ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

សិស្សជាង២០០នាក់មកពីប្រទេសអាស៊ានបូកបី ចូលរួមកម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ ដើម្បីសិក្សាស្វែងយល់ និងបង្កើតនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ នៅខេត្តសៀមរាប

សិស្សអនុវិទ្យាល័យ និងវិទ្យាល័យចំនួន២២៥នាក់ មកពីប្រទេសអាស៊ានទាំង១០ រួមទាំងប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង បានមកជួបប្រជុំគ្នានៅខេត្តសៀមរាប ប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ ដើម្បីចូលរួមកម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ ដែលជាព្រឹត្តិការណ៍អប់រំប្រចាំឆ្នាំ មានគោលដៅជំរុញការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ផ្នែកវិទ្យាសាស្ត្រ ក្នុងចំណោមយុវជនដែលមានអាយុចាប់ពី១៣ ដល់១៥ឆ្នាំ នៃប្រទេសអាស៊ានបូកបី ដើម្បីឲ្យពួកគេត្រៀមប្រឈមនឹងបញ្ហានាពេលអនាគត។...

ព័ត៌មានលំអិត

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេមួយខ្សែ ក្នុងឃុំកំពង់ក្ដី ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេមួយខ្សែ តភ្ជាប់ពីភូមិប្រាសាទ ទៅភូមិត្រាចថ្មី នៃឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក ស្រី សំអុល ប្រធានគណៈកម្មការលទ្ធកម្មឃុំកំពង់ក្ដី ស្រុកជីក្រែង...

ព័ត៌មានលំអិត

អត្ថប្រយោន៍នៃការប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងវិស័យអប់រំ

កាលថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២៤នេះ លោកទួន មិថុនា ប្រធានការរិយាល័យអធិកាកិច្ចនៃមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប បានលើកនៅក្នុងកម្មវិធីសន្ទនាមតិថា៖ សព្វថ្ងៃនេះនៅតាមបណ្តាលប្រទេសជុំវិញពិភពលោកដែលកំពុងអភិវឌ្ឍន៍ គឺបានពង្រឹងទៅលើការរៀនតាមបែបឌីជីថល និងបែបវិទ្យាសាស្រ្តទំនើប។ ប្រព័ន្ធអប់រំសិស្សតាមបែបឌីជីថល បានធ្វើបដិវត្តកម្មការសិក្សា អាចចល័តបាន អាចធ្វើអោយសិស្សសិក្សារៀនសូត្របានគ្រប់ទីកន្លែង គ្រប់ពេលវេលាបាន ខណៈដែលការបង្រៀនសិស្សតាមបែបធម្មតា គឺផ្តោតសំខាន់លើពិន្ទុក្នុងការប្រលងប៉ុណ្ណោះ។ លោកបានបន្តថា សម្រាប់ការអប់រំសិស្សតាមបែបឌីជីថលមានអត្ថប្រយោជន៍ដូចជា...

ព័ត៌មានលំអិត

ក្រុមការងារចុះជួយមូលដ្ឋានស្រុកបន្ទាយស្រី ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបំពាក់ អំពូលសូឡាថ្មី ដល់មណ្ឌលសុខភាពបន្ទាយស្រី

នៅព្រឹកថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០២៤ ឯកឧត្តម ហេង ធូ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបន្ទាយស្រី បានដឹកនាំក្រុមការងារ អាជ្ញាធរស្រុកបន្ទាយស្រី បំពាក់បង្គោល និងអំពូលសូឡាថ្មី ចំនួន២០អំពូល ជាអំណោយរបស់ ឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបន្ទាយស្រី និងក្រុងរុនតាឯកតេជោសែន ជូលដល់មណ្ឌលសុខភាពបន្ទាយស្រី...

ព័ត៌មានលំអិត

ពលរដ្ឋថា គំនិតផ្តួចផ្តើមបង្កើតតំបន់កម្សាន្តបន្ថែមក្នុងក្រុង ជាពិសេសនៅតាមមាត់ស្ទឹង នឹងជួយឲ្យវិស័យទេសចរណ៍របស់ខេត្តសៀមរាបកាន់តែមានភាពចម្រុះ

ដើម្បីបង្កើនភាពទាក់ទាញឲ្យអ្នកទេសចរមកកម្សាន្តនៅក្នុងខេត្តសៀមរាបបានកាន់តែច្រើន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតីហ៊ុន ម៉ាណែត បានជម្រុញឲ្យអាជ្ញាធរខេត្តសៀមរាប សហការជាមួយវិស័យឯកជននៅក្នុងការបង្កើតតំបន់កម្សាន្តថ្មីៗ ជាពិសេសនៅតាមមាត់ស្ទឹងសៀមរាប។ មានប្រសាសន៍នៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរសម្តេចព្រះព្រហ្មរតនមុនី ពិនសែម កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី បានលើកឡើងនូវចំណុចសំខាន់ជាច្រើនក្នុងការស្តារវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសនៅខេត្តសៀមរាបផ្ទាល់តែម្តង។ ដោយក្នុងនោះសម្តេចធិបតី បានជំរុញឲ្យអាជ្ញាធរខេត្តគិតគូអំពីការរៀបចំតំបន់មាត់ស្ទឹងសៀមរាប ឲ្យមានសកម្មភាពទាក់ទាញ ដូចជាការរៀបចំឲ្យមានការជិះទូកកម្សាន្តជាអចិន្ត្រៃយ៍ កន្លែងលក់ដូរជាដើម។...

ព័ត៌មានលំអិត

បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមដល់គ្រូបង្គោល នៃលេខាធិការដ្ឋាន(គ.វ.អ )

នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ មានបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមដល់គ្រូបង្គោល របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ(គ.វ.អ )ក្រោមអធិបតីភាពឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ ដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និង...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានប្រគល់កន្លែងលាងសម្អាតដៃ ដល់សាលាបឋមសិក្សា និងអនុវិទ្យាល័យសម្តេចតេជោហ៊ុនសែនគ្រួស ក្រុងសៀមរាប

នាព្រឹកថ្ងទី១៩ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជូននូវកន្លែងលាងសម្អាតដៃ មួយកន្លែង ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅអនុវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន គ្រួស។ តាមរបាយការណ៍លោក ស៊ុ...

ព័ត៌មានលំអិត

រដ្ឋបាលបាលឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ គម្រោងសាងសងផ្លូវបេតុងអាមេមួយខ្សែ

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេមួយខ្សែ ស្ថិតក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក សុខ ប្លង់ ប្រធានគណៈកម្មការលទ្ធកម្មឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង បានឲ្យដឹងថា ចំពោះគម្រោងមូលនិធិឃុំឆ្នាំ២០២៤នេះ...

ព័ត៌មានលំអិត

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេមួយខ្សែ ក្នុងឃុំកំពង់ឃ្លាំង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេមួយខ្សែ ស្ថិតក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក ប៉ា ប៉ូរ ប្រធានគណៈកម្មការលទ្ធកម្មឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម បានឲ្យដឹងថា ចំពោះគម្រោងមូលនិធិឃុំឆ្នាំ២០២៤នេះ...

ព័ត៌មានលំអិត

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងវត្តរាជបូណ៌ ក្រុងសៀមរាប

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់សម្ដេចសង្ឃ...

ព័ត៌មានលំអិត
Page 98 of 704 1 97 98 99 704

Recommended

សូម Like និង Follow ពួកយើង