បច្ចុប្បន្នមិនមែនមានតែប្រទេសកម្ពុជាមួយទេ ដែលមានការចម្លងមេរោគអេដស៍ និងបញ្ហាគ្រឿងញៀន តែវាគឺជាបញ្ហាសាកល ដែលទាំងនេះគឺជាបញ្ហាប្រឈមនិងមានផលប៉ះពាល់ខ្លាំង ចំពោះអ្នកបម្រើការតាមទីតាំងសេវាកម្មកម្សាន្តមួយចំនួន ហើយបញ្ហានេះដែរក្រសួង ស្ថាប័នពាក់ព័ន្ធបាននឹងកំពុងយកចិត្តដាក់ខ្ពស់ទៅលើបញ្ហាទាំងអស់នេះ តាមរយៈការផ្សព្វផ្សាយ និងជួយដោះស្រាយជូនដល់ពួកគាត់ទាំងនោះ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម វេជ្ជបណ្ឌិត ហ៊ុយ ហាងសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងសិក្ខាសាលាស្តីពីលក្ខខណ្ឌនៃការទទួលបានការលើកសសើរសម្រាប់សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុនផ្នែកសេវាកម្សាន្ត ដែលអនុវត្តតាមប្រការលេខ០៨៦...
ព័ត៌មានលំអិតនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប រួមនឹងស្ថាប័នពាក់ព័ន្ធបានអញ្ជើញ លោក ហត កើ ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលឈ្មោះ កញ្ញាស្លឹកឈើ Fashion និង Kanha Slerkcher Catwalk Class មកអប់រំ ណែនាំ ស្រាយបំភ្លឺ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកសូទ្រនិគម ភ្នាក់ងារសុខភាពសត្វភូមិ បានចុះយុទ្ធនាការចាក់ថ្នាំការពារជំងឺសារទឹកដល់សត្វគោប្រជាពលរដ្ឋបានចំនួន៥១០ក្បាល និង ក្របី៣៣០ក្បាល នៅក្នុងភូមិសន្ទៃ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។ លោក ព្រំ វិច...
ព័ត៌មានលំអិតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ដឹកនាំដោយឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួង និងជាអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលសៀមរាប រួមនឹងអាជ្ញាធរ និងមន្ត្រីជំនាញបានចុះពិនិត្យ និងបង្រ្កាបបទល្មើសជលផលចាប់ពីចំណុចចុងឃ្នៀស ទៅមាត់ពាមមេជ្រៃ ភូមិមេជ្រៃ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ដោយបានធ្វើការរឹបអូសវត្ថុតាងមួយចំនួន រួចបំផ្លាញចោលនៅនឹងកន្លែងតែម្ដង។...
ព័ត៌មានលំអិតមន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្ហាញថា គិតចាប់តាំងពីឆ្នាំ២០១៩ មកដល់បច្ចុប្បន្នពលរដ្ឋកម្ពុជាប្រមាណ ៦៨ម៉ឺននាក់ ត្រូវកំណត់ថាជាជនមានពិការភាព ខណៈចំនួននេះមន្ត្រីជំនាញអះអាងថា អាចនឹងមានការកើនឡើងបន្ថែមទៀត។ ថ្លែងក្នុងសិក្ខាសាលាស្តីពីការបញ្ជ្រាបបរិយាបន្នពិការភាពទៅក្នុងប្រព័ន្ធជំនួយសង្គម ដែលធ្វើឡើងនៅសាលាខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ លោក សាន់ រតនា ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច...
ព័ត៌មានលំអិតនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហេង ធូ តំណាង ឯកឧត្តម សែម សុវណ្ណនី អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តសៀមរាប និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបន្ទាយស្រី បានចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋ នៅក្នុងឃុំរំចេក និងឧបត្ថមថវិកាដល់គ្រួសារមានជីភាពខ្វះខាតចំនួន៤គ្រួសារ ក្នុងនោះ ឧបត្ថម្ភថវិកាសម្រាប់សាងសង់ និងជួសជុលផ្ទះចំនួន៣គ្រួសារ។ ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តម...
ព័ត៌មានលំអិតមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានបង្ហាញថា ជំងឺរលាកផ្លូវដង្ហើម ជាជំងឺមួយប្រភេទក្នុងចំណោមជំងឺជាច្រើនទៀត ដែលភាគច្រើនវាងាយកើតបំផុតលើប្រជាពលរដ្ឋនៅក្នុងរដូវវស្សានេះ ហើយការចម្លងភាគច្រើនបង្កឡើងពីវីរុស និងអាចបណ្ដាលមកពីបាក់តេរីដែរ។ ក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ លោកវេជ្ជបណ្ឌិត សូ សុទ្ធី ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានបញ្ជាក់ថា វិធានការដើម្បីការពារពីជំងឺរលាកផ្លូវដង្ហើម...
ព័ត៌មានលំអិតនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ អធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប និងអាជ្ញាធរខេត្តសៀមរាប បានធ្វើការលែងពូជត្រីចម្រុះដូចជា កូនត្រីប្រា កូនត្រីឆ្ពិន កូនត្រីអណ្តែងទន់ កូនត្រីក្រាញ់ និងត្រីព្រួល សរុប៤០.០០០ក្បាល ចូលទៅក្នុងបឹងបង្កោង ក្នុងឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងដុតបំផ្លាញឧបករណ៍ឆក់ត្រី ២៩៥គ្រឿង។ លោក អុឹង...
ព័ត៌មានលំអិតក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ កញ្ញា ហែម ចិន្ដា មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តសៀមរាប បង្ហាញថា នៅក្នុងរដូវវស្សាសត្វចិញ្ចឹមរបស់កសិករពិតជាងាយប្រឈមនឹងកើតមានជំងឺជាច្រើន ហើយឆ្លងទៅគ្នាជាបន្តបន្ទាប់ ឬអាចងាប់ក៏មាន ប្រសិនបើប្រជាកសិករមិនយកចិត្តទុកដាក់ក្នុងការបង្ការ ការពារលើសត្វទាំងនោះ និងតាមដានក៏អាចឈានដល់ការចម្លងដល់សត្វដទៃជាបន្តបន្ទាប់ ឬស្លាប់ជាដើម។ កញ្ញា ហែម...
ព័ត៌មានលំអិតក្នុងឱកាសចូលរួមក្នុងកម្មវិធីសន្ទនាមតិ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ទោ ហ៊ឺ គឹមសួ អធិការរងស្រុកក្រឡាញ់ ខេត្តសៀមរាប បានលើកឡើងថា ការចូលរួមរបស់ប្រជាពលរដ្ឋនឹងសមត្ថកិច្ច គឺជាកត្តាមួយដ៏សំខាន់ ក្នុងជួយជំរុញឱ្យមូលដ្ឋានមានសន្តិសុខល្អ សុវត្ថិភាពល្អប្រសើរ ជាក់ស្ដែងក្នុងមូលដ្ឋានស្រុកក្រឡាញ់ បញ្ហាអសន្តិសុខនានា ហាក់មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយសារតែប្រជាពលរដ្ឋមានការចូលរួមសហការ និងមានការយល់ដឹងច្រើនអំពីគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។ លោកវរសេនីយ៍ទោ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.