ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ម្សិលមិញ មន្ត្រី​នៃ​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប ចុះ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ក្នុង​ភូមិសាស្ត្រ​ក្រុង​សៀមរាប​

​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ មន្ត្រី​ក្រុម​លេខាធិការដ្ឋាន នៃ​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សហការ​ជាមួយ​អង្គភាព​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប បាន​ចុះ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក នៅ​គោលដៅ​រង្វង់​មូល​វត្ត​ដំណាក់ ក្នុង​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ដោយ​មាន​កម្មវិធី​សួរ​សំណួរ​យក​មួកសុវត្ថិភាព និង​ចែក​ខិត្តបណ្ណ ដែល​ពាក់ព័ន្ធ​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។​ ​តាមរយៈ​នៃ​សកម្មភាព​នេះ ក្រុមមន្ត្រី​បាន​ចែក​នូវ​ផ្ទាំង​រូបភាព​សញ្ញា​ចរាចរណ៍​សំខាន់ៗ​ចំនួន​១០​សន្លឹក , សៀវភៅ​អ្នកបើកបរ​ទោចក្រយានយន្ត​ត្រូវ​យល់​ដឹង​ចំនួន ១៥០​ក្បាល ,...

ព័ត៌មានលំអិត

មនុស្ស​ពីរ​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ខេត្តសៀមរាប​ឃាត់ខ្លួន ពី​បទ​ជាប់​សង្ស័យ​លួច​ទ្រព្យសម្បត្តិ​របស់​ជនបរទេស​

​សមត្ថកិច្ច​នគរបាល​ជំនាញ​ខេត្តសៀមរាប បានឲ្យដឹងថា មនុស្ស​ពីរ​នាក់ គឺ​ទី​១. ឈ្មោះ អ៊ុន រតនា ភេទ​ប្រុស (​ជា​ភេទ​ទី​៣) កើត​ឆ្នាំ​១៩៨២ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​ដែល​ទើប​ចេញពី​ពន្ធា​គារ​នៅ​ឆ្នាំ​២០១៧។ ់់ទី​២. ឈ្មោះ មិត្ត ដូង ភេទ​ប្រុស (​ជា​ភេទ​ទី​៣)...

ព័ត៌មានលំអិត

នគរបាល​ស្រុក​សូទ្រនិគម​សហការ​ជាមួយ​កម្លាំង​ចម្រុះ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុស​ច្បាប់​នៅ​ឃុំ​កំពង់​ឃ្លាំង​

​កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ កងកម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក ណុប សា​រៈ អធិការនគរបាល​ស្រុក រួមសហការ​ជាមួយ​កម្លាំង​ចម្រុះ​ស្រុក​សូទ្រនិគម ដែល​មាន​មន្ត្រី​សាលាស្រុក កម្លាំង​កងរាជអាវុធហត្ថ​ស្រុក រួម​ទាំង​កម្លាំង​ខ័ណ្ឌ​រដ្ឋបាលជ​ល​ផល​សៀមរាប ដឹកនាំ​ដោយ​លោក ធិន សុធី ដែល​មាន​កម្លាំង​សរុប​ចំនួន​១៨​នាក់ បាន​បើក​កិច្ច​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​ចំណុច​អន្លង់​អាចម៍​ស្វា ស្ថិត​លើ​ផ្ទៃ​បឹង​ទន្លេសាប ក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់​ឃ្លាំង...

ព័ត៌មានលំអិត

ជនជាតិ​កូរ៉េ​ម្នាក់​ដែល​កំពុង​ស្នាក់នៅ​ក្នុង​ក្រុង​សៀមរាប បាន​ធ្វើអត្តឃាត​ដោយ​ចង​-​ក​សម្លាប់​ខ្លួន​នៅក្នុង​ស្រុក​ក្រឡាញ់

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​ពី​ក្មេងៗ​ដើរ​ឆ្លុះ​កង្កែប​ដែល​បាន​ប្រាប់​នៅវេលា​ម៉ោង​២០​និង​៣០​នាទី ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ថា​មាន​ជនបរទេស​ស្លាប់​នៅ​ចំណុច​គោក​តា​ប៉ះ ស្ថិតក្នុង​ភូមិ​តា​ស្រី ឃុំ​សែន​សុខ ស្រុក​ក្រឡាញ់ ចម្ងាយ​ពី​ថ្នល់​ជាតិប្រមាណ​៣០០​ម៉ែត្រ។ កងកម្លាំង​នគរបាល​នៃ​អធិការ​ស្រុក​ក្រឡាញ់ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ នៃ​ស្នងការ​នគរបាល​ខេត្ត ចុះ​ទៅដល់​កន្លែងកើតហេតុ បាន​ពិនិត្យឃើញ​ថា សាកសព​ឈ្មោះ Li SIHO ភេទ​ប្រុស...

ព័ត៌មានលំអិត

ក្រុមប្រឹក្សា​ខេត្ត​សៀមរាប បើក​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​នៅ​គោលដៅ​ទី​២ នៅថ្ងៃនេះ​

​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ក្រុមប្រឹក្សា​ខេត្ត សៀមរាប បាន​បើក​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ខ្លួន អាណត្តិ​ទី​២ ឆ្នាំ​២០១៨ នៅ​គោលដៅ​ទី​២ សម្រាប់​ស្រុក​បន្ទាយស្រី ស្រុក​អង្គរជុំ និង​ស្រុក​វ៉ារិន ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត , ឯកឧត្តម ម៉ី ម៉ា​រ៉ា​ឌី...

ព័ត៌មានលំអិត

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទស្សនកិច្ច​ផ្លូវការ និង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១៨ នៅ​ប្រទេស​នេ​ប៉ាល់​

​នៅ​ព្រឹក​ថ្ងៃ​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១៨ នៅ​ទីក្រុង​ក​ដ្ឋ​មណ្ឌូ នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ នេ​ប៉ាល់ ចាប់ពី​ថ្ងៃ​ទី ៣០ វិច្ឆិកា​-០២ ខែ​ធ្នូ ២០១៨​។​ ​យោងតាម​សេចក្ដីជូនដំណឹង...

ព័ត៌មានលំអិត

ក្រសួងទេសចរណ៍​បង្ហា​ញ​ថា កម្ពុជា​ត្រូវការ​ធនធាន​មនុស្ស​ជំនាញ​ផ្នែក​ស្ប៉ា និង​សុខុមាលភាព​ភាព​ជា​ច្រើន​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​

​នៅក្នុង​បទ​បង្ហាញ​នៃ​កិច្ចប្រជុំ​គណៈកម្មការ​តាមដាន​និង​ត្រួតពិនិត្យ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន​នៅ​ខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ លោក ទ្រី ឈី​វ អគ្គ​នាយរង​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ នៃ​ក្រសួង​ទេសចរណ៍ បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ កម្ពុជា​ត្រូវការ​ធនធាន​មនុស្ស​ដែល​មាន​ជំនាញ​ជាច្រើន​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍ ក្នុងនោះ​អ្នកជំនាញ​ផ្នែក​ស្ប៉ា និង​សុខុមាលភាព​ភាព គឺ​កំពុងតែ​មាន​តម្រូវ​យ៉ាង​ច្រើន ។ ព្រោះ​សេវាកម្ម​មួយ​នេះ​កំពុងតែ​មាន​ការ​ពេញ​សម្រាប់​អ្នកទេសចរ ខណៈ​កន្លងមក ក្រសួង​ទេសចរណ៍​បាន​យកចិត្តទុកដាក់ ធ្វើការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​បដិសណ្ឋារកិច្ច និង​អ្នកជំនាញ​ស្ប៉ា...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំ​ក្រសួង​សង្គមកិច្ច ជំរុញ​ឲ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ពន្លឿន​ការធ្ចើ​បច្ចុប្បន្នភាព​ជនពិការ​ក្រីក្រ​នៅតាម​សហគមន៍​

​ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា មានប្រសាសន៍ថា ទាំង​រយៈកាល​កន្លងមក ក៏ដូចជា​បច្ចុប្បន្ន​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ឲ្យមាន​ការគោរព​សិទ្ធិ​ជនពិកា​រ​ជា​មូលដ្ឋាន ខណៈ​ច្បាប់​ស្តីពី​កិច្ចការពារ​និង​លើកកម្ពស់​សិទ្ធិ​ជនពិការ មាន​សារៈសំខាន់​ណាស់ សម្រាប់​ការដោះស្រាយ​ការលំបាក​របស់​ជនពិកា​រ​នៅក្នុង​សង្គម ។ ព្រោះ​ច្បាប់​នេះ​ត្រូវបាន​ជំរុញ​ឲ្យមាន​ការគោរ​ព​សិទ្ធិ​ជនពិការ​ជា​មូលដ្ឋាន កាត់បន្ថយ​ការរើសអើង​ជនពិការ ពង្រឹង​ទស្សនៈ​មើលឃើញ​សមត្ថភាព​ជនពិការ ប្រសើរ​ជាង​ការមើលឃើញ​ពិការភាព...

ព័ត៌មានលំអិត

អាជ្ញាធរ​ខេត្ត​សៀមរាបសុំ​ឲ្យ​ក្រុងFontaine​Bleauនៃ​ប្រទេស​បារាំង ជួយ​ដល់​វិស័យ​មួយចំនួន​នៅ​ខេត្ត​សៀមរាប រួម​ទាំង​វិស័យ​ទេសចរណ៍​ផង​

​ក្នុង​ឱកាស​ជួបពិភាក្សា​ការងារ​រវាង​រដ្ឋបាល​ខេត្តសៀមរាប ជាមួយ​លោក Frederic Valletoux អភិបាលក្រុង Fontaine Bleau សាធារណៈរដ្ឋ​បារាំង នៅ​សាលាខេត្ត​សៀមរាប នា​រសៀល ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប បាន​សំណូមពរ​ដល់​ប្រតិភូ​ក្រុង Fontaine Bleau...

ព័ត៌មានលំអិត

ស្ត្រី​ម្នាក់​រស់នៅ​ក្នុង​សង្កាត់​ស្វាយដង្គំ សម្រចចិត្ត​ធ្វើ​អត្តឃាត ដោយសារ​វិបត្តិ​ផ្លូវចិត្ត​

​សមត្ថកិច្ច​ខេត្ត​សៀមរាប បានឲ្យដឹងថា នៅវេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ មាន​ករណី​ធ្វើ​អត្តឃាត ដោយ​ចង​-​ក សម្លាប់ខ្លួន ស្ថិតនៅ​ក្រុម​ទី​០៧ ភូមិភ្ញាជ័​យ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ដែល​ជនរងគ្រោះ​មានឈ្មោះ សុ​ត ហែម ភេទ​ស្រី អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង​សង្កាត់​ស្វាយដង្គំ ។​...

ព័ត៌មានលំអិត
Page 666 of 698 1 665 666 667 698

Recommended

សូម Like និង Follow ពួកយើង