ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ព្រឹក​មិញ​នេះ រដ្ឋបាល​ខេត្ត​សៀមរាប រៀបចំ​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះមហាវីរៈក្សត្រ ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ​

​នា​ព្រឹក​ថ្ងៃ​ចន្ទ ០៦​កើត ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨​នេះ រដ្ឋបាល​ខេត្ត​សៀមរាប បាន​រៀបចំ​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ​ជាតិខ្មែរ គម្រប់​ខួប​៦​ឆ្នាំ ដែល​ព្រះអង្គ​បាន​យាង​សោយ​ទីវង្គត​។​...

ព័ត៌មានលំអិត

អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា ត្រូវបាន​អញ្ជើញ​ទៅ​បង្រៀន​នៅ​សាកលវិទ្យាល័យ CORNELL នៃ​សហរដ្ឋ​អាមេរិក​អំពី​កិច្ចការ​ស្រាវជ្រាវ​កុលាលភាជន៍​ខ្មែរ​

​លោក​បណ្ឌិត អ៊ា ដា​រិទ្ធ អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ត្រូវបាន​សកល​វិទ្យាល័យ CORNELL សហរដ្ឋអាមេរិក អញ្ជើញ​ឱ្យទៅ​សហការ​បង្រៀន​ជាមួយ​សាស្ត្រាចារ្យ Kaja McGowan រយៈពេល​១​ឆមាស ចាប់ពី​ថ្ងៃ​ទី​១ សីហា ដល់​២៤ ធ្នូ ឆ្នាំ​២០១៨ លើ​មុខវិជ្ជា​ទឹក ក្នុង​នោះ​អំពី​សិល្បៈ​និង​នយោបាយ​នៅ​តំបន់​អាស៊ី​ខាងត្បូង​និង​អាស៊ី​អ​គ្នេយ៍ ដែល​ខ្លឹមសារ​សំខាន់​នៃ​មេរៀន​នោះ គឺ​បង្ហាញ​នយោបាយ​គ្រប់គ្រង​ទឹក​នៃ​អរិយធម៌​អង្គរ...

ព័ត៌មានលំអិត

អាជ្ញាធរ​ខេត្ត​សៀមរាប បង្ហាញ​ពី​គម្រោង​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​មុខ​ព្រះអង្គ​ធំ និង ទឹកធ្លាក់​ភ្នំ​គូលែន ដើម្បី​បញ្ចៀស​នូវ​ផលប៉ះពាល់ និង ការបំពុល​បរិស្ថាន ដែល​ជា​ទីកន្លែង​ទីសក្ការៈ​សម្រាប់​បូជា​

​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បានបញ្ជាក់​ថា បញ្ហា​នៃ​ការជម្លៀស​ប្រជាពលរដ្ឋ​នៅ​មុខ​ព្រះអង្គ​ធំ និង ទឹកធ្លាក់​លើ​ខ្នងភ្នំ​គូលែន ឲ្យទៅ​នៅ​ទីតាំង​ថ្មី​នោះ អាជ្ញាធរខេត្ត បាន​រៀបចំ​គណៈកម្មកា​រ​ចម្រុះ ក្នុងការ​គ្រប់​គ្រប​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ ដើម្បី​អាជ្ញាធរ​យើង​ធ្វើ​ការកំណត់​ឲ្យ​ពួកគាត់​មក​បោះទីតាំង​លំនៅដ្ឋាន​ថ្មី ក្នុង​ការបញ្ជៀ​ស​នូវ​ផលប៉ះពាល់ និង បំពុលបរិស្ថាន​នៅ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ ដែល​ជា​ទីកន្លែង​ទី​សក្ការៈបូជា របស់​បងប្អូន​ប្រជា​ពុទ្ធបរិស័ទ និង ភ្ញៀវ​ទេសចរណ៍​ទៀតផង...

ព័ត៌មានលំអិត

ក្រសួង​បរិស្ថាន​បង្ហាញ​ក្ដីបារម្ភ​អំពី​បញ្ហា​សំរាម​ក្នុង​ក្រុង​សៀមរាប ខណៈ​អភិបាលខេត្ត​សៀមរាប សង្ឃឹមថា ក្រុមហ៊ុន​ប្រមូល​ដឹក​ជញ្ជូន​សំរាម​ថ្មី នឹងមាន​កិច្ចសហការ​ល្អ​ជាមួយ​អាជ្ញាធរ​ក្រុង​សៀមរាប

​ក្នុង​ឱកាស​ជួប​ជា​ពិភាក្សា​ជាមួយ​អភិបាលខេត្ត​សៀមរាប កាល ពី​ថ្ងៃ​ទី​១១ ខែតុលា ម្សិលមិញ​នេះ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន មានប្រសាសន៍ថា បញ្ហា​សោភ័ណភាព​ទីក្រុង​ដែល​កំពុងមាន​ការអភិវឌ្ឍ​កាន់តែ​ប្រសើរ​ឡើង វា​មិនមែន​ជា​ព្រំដែន​កំណត់​បញ្ចប់​ការ​គិតគូ​អំពី​បរិស្ថាន​នោះទេ ដរាបណា​បញ្ហា​សំរាម សំណល់​ផ្ទះបាយ ដែល​មនុស្ស​មាន​តម្រូវ​ការបញ្ចេញចោល​ជា​ប្រចាំ​ថ្ងៃ​នោះ ដូច្នេះ ដើម្បី​ធានា​លើ​ការដោះស្រាយ​សំណល់​ទាំងនោះ ការប្រមូល​និង​គ្រប់គ្រង​សំរាម​ក្នុង​ក្រុង​សៀមរាប ត្រូវមាន​ការកំណត់​ឲ្យបាន​ច្បាស់លាស់ ទីតាំង​ចាក់សំរាម...

ព័ត៌មានលំអិត

ក្នុង​ឱកាស​បុណ្យ​ភ្ជំបិណ្ឌ​នេះ ភ្ញៀវទេសចរ​មក​កម្សាន្ត​ខេត្ត​សៀមរាប​មាន​ជាង ២៥​ម៉ឺន​នាក់

​លោក ង៉ូវ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បានឲ្យដឹងថា ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ មាន​ភ្ញៀវ​ទេសចរ​សរុប​មាន​ចំនួន ២៥២.៤២២​នាក់ បាន​មក​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​សៀមរាប ដែល​ចំនួន​នេះ​មាន​ការកើនឡើង​ជិត ៥០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧ ដែល​មាន​ចំនួន ១៧១.៦៤៧ នាក់ ។​ ​លោក ង៉ូវ សេង​កាក់ បាន​បញ្ជាក់ទៀតថា...

ព័ត៌មានលំអិត

មនុស្ស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ ដោយសា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ឃុំ​ខ្នាត ស្រុក​ពួក កាលពី​ព្រឹក​មិញ​នេះ​

​សមត្ថកិច្ច​ស្រុក​ពួក​បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​០៩​និង​១០​នាទី​ព្រឹក ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថ​យន្ត និង ម៉ូតូ នៅលើ​ផ្លូវជាតិ​លេខ​០៦ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣២៦​និង​៣២៧ ក្នុង​ទឹកដី​ភូមិ​ព្រៃ​ក្មេង ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប បណ្ដាលឲ្យ​មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែងកើតហេតុ ។​ ​សមត្ថកិច្ច​ស្រុក​ពួក​បានឲ្យដឹង​ទៀតថា ហេតុការណ៍​នោះ​គឺ មុនពេល​កើតហេតុ មាន​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ...

ព័ត៌មានលំអិត

មនុស្ស​២​នាក់​រងរបួស​ធ្ងន់​ស្រាល ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ស្រុក​ស្រីស្នំ កាល​ពី​យប់មិញ​នេះ រវាង​គោយន្ត​កន្ត្រៃ​យ៍ និង​ម៉ូតូ​ធំ​របស់​ជនជាតិ​ថៃ​

សមត្ថកិច្ច​បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​ប្រមាណ​៧​យប់ ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៨​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង នៅត្រង់​ចំណុច​លើ​ផ្លូវជាតិ​លេខ​៦៨ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ២៧ - ២៨ ស្ថិតក្នុង​ភូមិ​ខ្វែក ឃុំ​មោង ស្រុក​ស្រីស្នំ ខេត្តសៀមរាប រវាង​គោយន្ត​កន្ត្រៃ​យ៍ និង ម៉ូតូ​ធំ​មិន​ស្គាល់​ម៉ាក របស់​ជនជាតិ​ថៃ ដែល​បើកបរ​ស្រប​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង...

ព័ត៌មានលំអិត

អាជ្ញាធរ​ក្រុង​សៀមរាប បង្ហាញ​ពី​ផែនការ​ដាក់​កម្លាំង​ការពារ​តាម​វត្ត​អារាម និង​ទី​សក្ការៈបូជា​

​អភិបាល​ក្រុង​សៀមរាប លោក សូរ ប្លាតុ​ង បានឱ្យដឹងថា ប្រជាជន​កម្ពុជា នឹង​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដែល​នឹង​ចាប់ផ្តើម នៅ​ថ្ងៃ​ទី​៨ ដល់​ទី​១០ ខែ​តុលា​នេះ ដូច្នេះ​ទី​វត្ត​អារាម នឹង​មាន​សកម្មភាព​ម​មា​ញឹក​ជាងគេ និង​ជា​គោលដៅ​សម្រាប់​ការ​ប្រារព្ធ​ពិធី​មួយ​នេះ ដូច្នេះ អាជ្ញាធរ​ក្រុង​សៀមរាប បានរៀបចំ​ផែនការ​ការពារ​សន្ដិសុខ​សណ្ដាប់ធ្នាប់​រួចហើយ​ដែរ ដែល​គោលដៅ​សំខាន់ៗ​សម្រាប់​ការការពារ មាន​ទី​វត្ត​អារាម និង​តំបន់​ទី​សក្ការៈបូជា​នានា ដូច​ជា​ព្រះអង្គ​ចេក...

ព័ត៌មានលំអិត

ព្រឹក​មិញ​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចុះ​អប់រំ​ផ្សព្វផ្សាយ​និង​ចែក​ខិតប័ណ្ណ ពិការភាព ដល់​អ្នក​ធ្វើ​ដំណើរ​នៅ​សង្កាត់​ទឹក​វិល​

​នៅ​ព្រឹក​ថ្ងៃទី ៥ ខែតុលា ឆ្នាំ​២០១៨​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប សហការ​ជាមួយ​យុវជន​កាកបាទក្រហម​កម្ពុជា អ្នកស្ម័គ្រចិត្ត អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ប៉ុស្តិ៍​នគរបាល​សង្កាត់​ទឹក​វិល បាន​បើក​យុទ្ធនាការ​សម្រួល​សុវត្ថិភាព​ចរាចរណ៍ និង​ចែក​ខិតប័ណ្ណ ដល់​បងប្អូន​សាធារណៈជន​ដែល​កំពុង​ធ្វើដំណើរ​តាម​ដង​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ផ្លូវ​ចូល​ទៅ​កាន់​រមណីយដ្ឋាន​បារាយណ៍​ទឹកថ្លា ក្នុង​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ក្នុង​គោលបំណង​ចូលរួម​កាត់បន្ថយ​អត្រា​ស្លាប់ និង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​រដូវ​បុណ្យ​ភ្ជំបិណ្ឌ និង​បាន​ពន្យល់​ណែនាំ​និង​សំណូមពរ​ដល់​អ្នកធ្វើដំណើ​រ ឱ្យ​ពួកគាត់​បាន​យល់​អំពី​វិធី​ពាក់មួក​សុវត្ថិភាព...

ព័ត៌មានលំអិត

កម្លាំង​នគរបាល​ស្រុក​ប្រាសាទបាគង ឃាត់ខ្លួន​យុវជន​២​នាក់ ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

​យុវជន​ចំនួន​២​នាក់ រួមមាន ៖ ១.​ឈ្មោះ សរ រ៉ូ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​គោក​ក្ដុល ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ជាប់​ពាក់ព័ន្ធ​ករណី​រក្សាទុក ជួញដូរ​និង​ចាត់ចែង​ឲ្យប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង ២. ឈ្មោះ​វ៉ិត សុ​ជី​អូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​កំពង់​ថ្កូវ...

ព័ត៌មានលំអិត
Page 686 of 704 1 685 686 687 704

Recommended

សូម Like និង Follow ពួកយើង