កាលពីម៉ោង៥ល្ងាច ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២០ កម្លាំងនគរបាលជំនាញខេត្តសៀមរាប បានបញ្ជូនជនជាតិវៀតណាមចំនួន៣០នាក់ ក្នុងនោះស្រី០៨នាក់ ចេញពីខេត្តសៀមរាប ពីបទលួចឆ្លងដែន និងស្នាក់នៅខុសច្បាប់ តាមរថយន្តទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ តាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក តូច សុគន្ធ ប្រធានការិយាល័យស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី នៃស្នងការនគរបាលខេត្តសៀមរាប បង្ហាញថា...
ព័ត៌មានលំអិតអ្នកជំនាញអង្គការកែច្នៃសំរាម និងការសិក្សានៅកម្ពុជា (COMPED) នឹងចំណាយរយៈពេល ៣ខែ ធ្វើការសាកល្បងសម្អាតសំរាម ចក ស្លែ សារាយ ជាដើម ពីក្នុងទឹកស្ទឺង ក្នុងក្រុងសៀមរាប ដោយប្រើទូក ស៊ីហាមស្តើ (Seehamster)ចំនួន ១គ្រឿង ជាមួយបុគ្គលិក ៤នាក់ នេះបើតាមការលើកឡើងរបស់ លោក...
ព័ត៌មានលំអិតព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ក្រុមយុវជនប្រមាណជាង២០០នាក់ និងបន្ថែមពីលើចំនួននេះដោយព្រះសង្ឃ អាជ្ញាធរដែនដី មន្រ្តីបុគ្គលិកអាជ្ញាធរជាតិអប្សរាផងដែរ បានជួបជុំគ្នានៅក្នុងពិធីដាំកូនឈើប្រណិតចំនួន២ពាន់ដើម ក្នុងនោះ រួមមានជាប្រភេទកូនឈើក្រញូង១ពាន់ដើម បេង៥០០ដើម និង កូនឈើធ្នង់៥០០ដើម។ កូនឈើទាំងនេះ ត្រូវបានដាំលើផ្ទៃដីទំហំ២ហិចតា ស្ថិតនៅក្នុងតំបន់ឧទ្យានប្រវត្តិសាស្រ្តអង្គរ ( ភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ...
ព័ត៌មានលំអិតកាលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញនេះ នៅរដ្ឋបាលខេត្តសៀមរាប មានរៀបចំកិច្ចប្រជុំមួយស្ដីពីការជំរុញការទប់ស្កាត់ការកាប់រានទន្ទ្រានវាតយកដីរដ្ឋដោយខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តសៀមរាប ។ កិច្ចប្រជុំនេះដែរដឹកនាំដោយ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោកនាយករងរដ្ឋបាល មន្ទីរពាក់ព័ន្ធ លោកអភិបាលស្រុក និងអ្នកពាក់ព័ន្ធសរុបប្រមាណជាង៤០នាក់...
ព័ត៌មានលំអិតគិតត្រឹម៦ខែដើមឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប មានចំនួនសរុប៣០ករណី មានការថយចុះចំនួន១៨ករណី បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ នេះបើតាមការឲ្យដឹងពី លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ក្នុងឱកាសលោកអភិបាលរងខេត្ត ដឹកនាំក្រុមការងារ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ចុះធ្វើការត្រួតពិនិត្យយានយន្ត នៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រ ស្រុកប្រាសាទបាគង...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចុះត្រួតពិនិត្យការរៀបចំដាក់ឲ្យដំណើរការមន្ទីរពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ.១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីពន្លឿនការធ្វើតេស្តរកមេរោគកូវីដ.១៩ ឲ្យបានកាន់តែឆាប់រហ័ស និងកាន់តែខិតជិតប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលអញ្ជើញមកទស្សនាទឹកដីនៃខេត្តសៀមរាប ដែលមន្ទីរពិសោធន៍នេះ បាននឹងកំពុងរៀបចំប្រើម៉ាស៊ីន (GeneXpert) សម្រាប់ការធ្វើតេស្តរហ័សរកមេរោគកូវីដ.១៩ ដែលវិធីសាស្រ្តនេះ...
ព័ត៌មានលំអិតនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីហាមឃាត់ការធ្វើអាជីវកម្មទិញ-លក់ ពិឃាតសត្វសុនខ (ឆ្កែ) ដែលមន្ទីរយល់ឃើញថា ខេត្តសៀមរាប ជាខេត្តទេសចរណ៍វប្បធម៌ ធម្មជាតិ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាប្រាង្គប្រាសាទ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់គ្មានពីរលើលោកយើងនេះ ហើយតាំងពីបុរាណកាលរៀងមក...
ព័ត៌មានលំអិតកុមារកម្ពុជា ងាយនឹងក្លាយជាជនរងគ្រោះ ដោយសារការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមរយៈការប្រើប្រាស់ទូរស័ព្ទដៃវៃឆ្លាត នេះបើតាមប្រសាសន៍ លោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីការឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត ដែលធ្វើឡើងនៅខេត្តសៀមរាប នៅថ្ងៃទី០៧ខែកក្កដា ឆ្នាំ២០២០នេះ។ លោកជំទាវអគ្គលេខាធិការ បញ្ជាក់ថា ការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទ តាមប្រព័ន្ធអ៊ិនធើណិត...
ព័ត៌មានលំអិតគិតត្រឹមថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ប្រជាពលរដ្ឋ មានបណ្ណក្រីក្រជិត៣ម៉ឺនគ្រួសារ ក្នុងខេត្តសៀមរាប ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល អំឡុងវិបត្តិជំងឺកូវីដ១៩ ក្នុងដំណាក់កាលទី១ ដែលមានរយៈពេល២ខែ ចាប់ពីខែមិថុនា និងខែកក្កដា ឆ្នាំ២០២០ នេះបើតាមការបញ្ជាក់ពីលោក អ៊ួន អ៊ាត ប្រធានការិយាល័យសុខុមាលភាពសង្គម នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប។...
ព័ត៌មានលំអិតនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នេះ លោកអៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ បង្ហាញថា ការសម្រេចលទ្ធផលនៃការសាងសង់ ឬជួសជុលអាស្រមពើងតាអេវ លើកំពូលភ្នំ ស្ថិតក្នុងភូមិសង្កែឡាក់ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប គឺត្រូវមានលិខិតអនុញ្ញាតពីអាជ្ញាធរជាតិអប្សរាជាមុន ដោយសារទីតាំងនោះ ជាទីតាំងបុរាណដ្ឋានកំពុងអភិរក្ស។ លោកអភិបាលស្រុក បញ្ជាក់ថា...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.