ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម​នៃ​ប្រទេស​កម្ពុជា បង្ហាញថា បច្ចុប្បន្ននេះ វិស័យ​ជលផល​នៅក្នុង​តំបន់ និង​ក្រៅ​តំបន់​ទន្លេមេគង្គ បាន​នឹង​កំពុង​ជួបប្រទះ​នូវ​ការគំរាមកំហែង ដែល​ចាំបាច់​ត្រូវ​រួមគ្នា​ដោះស្រាយ​បន្ទាន់​

​ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ មានប្រសាសន៍ថា ប​ច្ច​ប្បន្ន​នេះ វិស័យ​ជលផល​ទាំង​នៅ​កម្ពុជា​និង​នៅក្នុង​តំបន់​ទន្លេមេគង្គ បាន​នឹង​កំពុង​ជួបប្រទះ​បញ្ហា​ប្រឈម​ជាច្រើន និង ទទួលរង​នូវ​ការគំរាមកំហែង​ទាំង​ខាងក្នុង និង​និង​ខាងក្រៅ​វិស័យ រួម​មាន​ការ​នេសាទ​ខុសច្បាប់ , គ្មាន​របាយការណ៍ , គ្មាន​ការអនុញ្ញាត , ការកាប់បំផ្លាញ​ព្រៃ​លិច​ទឹក និង ព្រៃកោងកាង...

ព័ត៌មានលំអិត

អភិបាលរង​ខេត្តសៀមរាប គាំទ្រ​ចំពោះ​សាលារៀន​ឯកជន​ក្នុង​ការចូលរួម​បណ្តុះបណ្តាល​កុមារ​តូច​ឱ្យ​មាន​គ្រឹះ​រឹងមាំ​សម្រាប់​បន្ត​ការសិក្សា​នៅ​បឋមសិក្សា​ឬ​នៅ​ឧត្តមសិក្សា​

​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​ឱ្យមាន​សមត្ថភាព​គ្រប់គ្រាន់ ការបណ្តុះបណ្តាល​កុមារ​ឱ្យ​មាន​គ្រឹះ​រឹងមាំ​ពី​តូច គឺជា​កត្តា​ដ៍​សំខាន់បំផុត ព្រោះ​កុមារ​គឺជា​ក្រដាស​ស ដូច្នេះ​បើ​យើង​បាន​ផ្តល់​ចំណេះដឹង​ជា​មូលដ្ឋាន​គ្រឹះ​រឹងមាំ​ដល់​ពួកគាត់​ពី​តូច​ហើយ​នោះ ការបន្ត​សិក្សា​របស់​ពួក​គាត់​នៅ​បឋមសិក្សា​ឬ​នៅ​ឧត្តមសិក្សា នឹង​ទទួលបាន​ជោគជ័យ ដោយសារ​តែ​ក្នុង​ខួរក្បាល​របស់​ពួកគាត់ មាន​ការចង់​រៀន​ចង់​ចេះ ចង់ដឹង​ស្រាប់​ហើយ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​បន្ត​កសាង និង​អភិវឌ្ឍ​ធនធាន​មនុស្ស​លើ​គ្រប់ផ្នែក ប្រកបដោយ​គុណភាព និង​មាន​គុណធម៌​ល្អ...

ព័ត៌មានលំអិត

លោក ទៀ សីហា អះអាងថា ការដាក់​ឲ្យ​ដំណើរការ​ហាង​កាហ្វេ​អា​ម៉ា​ហ្សូ​ន ដី​ហេ​រី​ថេក រ៉​ក គឺជា​មូលដ្ឋាន​សម្រាប់​ធ្វើ​ការវាយតម្លៃ ឲ្យឃើញ​ពីភាព​រីកចម្រើន​ថែម​ទៀត​នៅក្នុង​ខេត្តសៀមរាប​

លោក ទៀ សីហា អភិបាលរង​ខេត្តសៀមរាប បានន​ប្រសាសន៍ថា ការ​សម្ពោធ​ដាក់ឲ្យ​ដំណើរការ ហាង​កាហ្វេ​អា​ម៉ា​ហ្សូ​ន ដី​ហេ​រី​ថេក រ៉​ក នៅក្នុង​ក្រុង​សៀមរាប​នាពេល​នេះ គឺជា​មូលដ្ឋាន​សម្រាប់​ធ្វើ​ការវាយតម្លៃ​ឲ្យឃើញ​ពីភាព​រីកចម្រើន​ថែម​ទៀត នៅក្នុង​ខេត្ត​សៀមរាប ក្នុង​បរិបទ​នៃ​កណើន​សេដ្ឋកិច្ចជាតិ ដែល​មាន​ប្រភព​ពី​ការចូលរួម​ចាំបាច់​ពិ​វិស័យ​ឯកជន ដែល​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្រោម​គោល​នយោបាយ​ឈ្នះៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដ៏​ឆ្នើម បាន​ដឹកនាំ​ពុះពារ​គ្រប់​ឧបសគ្គ​ទាំងឡាយ...

ព័ត៌មានលំអិត

អាជ្ញាធរ​ខេត្ត​សៀមរាប បើក​យុទ្ធនាការ​រឹតបន្តឹង​ការពា​ក់មួយ​សុវត្ថិភាព ក្រោម​ប្រធានបទ ផ្តើមចេញ​ពី​អ្នក​និង​ខ្ញុំ​

​កាលពី​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​ដឹកនាំ​ក្រុមការងារ​លេខាធិការដ្ឋាន នៃ​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ដ​សៀមរាប , មន្ដ្រី​ជំនាញ​ការិយាល័យ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ដ និង មន្ត្រី​នគរបាល​ចរាច​រណ៍​នៅ​ក្រុង​សៀមរាប ចុះ​អនុវត្ដ យុទ្ធនាការ​ផ្សព្វផ្សាយ​ច្បាប់​ចរាច​រាណ៍​ផ្លូវគោក និង រឹតបន្តឹង​ការ​ពាក់មួក​សុវត្ថិភាព នៅ​គោលដៅ​ចំនួន​ពីរ...

ព័ត៌មានលំអិត

ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា ចាប់អារម្មណ៍​លើ​គម្រោង​ផ្លូវ​វាង​ក្រុង​សៀមរាប ចាប់ពី​ចំណុច​ភូមិសាស្ត្រ​ស្រុក​ប្រាសាទបាគង ទៅ​កាន់​ស្រុក​ពួក​

​ក្នុង​ឱកាស​ជួប​កិច្ច​ពិភាក្សា​ការងារ​មួយចំនួន​ជាមួយ​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប នៅ​ខេត្ត​សៀមរាប កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែ កញ្ញា ឆ្នាំ​២០១៨​កន្លងទៅនេះ ឯកឧត្តម អូ ណាក់​យ៉ុង ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្ដែង​នូវ​ការចាប់អារម្មណ៍ និង បាន​ផ្ដោត​យ៉ាង​សំខាន់​ទៅលើ​គម្រោង​ផ្លូវ​វាង​ក្រុង ចាប់ពី​ចំណុច ភូមិសាស្ត្រ​ស្រុក​ប្រាសាទបាគង ទៅ​កាន់​ស្រុក​ពួក...

ព័ត៌មានលំអិត

គ្រឹះស្ថាន​អង្គរ រក​ចំណូល​បាន​ជាង​៨៥​លាន​ដុល្លារ​អាម៉េរិក ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ក្នុង រយៈពេល ៩​ខែ​ដើមឆ្នាំ​២០១៨​នេះ​

​យោងតាម​សេចក្តីជូនដំណឹង​របស់​គ្រឹះស្ថាន​អង្គរ ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨​នេះ បានឲ្យដឹងថា រយៈពេល​៩​ខែ​ដើមឆ្នាំ ២០១៨​នេះ ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន ៨៥.៥៧៩.៥២៣ ដុល្លារ​អាមេរិក កើន​ឡើង​ជាង​១៣​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​មុន ក្នុងចំណោម​ភ្ញៀវទេសចរ​បរទេស​ដែល​បាន​មក​ទស្សនា​ខេត្តសៀមរាប និង​បាន​ចូល​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន ១.៩០១.៥៦៩​នាក់ កើន​ឡើង​ជាង ៨​ភាគរយ​។​ ​ក្នុង​រយៈពេល​ដូចគ្នា​នេះ ទឹកប្រាក់​ដែល​បាន​ឧបត្ថម្ភ​ចូល​ទៅ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​មាន​ចំនួន​សរុប​ចំនួន...

ព័ត៌មានលំអិត

អភិបាលខេត្ត​សៀមរាប ក្រើនរំលឹក​ដល់​មន្ត្រីរដ្ឋបាល​សាលាខេត្ត ឲ្យ​បន្ត​អនុវត្តន៍​ការងារ​ភារកិច្ច​ស្នូល​របស់​ខ្លួន កាន់តែ​មាន​ប្រសិទ្ធភាព​

​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប មានប្រសាសន៍ថា កន្លងមក មន្ត្រីរាជការ​ក្នុង​អង្គភាព​ទាំង​៦​របស់​រដ្ឋបាល​ខេត្ត បាន​ខិតខំ​បំពេញ​តួនាទី ភារកិច្ច​ស្នូល​របស់​ខ្លួន​បាន​ល្អប្រសើរ​ហើយ ប៉ុន្តែ​កន្លងមក យើង​ក៏​នៅ​មាន​ចំណុច​ខ្វះខាត​មួយចំនួន​ផងដែរ គឺ​ដោយសារ​នៅតាម​បណ្តា​មន្ទីរ អង្គភាព យឺតយ៉ាវ ក្នុង​ការបំពេញ​ឯកសារ​រដ្ឋបាល លិខិត​សំណើរ​នានា ដោយ​ទុក​ឱ្យ​ឯកសារ ឬ​លិខិត​ស្នាម​មួយចំនួន​នោះ​ឱ្យ​កកស្ទះ មិន​បាន​បំពេញ​ឱ្យបាន​រហ័ស​ទៅតាម​ការកំណត់ ដែល​បណ្តាល​ធ្វើឲ្យ​មាន​ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​ខ្លះៗ...

ព័ត៌មានលំអិត

ថ្ងៃនេះ សិស្ស​ប្រឡង​ជាប់​និទ្ទេស A ចំនួន​៣១​នាក់ នៅ​ខេត្ត​សៀមរាប ទទួល​ម៉ូតូ​ម្នាក់​១​គ្រឿង​ពី​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់

​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​ជួយ​ខេត្ត​សៀមរាប បានប្រគល់​ប័ណ្ណសរសើរ និង​ប្រគល់​រង្វាន់​ម៉ូតូ​ម្នាក់​១​គ្រឿង ដែល​នឹង​ធ្វើ​ស្លាក់​លេខ​ជូន​ផងដែរ រួម​ជាមួយ​ប្រេងសាំង ៥០​លីត្រ ថវិកា​១០​ម៉ឺន​រៀល ជូន​សិស្ស​ចំនួន​៣១​នាក់ ដែល​ជា​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A...

ព័ត៌មានលំអិត

មនុស្ស​ចំនួន​៥​នាក់ មាន​ទីលំនៅ​ស្រុក​អង្គរ​ធំ ត្រូវ​នគរបាល​ខេត្ត​សៀមរាប​ឃាត់ខ្លួន ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី នា​ថ្ងៃ​ទី​២៨ ខែ​កញ្ញា​ឆ្នាំ​២០១៨ កន្លងទៅនេះ កម្លាំង​សមត្ថកិច្ច​នគរបាល​គ្រឿងញៀន​ខេត្ត​សៀមរាប សហការ​ជាមួយ​កម្លាំង​អធិការនគរបាល​ស្រុក​អង្គរ​ធំ ចុះបង្ក្រាប​បទ​រក្សាទុក​ជួញដូរ​និង​ចាត់ចែង​ឲ្យប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។ នៅ​ចំនុច​ភូមិ​ត្រពាំង​ស្វាយ និង​ភូមិ​ភ្លង់ ឃុំ​លាងដៃ ស្រុក​អង្គរធំ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៥​នាក់ ក្នុងនោះ​មាន : ០១. ឈ្មោះ កុយ រឿ​ម ភេទ​ប្រុស...

ព័ត៌មានលំអិត

ថ្ងៃនេះ អាជ្ញាធរ​ខេត្ត​សៀមរាប សហការ​ជាមួយ​សង្គម​ស៊ីវិល រៀបចំ​កិច្ចប្រជុំតុមូល ស្តី​ពី​ការការពារ​សុវត្ថិភាព​កុមារ ពី​ការកេងប្រវ័ញ្ច​ផ្លូវភេទ តាម​ប្រព័ន្ធ​អ៊ីនធឺណិត​

​នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ អាជ្ញាធរ​ខេត្ត​សៀមរាប សហការ​ជាមួយ​សង្គម​ស៊ីវិល រៀបចំ​កិច្ចប្រជុំតុមូល ស្តី​ពី​ការការពារ​សុវត្ថិភាព​កុមារ ពី​ការកេងប្រវ័ញ្ច​ផ្លូវភេទ តាម​ប្រព័ន្ធ​អ៊ីនធឺណិត ក្នុង​គោលបំណង​បង្កើន​ការយល់ដឹង​អំពី​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ជម្រុញ​ឲ្យ​អ្នកចូលរួម​ទាំងអស់ តាមដាន រាយការណ៍ និង បង្ការ​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ ខណៈពេល​ដែល​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត បាន​ក្លាយ​ជា​ការព្រួយបារម្ភ​កាន់តែខ្លាំង ក្នុងចំណោម​អ្នកពាក់ព័ន្ធ​នានា ដែល​កំពុង​ធ្វើការ​ផ្នែក​ការពារ​សិទ្ធិ​កុមារ ។​...

ព័ត៌មានលំអិត
Page 682 of 698 1 681 682 683 698

Recommended

សូម Like និង Follow ពួកយើង