សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

ពលរដ្ឋជាង១០០គ្រួសាររស់នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ស្នើសុំឲ្យអាជ្ញាធរជួយប្ដូរទីតាំងបញ្ចុះសពមួយកន្លែងទៅកាន់ទីតាំងផ្សេង

កន្លែងបញ្ចុះសពរបស់សមាគមមេតូឌីសមួយកន្លែង ស្ថិតនៅក្នុងភូមិ បុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ត្រូវបានប្រជាពលរដ្ឋនៅទីនោះ ស្នើសុំអាជ្ញាធរពាក់ព័ន្ធ ឱ្យជួយប្ដូរទីតាំងទៅកន្លែងផ្សេង ដោយសារកន្លែងបញ្ចុះសពនេះ បានប៉ះពាល់ការរស់នៅរបស់ពួកគាត់ ជាពិសេសសមានសពខ្លះបានជះក្លិនស្អុយរលួយ បណ្ដាលអោយប៉ះពាល់ដល់បរិស្ថាន។ តំណាងប្រជាពលរដ្ឋក្នុងចំណោមស្មានមេដៃចំនួន១០០គ្រូសារ ដែលមានទីតាំងក្នុងតំបន់នោះ លោក អៀម គុណ និងអ្នកស្រី រ៉ាស៊ី បានឲ្យដឹងនៅថ្ងៃទី២១...

ព័ត៌មានលំអិត

ក្នុងរយៈពេល១ខែឧសភានេះ មានមនុស្សចំនួនជាង១០០នាក់ និង គ្រឿងញៀនជាង៩០ក្រាម ត្រូវសមត្ថកិច្ចខេត្តសៀមរាប បង្រ្កាប និងដកហូតបាន

តាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានឲ្យដឹងថា ក្នុងរយៈពេលមួយខែឧសភា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការចុះបង្រ្កាបករណីជួញដូរ រក្សាទុក និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន៣៥ករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ១៣៣នាក់ មានស្រី០២នាក់ ក្នុងនោះ ៖ បង្រ្កាបករណីជួញដូរ រក្សាទុក បានចំនួន១១ករណី ឃាត់ខ្លួនជនល្មើសចំនួន ៣៤នាក់...

ព័ត៌មានលំអិត

ជនជាតិបរទេសម្នាក់ ត្រូវបានកម្លាំងនគរបាលជំនាញខេត្តសៀមរាប បញ្ជូនទៅតុលាការ ដោយជាប់ជនសង្ស័យអំពើទិញពេស្យាចារកុមារ

លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ជនជាតិបរទេសម្នាក់ឈ្មោះ Xavier Vincent G ភេទប្រុស កើតថ្ងៃទី ០២ ខែកុម្ភៈឆ្នាំ១៩៧០ជនជាតិបែលហ្សិច កាន់លិខិតឆ្លងដែនលេខ ER595994 ដែលបានស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ថាកម្ពុជាមិនអាចលាក់បាំងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បាននោះទេដោយសាររាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលបានធ្វើកិច្ចការងារជាមួយដៃគូរ អភិវឌ្ឍន៍សំខាន់ៗ

នៅក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ជាមួយ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទាំង ៥ ចំណុះអោយក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា កម្ពុជាមិនអាចលាក់បាំងនូវការឆ្លងរីករាល់ដាលនៃជំងឺកូវីដ ១៩ បាននោះទេ ដោយសាររាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាល បានធ្វើកិច្ចការងារជាមួយដៃគូរ អភិវឌ្ឍន៍សំខាន់ៗ ដូចជាអង្គការសុខភាពពិភពលោក ក៏ដូចជាទីភ្នាក់ងារសុខភាព និងចំណី អាហារ របស់សហរដ្ឋអាមេរិក...

ព័ត៌មានលំអិត

ករណីអគ្គីភ័យមួយក្នុងក្រុងសៀមរាប បណ្ដាលឱ្យផ្ទះ ១ខ្នងខូចខាតទាំងស្រុង និងប៉ះពាល់ ៣ខ្នង

កាលពីម៉ោងប្រមាណ៣រសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយ កើតឡើងក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប បណ្ដាលឱ្យផ្ទះចំនួន ១ខ្នងខូចខាតទាំងស្រុង និងផ្ទះចំនួន ៣ខ្នងទៀត រងផលប៉ះពាល់ ប៉ុន្តែមិនបង្កឱ្យមានមនុស្សរងរបួស ឬបាត់បង់ជីវិតឡើយ។ តាមការឱ្យដឹងពី លោកវរសេនីយ៍ឯក ឌុត ខុន ស្នងការរងទទួលផែនបង្ការពន្លត់...

ព័ត៌មានលំអិត

មជ្ឍមណ្ឌលAPOPOប្រកាសពីការចូលនិវត្ដន៍ របស់កណ្ដុរហិតមីន ឈ្មោះ ម៉ាហ្កាវ៉ា ក្រោយបំរើអាជីព រុករកសំណល់ជាតិផ្ទុះសង្គ្រាម៥ឆ្នាំនៅកម្ពុជា

កណ្តុរហិតមីនកម្ពុជា មានឈ្មោះ ម៉ាហ្កាវ៉ា (Magawa) ជាកណ្ដុរដំបូងបង្អស់របស់កម្ពុជាដែលទទួលបានមេដាយមាសពីអង់គ្លេស ហើយត្រូវបានដាក់ឱ្យចូលនិវត្តន៍នៅខែមិថុនា ឆ្នាំ២០២១នេះ ក្រោយបំរើអាជីពជួយសង្គ្រោះគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមអស់រយៈពេល៥ឆ្នាំកន្លង នៅទៅកម្ពុជា។ នេះបើតាមការបញ្ជាក់ពីមជ្ឍមណ្ឌល APOPO ដែលជាកន្លែងហ្វឹកហ្វឺនកណ្ដុរនៅកម្ពុជា ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ សេចក្ដីប្រកាសរបស់មជ្ឍមណ្ឌលអាប៉ូប៉ូ APOPO ជាភាសារអង់គ្លេស ចេញផ្សាយនៅថ្ងៃទី០៧ ខែមិថុនា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ដសៀមរាប ចាប់ផ្ដើមធ្វើការផាកពិន័យហើយ ចំពោះអ្នកដែលអត់ពាក់ម៉ាស់ និងពាក់ម៉ាសមិនត្រឹមត្រូវ

នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះរបស់ខេត្ដ ដែលមានកម្លាំងសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ និងក្រុមមន្ដ្រីសុខាភិបាល ចុះផាកពិន័យ ទៅលើអាជីវករលក់ដូរដែលមិនពាក់ម៉ាស់ និងពាក់មិនត្រឹមត្រូវ នៅផ្សារធំថ្មីលើ ក្រុងសៀមរាប ។ លោក ពិន ប្រាកដ...

ព័ត៌មានលំអិត

ទោះបីត្រីមេពូជចម្រុះនៃតំបន់អភិរក្សបឹងពារាំងកំពុងត្រូវបានជួយសង្គ្រោះ ប៉ុន្តែបើសិនជាគ្មានភ្លៀងធ្លាក់នោះទេ ត្រីទាំងអស់ក៏នៅតែប្រឈមនឹងគ្រោះថ្នាក់

ក្រោមការផ្តល់កិច្ចសហការអន្តរាគមន៍ដោយក្រសួងកសិកម្ម ដែលមានមន្រ្តីរដ្ឋបាលជលផលចុះផ្ទាល់ផងនោះ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ អាជ្ញាធរសង្កាត់ជ្រាវ នៃក្រុងសៀមរាប និងសហគមន៍បឹងពារាំងបានដំណើរការជីកប្រឡាយនាំទឹកចេញពីស្រះមួយចំនួន ទៅជួយសង្គ្រោះបន្ទាន់ជីវិតត្រីមេពូជចម្រុះនៅក្នុងតំបន់អភិរក្សបឹងពារាំង ដែលកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដោយសារតែកត្តាធម្មជាតិ គឺផ្ទៃបឹងរីងរាក់ និងអាកាសធាតុហួតហែង។ បើតាមលោក គង់ មង្គល ប្រធានសហគមន៍បឹងពារាំង បានឱ្យដឹងថា រយៈពេល៣យប់កន្លងមកនេះ ត្រីមេពូជក្នុងបឹងពារាំងចាប់ផ្តើមងាប់ជាបណ្តើរៗ...

ព័ត៌មានលំអិត

គណៈកម្មការចម្រុះខេត្តសៀមរាប ចុះពិនិត្យផលប៉ះពាល់ បង្កដោយក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍ ស៊ី ផិក ខេមបូឌា លើប្រជាពលរដ្ឋ

នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានដឹកនាំគណៈកម្មការចម្រុះខេត្ត សៀមរាប ចុះទៅពិនិត្យ ទីតាំងក្រុមហ៊ុនលាយស៊ីម៉ង់ត៍ ស៊ី ផិក ខេមបូឌា ស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប បន្ទាប់ពីទទួលបានលិខិត របស់ក្រសួងមហាផ្ទៃ ស្ដីពីករណីប្រជាពលរដ្ឋ...

ព័ត៌មានលំអិត

ស្រ្តីចំនួន០៥នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តសៀមរាប ប្រគល់ជូនមន្ទីរសង្គមកិច្ច ដើម្បីធ្វើការស្តារនីតិសម្បទា និងសមាហរណកម្ម បន្ទាប់ពីដកហូតពីកន្លែងម៉ាស្សា និងក្រោយពីបញ្ចប់ការធ្វើចត្តាឡីស័ក

លោក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារនីតិជននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ អង្គភាពរបស់លោក បានប្រគល់ស្រ្តីចំនួន ០៥នាក់ ក្នុងនោះមានអនីតិជន ០១នាក់ ដែលប្រមូលបានពីការចុះបង្ក្រាបករណីសញ្ចរកម្ម និងផលិតរូបភាព សម្ភារអាសអាភាស នៅក្នុងហាងម៉ាស្សាឈ្មោះ សាលីណេរេស៊ីដិន៍ ដែលស្ថិតនៅភូមិស្វាយដង្គំ...

ព័ត៌មានលំអិត
Page 28 of 94 1 27 28 29 94

Recommended

សូម Like និង Follow ពួកយើង