ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរក្រុងសៀមរាប បញ្ជាក់ថា ការលក់ដូរបណ្តោះអាសន្នលើទីតាំងមុខផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ត្រូវបានបញ្ចប់ហើយ កាលពីថ្ងៃម្សិលមិញនេះ

លោក ពៅ សារាវុធ អភិបាលរងក្រុងសៀមរាប បានឲ្យដឹងថា បន្ទាប់ពីមានការណែនាំ និង ផ្សព្វផ្សាយ ស្តីពីការរៀបចំសណ្តាប់សម្អាតបរិស្ថាន អនាម័យ នៅលើទីតាំងលក់ដូរបណ្តោះអាសន្ននៅមុខផ្សារ តាមផ្លូវជុំវិញផ្សារ និងតាមដងផ្លូវធំមុខផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ព្រមទាំងបានអំពាវនាវឲ្យមានកិច្ចចូលរួមសហការពីសំណាក់បងប្អូនអាជីវករផងនោះ ដែលបានធ្វើឡើងក្នុងតំណាក់ការចុងក្រោយ ដោយអាជ្ញាធរក្រុងសៀមរាប នាព្រឹកថ្ងៃទី០១...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប រៀបចំការទូងស្គរ ដើម្បីអបអរសាទរការដាក់ «ល្ខោនខោល» ជាសម្បត្តិបេតិកភ័ណ្ឌអរូបីយនៃមនុស្សជាតិ

នៅវេលាម៉ោង១០យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ អាជ្ញាធរខេត្តសៀមរាប បានរៀបចំការទូងស្គរ នៅទីលានសាធារណៈ ក្បែរទីសក្ការៈព្រះអង្គចេកព្រះអង្គចម ក្នុងក្រុងសៀមរាប ដើម្បីអបអរសាទរការដាក់ «ល្ខោនខោល» ជាសម្បត្តិបេតិកភ័ណ្ឌអរូបីយនៃមនុស្សជាតិ របស់អង្គការយូណេស្កូ តាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។ ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព...

ព័ត៌មានលំអិត

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបង្ហាញថា កម្ពុជា-ជប៉ុន បានបង្កើតភាពជាដៃគូ ក្នុងកម្រិតដៃគូជាយុទ្ធសាស្រ្ត ដែលនាំឲ្យកម្ពុជាបានក្លាយជាគោលដៅរបស់វិនិយោគិនជប៉ុន ចាប់តាំងពីឆ្នាំ២០១៣

ឯកឧត្តម ឡេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមាន ប្រសាសន៍ថា ប៉ុន្មានឆ្នាំកន្លងមកនេះ កម្ពុជាបានក្លាយជាគោលដៅរបស់វិនិយោគិនជប៉ុន ដែលបច្ចុប្បន្នមានក្រុមហ៊ុនជប៉ុនប្រមាណជា២០០ កំពុងប្រតិបត្តិការនៅកម្ពុជា ហើយទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីមានប្រមាណ ១.៥កោដិដុល្លារសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០១៦ ក្នុងនោះការនាំចេញពីកម្ពុជាមានប្រមាណជា ១.២កោដិដុល្លាសហរដ្ឋអាមេរិក និងក្នុងរយៈពេល១១ខែ ដើមឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មមានប្រមាណ ១.៥កោដិដុល្លារសហរដ្ឋអាមេរិក ។ ឯកឧត្តម...

ព័ត៌មានលំអិត

ជនជាតិអាមេរិកកាំងម្នាក់ ដែលស្នាក់នៅក្នុងក្រុងសៀមរាប បានស្លាប់ដោយសារគាំងបេះដូង

សមត្ថកិច្ចនគរបាលជំនាញខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពីបានទទួលពត៌មានពីបុគ្គលិកសណ្ឋាគារថា នៅ វេលាម៉ោងប្រហែល០៨និង៥០នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ មានជនបរទេសម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់សណ្ឋាគាររួចមក ភ្លាមៗនោះ កម្លាំងនគរបាលបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ ។ ផ្អែកតាមការពិនិត្យបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ MILLS KYLE ROBERT ភេទប្រុស កើតឆ្នាំ១៩៩២...

ព័ត៌មានលំអិត

ព្រឹកមិញនេះ មានភ្ញៀវជាតិនិងអន្តរជាតិចំនួន៥០២នាក់ បានចូលរួមក្នុងកម្មវិធីប្រណាំងកង់ដើម្បីកុមារលើកទី១៣ នៅព្រះលានជល់ដំរី នៃបរិវេណប្រាសាទបាយ័ន

នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ព្រឹកមិញនេះ កម្មវិធីប្រណាំងកង់ដើម្បីកុមារលើកទី១៣ ដែលជាព្រឹត្តិការណ៍មនុស្សធម៌ និងទេសចរណ៍ និងជាព្រឹត្តិការណ៍ប្រចាំឆ្នាំនៅខេត្តសៀមរាប បានចាប់ដំណើរការហើយ នៅព្រះលានជល់ដំរី ក្នុងបរិវេណប្រាសាទបាយ័ន ដែលជាតំបន់វប្បធម៌ប្រវត្តិសាស្រ្ត នៃឧទ្យានអង្គរ ដោយមានភ្ញៀវជាតិនិងអន្តរជាតិចំនួន៥០២នាក់ បានចូលរួម ក្នុងនេះកីឡាករ កីឡាការិនីជាតិមានចំនួន ៣៦៣នាក់ កីឡាករ កីឡាការិនីអន្តរជាតិ ១៣៩នាក់...

ព័ត៌មានលំអិត

ព្រឹក​មិញ​នេះគណៈកម្មការ​ចម្រុះ​ខេត្តសៀមរាបសម្រេច​បើកផ្លូវ​ស្ថិតនៅក្នុង​ភូមិ​អារញ្ញ​ជូន​ពលរដ្ឋ​ធ្វើដំណើរ​វិញបន្ទាប់​ពី​ពលរដ្ឋ​ម្នាក់​បាន​ធ្វើ​របង​បិទ​អស់​រយៈពេល​១៥​ឆ្នាំកន្លងមក​

​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ គណៈកម្មការ​ចម្រុះ​ខេត្តសៀមរាប ដឹកនាំ​របស់​លោក នួន ពុទ្ធា​រ៉ា អភិបាល​ក្រុង​សៀមរាប ដោយ​មាន​ការ​និមន្ត អញ្ជើញ​ចូលរួម​ពី​ព្រះគ្រូ​ចៅអធិការ​វត្ត​អារញ្ញ​សាគរ អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​មន្ទីរ អង្គភាព​ជំនាញ​មាន​ការពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ផងដែរ បាន​ធ្វើ​ការបើកផ្លូវ​សា​ធា​រណៈ​មួយ​ខ្សែ ជា​ផ្លូវ​រទេះ​ចាស់ មាន​បណ្តោយ​ប្រវែង​២៥​ម៉ែត្រ និង ទទឹង​ប្រវែង​៣​ម៉ែត្រ...

ព័ត៌មានលំអិត

បុរស​ម្នាក់​បាន​ស្លាប់ ក្នុង​អំឡុង​ពេល​លួច​កាត់​ខ្សែភ្លើង​កំពុងមាន​ចរន្ត​អគ្គិសនី នៅ​សណ្ឋាគារ​បាយ័ន​អេរ៉ា ក្នុង​ក្រុង​សៀមរាប​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា បុរស​ម្នាក់​ឈ្មោះ ប៊ី ប៊ុន ភេទ ប្រុស អាយុ​២៥​ឆ្នាំ មិនដឹង​មុខរបរ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ត្រ​ពុន ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ត្រូវបាន​ខ្សែភ្លើង​ឆក់​ស្លាប់ កាលពី​វេលា​ម៉ោង​ប្រមាណ​១៧​និង​១០​នាទី នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ ខណៈ​ជននេះ បាន​ចូល​ទៅ​លួច​កាត់​ខ្សែភ្លើង...

ព័ត៌មានលំអិត

ភូមិ​ធម្មជាតិ​រុន​តា​ឯក ទទួលបាន​ពានរង្វាន់​សហគមន៍​ទេសចរណ៍​គំរូ​

​ឯកឧត្តម ម៉ី ម៉ា​រ៉ា​ឌី ទីប្រឹក្សា​អាជ្ញាធរ​ជាតិ​អប្សរា និង ជា​ប្រធាន​គម្រោង​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក បាន​មានប្រសាសន៍ថា កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លងទៅនេះ ភូមិ​ធម្មជាតិ​រុន​តា​ឯក ទទួលបាន​ពានរង្វាន់ «​សហគមន៍​ទេសចរណ៍​គំរូ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​» ដែល​ជា​ពានរង្វាន់​ថ្មី រៀបចំឡើង​ដោយ​ក្រសួង​ទេសចរណ៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​សិក្ខាសាលា​បូកសរុប ការប្រឡងប្រណាំងរ​មណី​យដ្ឋា​ន​ទេសចរណ៍​គំរូ​លើក​ទី​២ និង...

ព័ត៌មានលំអិត

ព្រឹក​មិញ​នេះវិទ្យាស្ថាន​ស្តង់ដារ​កម្ពុជាបើក​សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ស្តង់ដារ​កម្ពុជា ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​ស្តង់ដារ​កម្ពុជា និង​បទបញ្ញត្តិ​ពាក់ព័ន្ធ​មួយចំនួន នៅ​ខេត្ត​សៀមរាប​

​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា​ឆ្នាំ​២០១៨​ព្រឹក​មិញ​នេះ វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា បាន​បើក​សិក្ខា​លា​មួយ ស្តីពី​ការផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ស្តង់ដារ​កម្ពុជា , ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​ស្តង់ដារ​កម្ពុជា និង​បទបញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ផលិតផល​ម្ហូបអាហារ សម្ភារ​សំណង់ អគ្គិសនី អេឡិចត្រូនិក និង​សារធាតុ​គីមី នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប ក្រោម​អធិបតីភាព​ឯកឧត្ដម ចាន់ សុ​ផា អគ្គនាយក​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា និង លោក​ពិន ប្រាកដ...

ព័ត៌មានលំអិត

ជ្ញាធរ​ជាតិ​អប្សរាដាក់តាំង​បង្ហាញ​រូបថតស្ដីពី​សកម្មភាពនិង​សមិទ្ធផល​សំខាន់ៗដែល​អាយ​ស៊ី​ស៊ី​-​អង្គរ សម្រេចបាន​ក្នុង​រយៈពេល​២៥​ឆ្នាំ​កន្លងមកនេះ​

​ក្នុងឱកាស​អបអរសាទ​រ​ខួប​២៥​ឆ្នាំ នៃ​ការបង្កើត​គណៈកម្មាធិកា​រ​អន្ដរជាតិ ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើការ​ដាក់តាំង​បង្ហាញ​រូបថត ស្ដីពី​សកម្មភាព និង​សមិទ្ធផល​សំខាន់ៗ ដែល​គណៈកម្មាធិការ​អន្តរជាតិ ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ជាពិសេស​លើ​ការងារ​ជួសជុល និង​អភិរក្ស​រមណីយដ្ឋាន​អង្គរ​រយៈពេល​២៥​ឆ្នាំ នៅ​សួនច្បារ ជិត​ព្រះអង្គ​ចេក​ព្រះអង្គ​ចម...

ព័ត៌មានលំអិត
Page 665 of 698 1 664 665 666 698

Recommended

សូម Like និង Follow ពួកយើង