តំបន់​២​នៃ​រមណីយដ្ឋាន​អង្គរ កំពុងតែ​បាន​ប្រព្រឹត្តទៅ​យ៉ាង​សកម្ម​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​សង្គម ដែល​ការប្រកាស​លក់ដូរ​ដីធ្លី​នេះ​ផ្ទុយ​នឹង​ច្បាប់​ដូច​មានចែង​ក្នុង​ព្រះរាជក្រឹត្យ​លេខ​០០១ ន​.​ស ចុះ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​១៩៩៤...

ព័ត៌មានលំអិត
Page 651 of 699 1 650 651 652 699

Recommended

សូម Like និង Follow ពួកយើង