ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

កាណូត​បុក​ទូក​នៅ​ឃុំ​កំពង់​ឃ្លាំង បណ្ដាលឲ្យ​មនុស្ស​ម្នាក់​ស្លាប់​

​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាល​ស្រុក​សូទ្រនិគម ខេត្តសៀមរាប បានឲ្យដឹងថា នៅវេលា​ម៉ោង​០៧​និង​១០​នាទី​ព្រឹក ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ មាន​ករណី​កាណូត​បុក​ទូក នៅ​ចំណុច​ស្ពាន​ឆ្លង​ព្រែក​ស្ថិតក្នុង​ភូមិរ​ទាំង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម បណ្ដាលឲ្យ​មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ ។​ ​លោក​អធិការនគរបាល​ស្រុក​សូទ្រនិគម បានឲ្យដឹង​ទៀតថា ករណី​នេះ​គឺ កាណូត​បើក​សណ្ដោង​គ្នា​បណ្ដោយ​តាម​ព្រែក...

ព័ត៌មានលំអិត

ព្រឹក​មិញ​នេះ និវត្តន៍​ជន​ក្រប​ខណ្ឌ​នគរបាលជាតិ ក្នុង​ខេត្ត​សៀមរាប ចំនួន​២៤​នាក់ ទទួលបាន​ថវិកា​គោលនយោបាយ​

​ថវិកា​ជា​គោលនយោបាយ សរុប​ចំនួន​១៦២​លាន​១៨​ម៉ឺន​៨.៤៨០​រៀល ត្រូវបាន​បើក​ជូន​ដល់​និវត្តន៍​ជន​ក្រប​ខណ្ឌ​នគរបាលជាតិ ក្នុង​ខេត្ត​សៀមរាប ចំនួន​២៤​នាក់ នា​ព្រឹក​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ។​ ​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ក្នុង​នាម​ថ្នាក់ដឹកនាំ និង​កងកម្លាំង​នគរបាល​ខេត្ត​ទាំងអស់ សូម​សំដែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​មន្ត្រី​ចូលនិវត្តន៍​ទាំងអស់ ដែល​កន្លងមក​អស់លោក​បាន​លះបង់​យ៉ាង​ធំធេង​ចូលរួមចំណែក​យ៉ាង​សកម្ម ក្នុង​ការកសាង...

ព័ត៌មានលំអិត

ស្នងការរង​នគរបាល​ខេត្តសៀមរាប ក្រើនរំលឹក​ដល់​មន្ត្រី​ក្រោម​ឱវាទ បន្ត​ការយកចិត្តទុកដាក់​ចំពោះ​ការត្រួតពិនិត្យ​ផលិតផល​ទំនិញ​ក្លែងក្លាយ និង​ទំនិញ​ខូច​គុណភាព​ទំនិញ​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ត្រួតពិនិត្យ​វាយតម្លៃ និង​ពង្រឹង​ការអនុវត្ត​ការងារ​ជំនាញ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ប្រចាំ​ខែ​តុលា​២០១៨ កាលពី​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ។ លោក​ឧត្តមសេនីយ៍ត្រី ម៉ក់​ធារ៉ា ស្នងការរង​នគរបាល​ខេត្តសៀមរាប ទទួល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ក្រើនរំលឹក​ដល់​កម្លាំង​នគរបាល​ជំនាញ​ទាំងអស់ ត្រូវ​បន្ត​ការយកចិត្តទុកដាក់​ចុះ​ត្រួតពិនិត្យ​នៅ​ក្នុង​ភូមិសាស្ត្រ​ដែល​ខ្លួន​គ្រប់គ្រង នូវ​ផលិតផល​ទំនិញ​ក្លែងក្លាយ , ទំនិញ​ហួសការ​បរិច្ឆេត​ប្រើប្រាស់ , ទំនិញ​ខូច​គុណភាព , ទំនិញ​មាន​សារធាតុ​គីមី និង...

ព័ត៌មានលំអិត

សប្បុរសជន​កូរ៉េ តាមរយៈ​អង្គកា​រឡូ​សទុស​វើល ចែក​កង់​ដល់​សិស្ស​ទីទ័លក្រ​ចំនួន ៥០០​នាក់ ក្នុង​ខេត្ត​សៀមរាប​

​ សិស្ស​ទីទ័លក្រ​ចំនួន ៥០០​នាក់ ទទួល​កង់​ជំនួយ​សប្បុរសធម៌​ពី​មូលនិធិ​ដ៍​ស្រស់ត្រកាល​នៃ​ពិភពលោក នៃ​សារ​ធា​រណ​រដ្ឋ​កូរ៉េ តាមរយៈ​អង្គកា​រឡូ​សទុស​វើល​។ ​បើ​តាម​របាយការណ៍ លោក សេង គឺ​ម​ហុង តំណាង​អង្គការ ឡូតទុ​ស​វើល បានបញ្ជាក់​ថា​៖ នេះ​ជា​លើក​ទី​បី ហើយ​ដែល​ព្រះ​តេជគុណ ឆង់ យ៉ តំណាង​មូលនិធិ​ដ៍​ស្រស់ត្រកាល​នៃ​ពិភពលោក បាន​នាំយក​ជំនួយ​មនុស្សធម៌ ជា​កង់​ជូន...

ព័ត៌មានលំអិត

អាជ្ញាធរ​ខេត្ត​សៀមរាប ក្រើនរំលឹក​ដល់​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​បន្ថែម​ទៀត ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​របស់​យើង​

​ថ្លែង​ក្នុង​ឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១៨-២០១៩ នៅ​វិទ្យាល័យ​១០​មករា​១៩៧៩ កាលពី​ព្រឹក​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ លោក ទៀ សីហា អភិបាលរង​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា វិស័យ​អប់រំ គឺជា​វិស័យ​គោល ហើយ​សិស្សានុសិស្ស គឺជា​សរសរ​ទ្រូង​របស់​ប្រទេសជាតិ និង​ជា​ទំពាំង​ស្នង​ឬ​ស្សីដើម្បី​បន្ដវេន​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះទៅមុខ​នាពេល​អនាគត។ ដូច្នេះ​តាមរយៈ​នៃ​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​នេះ ក្នុងនាម​អាជ្ញាធរ​ខេត្ត សូម​ក្រើនរំលឹក...

ព័ត៌មានលំអិត

អាជ្ញាធរ​ជាតិ​អប្សរា បណ្ដុះបណ្តាល​បុគ្គលិក​ថ្មី ១០០​នាក់​បន្ថែមទៀត សម្រាប់​កិច្ច​ការពារ និង​គ្រប់គ្រង​រមណីដ្ឋាន​អង្គរ​

​ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​ទូលំទូលាយ​បន្ថែមទៀត អំពី​តម្លៃ​ប្រវត្តិសាស្ត្រ​ខ្មែរ ការងារ​អភិរក្ស និង​អភិវឌ្ឍន៍ ក្នុង​តំបន់​ការពារ​បេតិកភណ្ឌ​«​អង្គរ​»​ទាំងមូល ដល់​បុគ្គលិក​ដែល​ទើប​ជ្រើសរើស​ថ្មី អាជ្ញាធរ​ជាតិ​អប្សរា បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្ដី​អំពី​កិច្ច​ការពារ និង​គ្រប់គ្រង​រមណីយដ្ឋាន​អង្គរ បេតិកភណ្ឌ​ពិភពលោក​។​ ​ឆ្លងកាត់​ការ​ធ្វើ​តេស្ត​សមត្ថភាព​ដោយ​សរសេរ និង​ផ្ទាល់មាត់ អាជ្ញាធរ​ជាតិ​អប្សរា​ជ្រើសរើស​បាន​បុគ្គលិក​ផ្នែក​សណ្តាប់ធ្នាប់​ចំនួន ៣៦​នាក់ និង​ផ្នែក​ទេសចរណ៍​ចំនួន ៦៤​នាក់ សរុប​១០០​នាក់​។​ ​លោក អ៊ឹម...

ព័ត៌មានលំអិត

គ្រូ​បង្គោល​កាកបាទក្រហមកម្ពុជា​ចំនួន​៤៧​នាក់ ទទួល​បាន​ការ​បំប៉ន​វិជ្ជា​សង្គ្រោះ​បឋម​

​គ្រូ​បង្គោល​នៃ​កាកបាទក្រហមកម្ពុជា​ចំនួន​៤៧​នាក់ មកពី​២៥ រាជធានី ខេត្ត​ក្នុង​ប្រទេស​កម្ពុជា ទទួល​បាន​ការ​បំប៉ន​វិជ្ជា​សង្គ្រោះ​បឋម មាន​រយៈពេល​៣​ថ្ងៃ ចាប់​ទី​០១​ដល់​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ ស្តា​រី​អង្គរ ខេត្តសៀមរាប ដែល​រៀបចំឡើង​ដោយ​កាកបាទក្រហមកម្ពុជា ក្រោម​កិច្ចសហការ​ជាមួយ​កាកបាទ​ក្រហម​ជប៉ុន ក្នុង​គោលបំណង កែតម្រូវ ពិនិត្យ​បច្ចេកទេស និង​បង្កើន​សមត្ថភាព​គ្រូ​បង្គោល​វិជ្ជា​សង្គ្រោះ​បឋម​បន្ថែម តាម​សាខា​នី​មួយៗ ។...

ព័ត៌មានលំអិត

ម្សិលមិញ​នេះ​ក្រុមគ្រូពេទ្យ​ក្រុង​ថៃ​ចូ​វ ខេត្ត​ជាំ​ង​ស៊ូ នៃ​ប្រទេស​ចិន ចុះ​ពិនិត្យ​ព្យាបាល​ជម្ងឺ​ជូន​ប្រជាជន​ក្នុង​ក្រុង​សៀមរាប​ឥតគិតថ្លៃ​

​កាលពី​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ ក្រុមគ្រូពេទ្យ​ក្រុង​ថៃ​ចូ​វ ខេត្ត​ជាំ​ង​ស៊ូ នៃ​ប្រទេស​ចិន ចុះ​ពិនិត្យ​ព្យាបាល​ជម្ងឺ​ជូន​ប្រជាជន​ក្នុង​ក្រុង​សៀមរាប​ឥតគិតថ្លៃ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​មន្ទីរពេទ្យ​អន្តរជាតិ​រស្មី​អង្គរ ក្នុង​ក្រុង​សៀមរាប ។​ ​បើតាម​ប្រសាសន៍​របស់​លោក លុយ ជឺ​ជៀ ប្រធានការិយាល័យ​កុងស៊ុល​ចិន​ប្រចាំ​ខេត្ត​សៀមរាប បានឲ្យដឹងថា គោលបំណង​នៃ​ការពិនិត្យ និង ព្យាបាល​ជម្ងឺ​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដោយ​ឥតគិតថ្លៃ​នាពេលនេះ គឺ​ដើម្បី​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​៦០ នៃ​ការបង្កើត​ចំណង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា...

ព័ត៌មានលំអិត

ខេត្ត​សៀមរាប​ជា​គោលដៅ​ដ៏​ល្អ​បំផុត សម្រាប់​ស្រូបយក​ចំណូល​ពី​ទេសចរ​ចិន ក្នុង​ឆ្នាំ​២០២០

ក្រសួង​ទេសចរណ៍ បង្ហាញ​ការយកចិត្តទុកដាក់ ដើម្បី​ប្រគួតប្រជែង​ទាក់ទាញ​ភ្ញៀវទេសច​រចិន ដែល​ជា​ទីផ្សារ​ទេសចរណ៍​ដ៏​ធំ​របស់​ពិភពលោក ! បច្ចុប្បន្នេះ ទីផ្សារ​ទេសចរណ៍​ចិន​កំពុង​តែ​កើនឡើង ដោយសារ​តែ​ចិន​គឺជា​ទីផ្សារ​ទេសចរណ៍​ដ៏​ធំ​របស់​ពិភពលោក ។ ប្រជាពលរដ្ឋ​ចិន​មាន​ចំនួន ១ ៣០០​លាន​នាក់ ក្នុង​នេះ​ប្រជាជន​ចិន​ដែល​មាន​លទ្ធភាព​ដើរ​ទស្សនាចរ​ក្រៅ​ប្រទេស​មាន​ចំនួន ៣០០​លាន​នាក់ ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១៧​កន្លងទៅនេះ ប្រជាពលរដ្ឋ​ចិន​ដែល​បាន​ចេញ​ដើរ​ទស្សនាចរណ៍​ក្រៅ​ប្រទេស​ជាក់ស្តែង​នៅលើ​ពិភពលោក មាន​ចំនួន ១២០​លាន​នាក់ និង​បាន​ទម្លាក់​ការ​ចំណាយលុយ​ប្រមាណ ២៦០​ពាន់​លាន​ដុល្លា...

ព័ត៌មានលំអិត

ផ្លូវថ្នល់​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា នឹង​ត្រូវ​ជួសជុល​ឡើងវិញ​ទាំងអស់ ចាប់ផ្ដើម​ពី​ចុងឆ្នាំ​២០១៨​នេះ​តទៅ​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​លើក​ទី​១ របស់​គណៈកម្មការ​អន្តរក្រសួង ដើម្បី​សិក្សា​រៀបចំ​ផែនការ​មេ សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨​នេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​អះអាង​ថា ផ្លូវថ្នល់​ទាំងអស់ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា រួម​ទាំង​ផ្លូវ​ថ្នល់​ស្ថិត​ក្នុង​វង់​តូច និង វង់​ធំ​ផងដែរ...

ព័ត៌មានលំអិត
Page 674 of 698 1 673 674 675 698

Recommended

សូម Like និង Follow ពួកយើង