ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់អ្នកពាក់ព័ន្ធយកចិត្តទុកដាក់ឱ្យបានខ្ពស់លើការងារគ្រប់គ្រងជនមានពិការភាពដែរដើរអនាធិបតេយ្យតាមទីសាធារណៈ

ថ្លែងក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ ត្រីមាសទី៣ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងារគណៈកម្មការក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប (ក.ស.ជ.ខ) នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការគ្នាក្នុងការប្រមូល និងគ្រប់គ្រងទិន្នន័យធ្វើសមាហរណកម្ម ចំពោះជនមានពិការមួយចំនួន ដែលដើរអនាធិបតេយ្យតាមទីសាធារណៈ គ្មានអាសយដ្ឋានជាក់លាក់។...

ព័ត៌មានលំអិត

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ ជាពិសេសការធ្វើអត្តសញ្ញាបណ្ណគំរូថ្មី

ក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវខិតខំពង្រឹងការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ជាពិសេសការងារធ្វើអត្តសញ្ញាណបណ្ណគំរូថ្មី។ លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរងនគរបាលខេត្តសៀមរាប បានឱ្យដឹងថា ការងារផ្តល់សេវាអត្តសញ្ញាណបណ្ណគំរូថ្មី ជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប...

ព័ត៌មានលំអិត

រយៈពេល៩ខែឆ្នាំ២០២៤ ទិន្នផលត្រីក្នុងខេត្តសៀមរាប ប្រមូលបានប្រមាណជាង ៣មុឺនតោន មានការកើនឡើងបើធៀបនឹងឆ្នាំ២០២៣

ខេត្ដសៀមរាប ទិន្នផលត្រីក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤នេះ ប្រមូលបានចំនួន ៣៥.៦៨៤តោន ដោយនេសាទគ្រួសារមាន ៣០.០៤០តោន និងវាលស្រែ ៥.៦៤៤តោន កើនឡើង ១,២៦ភាគរយ ធៀបនឹងឆ្នាំ២០២៣ ខណៈផលត្រីចិញ្ចឹមសរុបមានចំនួន ២១.៨៤១តោន សម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារពាក់ព័ន្ធនឹងការទប់ស្កាត់បទល្មើសនេសាទ ក្នុងរដូវបិទនេសាទ ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រខេត្តសៀមរាប...

ព័ត៌មានលំអិត

ខេត្តសៀមរាបរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ២ថ្ងៃ នៅតាមដងស្ទឹងសៀមរាប

រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល២ថ្ងៃ គឺចាប់ពីទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងស្ទឹងសៀមរាប ចាប់ពីស្ពានមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់ ក្រុងសៀមរាប។ ក្នុងពិធីនេះ ដើម្បីលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិ ក៏ដូចជាផ្តល់ឱកាសជូនប្រជាពលរដ្ឋ ព្រមទាំងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាកម្មវិធីរត់ប្រណាំងនៅភ្នំគូលែន នឹងជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់ភ្នំគូលែនទៅកាន់ពិភពលោក

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានរំពឹងថា តាមរយៈកម្មវិធីរត់ប្រណាំងនៅភ្នំគូលែន ដែលនឹងប្រារព្ធធ្វើឡើងនៅចុងខែនេះ នឹងជួយជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍បែបធម្មជាតិ នៅភ្នំគូលេនឱ្យកាន់តែល្បីល្បាញបន្ថែមទៀត។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីព្រឹត្តិការណ៍រត់ប្រណាំងនៅភ្នំគូលែន នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកជំទាវ ងិន លីណា មានប្រសាសន៍ថា ភ្នំគូលែន ជាតំបន់ការពារធម្មជាតិដែលគ្រប់គ្រប់ក្រសួងបរិស្ថាន នៅតំបន់នេះមានកន្លែងកម្សាន្តប្រមាណជាង៨០ទីតាំង ដែលសុទ្ធសឹងតែជាកន្លែងមានសក្តានុពលក្នុងការទាក់ទាញអ្នកទេសចរដែលចូលចិត្តដំណើរផ្សងព្រេង...

ព័ត៌មានលំអិត

ក្រសួងរៀបចំដែនដី គ្រោងបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យលំនៅឋាន ដើម្បីវិភាគ និងរៀបចំផែនការផ្គត់ផ្គង់លំនៅឋានជូនប្រជាពលរដ្ឋមានប្រាក់ចំណូលមធ្យម និងទាប

នៅថ្ងៃទិ១០ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្ដម សេង ថានី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្ដីពី “វឌ្ឍនភាពនៃការអនុវត្ដការងារលំនៅឋាន” ជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី មកពីខេត្តចំនួន១២ ដែលផ្តួចផ្តើមរៀបចំដោយនាយកដ្ឋានបទប្បញ្ញត្តិ ផែនការ និងទំនាក់ទំនង...

ព័ត៌មានលំអិត

សហភាពសហព័ន្ធយុវជនកម្ពុជា បានក្លាយជាភាគីសំខាន់មួយក្នុងសកម្មភាពរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

សម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤នេះ គេសង្កេតឃើញថា ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានចូលរួមយ៉ាងសកម្មក្នុងការចូលថែរក្សាសណ្ដាប់ធ្នាប់ជាមួយកម្លាំងសមត្ថកិច្ច ដែលការងារនេះបានធ្វើឱ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានក្លាយជាភាគីសំខាន់មួយក្នុងសកម្មភាពរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៤កន្លងទៅនេះ។ លោក ខុម ក្រឹម ប្រធានរដ្ឋបាលសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដសៀមរាប បានឱ្យដឹងថា ដោយមានការយកចិត្ដទុកដាក់ពីថ្នាក់នាំ សម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤នេះ ស.ស.យ.ក ខេត្តសៀមរាប...

ព័ត៌មានលំអិត

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការចាប់យកបរិវត្តកម្មឌីជីថល និងបច្ចេកវិទ្យា Cloud នៅខេត្តសៀមរាប

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីការចាប់យកបរិវត្តកម្មឌីជីថល បច្ចេកវិទ្យាថ្មីៗ នវានុវត្តន៍ និងបច្ចេកវិទ្យាក្លោដ (Cloud) សម្រាប់ថ្នាក់ដឹកនាំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដែលវគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី០៩-១៣ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។...

ព័ត៌មានលំអិត

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត៣.០០០ក្បាលដី ក្នុងស្រុកក្រឡាញ់ ត្រូវបានអាជ្ញាធរខេត្តសៀមរាប ប្រគល់ជូនម្ចាស់កម្មសិទ្ធិជាផ្លូវការ

នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬបណ្ណកម្មសិទ្ធិចំនួន២.៩៨៨ក្បាលដី ស្ថិតក្នុងភូមិចំនួន៤ នៃស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានអាជ្ញាធរខេត្ត ប្រគល់ជូនពលរដ្ឋជាម្ចាស់កម្មសិទ្ធិយកទៅប្រើប្រាស់ជាផ្លូវការ នៅក្នុងបរិវេណវត្តក្រឡាញ់ ក្រោមវត្តមាន លោក ហែន ពុទ្ធី អភិបាលរងខេត្តសៀមរាប និង លោក ប៊ូ ជុំសម្បត្តិ...

ព័ត៌មានលំអិត

ការដេញថ្លៃគម្រោងជួសជុលផ្លូវដី២ខ្សែ និងលូកាត់ផ្លូវ២កន្លែង ក្នុងឃុំក្ដីរុន ស្រុកពួក ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដាក់ដេញថ្លៃគម្រោងជួសជុលផ្លូវដីក្រាលគ្រួសធម្មជាតិ ២ខ្សែ និងលូកាត់ផ្លូវ ២កន្លែង ក្នុងភូមិបង្កោង និងភូមិត្រពាំងវែង ឃុំក្ដីរុន ស្រុកពួក ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ ប្រធានគណៈកម្មការលទ្ធកម្មឃុំក្ដីរុន លោក...

ព័ត៌មានលំអិត
Page 75 of 702 1 74 75 76 702

Recommended

សូម Like និង Follow ពួកយើង