នារាត្រីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និងប្រជាពលរដ្ឋចំណុះជើងវត្តសុវណ្ណសាគរ ហៅវត្តកោះខ្សាច់ ក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប បានរៀបចំបណ្ដែតប្រទីបជ្វាលាថ្វាយព្រះគង្គា លើផ្ទៃទន្លេសាប ដើម្បីសម្តែងការដឹងគុណ សុំខមាលទោសចំពោះព្រះម៉ែគង្គា ធម្មជាតិ ម្ចាស់ទឹកម្ចាស់ដី និងដើម្បីបួងសួងសុំសេចក្ដីសុខដល់វីរៈកងទ័ព ដែលកំពុងឈរជើងការពារតាមបណ្ដោយបន្ទាត់ព្រំដែន។ ព្រះតេជគុណ ម៉ៃ...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ វត្តបុព្វទិសារាម (ហៅវត្តកំពង់ក្ដី) ស្រុកជីក្រែង ខេត្តសៀមរាប បានទទួលអង្គកឋិនទានមហាសាមគ្គី ដើម្បីប្រមូលបច្ច័យទុកផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃ និងមួយចំនួនយកទៅជួសជុលឈាបនដ្ឋានដែលចាស់ទ្រុឌទ្រោម និងបន្តដំណើរការសាងសង់អគារមហាកុដិមួយខ្នង ដែលបានចាប់កសាងតាំងពីឆ្នាំ២០១៩ មានបណ្ដោយ៣៤ម៉ែត្រ ទទឹង១៦ម៉ែត្រ និងកម្ពស់២ជាន់។ ព្រះបវរវិជ្ជា ទេព ភឿន ព្រះគ្រូចៅអធិការវត្ត បានសម្ដែងនូវព្រះទ័យសោមនស្សសាទរ...
ព័ត៌មានលំអិតអង្គកឋិនទានសាមគ្គី វត្តប្រាសាទចន្ទរង្សី ហៅវត្តគោកចាន់ ស្រុកប្រាសាទបាគង ដែលផ្ដួចផ្ដើមដោយអាចារ្យ គណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទមកពីក្នុង និងក្រៅខេត្ត នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នេះ ដោយបានប្រមូលបច្ច័យសរុបចំនួន ១០លានរៀល សម្រាប់ទ្រទ្រង់និងកសាងសមិទ្ធផលនានាក្នុងទីអារាម។ ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិទ្ធ ព្រះចៅអធិការវត្តប្រាសាទចន្ទរង្សី...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ អង្គកឋិនទានសាមគ្គីមួយ ដែលផ្ដួចផ្ដើមដោយគណៈកម្មការ អាចារ្យ និងប្រជាពុទ្ធបរិស័ទ ដង្ហែទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តដំណាក់ ក្រុងសៀមរាប បានទទួលបច្ច័យជាង ៨០ លានរៀល សម្រាប់ប្រើប្រាស់ដើម្បីទ្រទ្រង់ការចំណាយប្រចាំថ្ងៃ ផ្គត់ផ្គង់សម្ភារសិក្សាសម្រាប់ព្រះសង្ឃ និងសាមណេរទាំង ១០៧ អង្គ ដែលកំពុងសិក្សាផ្នែកពុទ្ធិកៈបឋមសិក្សា និងពុទ្ធិកៈវិទ្យាល័យ ព្រមទាំងបន្កសាងសង់ព្រះពុទ្ធរូបអំពីស្ពាន់កម្ពស់...
ព័ត៌មានលំអិតចាប់ពីថ្ងៃទី១ ដល់ទី៨ ខែតុលា ឆ្នាំ២០២៥ មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធក្នុងក្រុងស្រុកចំនួន៦ នៃខេត្តសៀមរាប បានទទួលការបណ្ដុះបណ្ដាល ស្ដីពីតួនាទីភារកិច្ច និងការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ “មតិយើង” ពីការិយាល័យប្រជាពលរដ្ឋខេត្ត មានស្រុកពួក អង្គរជុំ អង្គរធំ ស្រុកវ៉ារិន បន្ទាយស្រី និងក្រុងរុនតាឯកតេជោសែន សរុបមានអ្នកចូលរួមជាង ១...
ព័ត៌មានលំអិតក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងសំណើសុំបន្តចងក្រងផលិតផលភូមិមួយផលិតផលមួយ ឆ្នាំ២០២៥ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ការចងក្រង និងបង្កើតឱ្យមាន “ភូមិមួយផលិតផលមួយ (One Village One Product - OVOP)” គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមចំណែកយ៉ាងក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន...
ព័ត៌មានលំអិតនៅរាត្រីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និងប្រជាពលរដ្ឋចំណុះជើងវត្តអារញ្ញសាគរ ក្នុងក្រុងសៀមរាប បានរួមគ្នាប្រារព្ធពិធីដង្ហែសង្ឃឹកប្រទីបជ្វាលា តាមបណ្ដោយដងស្ទឹងសៀមរាប ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ ដើម្បីសុំខមាទោសដល់ម្ចាស់ទឹកម្ចាស់ដី ដែលបានអនុញ្ញាតឱ្យប្រើប្រាស់ទឹកដីអស់រយៈពេលមួយឆ្នាំកន្លងមក។ ព្រះវិភត្តិមុនីញាណ ហ៊ាក់ គឹមហ៊ត់ វិសារទោ ព្រះគ្រូចៅអធិការវត្តអារញ្ញសាគរ មានថេរដីកាឱ្យដឹងថា ពិធីដង្ហែសង្ឃឹក...
ព័ត៌មានលំអិតនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ វត្តកេសរារាម ក្រុងសៀមរាប បានទទួលបច្ច័យជាង ២៥លានរៀល ពីអង្គកឋិនទានសាមគ្គី សម្រាប់ទុកសង់អគារផ្ទះបាយ ទីសេនាសេនៈសង្ឃ រួមនឹងសមិទ្ធផលនានាបន្ថែម នៅក្នុងបរិវេនវត្ត។ ព្រះគ្រូ រី សាត ព្រះចៅអធិការវត្ត មានថេរដីកាបញ្ជាក់ថា បច្ច័យដែលប្រមូលបានពីអង្គកឋិនទាននាពេលនេះ គឺសម្រាប់ទ្រទ្រង់ចតុបច្ច័យដល់ភិក្ខុ សាមណេរក្នុងវត្ត...
ព័ត៌មានលំអិតនាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ គណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានរួមគ្នាដង្ហែអង្គកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅក្នុងខណ្ឌសីមាវត្តព្រះព្រហ្មរ័ត្ន ក្រុងសៀមរាប ដើម្បីប្រមូលបច្ច័យសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធិផលនានាក្នុងវត្ត ព្រមទាំងទ្រទ្រង់ចង្ហាន់ព្រះសង្ឃ ដែលជាប្រយោជន៍រួមដ៏ថ្លៃថ្លាសម្រាប់ព្រះពុទ្ធសាសនា និងសង្គមជាតិទាំងមូល។ ព្រះសាសនសត្ថា តង់ តន ព្រះគ្រូចៅអធិការវត្ត មានថេរដីកាថា...
ព័ត៌មានលំអិតកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ដោយបានលើកយកបញ្ហាសំខាន់ៗចំនួន ៣ មកពិភាក្សា រួមមាន បញ្ហាទឹកភ្លៀងលិចផ្លូវ បញ្ហាសណ្ដាប់ធ្នាប់សាធារណៈ និងស្ថានភាពនៃការគ្រប់គ្រងជនភៀសសឹក ដែលបានផ្លាស់ទីលំនៅពីខេត្តឧត្តរមានជ័យ និងព្រះវិហារ។ លោក លី សារី អភិបាលរងខេត្ត...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.