ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ក្រុម​ការងារ​ចម្រុះ​ស្រុក​ប្រាសាទបាគង ចុះ​ពិនិត្យ​ទីតាំង​ដី​ជាក់ស្តែង បន្ទាប់ពី​មាន​ព័ត៌មាន​បង្ហោះ​នៅតាម​ហ្វែ​ស​ប៊ុ​ក ដោយ​ចោទប្រកាន់​អភិបាលខេត្ត​សៀមរាប កាង​ឲ្យ​លោក​ឧកញ៉ា ង៉ោ ស្រ៊ុន ប្លន់​យក​ផ្លូវ​សាធារណៈ និង ដី​ប្រជាពលរដ្ឋ​នៅ​ឃុំ​កណ្តែក​ធ្វើជា​កម្មសិទ្ធិ​

​នៅ​ថ្ងៃ​ទី ២៣ ខែ តុលា ឆ្នាំ​២០១៨ ក្រុម​គណៈកម្មការ​ចម្រុះ​របស់​ស្រុក​ប្រាសាទបាគង រួម​មាន​មន្ត្រី​ជំនាញ​ភូមិបាល​ស្រុក មេឃុំ មេភូមិ និង កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ដឹកនាំ​ដោយ​លោក នឹម សុវណ្ណ អភិបាល​ស្តីទី​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដោយ​មាន​ការចូលរួម​ពី​សំណាក់​លោក​វរៈសេនីយ៍ឯក ស្រី យូ​រ៉ា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត...

ព័ត៌មានលំអិត

គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​២១​គ្រាប់ នៅ​ខាងជើង​ភូមិ​ស្រែ​សមុទ្រ ក្នុង​ឃុំ​ស្រែ​ណូយ ត្រូវ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្រែ​ណូយ ប្រគល់​ឲ្យ​អង្គភាព​កំចា​ត់មីន​កម្ពុជា ដើម្បី​កម្ទេចចោល​

​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៨​កន្លង​ទៅ​ថ្មីៗ​នេះ កម្លាំង​ប៉ុស្តិ៍​នគរ បាល​រដ្ឋបាល​ឃុំ​ស្រែ​ណូយ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​វ៉ារិន បាន​សហការ​ជាមួយ​អង្គភាព​កំចាត់​កម្ពុជា ធ្វើការ​កម្ទេច​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ សរុប​ចំនួន​២១​គ្រាប់ ។ ក្នុងនោះ​មាន​គ្រាប់ ធុន Dk 82mm ចំនួន​០២​គ្រាប់ , គ្រាប់​ធុន​60mm ចំនួន​០១ គ្រាប់ ,...

ព័ត៌មានលំអិត

ជនបរទេស​ម្នាក់​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង នៅ​បន្ទប់​ស្នាក់​មួយ​ក្នុង​ក្រុង​សៀមរាប​

​តាម​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​ជួល​ស្ថិតនៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​ថា មាន​ជនបរទេស​ដេកស្លាប់​ក្នុង​បន្ទប់​ជួល នៅវេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨ នេះ ។ ហើយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ និង លោក​វេជ្ជបណ្ឌិត អ៊ិត ឆប​ឆ​រ័ត្ន គ្រូពេទ្យ​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ទៅ​កន្លែងកើតហេតុ ដើម្បី​ធ្វើ​កោសល្យវិច្ឆ័យ...

ព័ត៌មានលំអិត

បុរស​ម្នាក់​មាន​ទីលំនៅ​ក្នុង​ស្រុក​ប្រាសាទបាគង ត្រូវបាន​ប្រះ​ឃើញ​ស្លាប់​ក្នុង​ទឹក​ទក្សិណ​ក្នុងភូមិ​ឪឡោក​

​លោក​វរសេនីយ៍ឯក មិន ចន្ថា អធិការនគរបាល​ស្រុក​ប្រាសាទបាគង បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​០៧​និង​៣០​នាទី ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨​នេះ បន្ទាប់ពី​ទទួលបាន​សេចក្តីរាយការណ៍​ថា មាន​មនុស្ស​ស្លាប់​អណ្តែត​ទឹក​ស្ថិតនៅក្នុង​ភូមិ​ឪឡោក ឃុំ​បាគង លោក​បាន​បញ្ជា​កម្លាំង​នគរបាល​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បាគ​ង ចុះ​ទៅដល់​កន្លែង​សាកសព ដែល​ស្ថិតនៅ​ត្រង់​ចំណុច​ទឹក​ទក្សិណ​ក្នុងភូមិ​ឪឡោក ដើម្បី​ធ្វើការ​ពិនិត្យ​លើ​សាកសព ហើយ​បាន​កត់សម្គាល់​សាកសព​មាន​ឈ្មោះ ហ៊ុល គឹម​សាន្ត...

ព័ត៌មានលំអិត

ផ្នែក​ឯកជន​ពាក់ព័ន្ឋ​ជាមួយ​វិស័យ​ទេសចរណ៍ ចាត់ទុក​ទេសចរណ៍​ក្រៅ​ពី​ប្រាសាទ ជា​កញ្ចប់​សេវាកម្ម​ទេសចរណ៍​គួរឲ្យ​ទាក់ទាញ

​លោកស្រី អេង សា​ឡូត ទីប្រឹក្សា​កម្មវិធី​អភិវឌ្ឍ​សេដ្ឋកិច្ច​តំបន់ GIZ រ៉េដ​ហ្វ័​រ បានឲ្យដឹងថា ក្នុង​ដំណើរ​កំសាន្ត ជា​លើក​ទី​២ ដែល​បាន​ទៅ​ទស្សនា និង​សិក្សា​ស្វែងយល់​ពី​សក្តានុពល​ទាក់ទាញ​ទេសចរណ៍​នៅ​ខេត្តសៀមរាប ដូចជា កសិដ្ឋាន​ដំណាំ​សរីរាង្គ មជ្ឈមណ្ឌល​អភិវឌ្ឍ​ស្ត្រី វិទ្យាស្ថាន​វាយនភ័ណ្ឌ​សូត្រ ផ្ទះ​ស្នាក់ សហគមន៍​ទេសចរណ៍​ចង្ក្រាន​រយ តំបន់​ទេសចរណ៍​បឹង​ទន្លេសាប ដែល​មាន​យ៉ាងតិច ៦៥​ទីតាំង​នៅក្នុង​ក្រុង​សៀមរាប...

ព័ត៌មានលំអិត

អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្ដើម​ជួសជុល​ពង្រឹង​ទំនប់​បារាយណ៍ទឹកថ្លា​ប្រវែង​១.៦៤០​ម៉ែត្រ នៅ​ជ្រុង​ខាងត្បូង ប៉ែក​ខាងលិច​

​លោក មាន់ ផានិត មន្ត្រី​បច្ចេកទេស​របស់​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធ​រ​ជាតិ​អប្សរា បានឱ្យដឹងថា អាជ្ញាធរ​ជាតិ​អប្សរា​បាន​ធ្វើ​ការជួសជុល​តួ​ទំនប់​បារាយណ៍ទឹកថ្លា នៅ​ជ្រុង​ខាងត្បូង ប៉ែក​ខាងលិច ស្ថិតនៅ​ភូមិ​ប្រឡាយ ឃុំ​ខ្នាត ស្រុក​ពួក ប្រវែង​១.៦៤០​ម៉ែត្រ ដែល​រង​ការខូចខាត​ដោយសារ​អាយុកាល ទឹករលក និង​ការហូរ​ច្រោះ​ដោយ​ទឹកភ្លៀង​ជាដើម ហើយ​ការងារ​នេះ អនុវត្តន៍​ដោយ​ក្រុមហ៊ុន​រាជសីហ៍ ស្ថិតនៅ​ក្រោម​ការពិនិត្យ​ជាប្រចាំ ដោយ​ក្រុម​ការងារ​បច្ចេកទេសរ​បស់​អជ្ញាធរ​ជាតិ​អប្សរា ក្នុង​បំណង​អភិរក្ស​និង​ថែរក្សា​បារាយណ៍ទឹកថ្លា​ឱ្យ​មាំទាំ​ជាង​មុន​និង​ស្ថិតនៅ​គង់វង្ស​យូរអង្វែង​។​...

ព័ត៌មានលំអិត

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់

១- បរិមាណទឹកភ្លៀង គិតចាប់ពីម៉ោង៧ព្រឹឹក ថ្ងៃទី២២ ខែតុលា ដល់ម៉ោង ៧ព្រឹក ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ២- ការព្យាករណ៍កម្ពស់ទឹកជំនន់ ចាប់ពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨

ព័ត៌មានលំអិត

ព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី២២-២៤ ខែតុលា ឆ្នាំ២០១៨

ព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី២២-២៤ ខែតុលា ឆ្នាំ២០១៨

ព័ត៌មានលំអិត

ប្រទេស​ជប៉ុន នឹង​បន្ត​ជួយ​កម្ពុជា ឲ្យ​រួចផុត​ពី​វិបត្ដិ​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​

​សមាជិកសភា និង​ជា​អតីត​រដ្ឋ​មន្ដ្រី​ក្រសួង​ការបរទេស​របស់​ប្រទេស​ជប៉ុន ដែល​ជា​ប្រទេស​ផ្ដល់​ជំនួយ​យ៉ាងច្រើន​ដល់​មជ្ឍមណ្ឌល​កំចាត់មីន​កម្ពុជា ហៅ​កាត់​ថា​ស៊ីម៉ាក់ CMAC លោក​កា​ស៊ូ​ណូរី តាន​ណា​កា KAZUNORI TANAKA បាន​មក​ទស្សនៈកិច្ច​នៅ​សារមន្ទីរ​សន្ដិភាព​សកម្មភាព​កំចាត់​មីន នៅ​ខេត្ដ​សៀមរាប ដើម្បី​ស្វែងយល់​ពី​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ផ្ទុះ​នៅ​កម្ពុជា​បន្ថែម​ទៀត​។​ ​ឯកឧត្ដម ហេង រតនា នាយក​មជ្ឍមណ្ឌល​សកម្មភាព​កំចាត់​មីន​នៅ​កម្ពុជា បាន​មានប្រសាសន៍​ក្រោយ​ពី​ទស្សនកិច្ច កាលពី​ល្ងាច​ថ្ងៃទី​២១​ខែ​តុលា​នេះ​ថា ដំណើរ​ទស្សនកិច្ច​សមាជិក​សភា​ប្រទេសជ​ប៉ុននេះ ក្នុង​គោលបំណង​ស្វែងយល់​ពី​សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​អោយ​កាន់តែ​ច្បាស់​បន្ថែមទៀត...

ព័ត៌មានលំអិត

អតីតយុទ្ធជន​កម្ពុជា ទទួល​ការព្យាបាល​ឥតគិតថ្លៃ​នៅ​ប្រទេស​វៀតណាម​

នា​រសៀល​ចុង​សប្តាហ៍​នេះ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​សមាគម និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា បាន​ជួប​ធ្វើការ​សំណេះសំណាល​ជាមួយ​ប្រតិភូ សាខា សមាគម​មិត្តភាព យោធភូមិ​ភាគ​និរតី​វៀតណាម ប្រចាំ​រដ្ឋធានី​ហាណូយ (​អង្គភាព​ទ័ព​លេខ​៣) ដឹកនាំ​ដោយ​ឯកឧត្តម ឧត្តមសេនីយ៍ទោ ង្វៀន គួក​ធឿក ប្រធាន​ប្រតិភូ​សាខាសមាគម​មិត្តភាព យោធភូមិ​ភាគ​និរតី​វៀតណាម ប្រចាំ​រដ្ឋធានី​ហាណូយ...

ព័ត៌មានលំអិត
Page 677 of 698 1 676 677 678 698

Recommended

សូម Like និង Follow ពួកយើង