លោក លី សំរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តសៀមរាប បានមានប្រសាសន៍តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៣ ខែមេសានេះថា ដោយមានការគាំទ្រពីកងកម្លាំងថ្នាក់ជាតិជាច្រើននាក់ អាជ្ញាធរខេត្តសៀមរាប បានត្រៀមខ្លួននិងគិតគូររួចជាស្រេចនៅក្នុងការការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សូម្បីតែភាពចន្លោះប្រហោងត្រឹម១ភាគរយក៏ត្រូវបានគិតគូរយ៉ាងម៉ត់ចត់ដែរ ហើយជាផែនការមួយល្អិតល្អន់ដែលពេលនេះក៏កំពុងអនុវត្ត ។ លោកបន្តថា យើងប្រើកម្លាំងច្រើន តាំងពីក្រុមចរាចរណ៍...
ព័ត៌មានលំអិតលោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅវេលាម៉ោង ១៧និង២០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ក្នុងភូមិសាស្ត្រខេត្តសៀមរាប មានភ្លៀង ផ្គររន្ទះ និងខ្យល់ព្យុះ(ខ្យល់កន្ត្រាក់) បណ្តាលឱ្យដួលបាក់របាកាត់ទទឹងថ្នល់ ការតុបតែងមួយចំនួនក្នុងក្រុងសៀមរាប។ លោកបានបញ្ជាក់ថា ករណីរលំបាក់របាកាត់ទទឹងផ្លូវជាតិ៦ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម...
ព័ត៌មានលំអិតថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទីទី២៨ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប បានជំរុញដល់អាជ្ញាធរខេត្តសៀមរាប ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ទាំងវិធានការច្បាប់ វិធានការរដ្ឋបាល ក្នុងការការពារព្រៃឈើ និងដីឧទ្យានជាតិ ពីការកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិឯកជន។...
ព័ត៌មានលំអិតពលករទេសន្តរប្រវេសន៍ចំនួន ៦០នាក់ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តសៀមរាបជាច្រើនរូប បានទទួលការបណ្តុះគំនិតអាជីវកម្មខ្នាតតូច ពីអង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM) នូវចំណះដឹងអំពីការបង្កើតអាជីវកម្មខ្នាតតូច សហគ្រិនភាព ការធ្វើផែនការ និងការគ្រប់គ្រងអាជីវកម្ម ដើម្បីជាការរួមចំណែកដល់ការអភិវឌ្ឍជំនាញ និងជម្រើសនៃការកសាងជីវភាពឲ្យកាន់តែប្រសើររបស់ពលករទេសន្តរប្រវេសន៍គ្រួសារ និងសហគមន៍ ដោយវគ្គបណ្តុះបណ្ដាលនេះមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែមីនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប។ លោកស្រី...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៧ខែមីនាឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយស្នងការដ្ឋានគរបាលខេត្ត រដ្ឋបាលក្រុង និងក្រុមការងារសាកលវិទ្យាល័យ Weseda នៃប្រទេសជប៉ុន បានធ្វើការហ្វឹកហាត់ប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តសម្រាប់មុខងារពន្លត់អគ្គិភ័យ ដែលមានទីតាំងនៅបរិវេណតំបន់ផាប់ស្ទី្រត និងផ្សារចាស់ ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងគោលបំណងហ្វឹកហាត់ដល់ជនបង្គោល ជាមន្រ្តីនៃស្ថាប័នពាក់ព័ន្ធ និងអាជីវករ ពលរដ្ឋក្នុងតំបន់ផាប់ស្រ្ទិត និងផ្សារចាស់ ដើម្បីមានសមត្ថភាពអាចចូលរួមជួយពន្លត់អគ្គិភ័យករណីកើតឡើងជាយថាហេតុ។...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នេះរដ្ឋបាលខេត្តសៀមរាប និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបដឹកនាំដោយលោក ឃឹម ហ្វីណង់ អភិបាលរងខេត្ត និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការ មន្ទីរ-អង្គភាពនានាក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ុនឯកជន អាជ្ញាធរក្រុង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស រួមនឹងប្រជាពលរដ្ឋជាច្រើនរូប បានរៀបចំយុទ្ធនាការទិវាសម្អាតអនាម័យបរិស្ថាននៅតាមដងផ្លូវ និងតាមមាត់ស្ទឹងក្នុងក្រុងសៀមរាប...
ព័ត៌មានលំអិតក្រោយមានករណីភ្លើងឆេះ អគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ក្នុងក្រុងសៀមរាប កាលពីវេលាយប់ម៉ោង១០:០៥នាទីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បាននាំខ្លួន ជាងថែទាំ និងជួសជុលអគារចំនួន ៥នាក់ទៅសាកសួរ ដើម្បីរកមូលហេតុពិត ដែលបង្កឱ្យកើតមានគ្រោះអគ្គីភ័យដ៏សន្ធោសន្ធៅនេះ។ បើតាមរបាយការណ៍របស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ហាញថា អគារព្រះរាជដំណាក់តូចទំហំ ២៤ម៉ែត្រ x...
ព័ត៌មានលំអិតតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ចំនួនសត្វស្វារស់នៅតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើងគួរឱ្យកត់សម្គាល់ ជាមួយនឹងការផ្លាស់ប្ដូរ ជីវិតបែបធម្មជាតិពីស្វាព្រៃ មកជាស្វាស្រុក ដែលហាក់មានភាពសុំាជាមួយមនុស្ស។ ពួកវាលែងចូលព្រៃ ដើម្បីស្វែងរកចំណីទៀតហើយ គឺរង់ចាំចំណីពីមនុស្ស និងពេលខ្លះឆក់ចំណីពីភ្ញៀវទេសចរ ដែលបង្កហានិភ័យផ្សេងៗ។ លោក ឡេក គិមលីន ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត បានឱ្យដឹងថា ចំនួនសត្វស្វានៅប្រាសាទអង្គរវត្តមានការកើនឡើងនារយៈពេលមួយឆ្នាំចុងក្រោយនេះ។ ស្វាទាំងនោះបានបង្កការរំខានដល់ភ្ញៀវទេសចរស្ទើរៀងរាល់ថ្ងៃ...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាននាំយកអំណោយជូនជនរងគ្រោះដោយសារគ្រាប់មិនទាន់ផ្ទុះម្នាក់ ដែលមានទីលំនៅភូមិរាជជម្ទុល ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ បុរសខាងលើ មានឈ្មោះ ព្រាល អ៊ិត អាយុ២៩ឆ្នាំ បានជួបគ្រោះថ្នាក់កាលពីថ្ងៃទី...
ព័ត៌មានលំអិតដើម្បីអបអរសាទរខួបលើកទី៦៨ នៃថ្ងៃកំណើតកាកបាទក្រហមកម្ពុជា (១៨ កុម្ភ:១៩៥៥-១៨ កុម្ភ: ២០២៣) ក្រុមអ្នកស្ម័គ្រចិត្តប្រមាណ ១៥០នាក់ បានធ្វើការបោសសម្អាតបរិស្ថាន នៅក្នុងសួនឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជាដោយបោសសម្អាតស្លឹកឈើងាប់ ជម្រះស្មៅធ្វើជាផ្លូវការពារភ្លើងឆេះ ដែលអាចរាលដាលដល់ដើមឈើក្នុងឧទ្យានជាយថាហេតុណាមួយ។ យុទ្ធនាការធ្វើការសម្អាតអនាម័យបរិស្ថាន សួនឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា បានធ្វើឡើងនៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២៣ ក្រោមវត្តមានរបស់លោកជំទាវ ទាង អេង ទៀ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.