ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

តំណាងរាស្ត្រ​មណ្ឌល​សៀមរាបសម្ពោធ​ផ្លូវ​ក្រាល​បេតុង ១៥០០ ម៉ែត្រ នៅ​ស្រុក​ក្រឡាញ់​

 តំណាងរាស្ត្រ​មណ្ឌល​សៀមរាប សម្ពោធ​ផ្លូវ​ចាក់​ក្រាល​បេតុង​ចម្ងាយ ១ ៥០០ ម៉ែត្រ ឆ្លើយតប​ម្ចាស់​សំឡេងឆ្នោត ដែល​បាន​ផ្តល់​នូវ​ជំនឿ​ទុកចិត្ត គាំទ្រ​ឲ្យ​បម្រើ​រាស្ត្រ​បន្ត​ក្នុង​អាណត្តិ​ថ្មី នីតិកាល​ទី​៦ នេះ ! ឯកឧត្តម សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​និង​លោកជំទាវ បាន​កសាង​និង​បើក​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កំណាត់​ផ្លូវ​ចាក់​ក្រាល​បេតុង​១​ខ្សែ ចម្ងាយ ១ ៥០០​ម៉ែត្រ...

ព័ត៌មានលំអិត

អភិបាលខេត្ត​សៀមរាបបង្ហាញ​កិច្ចសហការ​គ្នា​យ៉ាង​ល្អ​រវាង​ខេត្ត​ក្រុង​សម្ព័ន្ធមេត្រី​របស់​បារាំង ដល់​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​បារាំង​

​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ខេត្តសៀមរាប របស់​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​បារាំង ដឹកនាំ​ដោយ​ឯកឧត្តម ស៊ី​លវា​ន វា​សែ​ម៉ាន់ (Sylvain Waserman) អនុប្រធាន​រដ្ឋសភា​ប្រទេស​បារាំង គឺជា​សក្ខីភាព ឆ្លុះបញ្ចាំង​ឲ្យឃើញ​អំពី​ចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ រវាង​រដ្ឋសភា រដ្ឋាភិបាល​និង​ប្រជាជន​ប្រទេស​ទាំង​ពីរ ព្រះរាជាណាចក្រ​កម្ពុជា និង សាធារណរដ្ឋ​បារាំង កាន់តែ​រឹងមាំ​ទ្វេ​ឡើង​ថែម​ទៀត​។​ ​ឯកឧត្តម...

ព័ត៌មានលំអិត

វត្ត​អារញ្ញ​សាគរធ្វើ​ពិធី​ឆ្លងដងទង់​ព្រះវិហារក្លោងទ្វារ​វត្ត​អារញ្ញ​សាគររួម​និង​សមិទ្ធិផល​ជាច្រើន​

នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ ធ្នូ ឆ្នាំ​២០១៨ នៅ​វត្ត​អារញ្ញ​សាគរ ស្ថិតក្នុង​សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ធ្វើ​ពិធី​សម្ពោធ​សមទ្ធិ​នានា ដែល​មាន​ដងទង់ ក្លោងទ្វារ ផ្លូវ​ចាក់​បេតុង ក្រោម​អធិបតីភាព​លោកជំទាវ​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ និង លោក ពិន...

ព័ត៌មានលំអិត

ការជួញដូរ​មនុស្សនឹង​រឹតតែ​មាន​បញ្ហា​ប្រឈម​កាន់តែខ្លាំងនិង​ប្រទាក់ក្រឡា​នៅក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប​

​បច្ចុប្បន្ន ការជួញដូរ​មនុស្ស​ពុំមែន មាន​តែ​តាមរយៈ​ការប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​មនុស្ស​ក្នុងភូមិ​ស្រុក​ដូច​សម័យ មិនទាន់​មាន​បច្ចេកវិទ្យា​ទំនើប​ឡើយ​។ បច្ចេកវិទ្យា​ទំនើប បាន​ធ្វើឲ្យ​ការជួញដូរ​មនុស្ស មាន​សភាព​ស្មុគស្មាញ និង​ប្រទាក់ក្រឡា​ពីមួយ​ទៅមួយ​។​ ​ថ្លែង​នៅ​ថ្ងៃទី​១៧​ខែ​ធ្នូ​ឆ្នាំ​២០១៨ ក្នុងឱកាស​អបអរសាទ​រ​ទិវា​ជាតិ​លើក​ទី​១២ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ១២​ធ្នូ លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស មានប្រសាសន៍ថា ជនល្មើស...

ព័ត៌មានលំអិត

រហូតមក​ដល់​ត្រីមាស​ទី​បីនៅ​ឆ្នាំ​២០១៨គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជាបាន​ផ្ដល់​ប្រាក់​កម្ចី​ដល់​ប្រជាពលរដ្ឋ​យ៉ាង​ហោច៥​ពាន់​លាន​ដុល្លារ

តាមរយៈ​របាយការណ៍​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បានបង្ហាញ​ថា រហូតមក​ដល់​ត្រីមាស​ទី​បី នៅ​ឆ្នាំ​២០១៨ នេះ ប្រជាពលរដ្ឋ​ប្រមាណ​ជិត​២​លាន​គ្រួសារ បាន​ទទួល​សេវា​ហិរញ្ញវត្ថុ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មានដូចជា សេវា​សន្សំ សេវា​ផ្ទេរប្រាក់ និង​ទូទាត់ ក្នុងនោះ​សេវា​ប្រាក់កម្ចី​បាន​ផ្ដល់ឲ្យ​ប្រជាពលរដ្ឋ ប្រមាណ ៥,០០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​ ​នៅ​ព្រឹក​ថ្ងៃទី ១៤ ខែ​ធ្នូ ឆ្នាំ ២០១៨ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​រៀបចំ​សន្និសីទ​មីក្រូហិរញ្ញវត្ថុ​ប្រចាំឆ្នាំ...

ព័ត៌មានលំអិត

រាជរដ្ឋាភិបាល​កម្ពុជាបង្ហាញ​ជំហរ​គាំទ្រនិង​លើកកម្ពស់​ជនពិការ​នៅ​កម្ពុជាឲ្យមាន​សិទ្ធ​ដូច​ប្រជាពលរដ្ឋ​ទូទៅ​

​រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​ប្រារព្ធ ទិវា​ជនពិការ​អន្តរជាតិ ដើម្បី​រំលឹក​ពី​ការតស៊ូ​ទាមទារ​សិទ្ធិ​ចូលរួម​ក្នុង​សង្គម​របស់​ជនពិកា​រ ប្រមាណ​ជាង​១​ពាន់​លាន​នាក់ នៅក្នុង​ពិភពលោក​។​ ​នៅ​ព្រឹក​នៅ​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា​ខេត្តសៀមរាប មាន​រៀបចំ​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី​២០ និង ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ​លើក​ទី​៣៦ ក្រោម​ប្រធានបទ «​លើកកម្ពស់​សិទ្ធិ​ជន​មាន​ពិការភាព ធានា​ដល់​ការធ្វើ​បរិយាប័​ន្ន និង​សមភាព​» ការ​ប្រារព្ធ​ទិវា​ទាំងពីរ​នេះ...

ព័ត៌មានលំអិត

ព្រឹកនេះ ក្រុមប្រឹក្សាខេត្តសៀមរាបបន្តបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅគោលដៅទី៣

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាខេត្ត សៀមរាប បានបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ខ្លួន អាណត្តិទី២ ឆ្នាំ២០១៨ នៅគោលដៅទី៣ សម្រាប់ស្រុកស្វាយលើ ស្រុកសូទ្រនិគម និងស្រុកជីក្រែង ក្រោមអធិបតីភាពឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាបថ្មីអះអាងថានឹងខិតខំបំពេញការងារជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ឋភាព ខណៈដែលសម្តេចក្រឡាហោម ជឿជាក់ថាអភិបាលខេត្តថ្មីនេះ នឹងប្រើប្រាស់សមត្ថភាពនិងបទពិសោធន៍ក្នុងការដឹកនាំ ដើម្បីរួមគ្នាបន្តអភិវឌ្ឍន៍នូវសមិទ្ឋផលនានាក្នុងខេត្ត

ក្នុងឱកាសនៃប្រកាសចូលកាន់តំណែងថ្មីជាអភិបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា បានប្តេជ្ញាចិត្តថា នឹងគោរពនិង អនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ ច្បាប់និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ព្រមទាំងអនុវត្តន៍តាមការចាត់តាំង និងការណែនាំរបស់ថ្នាក់ដឹកនាំ ដោយតម្កល់នូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ ជាពិសេស នឹងខិតខំលើកកម្ពស់ស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុង និងបន្តប្រពៃណីសហការជាមួយគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំសង្កាត់...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រើនរំលឹកដល់អភិបាលខេត្តសៀមរាបថ្មី ត្រូវប្រឹងប្រែងធ្វើការអភិវឌ្ឍន៍ខេត្ត យកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋ និងត្រូវចេះសាមគ្គីភាពផ្ទៃក្នុង

មានប្រសាសន៍ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ធ្នូ ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា តាមច្បាប់ក្រឹត្យក្រមរបស់មន្ត្រីរាជការគ្រប់រូប ជាគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ដែលបានបម្រើការងារគ្រប់អាណត្តិរបស់ខ្លួន ឬ ក៏បានគ្រប់អាយុបំពេញការងារ គឺត្រូវចូលនិវត្តន៍ មិនថាថ្នាក់ដឹកនាំ...

ព័ត៌មានលំអិត

សម្ដេចក្រឡាហោម ស ខេង ក្រើនរំលឹកដល់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ត្រូវសហការទប់ស្កាប់ និងបង្រ្កាបបទល្មើសគ្រឿងញៀន

មានប្រសាសន៍ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ធ្នូ ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវចេះសហការជាមួយម្ចាស់ក្លឹប ផ្ទះសំណាក់ សណ្ឋាគារជាដើម ដើម្បីផ្តល់ព័ត៌មានពីអ្នកស្នាក់នៅ បំណងដើម្បីទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ព្រោះកន្លងមកក៏មានការប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅតាមផ្ទះសំណាក់ និងសណ្ឋាគារដែរ ហើយកាន់តែងាយស្រួលចែកចាយទៅទៀត...

ព័ត៌មានលំអិត
Page 662 of 698 1 661 662 663 698

Recommended

សូម Like និង Follow ពួកយើង