អាជ្ញាធរខេត្ដសៀមរាប ជូនដំណឹងឱ្យប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានពាក់ព័ន្ធផ្លូវទាំង៣៨ខ្សែ ត្រូវរុះរើសំណង់ខុសច្បាប់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាប ដើម្បីបើកផ្លូវឱ្យអាជ្ញាធរ ធ្វើការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដោយកំណត់រយ:ពេល១០ថ្ងៃ ក្នុងការរុះរើរួចរាល់ដោយគិតចាប់ពីថ្ងៃទី២៣ ខែកញ្ញានេះតទៅ។ ការជូនដំណឹងនេះ ក្រោយពេលបញ្ចប់កិច្ចប្រជុំលើក១ នៃគណ:កម្មការអន្តរក្រសួង...
ព័ត៌មានលំអិតសៀមរាប៖ បើតាមសមត្ថកិច្ចស្រុកពួក បានឲ្យដឹងថា កាលពីវេលាម៉ោង០៧ និង៤៥នាទីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅចំនុចផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិកិត្តិយស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាបនៅ ដែលបង្កឡើងដោយរថយន្ដសាំងយ៉ុងដឹកអ្នកដំណើរមួយគ្រឿង ពាក់ស្លាកលេខ ២M-៤៤០៦ បើកបរពីទិសខាងពីកើតទៅទិសខាងលិច លុះមកដល់កន្លែងកើតហេតុ ក៏បានរ៉េចង្កូតទៅបុករ៉ឺម៉កកង់បីកែឆ្នៃ ដែលឈប់ចតស្របទិសគ្នា...
ព័ត៌មានលំអិតនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្ដីអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកបើកបរធ្វើដំណើរទៅស្រុកកំណើត ឬកម្សាន្តនៅរមណីយដ្ឋាននានា សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត ឲ្យបានទៀងទាត់មុនធ្វើដំណើរ ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ...
ព័ត៌មានលំអិតបើតាមលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ កម្លាំងនគរបាលស្រុកអង្គរធំ សហការជាមួយនគរបាលស្រុកពួក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធករណីលួចម៉ូតូរបស់អ្នករកស៊ីដាក់ប៉េងគប់ប៉ោង នៅចំនុចផ្លូវក្រហម ភូមិតាកាំ ឃុំដូនកែវ ស្រុកពួក ដោយជនសង្ស័យមានឈ្មោះ ខៀវ ខន...
ព័ត៌មានលំអិតបើតាមលោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការ នគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ កម្លាំងនគរបាលស្រុកប្រាសាទបាគង បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅកាន់តុលាការ ជាប់ពាលក់ព័ន្ធករណីលួចដោះក្រវិលក្មេង ក្នុងចំនុចភូមិពពេល ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយជនសង្ស័យមានឈ្មោះ ភួង សុជាតិ ហៅចំបើង...
ព័ត៌មានលំអិតទារិកាអាយុ ៦ខែម្នាក់ ក្នុងចំណោមសមាជិកគ្រួសារបួននាក់បានស្លាប់ និង ៣នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនិងម៉ូតូ ដែលបានកើត កាលពីវេលាម៉ោងប្រមាណ៥ ល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ តាមការឲ្យដឹងពី សមត្ថកិច្ច...
ព័ត៌មានលំអិតកាលពីរសៀលវេលាម៉ោង៤ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ត និងរថយន្ត បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង៨នាក់ទៀតរងរបួសធ្ងន់ស្រាល។ ករណីគ្រោះថ្នាក់នេះ ស្ថិតក្នុងភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។ តាមការឲ្យដឹងពី លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង ករណីគ្រោះថ្នាក់ចរាចរណ៍ មួយនេះកើតឡើង...
ព័ត៌មានលំអិតក្នុងដំណើរទស្សនកិច្ច នៅតាមបណ្តាខេត្តច្រកព្រំដែនកម្ពុជា-ថៃ ឯកឧត្តម ផាប្លូ កាំង ( Pablo Kang ) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្នុងមណ្ឌលចត្តាឡីស័កស្រុកឡាញ់ ខេត្តសៀមរាប បានវាយតម្លៃថា កម្ពុជាមានការគ្រប់គ្រង ការពារ និងទប់ស្កាត់ ការរីករាលដាលជំងឺកូវីត១៩...
ព័ត៌មានលំអិតយ៉ាងហោចណាស់អ្នកបើកបរយានយន្ត ៦នាក់ ក្នុងចំណោម ៤៩នាក់ ត្រូវបានមន្ត្រីជំនាញ នៃក្រុមការងារអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ពិនិត្យឃើញមាន ផ្ទុកសារធាតុញៀនក្នុងខ្លួន ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រ ស្រុកពួក ខេត្តសៀមរាប នេះបើតាមរបាយការណ៍ផ្ដល់ដោយមន្ត្រី នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ដសៀមរាប នៅល្ងាចថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០។...
ព័ត៌មានលំអិតឯកឧត្ដមឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា ប្រទេសកម្ពុជាមិនមែនជាប្រទេសផលិតគ្រឿងញៀននោះទេ ប៉ុន្តែជាប្រទេសដែលឧក្រិដ្ឋជនគ្រឿងញៀន បាននាំចូលគ្រឿងញៀនមកធ្វើការចែកចាយបន្ត និង មានអ្នកប្រើប្រាស់បន្ត បើទោះជាមានការបិទទ្វារព្រំដែននៃប្រទេសនិមួយៗលើពិភពលោក បិទជើងហោះហើរជាអន្តរជាតិក្នុងដំណាក់កាលនៃការគម្រាមកំហែងធ្ងន់ធ្ងរដោយវិបត្តិកូវីដ១៩យ៉ាងណាក៏ដោយ ហើយបើតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ការបង្ក្រាបបទល្មើសគ្រឿងញៀនកើនជាង២២ភាគរយ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.