ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្សក្នុងសម័យឌីជីថល”

រសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ គណៈកម្មការប្រយុទ្ធប្រឆាំងអំពើមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានសហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត ដោយមានការគាំទ្រពីរដ្ឋបាលសាលាខេត្តសៀមរាប រួមនឹងអង្គការដៃគូ បានរៀបចំទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៨ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្សក្នុងសម័យឌីជីថល” ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោកស្រី ម៉ន់នី រង្សី...

ព័ត៌មានលំអិត

វិស័យឯកជន៖ វិស័យទេសចរណ៍របស់ខេត្តសៀមរាប នៅមានការខ្វះខាតក្នុងការផ្សព្វផ្សាយអំពីតម្លៃ និងសេវាកម្ម នៃផលិតផលទេសចរណ៍ដែលមាន

ក្នុងពិធីថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធក្នុងការរៀបចំព្រឹត្តិការណ៍ទិវាទេសចរណ៍ពិភព និងចែករង្វាន់ដល់ជ័យលាភីផលិតវីដេអូឯកសារ “រតនសម្បត្តិក្នុងខេត្តសៀមរាប” នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប លោក សែត កៅ ហ្វីលីព បានលើកឡើងថា ខេត្តសៀមរាប នៅមានការខ្វះខាតក្នុងការចូលរួមផ្សព្វផ្សាយអំពីតម្លៃសេវាកម្ម នៃផលិតផលទេសចរណ៍ក្នុងទម្រង់តែមួយទៅកាន់ពិភពលោក។ លោក សែត កៅ ហ្វីលីព មានប្រសាសន៍ថា...

ព័ត៌មានលំអិត

នាយទាហាន និងពលទាហានដែលត្រូវចូលនិវត្តន៍៤១៣នាក់ នៃយោធភូមិភាគទី៤ ត្រូវបានបំពាក់ឋានន្តរសក្ដិ និងគ្រឿងឥស្សរិយយស

នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ នាយទាហាន នាយទាហានរង និងពលទាហាន ដែលត្រូវចូលនិវត្តន៍ជាង ៤១៣នាក់ មកពីបណ្ដាអង្គភាពចំណុះទីបញ្ជាការយោធភូមិភាគទី៤ ត្រូវបានបំពាក់ឋានន្តរសក្ដិ និងគ្រឿងឥស្សរិយយស ដែលពិធីនេះធ្វើឡើងនៅទីបញ្ជាការយោធភូមិភាគទី៤ ខេត្ដសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤...

ព័ត៌មានលំអិត

វត្តបុព្វទិសារាមស្រុកជីក្រែង ទទួលការដង្ហែអង្គកឋិនសាមគ្គី សម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃ ក្រោយគង់ចាំព្រះវស្សា ព្រមទាំងជួសជុល និងកសាងគរុភ័ណ្ឌក្នុងវត្ត

នៅថ្ងៃទី២០ ខែតុលានេះ ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ បានធ្វើការដង្ហែអង្គកឋិនទានចូលទៅកាន់វត្តវត្តបុព្វទិសារាម ស្ថិតក្នុងឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីចូលរួមជួយទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា និងទំនុកបម្រុងដល់ព្រះភិក្ខុសង្ឃដែលគង់ចាំវស្សាអស់រយៈពេលបីខែកន្លងមក។ ព្រះបវរវិជ្ជា ទេព ភឿន ព្រះគ្រូសារធម្មបាល ព្រះវិន័យធរគណខេត្ត និងជាចៅអធិការវត្តបុព្វទិសារាម បង្ហាញថា បច្ច័យដែលទទួលបានពីអង្គកឋិននៅឆ្នាំនេះ សរុបចំនួនជាង ៦០លានរៀល។ បច្ច័យទាំងនេះ...

ព័ត៌មានលំអិត

វត្តព្រះព្រហ្មរ័ត្ន ទទួលកឋិនទានសាមគ្គី នៅថ្ងៃដំបូងនៃរដូវកាលកឋិន ដើម្បីទ្រទ្រង់ចង្ហាន់ព្រះសង្ឃ និងជួសជុលគរុភ័ណ្ឌ និងកែលម្អបរិស្ថានក្នុងវត្ត

អស់រយៈកាល ៣ខែនៃការគង់ចាំវស្សា ក្នុងរដូវកាលកឋិនទាន វត្តព្រះព្រហ្មរ័ត្ន ស្ថិតក្នុងក្រុងសៀមរាប បានទទួលការដង្ហែអង្គកឋិនសាមគ្គិ ដែលមានពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ប្រកបដោយទឹកមុខសប្បាយរីករាយ និងរួមមានបច្ច័យ ដើម្បីរួមចំណែកលើកកម្ពស់វិស័យព្រះពុទ្ធសាសនា និងទ្រទ្រង់ដល់ព្រះសង្ឃផងដែរ។ ព្រះសនសត្ថា តង់ តន ព្រះបាឡាត់គណខេត្ត និងជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន មានថេរដីកាថា អង្គកឋិនទានឆ្នាំនេះ វត្តព្រះព្រហ្មរ័ត្ន ទទួលបានបច្ច័យជាង...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ កម្លាំងប្រជាការពារ ជាកម្លាំងដែលមិនអាចខ្វះបាននៅក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព

នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅសាលាខេត្តសៀមរាប មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨ ក្រោមអធិបតី ឯកឧត្តម សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធជាច្រើនរូប។ មានប្រសាសន៍ក្នុងឱកាសនោះ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ត្រីពាក់ព័ន្ធពន្លឿនការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ឱ្យបានរួចរាល់ត្រឹមឆ្នាំ២០២៥

អាជ្ញាធរខេត្តសៀមរាប បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់លើការងារគ្រប់គ្រងឱ្យច្បាស់លាស់លើការចុះបញ្ជីដីធ្លីនៅដីតំបន់៣ និងតំបន់២ នៃបឹងទន្លេសាប ជាពិសេសការស្នើសុំចុះបញ្ជីដីធ្លីតំបន់បុរាណដ្ឋានរបស់អាជ្ញាធរជាតិអប្សរា និងការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋឱ្យបានរួចរាល់ នៅឆ្នាំ២០២៥ខាងមុខ។ ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តសៀមរាប នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោក ហែន ពុទ្ធី...

ព័ត៌មានលំអិត

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ប្រកាសបញ្ចុះតម្លៃចំណត និងប្រតិបត្ដិការផ្សេងៗ ចំពោះក្រុមហ៊ុនអាកាសចរណ៍ និងជើងហោះហើរថ្មី

ក្នុងឱកាសគម្រប់១ឆ្នាំ នៃការបើកដំណើរជាផ្លូវការ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ អាកាសយានដ្ឋានអន្ដរជាតិ សៀមរាបអង្គរ បានប្រកាសបញ្ចុះតម្លៃចំណត និងប្រតិបត្ដិការផ្សេងៗ សម្រាប់ជើងហោះហើរថ្មី ក៏ដូចជាក្រមហ៊ុនអាកាសចរណ៍ថ្មី ដើម្បីលើកទឹកចិត្ដ និងទាក់ទាញដល់ក្រុមហ៊ុនអាកាសចរណ៍ថ្មី ដែលប្រតិបត្តិការជើងហោះហើរចេញចូលអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ។ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា...

ព័ត៌មានលំអិត

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ រំពឹងថាទទួលបានអ្នកដំណើរ ១ ៥០០ ០០០នាក់ នៅដំណាច់ឆ្នាំ២០២៤

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ ជាខួបគម្រប់ ០១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការ នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។ ទន្ទឹមនោះ អាកាសយានដ្ឋានអន្តរជាតិកម្រិត 4E នេះ បានបង្ហាញថា មានអ្នកដំណើរ ហោះហើរចេញ និងចូល ជាង ១ ៣០០...

ព័ត៌មានលំអិត

អាកាសយានដ្ឋានអន្ដជាតិ សៀមរាប អង្គរ ប្រារព្ធខួបមួយឆ្នាំ នៃការបើកដំណើរការជាផ្លូវការរបស់ខ្លួន

នៅថ្ងៃទី១៦ ខែតុលានេះ នៅអាកាសយានដ្ឋានអន្ដជាតិ សៀមរាប អង្គរ មានរៀបចំពិធីអបអរសាទរគម្រប់ខួប ០១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរបស់ខ្លួន ដែលមានជាអធិបតីពី ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិចិន...

ព័ត៌មានលំអិត
Page 74 of 702 1 73 74 75 702

Recommended

សូម Like និង Follow ពួកយើង