អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានធ្វើសមយុទ្ធលើតុ ដែលជាការត្រៀមខ្លួនសម្រាប់សមយុទ្ធទ្រង់ទ្រាយធំ ដែលនឹងធ្វើឡើងនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខ ក្នុងគោលបំណងដើម្បីឆ្លើយតបឱ្យទាន់ពេលវេលានៅពេលមានគ្រោះថ្នាក់កើតឡើងនៅអាកាសយានដ្ឋាន ឬនៅជិតនោះ។ ថ្លែងនៅពិធីបើកសមយុទ្ធលើតុ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សេង រ៉ាវុធ អគ្គនាយករង នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានលើកឡើងថា ការធ្វើសមយុទ្ធនេះ ជាតម្រូវការចាំបាច់ដែលគ្រប់អាកាសយានដ្ឋានអន្តរជាតិទាំងអស់ត្រូវធ្វើ...
ព័ត៌មានលំអិតថ្លែងនៅក្នុងកិច្ចប្រជុំ ស្តីពីការងារពង្រឹងការគ្រប់គ្រង អភិរក្សធនធានធម្មជាតិ និងការបង្ក្រាបបទល្មើសជលផល ដែលមានការចូលរួមពី តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប រដ្ឋបាលក្រុង ស្រុកជាប់បឹងទន្លេសាប កងកម្លាំងទាំង៣ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធនៅរសៀលថ្ងៃទី៣ ខែកុម្ភៈម្សិលមិញនេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បញ្ចាក់ថា រដ្ឋបាលខេត្តសៀមរាប មានការប្ដេជ្ញាខ្ពស់ក្នុងការបង្ក្រាបបទល្មើសនៅជាប់តំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលជាការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី...
ព័ត៌មានលំអិតនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានដឹកនាំមន្ត្រីជំនាញ រួមនឹងការនិមន្តចូលរួមពីព្រះមេគណខេត្ត បានចុះអប់រំណែនាំ និងធ្វើកិច្ចសន្យាជាមួយស្ត្រីម្នាក់ឈ្មោះ អេន ចរិយា ហៅអ្នកគ្រូ លី ឱ្យបញ្ឈប់សកម្មភាពដែលតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្ទ្រទេវី និងការប្រតិបត្តិមិនត្រឹមត្រូវក្នុងវិស័យព្រះពុទ្ធសាសនា នៅវត្តអង្គរខាងជើង សង្កាត់នគរធំ...
ព័ត៌មានលំអិតក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជានេសាទក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ដើម្បីផ្សព្វផ្សាយ ការងារពង្រឹងការគ្រប់គ្រង អភិរក្សធនធានធម្មជាតិ និងការបង្ក្រាបបទល្មើសជលផល នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ អាជ្ញាធរខេត្តសៀមរាប បានអំពាវដល់ប្រជានេសាទសូមចូលរួមគោរពច្បាប់ជលផលទាំងអស់គ្នា ជៀសវាងការប្រើឧបករណ៍នេសាទខុសច្បាប់ ព្រោះវាប្រឈមនឹងការបង្ក្រាបពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធ និងនាំឱ្យខាតបង់ផលប្រយោជន៍របស់បងប្អូន។ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានទទូចសុំឱ្យប្រជានេសាទដែលមានមុខរបរនេសាទ ហើយប្រើឧបករណ៍ខុសច្បាប់នោះ...
ព័ត៌មានលំអិតបន្ទាប់ពីមានការសំណូមពរពីប្រជាពលរដ្ឋជុំវិញបញ្ហាដីហុយតាមផ្លូវនៃគម្រោងកែលម្អស្ទឹងសៀមរាប នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ លោក លី សារី អភិបាលរងខេត្ត បានដឹកនាំក្រុមការងារពាក់ព័ន្ធចុះពិនិត្យទីតាំងជាក់ស្ដែង ដោយបានណែនាំដល់ក្រុមហ៊ុនម៉ៅការ នៃគម្រោងស្ដារស្ទឹងចាប់ពីស្ពានគង់ម៉ុច ទៅដល់ចុងភូមិអារញ្ញ សង្កាត់សៀមរាប ធ្វើយ៉ាងកាត់បន្ថយការរំខានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្បែរនោះ ជាពិសេសអ្នកធ្វើដំណើរជាមួយបញ្ហាដីហុយ។ លោក លី សារី ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញការដ្ឋាននៃគម្រោងកែលម្អស្ទឹងសៀមរាប សូមមានការយោគយល់អាធ្យាស្រ័យចំពោះបញ្ហារំខានមួយចំនួន...
ព័ត៌មានលំអិតករណីក្រុមក្មេងទំនើងចំនួន ០២ក្រុម ដែលបានបង្កឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងក្រុងសៀមរាប ត្រូវបានកម្លាំងការិយាល័យអន្តរាគមន៍ សហការជាមួយកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តសៀមរាប ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យសរុប ០៩នាក់ នេះបើតាមការផ្សព្វផ្សាយរបស់ ការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី២៧ ខែមករានេះ។ តាមការផ្សព្វផ្សាយដដែល បញ្ជាក់ថា ក្រុមក្មេងទំនើងខាងលើ...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី២៣ ខែមករាម្សិលមិញនេះ ក្រុមការងារអនុគណៈកម្មាធិការដោះស្រាយបញ្ហាជនអនាថា អ្នកសុំទាន និងជនវិបល្លាសស្មារតី ខេត្តសៀមរាប សហការជាមួយរដ្ឋបាលក្រុងសៀមរាប បាននាំយកស្រ្តីម្នាក់ និងបុរសម្នាក់ ជាជនមានវិបល្លាសស្មារតី ដែលតែងបង្កការរំខានដល់ប្រជាពលរដ្ឋ ទៅពិនិត្យសុខភាពនៅមន្ទីរបង្អែកខេត្តសៀមរាប និងបញ្ជូនបន្ត ដើម្បីទទួលការព្យាបាលនៅមជ្ឈមណ្ឌលស្ដារនីតិសម្បទាជនវិបល្លាសស្មារតីនៅភូមិបារគូ ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ តាមការឱ្យដឹងពីមន្ត្រីជំនាញ នៃ មន្ទីរសង្គមកិច្ច...
ព័ត៌មានលំអិតគិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឡដុតសំណល់វេជ្ជសាស្ត្រចំនួន ០២ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបញ្ឈប់ការប្រើប្រាស់ជាផ្លូវការ ដោយជំនួសមកវិញ នូវការប្រើប្រាស់សេវារបស់ក្រុមហ៊ុនជំនាញក្នុងការប្រមូល និងប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រ ក្រៅពីបរិវេណមន្ទីរពេទ្យ។ តាមការបញ្ជាក់របស់ ឱសថការី សាន សាវុធ អ្នកគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បង្ហាញថា នាពេលកន្លងមក ថ្នាក់ដឹកនាំមន្ទីសុខាភិបាល...
ព័ត៌មានលំអិតនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ហៅកាត់ថា គ.ជ.ខ.ជ សហការជាមួយសាលាដំបូងខេត្ត បានប្រជុំយុត្តិធម៌ព្រហ្មទណ្ឌ ស្តីពីការជំរុញប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីរបស់មន្រ្តីនគរបាលយុត្តិធម៌ ពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ក្រោមអធិបតី លោកជំទាវ យូ សុភា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មនុស្សប្រមាណ៥០០នាក់ បានចូលរួមជិះកង់ ដើម្បីអបអរសាទរយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឃប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ដែលការជិះនេះ គឺចេញដំណើរពីសួនច្បារព្រះរាជដំណាក់ ក្រុងខេត្តសៀមរាប ឆ្លងកាត់បណ្ដាផ្លូវមួយចំនួនក្នុងក្រុង រហូតមកដល់ទីតាំងដើមវិញ ដែលពិធីនេះប្រព្រឹត្តិទៅក្រោមវត្តមាន លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋាន...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.