ស្ត្រីជាភ្ញៀវទេសចរជនជាតិអ៊ីរ៉ង់ម្នាក់ ក្នុងចំណោមពីរនាក់ ទទួលរងគ្រោះថ្នាក់ធ្លាក់ពីលើរ៉ឺម៉ក់ម៉ូតូកង់បី បណ្ដាលឲ្យ របួសជាំភ្នែកខាងស្តាំ និង រលាត់ដៃជើង ក្នុងករណីចោរឆក់កាបូប កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៩ មានបណ្តាគេហ៍ទំព័រមួយចំនួន ដែលបានធ្វើការសម្ភាសន៍រូបគាត់ និងផ្សព្វផ្សាយជាសាធារណៈ ដោយពុំមានការអនុញ្ញាតពីស្ត្រីរងគ្រោះរូបនោះ។ ស្ត្រីបរទេសរងគ្រោះរូបនោះ បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ដែលអ្នកសារព័ត៌មានខ្វះវិជ្ជាជីវៈមួយចំនួនបានធ្វើការផ្សព្វផ្សាយព័ត៌មានគ្រោះថ្នាក់របស់គាត់ជាសាធារណ ដោយពុំបានសុំរអនុញ្ញាតពីរូបគាត់។...
ព័ត៌មានលំអិតឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានសម្ដែងការសោកស្ដាយអំពីករណីចោរឆក់ការបូប ភ្ញៀវទេសចរជនជាតិអ៊ីរ៉ង់២រូប និងធានារ៉ាប់រងលើការចំណាយការព្យាបាលរបួស ស្នាក់នៅ ហូបចុក ព្រមទាំងសំបុត្រយន្តហោះធ្វើដំណើរទៅទីក្រុងបាងកក ប្រទេសថៃ។ បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យ ២រូបពាក់ព័ន្ធនឹងការករណីឆក់កាបបូប ភ្ញៀវទេសចរជនជាតិអ៊ីរ៉ង់២រូប ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានសម្ដែងការសោកស្ដាយអំពីករណីចោរឆក់ការបូប និងធានារ៉ាប់រងលើការចំណាយការព្យាបាលរបួស...
ព័ត៌មានលំអិតជនសង្ស័យ២រូប ដែលបានឆក់កាបូប ស្ត្រីជនជាតិអ៊ីរ៉ង់ ត្រូវបានឃាត់ខ្លួនហើយ នៅថ្ងៃទី ២៩ ខែឧសភានេះ នៅមន្ទីរសន្តិសុខខេត្តសៀមរាប នៃពន្ធធនាគារខេត្តសៀមរាប។ ហេតុការណ៍បានឡើងនៅវេលា ៦ និង៣០នាទីព្រឹក ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៩ ដោយស្ត្រីជនជាតិអ៊ីរ៉ង់ទាំង២នាក់ ធ្វើដំណើរតាមរ៉ឺម៉ក់ម៉ូតូកង់បី នៅតាមដងផ្លូវកូម៉ៃ ឆ្ពោះទៅកាន់ប្រាសាទអង្គរវត្ត...
ព័ត៌មានលំអិតសមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោង១៦ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ មានជនជាតិអាមេរិកម្នាក់បានស្លាប់ នៅបន្ទប់លេខ២១ នៃផ្ទះសំណាក់កាហ្វូកប៊ូទិច ស្ថិតក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ឈ្មោះ FERGUSON THOMAS JOHN ភេទប្រុស ជនជាតិ អាមេរិក ឆ្នាំកំណើត១៩៤៥...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងផ្សារ បានចុះប្រតិបត្តិការត្រួតពិនិត្យទៅលើភាពមិនប្រក្រតី នៃទំនិញម្ហូបអាហារ នៅផ្សារទំនើបចំនួន២ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។ លោក ព្រៅ ខេមរិន្ទ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប មានប្រសាសន៍ថា ចំពោះការដកហូតម្ហូបចំណីអាហារ...
ព័ត៌មានលំអិតសមត្ថកិច្ចនគរបាលស្រុកវ៉ារិន បានឲ្យដឹងថា កាលពីវេលាម៉ោង ០៥ល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ មាន ករណីរន្ទះបាញ់បានកើតឡើងនៅចំណុចខាងជើងវត្តជប់ត្រាវ លើដីចំការដំឡូង ចំងាយប្រហែល៥០០ម៉ែត្រ ស្ថិតនៅភូមិជប់ត្រាវ ឃុំវ៉ារិន ស្រុកវ៉ារិន បណ្ដាលឲ្យស្លាប់ក្មេងប្រុសម្នាក់ឈ្មោះ រិន តុនណាន ភេទប្រុស អាយុ១៣ឆ្នាំ ខណៈកំពុងជួយដាំដំឡូងឪពុកម្ដាយ ហើយសពជនរងគ្រោះ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៨ ខែឧសភាឆ្នាំ២០១៩នេះ គម្រោងបុរី ផ្ទះល្វែងមួយចំនួននៅក្នុងស្រុកបន្ទាយស្រី ត្រូវបានអាជ្ញាធរខេត្តសៀមរាប ដឹកនាំដោយលោក ហែន ពុទ្ធី នាយករងរដ្ឋបាលសាលាខេត្ត រួមនឹងក្រុមការងារចម្រុះ ចុះត្រួតពិនិត្យនៅតាមការដ្ឋានសាងសង់គម្រោងបុរីនានានៅក្នុងស្រុកបន្ទាយស្រី និងបញ្ជាឲ្យផ្អាកសកម្មភាពនានារបស់ពួកគេជាបណ្តោះអាសន្នសិន ចំពោះគម្រោងបុរីផ្ទះល្វែងដែលអត់ច្បាប់ ។ លោក សួស សុខចាន់ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់...
ព័ត៌មានលំអិតលោក ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប បានមានប្រសាសន៍ថា ក្នុងឱកាសចុះត្រួតពិនិត្យសុវត្ថិភាពចំណីម្ហូបអាហារ នៅផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ សង្កាត់ គោកចក ក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ មន្ត្រីជំនាញរបស់លោក ពុំបានរកឃើញនូវសារធាតុគីមីហាមឃាត់ ដែលបានផ្ទុកនៅក្នុងម្ហូបចំណីគ្រប់ប្រភេទ និង...
ព័ត៌មានលំអិតតាមរយៈនៃបទចម្រៀងយ៉ាងពិរោះ អមជាមួយសំឡេងហ្គីតា ចំនួន២បទ របស់លោក សុផាណា ជនពិការកាយសម្បទាម្នាក់ រស់នៅក្នុងខេត្តសៀមរាប ដែលបានច្រៀងនៅក្នុងកម្មវិធី «តោះ ជិះកង់ដើម្បីសហគមន៍» ឆ្នាំ២០១៩ នៅខេត្តសៀមរាប កាលព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ បានធ្វើឲ្យអ្នកចូលរួមក្នុងកម្មវិធីប្រមាណជិតមួយពាន់ សម្ដែងនូវការចាប់អារម្មណ៍ និង ស្ងើចសរសើរគ្រប់គ្នា...
ព័ត៌មានលំអិតកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ រដ្ឋបាលស្រុកស្វាយលើ បានចេញសេចក្តីបំភ្លឺមួយ ជុំវិញអាខោនហ្វេសប៊ុកឈ្មោះ កូននាក់ស្វាយលើ និង មេផ្ទះ Housewife បានបង្ហោះខ្លឹមសារទាំក់ទងទៅនឹងការបម្រើសេវាអត្រានុកូលដ្ឋានយឺតយ៉ាវ និង រូបភាពមន្ត្រីកំពុងមើលទូរស័ព្ទ ។ តាមខ្លឹមសារនៃលិខិតនេះ បានឲ្យដឹងថា កន្លងមក រដ្ឋបាលស្រុក បានបម្រើសេវាសាធារណៈ ផ្នែកការងារអត្រានុកូល...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.