នៅវេលាម៉ោងប្រមាណ០២ទាបភ្លឺ ឈានចូលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងនៅតាមបណ្ដោយ ផ្លូវជាតិ៦ ក្នុងភូមិស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប បណ្ដាលឲ្យមនុស្សក្នុងរថយន្តចំនួន ៦នាក់ និងក្មេងស្រីម្នាក់អាយុ២ឆ្នាំបានស្លាប់ និង៥នាក់ទៀតរងរបួស។ តាមការឲ្យដឹងពី លោកលោកវរៈសេនីយ៍ទោ សាន សុគុណ អធិការស្រុកជីក្រែងស្ដីទី...
ព័ត៌មានលំអិតនៅវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កដោយរថយន្តទំនើបមួយគ្រឿង បើកបរក្នុងល្បឿលឿន និងរេចង្កូតបុករបាំងថ្ម ពុះទ្រូងផ្លូវចំនួន៣ផ្ទាំង តែពុំបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរដទៃឡើយ។ តាមសម្ដីប្រជាពលរដ្ឋឃើញហេតុការនេះ បានឲ្យដឹងថា រថយន្តទំនើបនេះ បានបើកបរពីចំណុចផ្លូវសម្ដេចវិបុលបញ្ញាសុខអាន ឬផ្លូវ៦០ម៉ែត្រ លុះមកដល់ចំនុចខាងមុខសណ្ឋាគារស្មាយលីង រថយន្តបានបត់ស្ដាំ ប៉ុន្តែដោយរថយន្តមានល្បឿនលឿន បានរេចង្កូតទៅបុកផ្ទាំងរបាំងថ្មពុះចែកទ្រូងផ្លូវតែម្ដង។ បើតាមមន្ត្រីសមត្ថកិច្ចជំនាញនៅកន្លែងកើតហេតុ...
ព័ត៌មានលំអិតតាមរបាយការណ៍របស់រដ្ឋបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ ដោយមានស្ថានភាពជំនន់ទឹកភ្លៀង ដែលកើតមានឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានធ្វើឲ្យប៉ះពាល់ដល់ឃុំចំនួន០៤ រួមមាន ៖ ឃុំឃុនរាម ៖ ស្ថានភាពមានភ្លៀងខ្លាំង ប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន១១គ្រួសារ មានមនុស្សចំនួន៥២នាក់ បានជម្លៀសចេញរួចរាល់ នៅភូមិកំព្រហ្ម...
ព័ត៌មានលំអិតកងកម្លាំងសមត្ថកិច្ចទាំងអស់ ក្នុងខេត្តសៀមរាប គឺជាកម្លាំងស្នូលរបស់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដើម្បីត្រៀមលក្ខណៈ មធ្យោបាយ និងសម្ភារ ជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ក្នុងករណី មានគ្រោះទឹកជំនន់ អាចកើតមានឡើយនៅពេលខាងមុខ នេះបើតាមការលើកឡើង លោក លី សំរឹទ្ធ អភិបាលរងខេត្តសៀមរាប នៅក្នុងពិធីបិទវគ្គបំប៉នជំនាញ ទប់ទល់ប្រឆាំងបាតុកម្ម ភេរវកម្ម និងការចាប់ខ្លួនជនល្មើសបែប វី...
ព័ត៌មានលំអិតកាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ម្សិលមិញនេះ អ្នកជាប់ឃុំនៅពន្ធនាគារខេត្ដបន្ទាយមានជ័យចំនួន៨១១នាក់ ក្នុងនោះមានស្រីចំនួន៨៥នាក់ ត្រូវបានដឹកទៅដល់ពន្ធនាគារខេត្ដសៀមរាបហើយ ខណៈខេត្ដបន្ទាយជ័យ កំពុងរងការគំរាមកំហែងដោយជំនន់ទឹកភ្លៀង។ បើតាមមន្រ្តីជំនាញ បានឲ្យដឹងថា ការដឹកផ្ទេរអ្នកជាប់ឃុំមកកាន់ខេត្ដសៀមរាបនេះ បានប្រើរថយន្ដក្រុងប្រភេទ៣៥កៅអី និង៤៥កៅអី ចំនួន១៧គ្រឿង និងបានមកដល់ពន្ធនាគារខេត្ដសៀមរាប ដោយសុវត្ថិភាព និងមានការការពារយ៉ាងហ្មត់ចត់ ពីកម្លាំងសមត្ថកិច្ចជំនាញ។ ជនជាប់ឃុំក្នុងពន្ធនាគារ នៃខេត្តបន្ទាយមានជ័យមានចំនួនសរុប១,៦០០នាក់...
ព័ត៌មានលំអិតចាប់ពីរំលងអាធ្រាត យប់ថ្ងៃទី១០ ឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ មិនជាទូទៅទេនៅក្នុងទីប្រជុំជនស្រុកពួក បានចាប់ផ្តើមរងឥទ្ធិពលនៃជំនន់ទឹកភ្លៀង ដែលបានបង្អោរធ្លាក់ខ្លាំងរយៈពេល៣ថ្ងៃជាប់ៗគ្នាកន្លងមកនោះ។ ជាមួយនឹងស្ថានភាពបែបនេះ អាជ្ញាធរជាតិអប្សរាក៏បានជូនដំណឹងឲ្យបានដឹងជាមុនដែរថា ដោយសារតែទីតាំងស្តុកទឹកទាំងឡាយ ត្រូវបានពេញចំណុះហើយនោះ ចាប់ពីថ្ងៃទី០៩ ខែតុលា អាជ្ញាធរជាតិអប្សរា ត្រូវបានបើកបង្ហើបទ្វាទឹកដែលហូរធ្លាក់ពីតំបន់ភ្នំគូលេន ដើម្បីរំដោះតាមដងស្ទឹងនានា ឆ្ពោះទៅកាន់បឹងទន្លេសាប ក្នុងនោះក៏មានដងស្ទឹងស្រុកពួកមួយផងដែរ។ នេះបើតាមប្រសាសន៍...
ព័ត៌មានលំអិតកាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០កន្លងទៅ ឯកឧត្តម ហង់ ពៅ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា និងសហការី បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីពិនិត្យ និងតាមដានអំពីសម្ពាធទឹក។ កិច្ចការគ្រប់គ្រងទឹកក្នុងតំបន់រមណីយដ្ឋានអង្គរ មានសារសំខាន់ក្នុងការទ្រទ្រង់ខឿនប្រាសាទ ដោយអ្នកជំនាញបានប្រើប្រាស់ធារាសាស្រ្តបុរាណឡើងវិញ ដើម្បីចែកចាយទឹកទៅទីតាំងផ្សេងៗ និងកន្លែងដែលចាំបាច់នានា ជាពិសេសបានបញ្ចៀសទឹកជំនន់ក្នុងតំបន់ប្រាសាទ និងក្រុងសៀមរាប រួមទាំងប្រមូលទឹកយកទៅរក្សាទុកនៅបារាយណ៍ធំៗក្នុងរមណីយដ្ឋានអង្គរ...
ព័ត៌មានលំអិតគិតត្រឹម៩ខែដើមឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប បណ្ដាលឲ្យមនុស្សស្លាប់ ៥៧នាក់ ហើយភាគច្រើនគឺជាអ្នកបើកបរម៉ូតូ។ ប៉ុន្តែករណីស្លាប់នេះ បានបង្ហាញពីការថយចុះ ប្រមាណជាង ៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដែលមានអ្នកស្លាប់សរុប ៦១ នាក់ នេះបើតាមការឲ្យដឹងពី លោក ហូ សម័យ ប្រធានស្ដីទីការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប...
ព័ត៌មានលំអិតកាលពីវេលាម៉ោងប្រមាណ ៤ទៀបភ្លឺថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០២០ មានករណីគ្រោះថ្នាក់មួយកើតឡើង ខាងមុខមន្ទីរពហុព្យាបាលខេរ៉ាអង្គរ២ ស្ថិតនៅវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប បណ្ដាលឲ្យស្លាប់ ០២នាក់ និងរបួសធ្ងន់ម្នាក់។ តាមការសន្និដ្ឋាន របស់មន្ត្រីជំនាញ គ្រោះថ្នាក់នេះ បង្កដោយអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។ តាមការឲ្យដឹងបន្ថែម ពីមន្ត្រីនគរបាលចរាចណ៍ផ្លូវគោកនៃស្នងការខេត្តសៀមរាប អ្នកបើកបររថយន្តបង្កម៉ាកស៊ីណា...
ព័ត៌មានលំអិតនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ សមត្ថកិច្ចខេត្តសៀមរាបបានបញ្ជូនខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀនទៅកាន់តុលាការ។ ជនសង្ស័យខាងលើមានឈ្មោះ សៀវ សុមិត្រា ភេទ ប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ នៃអាជ្ញាធរអប្សារា រស់នៅភូមិណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/សៀមរាប។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនបានកាលយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ម្សិលមិញ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.