ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាស៊ាន និងចិន រួមជាមួយUNDP បើកសន្និសីទលើកទី៣ស្តីពីការបញ្ជ្រាបដល់ថ្នាក់មូលដ្ឋាន និងការលប់បំបាត់ភាពក្រីក្រ

សន្និសីទ អាស៊ាន ចិន រួមជាមួយUNDP លើកទី៣ ផ្តោតលើគោលដៅអភិវឌ្ឍន៍ដោយចីរភាព នៅថ្នាក់មូលដ្ឋាន ក្រុមមន្ត្រីនៃប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសចិន រួមជាមួយអង្គការ UNDP បានជួបប្រជុំគ្នា រយៈពេល ២ ថ្ងៃ ដើម្បីពិភាក្សាអំពីការបញ្ជ្រាបដល់ថ្នាក់មូលដ្ឋាន អំពីគោលដៅអភិវឌ្ឍបន៍ប្រកបដោយចីរភាព ហៅកាត់ថា SDGs និងការសម្រេចបាននូវការលុបបំបាត់ភាពក្រីក្រ។...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំ និងមន្ត្រី នៃរដ្ឋបាលខេត្តសៀមរាប អញ្ផើញកាត់វិញ្ញាសារ ត្រួតពិនិត្យការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧/២០១៨ និងលើកទឹកចិត្តដល់សិស្សានុសិស្ស

ការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៧/២០១៨នៅខេត្តសៀមរាប មានបេក្ខភាពសិស្សចូលប្រឡងសរុប ចំនួន ៧ពាន់៨៣០នាក់ កើនឡើងលើសឆ្នាំមុនចំនួន៧១៧នាក់ ក្នុងនោះស្រី ៤ពាន់៣៨៣នាក់។ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨នេះ ថ្នាក់ដឹកនាំ និងមន្ត្រី នៃរដ្ឋបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីកាត់វិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧/២០១៨ និងលើកទឹកចិត្តដល់បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះទាំងអស់ ប្រឹងប្រែងឱ្យអស់ពីសមត្ថភាពនិងត្រូវគោរពតាមវិន័យលក្ខណ្ឌ័កំណត់ ជាពិសេសក្នុងការធ្វើដំណើរ មកប្រឡងត្រូវរក្សាសុវត្ថិភាព...

ព័ត៌មានលំអិត

សមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនជនសង្ស័យ៦នាក់ ទៅតុលាការ ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀនខុសច្បាប់

កាលពីម្សិលមិញ ថ្ងៃទី១៩ ខែសីហាឆ្នាំ ២០១៨ សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យ៦នាក់ រួមនឹងវត្ថុតាង ទៅសាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀនខុសច្បាប់។ ជនសង្ស័យ៦នាក់មាន៖ ០១:ឈ្មោះ យ៉ន ប៉ុច ភេទប្រុស ឆ្នាំកំណើត១៩៩០ មុខរបរគ្មានទីលំនៅភូមិក្រួសសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពាក់ព័ន្ធករណីចាត់ចែង និងប្រើប្រាស់ -០២:ឈ្មោះ ឈឿន...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបអះអាងថា នៅត្រឹមឆ្នំា២០១៩ នៅក្នុងទីប្រជុំជនក្រុងសៀមរាប នឹងគ្មានខ្សែលើអាកាសរញ៉េរញ៉ៃ លើបង្គោលអគ្គិសនីទៀតឡើយ

បណ្ដាញខ្សែលើអាកាសផ្សេងៗដែលបណ្តាក្រុមហ៊ុនមួយចំនួនបំពាក់លើបង្គោលបណ្តាញអគ្គីសនីនៅក្នុងក្រុងសៀមរាបត្រូវបានក្រុមការងារចម្រុះនៃរដ្ឋបាលខេត្តសៀមរាបកាត់ទម្លាក់ចុះហើយក្នុងគោលបំណងរៀបចំសោភណ្ឌភាពក្រុងឡើងវិញ។ បណ្តាញខ្សែលើអាកាសរួមានខ្សែអគ្គិសនី ខ្សែអ៊ិនធើណិត ខ្សែទូរស័ព្ទ ខ្សែកាប និងខ្សែដទៃផ្សេងទៀត ដែលមានភាពរញ៉េរញ៉ៃ នៅលើបង្គោលអគ្គីសនីនានា បានបង្កឲ្យបាត់បង់សោភណ្ឌភាព ទីក្រុងទេសចរណ៍សៀមរាប-អង្គរ និងជាមូលហេតុបង្កើតហានិភ័យផ្សេងៗ។ ក្នុងប្រតិបត្តិការទ្រង់ទ្រាយធំ របស់ក្រុមការងារចម្រុះពាក់ព័ន្ធ បានធ្វើការកាត់ទម្លាក់ បោសសំអាត និងរៀបចំឲ្យមានសណ្តាប់ធ្នាប់នូវបណ្ដាញខ្សែទាំងនោះ ឲ្យមានល្អប្រសើរឡើងវិញ។ ប្រតិបត្តិការនេះ ត្រូវបានចាប់ផ្តើមអនុវត្តថ្ងៃដំបូង នាព្រឹកថ្ងៃទី១៦...

ព័ត៌មានលំអិត

នៅផ្សារចាស់ក្នុងក្រុងសៀមរាបព្រឹកមិញនេះ សាខាកាំកុងត្រូលខេត្តសៀមរាប រកឃើញស្ពៃក្តោបមានដាក់សារធាតុកាកសំណល់ថ្នាំកសិកម្មមួយប្រភេទដែលនាំចូលមកពីប្រទេសវៀតណាម

លោក ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុងត្រូលសៀមរាប បានមានប្រសាសន៍ថា ក្នុងឱកាសចុះពិនិត្យមើលម្ហូបអាហារនៅផ្សារចាស់ ស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ ក្រោមកិច្ចសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងផ្សារ ដើម្បីស្វែងរកនូវសារធាតុបូរ៉ាក់ និងសារធាតុគីមីទាំងឡាយដែលគេបានដាក់សម្រាប់ការពារទៅលើម្ហូបអាហារផ្សេងៗ ដែលជាហេតុធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពនោះ មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តសៀមរាប បាននាំឡានមន្ទីរពិសោធន៍ចុះមកដល់ខេត្តសៀមរាបផ្ទាល់តែម្តង គឺស្ថិតនៅត្រង់ចំណុចផ្សារចាស់...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ក្រើនរំលឹកដល់គណៈកម្មការគ្រប់គ្រងព្រះវិហារព្រះអង្គចេក ព្រះអង្គចម ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ចំពោះបញ្ហាសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យបរិស្ថាននៅតំបន់នោះ

មានប្រសាសន៍ក្នុងកិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់ របៀបរៀបរយនិងអនាម័យបរិស្ថានជុំវិញបរិវេណព្រះវិហារព្រអង្គចេក ព្រះអង្គចម កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨​ម្សិលមិញនេះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត បានណែនាំបន្ថែមដល់គណៈកម្មការគ្រប់គ្រងព្រះវិហារព្រះអង្គចេក ព្រះអង្គចម ត្រូវរៀបចំសន្តិសុខសណ្តាប់ឲ្យមានរបៀបរៀបរយបន្ថែមទៀត ពិសេស​ការរៀបចំអនាម័យ និង បរិស្ថានឲ្យបានស្អាតជាងនេះ ព្រោះថាតំបន់ព្រះអង្គចេកព្រះអង្គចមច្ចុប្បន្ននេះ មានការទាក់​ទាញភ្ញៀវទេសចរជាតិ...

ព័ត៌មានលំអិត

បុរសម្នាក់ត្រូវនគរបាលខេត្តសៀមរាប ចាប់បានភ្លាមៗក្រោយពីធ្វើសកម្មភាពឆក់កាបូបភ្ញៀវទេសចរណ៍

សមត្ថកិច្ចខេត្តសៀមរាប បានឲ្យដឹងថា អនុវត្តតាមការណែនាំពីសំណាក់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត និងការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៏ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារព្រហ្មទ័ណ្ឌ កងកម្លាំងនគរបាល នៃការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាល សហការជាមួយកម្លាំងអង្គភាពនគរបាលទេសចរណ៍ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្សយ័ម្នាក់ ឈ្មោះ ធុន ហុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ...

ព័ត៌មានលំអិត

ព្រឹកមិញនេះ លោក បូ ម៉េងទ្រី ត្រូវ​បាន​ប្រកាសតែងតាំង​ជា​អភិបាលរងក្រុងសៀមរាប

លោក បូ ម៉េងទ្រី ឋានន្តរស័ក្តិអនុមន្ត្រីថ្នាក់លេខ៣ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ត្រូវបានធ្វើការប្រកាសចូលកាន់តំណែងជាអភិបាលរងក្រុងសៀមរាប នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំរដ្ឋបាលសាលាក្រុងសៀមរាប ក្រោមអធិបតីភាពលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ។ មានប្រសាសន៍ក្នុងឱកាសនោះ...

ព័ត៌មានលំអិត

ករណីឃាតកម្មចាក់សម្លាប់ មន្ត្រីនគរបាលម្នាក់ នៅក្រុងសៀមរាប សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់ ដែលជាប្រពន្ធជនរងគ្រោះ

ករណីឃាតកម្មចាក់សម្លាប់ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្រុមទី១១ ភូមិឆ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប សមត្ថកិច្ចបានឃាត់ខ្លួនស្រ្តីម្នាក់ ជាប្រពន្ធរបស់ជនរងគ្រោះ ដោយសង្ស័យថាជាឃាតករ។ បន្ទាប់ពីទទួលបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត...

ព័ត៌មានលំអិត

អ្នកជំនាញកសិកម្មចិន អះអាងថាបច្ចេកទេសដាំស្រូវថ្មី ប្រជាកសិករអាចទទួលផល មួយហិកតាពី៥តោន ទៅ៦តោន

អ្នកជំនាញកសិកម្ម ទទួលស្គាល់ដោយរដ្ឋាភិបាលចិន បង្ហាញពីបច្ចេកទេសដាំស្រូវថ្មី ដល់កសិករខ្មែរ នៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីឲ្យប្រជាកសិករ ទទួលបានផលស្រូវច្រើន ខុសពីការធ្វើស្រែតាមទម្លាប់ធម្មតា ដែលអាចទទួលផលក្នុងមួយហិកតាពី៥តោន ទៅ៦តោន។ កាលពីថ្ងៃទី១៤ ខែសីហាឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋជិត១០០នាក់ ដែលពួកគាត់ជាកសិករនៅភូមិធម្មជាតិរុនតាឯក បានទទួលបច្ចេកទេសថ្មី អំពីការស្ទូង និងថែទាំស្រូវ...

ព័ត៌មានលំអិត
Page 701 of 704 1 700 701 702 704

Recommended

សូម Like និង Follow ពួកយើង