ការបង្រៀនហែលទឹកដល់កុមារមានពិការក្នុងក្រុងសៀមរាប ដែលមានរយៈពេល ៣ថ្ងៃ នឹងត្រូវបញ្ចប់នៅរសៀលនៅថ្ងៃទី២២ ខែកុម្ភៈនេះ។ តាមការឱ្យដឹងពីក្លឹបបង្រៀនហែលទឹក Blue Dolphin សិស្សដែលបានចូលរួមក្នុងវគ្គសិក្សានេះមានចំនួនសរុបចំនួន ៧៩នាក់ បានមកពីអង្គការគ្រួសារថ្មី ក្នុងខេត្តសៀមរាប និងភាគច្រើនជាសិស្ស គថ្លង់ និងពិការភ្នែក។ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក នៅក្នុងទិវាបង្ការហានិភ័យនៃគ្រោះមហន្តរាយ រៀបចំឡើងនៅពាក់កណ្ដាលឆ្នាំ២០២៣ អង្កេតឃើញថា នៅទូទាំងពិភពលោក...
ព័ត៌មានលំអិតយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានឲ្យដឹងថា នៅទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៣ ករណីជំងឺគ្រុនចាញ់មានការថយចុះរហូត៦៦ភាគរយ បើធៀបទៅនឹងឆ្នាំ២០២២ ខណៈមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលជំរុញដល់មន្ត្រីក្រោមឱវាទពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីសម្រេចបានគោលដៅឆ្នាំ២០២៥ កម្ពុជាគ្មានជំងឺគ្រុនចាញ់។ ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៅក្រុងសៀមរាប នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកបណ្ឌិត...
ព័ត៌មានលំអិតមន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣ ដែលស្ថិតនៅក្នុងខេត្ដសៀមរាប មិនត្រឹមតែជាមន្ទីរពេទ្យ ពិនិត្យ និងព្យាបាលជំងឹកុមារក្រោមអាយុ ១៥ឆ្នាំ ដោយមិនគិតថ្លៃប៉ុណ្ណោះទេ ប៉ុន្តែរយៈពេល ២៥ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យសប្បុរសធម៌មួយនេះ ក៏មានទទួលពិនិត្យ និងព្យាបាលស្ត្រីមានផ្ទៃពោះ ព្រមទាំងសម្រាលកូនដោយមិនគិតថ្លៃ ប្រកបដោយគុណភាព និងវិជ្ជាជីវៈខ្ពស់ផងដែរ។ នេះបើតាមរបាយការណ៍ របស់មន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣ ដែលចេញផ្សាយកាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៤។ របាយការណ៍ដដែលនេះ...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤នេះ គណៈកម្មការរៀបចំបោះឆ្នោតខេត្តសៀមរាប បានបើកកិច្ចប្រជុំកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈសម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ខាងមុខនេះ ក្នុងគោលបំណងដើម្បីពង្រឹងការងារសន្តិសុខឱ្យដំណើរការនៃការបោះឆ្នោតនៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខ ទទួលបានជោគជ័យស្ថិតក្នុងការធានាបាននូវបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សាជាដើម។ លោក នឹម...
ព័ត៌មានលំអិតចាប់ពីថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៤នេះ តទៅ រដ្ឋបាលខេត្តសៀមរាប បានចាប់ផ្តើមដំណើរការផ្តល់សេវារថយន្តក្រុងដឹកអ្នកដំណើរទៅមកដោយឥតគិតថ្លៃ រវាងក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែន ដែលមានរថយន្តក្រុងចំនួន១០គ្រឿង ក្នុងការដឹកជញ្ជូនប្រចាំថ្ងៃ និងត្រៀមបម្រុងចំនួន៥គ្រឿងបន្ថែមទៀត។ លោក អ៊ឹង សោភ័ណ នាយករងរដ្ឋបាល នៃសាលាខេត្តខេត្តសៀមរាប បានឲ្យដឹងថា ការដាក់ដំណើរការសេវារថយន្តក្រុងដឹកអ្នកដំណើរទៅមករវាងក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែននេះ គឺបន្ទាប់ពីមានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ ដែលដឹកនាំដោយសម្តេចតេជោហ៊ុន...
ព័ត៌មានលំអិតប្រជាពលរដ្ឋប្រមាណជិត ៥០គ្រួសារ តំណាងឲ្យប្រជាពលរដ្ឋប្រមាណ២០០គ្រួសារ រស់នៅក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានប្រមូលផ្ដុំគ្នា នៅខាងមុខសាលាសង្កាត់សៀមរាប ដើម្បីស្នើសុំផ្លាស់ប្ដូរលោក មួង មាន មេភូមិអារញ្ញ ដោយពួកគាត់បានលើកឡើងថា មេភូមិរូបនេះ ពុំបានយកចិត្តទុកដាក់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ការស្នើសុំផ្លាស់ប្ដូរលោក...
ព័ត៌មានលំអិតកាលពីឆ្នាំ២០២៣កន្លងទៅ នៅទូទាំងប្រទេសកម្ពុជា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ៣ ៣១៧លើក ដែលបង្កឱ្យជនរងគ្រោះ១ ៥៩០នាក់ បានស្លាប់ និងរបួសធ្ងន់ ស្រាលសរុប ៧ ២៨១នាក់ នេះបើតាមរបាយការណ៍ឆ្នាំ២០២៣ របស់អនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីចុងខែមករានេះ។ តាមការឱ្យដឹងពី លោក វរសេនីយ៍ទោ ជា...
ព័ត៌មានលំអិតសម្រាប់តែរាជធានីភ្នំពេញ នៅរៀងរាល់ ៥នាទី មានប្រជាពលរដ្ឋត្រូវការឈាម ដើម្បីសង្គ្រោះចន្លោះ ៣០០ទៅទៅ៤០០ប្លោក រីឯតម្រូវការទូទាំងប្រទេស កម្ពុជាត្រូវការឈាមប្រមាណ ១៤ម៉ឺនប្លោកក្នុងមួយឆ្នាំ។ នេះបើតាមការលើកឡើងរបស់ លោកវេជ្ជបណ្ឌិត សុខ ប៉ូ នាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងព្រឹត្តិការណ៍បរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ "ឈាមខ្ញុំជារបស់អ្នក ឈាមអ្នកជារបស់ខ្ញុំ" នារសៀលថ្ងៃទី០៣...
ព័ត៌មានលំអិតក្នុងដំណើរទស្សនកិច្ច និងដាំកូនឈើ របស់ប្រតិភូក្រសួងបរិស្ថាន និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប នៅក្នុងបឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តសៀមរាប និងខេត្តបាត់ដំបង កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ថា បញ្ហាភ្លើងឆេះព្រៃលិចទឹក ការទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ ការប្រែប្រួលអាកាសធាតុ ជាបញ្ហាប្រឈមធំៗរបស់បឹងទន្លេសាប ដែលចាំបាច់ត្រូវរួមគ្នាដោះស្រាយ។...
ព័ត៌មានលំអិតប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានជំរុញ និងលើកទឹកចិត្ដដល់ក្រុមគ្រូពេទ្យឲ្យទទួលបានការបណ្ដុះបណ្ដាលក្រមសីលធម៌ វិជ្ជាជីវៈដល់គិលានុបដ្ឋាក ដើម្បីពង្រឹងសមត្ថភាពនៃការថែទាំដល់អ្នកជំងឺប្រកបដោយគុណភាព សមភាព និងប្រសិទ្ធភាពខ្ពស់ ដែលធ្វើឱ្យទទួលបានការពេញចិត្ដពីអ្នកជំងឺ។ ក្នុងពិធីបណ្តុះបណ្តាលអំពីក្រមសីលធម៌គិលានុបដ្ឋាកកម្ពុជា នៅមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរសុខាភិបាលខេត្ត មានប្រសាសន៍ថា គិលានុបដ្ឋាកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.