សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

អាជ្ញាធរស្រុកវ៉ារិន សម្រេចបិទអាជីវកម្មឡដុតធ្យូងចំនួន០៦កន្លែង ក្នុងចំណោមជិត១០០កន្លែង ក្នុងឃុំប្រាសាទ បន្ទាប់ពីមានបណ្ដឹងរបស់ប្រជាពលរដ្ឋ

លោក ឈឿម ឆៃលី ស្មៀនឃុំប្រាសាទ ស្រុកវ៉ារិន បានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ លោកបានដឹកនាំកម្លាំងចម្រុះចុះទៅបិទអាជីវកម្មឡដុតធ្យូងចំនួន០៦កន្លែង ក្នុងចំណោមជិត១០០កន្លែង ដែលមានក្នុងឃុំប្រាសាទ បន្ទាប់ពីមានបណ្ដឹងរបស់ប្រជាពលរដ្ឋក្នុងឃុំប្រាសាទ ជុះវិញករណីរឿងផ្សែង ហុយពីឡដុតធ្យូង ដែលធ្វើឲ្យពិបាកទ្រាំក្នុងការរស់នៅប្រចាំថ្ងៃ ពិសេសក្រៅពីប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ ក៏ប៉ះពាល់ដល់សុខភាពស្ត្រីមានផ្ទៃពោះផងដែរ ។ លោកឈឿម...

ព័ត៌មានលំអិត

រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន Giant Ibis មួយគ្រឿង ដាច់ហ្វ្រាំងធ្លាក់ប្រឡាយ ក្នុងស្រុកប្រាសាទបាគង

កាលវេលាម៉ោងប្រមាណ ៦ល្ងាចថ្ងៃទី ២១ ខែមករា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ ជាតិលេខ៦ ស្ថិតក្នុងភូមិ រកាកំបុត ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្តដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុន ចាយអ៊ិន អាយប៊ីស (Giant Ibis) បានដាច់ហ្រាំ្វង រ៉េចង្កូតធ្លាក់ចូលប្រឡាយ...

ព័ត៌មានលំអិត

កម្លាំងចម្រុះស្រុកពួកចុះបង្ក្រាបទីតាំងបទល្មើសជលផលមួយកន្លែងក្នុងមូលដ្ឋានឃុំកែវព័ណ៍ ស្រុកពួក

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ លោក ថាន់ ហឹក អភិបាលរងស្រុកតំណាងឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកពួក បានសហការជាមួយ មន្ត្រីជំនាញ់ និងកម្លាំងចម្រុះចូលរួមសរុបចំនួន២៤ នាក់ បានចុះធ្វើប្រតិបត្តិការបង្ក្រាប បទល្មើសជលផលមួយកន្លែង នៅចំណុចអូរប្រតប់ រហូតដល់ស្ទឹងកំបុត ភូមិពាមតាអួរ ឃុំកែវព័ណ៌ ស្រុកពួក ។ ក្នុងប្រតិបត្តិការនេះ...

ព័ត៌មានលំអិត

សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសម្នាក់ពាក់ព័ន្ធករណីគម្រាមសិស្សសាលា

កាលពីថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២០ កម្លាំងសមត្ថកិច្ចនគរបាល បានឃាត់ខ្លួន ជនជាតិ អង់គ្លេសម្នាក់ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់ គោកចក ក្រុងសៀមរាប ពាក់ព័ន្ធនឹងករណីសម្លុតគម្រាមកំហែងទៅលើសិស្សសាលា។ តាមការឲ្យដឹងពីកម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បុរសជនជាតិអង់គ្លេសរូបនេះ មានឈ្មោះ...

ព័ត៌មានលំអិត

បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូធ្លាក់ផ្លូវបានបណ្ដាលឲ្យដួលបាក់កស្លាប់នៅក្នុងស្រុកស្វាយលើ

សមត្ថកិច្ចស្រុកស្វាយលើបានឲ្យដឹងថា ម៉ោង ២១ និង១០នាទី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅត្រង់ចំណុចត្រពាំងរាំង ភូមិជប់ក្រោម ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់នេះបង្ករឡើងដោយបុរសម្នាក់ឈ្មោះ ញ៉ាញ់ ភុន អាយុ ៤០ឆ្នាំ...

ព័ត៌មានលំអិត

មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប បានចុះត្រួតពិនិត្យចំណីអាហារនៅតាមទីផ្សារ មុនឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន

ដើម្បីចូលរួមថែរក្សាសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ជាពិសេសក្នុងខេត្តសៀមរាប មុនឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន នៅថ្ងៃទី២០ និងទី២១ ខែមករា ឆ្នាំ២០២០នេះ សាខាកាំកុងត្រូលខេត្តសៀមរាប ធ្វើការចុះពិនិត្យ ស្វែងរកចំណីអាហារខូចគុណភាព និងហួសកាលបរិច្ឆេទ នៅតាមទីផ្សារចំនួន៣ ក្នុងក្រុងសៀមរាប ។ ជាលទ្ធផល កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប បានចុះត្រួតពិនិត្យចំណីអាហារនៅផ្សារក្រោម...

ព័ត៌មានលំអិត

សមត្ថកិច្ចខេត្តសៀមរាប បញ្ជូនជនសង្ស័យ ៨នាក់ ទៅតុលាការពាក់ព័ន្ធនឹងករណីគ្រឿងញៀន

កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជូនជនសង្ស័យចំនួន ៨នាក់ ទៅកាន់សាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធនឹងករណីរក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់ សារធាតុញៀនខុសច្បាប់។ ជនសង្ស័យទាំង ០៨នាក់នោះ មានអាយុចាប់១៨ឆ្នាំ រហូតដល់ ៣៣ឆ្នាំ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែមករា...

ព័ត៌មានលំអិត

យុវជនម្នាក់ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចខេត្តសៀមរាប បានបញ្ជូនខ្លួនយុវជនម្នាក់ទៅការតុលាការខត្ត ជាប់ពាក់ព័ន្ធករណី ជួញដូរ ចាត់ចែង និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ។ ជនសង្ស័យមានឈ្មោះ ឡាង គឹមឡុង ភេទប្រុស ឆ្នាំកំណើត២០០៥ មានទីលំនៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ។...

ព័ត៌មានលំអិត

រកឃើញអ្នកឆ្លងមេរោគប្រភេទថ្មីដូចជំងឺសារស៍នៅអាស៊ី ប៉ុន្តែគ្មានកម្ពុជាឡើយ

វីរុសប្រភេទថ្មី ដូចទៅនឹងវីរុស ដែលបង្កឲ្យមានជំងឹសារស៍ កាលពីឆ្នាំ២០០៣នោះ ត្រូវបានរកឃើញជាថ្មីម្ដងទៀត នៅក្នុងប្រទេសចិន ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ នេះបើតាមគេហទំហ្វេសប៊ុក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) របស់ក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានធ្វើបច្ចុប្បន្នភាព អំពីវីរុសប្រភេទថ្មីនេះ ថា...

ព័ត៌មានលំអិត

កម្លាំងចម្រុះខេត្តសៀមរាប ចុះឃាត់ការដ្ឋានជីកដីពីរកន្លែង ក្នុងស្រុកប្រាសាទបាគង

កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ការដ្ឋានជីកដី ចំនួនពីរកន្លែង ស្ថិតនៅនៅឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានកម្លាំងចម្រុះខេត្តសៀមរាបធ្វើការផ្អាកសកម្មភាព និងចាត់វិធានការតាមផ្លូវច្បាប់។ ក្នុងប្រតិបត្តិការចុះពិនិត្យនោះ មន្ទីររ៉ែនិងថាមពលខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកប្រាសាទបាគង កម្លាំងសមត្ថកិច្ច នៃការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការផាកពិន័យតាមមាត្រ៣៥ថ្មី ច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ។...

ព័ត៌មានលំអិត
Page 57 of 95 1 56 57 58 95

Recommended

សូម Like និង Follow ពួកយើង