ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អភិបាលរងខេត្តសៀមរាបថ្មី ២រូបត្រូវប្រកាសចូលកាន់តំណែងជាផ្លូវការ ខណៈមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃជំរុញឱ្យគណៈអភិបាលខេត្តត្រូវរួមគ្នាដោះស្រាយបញ្ហាជូនពលរដ្ឋ

នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាបថ្មី ចំនួន២រូប ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ អធិបតីភាព ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីឯកឧត្តមប្រធានក្រុមប្រឹក្សា ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព និងអាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ទូទាំងខេត្តជាច្រើនរូប។ ឯកឧត្តម...

ព័ត៌មានលំអិត

ការិយាល័យកុងស៊ុលជប៉ុន និងមន្ទីរព័ត៌មានខេត្តសៀមរាប ជួបសំណេះសំណាល និងស្វែងយល់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងខេត្តសៀមរាប

នៅរសៀលថ្ងៃទី២៩ខែសីហាឆ្នាំ២០២៤ លោក សេង ផល្លី ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាបស្តីទី បានទទួលជួបលោក យូណាហ្សាវ៉ា អាត់ស៊ូស៊ី(Atsushi YONEZAWA) ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំនៅខេត្តសៀមរាប និងជាទីប្រឹក្សាស្ថានទូតជប៉ុននៅកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងឯកជន ក្នុងខេត្តសៀមរាប។ មានប្រសាសន៍ក្នុងឱកាសនោះ លោក សេង ផល្លី បានបង្ហាញនូវក្ដីសោមនស្ស ចំពោះការិយាល័យកុងស៊ុលជប៉ុន...

ព័ត៌មានលំអិត

ក្រុមការងារពិសេស តាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រី និងគណៈបញ្ជាការឯកភាពខេត្ដសៀមរាប ប្រជុំពិភាក្សាពាក់ព័ន្ធការងារសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ក្នុងខេត្ដសៀមរាប

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសតាមដាន អនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម បានជួបប្រជុំពិភាក្សា ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប លើចំណុចអាទិភាពចំនួន៤ រួមមានករណីអាជីវកម្មឆ្នោត-ឡូតូ និងឆ្នោតផ្សងសំណាង ក្មេងទំនើង គ្រឿងញៀន...

ព័ត៌មានលំអិត

មន្ត្រីសង្គមស៊ីវិលជំរុញឱ្យស្ត្រី និងកុមាររងគ្រោះដោយអំពើហិង្សាគ្រប់រូបភាពស្វែងរកសេវាផ្នែកច្បាប់ដើម្បីជួយដោះស្រាយ ពិសេសស្ត្រីក្រីក្រត្រូវបានផ្ដល់សេវាដោយមិនគិតថ្លៃ

ក្នុងកម្មវិធីយើងធ្វើបានរបស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ លោក ប៉ើ អ៊ូម៉ើត មន្ត្រីស្វែងរកមតិគាំទ្ររបស់អង្គការជំនួយផ្នែកច្បាប់នៅកម្ពុជា LAC បានបង្ហាញថា អង្គការលោកការផ្តល់សេវាផ្នែកច្បាប់ដល់ស្ត្រី ឬកុមារីរងគ្រោះពីអំពើហិង្សា ទាំងផ្លូវកាយ ផ្លូវភេទ និងការរំលោភបំពានផ្សេងៗ គឺមានការផ្តល់ជាប្រឹក្សាយោបល់ផ្នែកច្បាប់ទៅលើបទព្រហ្មទណ្ឌស៊ីវិល ដែលមានមេធាវីដោយមិនគិតថ្លៃដល់ពួកគាត់។ លោក ប៉ើ...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងកសិកម្ម ផ្តល់ពូជដង្កូវនាងមាស និងពូជមនថ្មីៗ ១.០០០ដើមដល់សិប្បករអង្គរ ក្នុងស្រុកពួក ជំរុញការស្ដារឡើងវិញនូវសិប្បកម្មតម្បាញសូត្ររបស់ខ្មែរ

ក្នុងឱកាសដឹកនាំប្រតិភូពិនិត្យមើលដំណើរការកសិដ្ឋានសូត្រ ក្នុងស្រុកពួក ខេត្តសៀមរាប នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានផ្តល់ពូជដង្កូវនាងមាស និងដើមមនពូជថ្មីៗចំនួន ១.០០០ដើម ជូនដល់កសិដ្ឋានសូត្រ Angkor Silk Farm នៃសិប្បកម្មអង្គរ ស្ថិតនៅភូមិពួកចាស់ ស្រុកពួក...

ព័ត៌មានលំអិត

មន្ត្រីជំនាញចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋក្នុងភូមិចំនួន១២ នៃស្រុកពួក ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ មន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តសៀមរាប បានសហការជាមួយអាជ្ញាធរស្រុកពួក បានចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋក្នុងភូមិចំនួន១២ គឺភូមិព្រៃជ្រូក ភូមិកិត្តិយស ភូមិដូនតុក ភូមិស្វាយចន្ទរ ភូមិប្រាសាទ ភូមិផ្លាំង ភូមិប្របម៉ៃ ភូមិជ្រេស ភូមិប្រដាក ភូមិច្រនៀង ភូមិតាមោក...

ព័ត៌មានលំអិត

រដ្ឋបាលស្រុកក្រឡាញ់ ជួបសំណេះសំណាលនិងចែកអំណោយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងសិស្សានុសិស្សជួបការលំបាក

គ្រួសារក្រីក្រ និងងាយរងគ្រោះ ចំនួន ៣៤គ្រួសារ និងសិស្សានុសិស្សមានការលំបាកចំនួន ៣០នាក់ បានទទួលអំណោយជាស្បៀងអាហារ កង់ ថវិកា និងសម្ភារៈ ដែលជាកញ្ចប់ថវិកាសេវាសង្គម របស់រដ្ឋបាល ឆ្នាំ២០២៤ ស្ថិតនៅសាលាស្រុកក្រឡាញ់ នាថ្ងៃទី២៨ ខែសីហា ឆ្នំា២០២៤។ តាមការឱ្យដឹងពីលោក សុខ ណារ៉េត...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត៣០គ្រួសារ នៅស្រុកប្រាសាទបាគង ខេត្ដសៀមរាប ទទួលបានអំណោយពីសប្បុរសជនប្រទេសព្រុយណេ

នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២២០២៤ម្សិលមិញនេះ ប្រជាពលរដ្ឋចំនួន ៣០គ្រួសារ ដែលមានជីវភាពខ្វះខាត់ រស់នៅក្នុងភូមិអូរ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្ដសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីសប្បុរសជនប្រទេសព្រុយណេ តាមរយៈគម្រោងផ្ទះមនុស្សធម៌ ក្រោមការសម្របសម្រួលពី លោក ងឿម សុផារ៉ា សមាជិកក្រុមប្រឹក្សាឃុំកណ្តែក ស្រុកប្រាសាទបាគង ។ លោក...

ព័ត៌មានលំអិត

ពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិចំនួន៦ ក្នុងឃុំតាសៀម ស្រុកស្វាយលើ

នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តសៀមរាប អាជ្ញាធរស្រុកស្វាយលើ បានសហការផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិចំនួន៦ រួមមាន៖ ភូមិតាសៀម ភូមិដំបូកខ្ពស់ ភូមិរហាល ភូមិត្រពាំងទឹម ភូមិត្រពាំងពពេល និងភូមិត្រពាំងថ្ម នៃឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។ លោក អៀង...

ព័ត៌មានលំអិត

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកវគ្គបណ្តុះបណ្ដាលពង្រឹងសមត្ថភាពដល់សមាជិកលេខាធិការដ្ឋានរបស់ខ្លួន

នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានបើកវគ្គបណ្តុះបណ្ដាលពង្រឹងសមត្ថភាពដល់សមាជិកលេខាធិការដ្ឋានរបស់ខ្លួន ស្តីពីការអនុវត្តតួនាទី ភារកិច្ចច្បាប់ គោលនយោបាយពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងកិច្ចការពារកុមារ ដឹកនាំដោយលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ខ.ប.ជ ដោយមានការចូលរួមថ្នាក់ដឹកនាំ មន្ត្រីនៃមន្ទីរអង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុងស្រុក និងអង្គការដៃគូជាច្រើនរូប។...

ព័ត៌មានលំអិត
Page 85 of 702 1 84 85 86 702

Recommended

សូម Like និង Follow ពួកយើង