នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ អភិបាលរងខេត្តសៀមរាប អគ្គនាយករងអាជ្ញាធរជាតិអប្សរា អ្នកជំនាញការ អភិវឌ្ឍន៍វិស័យទេសចរណ៍ ជនជាតិបារាំង ២រូប រួមនឹងមន្ទីរអង្គភាពពាក់ព័ន្ធនានាក្នុងខេត្តសៀមរាប បានជួបពិភាក្សាលើការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប។ លោកសាស្ត្រាចារ្យ ហ្សាក់កេ រូហ្វេ (Jacques Ruffé) អ្នកជំនាញការអន្តរជាតិ ជំនាញអភិវឌ្ឍន៍ទេសចរណ៍ បានបង្ហាញថា...
ព័ត៌មានលំអិតប្រាសាទទន្លេស្ងួត ជាមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យទាំង១០២ របស់ព្រះបាទជ័យវរ្ម័នទី៧ ដែលគ្រោងនឹងប្រើពេលជួសជុលឡើងវិញ ក្នុងរយៈពេលប្រមាណពីរឆ្នាំ ដោយអាជ្ញាធរជាតិអប្សរា។ តាមការបញ្ជាក់របស់លោក ជា សារិទ្ធិ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ដែលជាប្រធានគម្រោងជួសជុលប្រាសាទនេះបានឱ្យដឹងថា ប្រាសាទទន្លេស្ងួតរងនូវការខូចខាតខ្លាំងដោយកត្តាពីរសំខាន់ គឺទឹកភ្លៀង ព្រោះប្រាសាទគ្មានដំបូលនាំឱ្យទឹកហូរចូលដល់ក្នុងគ្រឹះ ធ្វើឱ្យគ្រឹះប្រាសាទចុះខ្សោយខ្លាំង និងស្រុត។ ទីពីរ គឺដើមឈើដែលជាបង្អែកដល់ប្រាសាទផង ហើយក៏ជាអ្នកបំផ្លាញប្រាសាទផង...
ព័ត៌មានលំអិតបដិមាធំមួយដែលលម្អដោយសំពត់រំយោលទម្លាក់មកខាងមុខមានប្រវែងបណ្តោយ១១៤សង់ទីម៉ែត្រ ទំហំស្មា៥៤សង់ទីម៉ែត្រ និងចង្កេះទំហំ៤៤សង់ទីម៉ែត្រ ត្រូវបានប្រទះឃើញនៅជ្រុងឦសាននៃកសិន្ធុប្រាសាទព្រះគោ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ដោយសារប្រជាជនដែលរស់នៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង បានជីកយកដីទៅបំពេញកន្លែងទឹកដក់ក្រោយផ្ទះ។ លោក ថៃ មិច ជាអ្នកប្រទះឃើញបដិមា បានឱ្យដឹងថា កន្លងមកលោកតែងជីកយកដីនៅកន្លែងនេះបន្តិច កន្លែងនោះបន្តិចក្នុងកសិន្ធុក្បែរប្រាសាទព្រះគោដើម្បីបំពេញកន្លែងទឹកដក់ក្រោយផ្ទះរបស់គាត់ ដែលពីដំបូងឡើយលោកមិននឹកស្មានថាជាបដិមានោះទេ តែមើលតាមសណ្ឋានថ្ម...
ព័ត៌មានលំអិតយុវនិស្សិតនៃវិទ្យាស្ថានខេមអេដ ប៊ីស្សនីសស្គូល ចំនួន ២៥០នាក់ បានរៀបកម្មវិធីជិះកង់ក្នុងតំបន់រមណីដ្ឋានអង្គរចំងាយ៨គីឡូម៉ែត្រ ចាប់ពីចំណុចទីធ្លាអង្គរឃ្យុងយូផ្លូវ៦០ម៉ែត្រ ទៅកាន់ប្រាសាទអង្គរវត្ត ក្នុងគោលបំណងដើម្បីប្រមូលថវិកាបរិច្ចាគនៅសាលាបឋមសិក្សាព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី រួមជាមួយនឹងការបង្កើនឲ្យនិស្សិតយល់ដឹងអំពីវប្បធម៌ អរិយធម៌ខ្មែរ ក៏ដូចជាចូលរួមក្នុងសកម្មភាពសង្គមនិងកីឡា ព្រមទាំងបង្កើននូវសាមគ្គីភាព និងភាពសប្បាយរីករាយ បន្ទាប់ពីពួកគេបានខិតខំប្រឹងប្រែងរៀនសូត្រក្នុងឆមាសកន្លងមកនៅវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល។ គណៈគ្រប់គ្រងនិស្សិតបានឱ្យដឹងថា នេះមិនមែនជាលើកទី១ទេដែលសាលាបានរៀបចំឱ្យមានកម្មវិធីជិះកង់ ដើម្បីសុខភាពនិងការងារសង្គម ខណៈដែល...
ព័ត៌មានលំអិតយោងតាមគ្រឹះស្ថានអង្គរ ដែលគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានចេញផ្សាយនៅថ្ងៃទី០១ ខែកក្កដានេះ បានឲ្យដឹងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៩នេះ ភ្ញៀវទេសចរបរទេសដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ១.២៤៤.៤៤៣នាក់ ថយចុះជាង៨ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ហើយតួលេខនេះ ក៏បានធ្វើឱ្យចំណូលនៃការលក់សំបុត្រធ្លាក់ជាង៩ ភាគរយដែរ គឺមានស្មើនឹង ៩៥.៧២៩.៥៦១ដុល្លារសហរដ្ឋអាមេរិក ហើយថវិកាដែលបានពីការងារនេះ បានឧបត្ថម្ភសម្រាប់មូលនិធិគន្ធបុប្ផា មានចំនួនសរុប ២.៤៨៨.៨៨៦ដុល្លារអាមេរិក៕ អត្ថបទ និង...
ព័ត៌មានលំអិតនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ បាឋកថាស្ដីពី"ទំនាក់ទំនងច្រើនបែបយ៉ាងរវាងមរតករូបីនិងអរូបី" ដឹកនាំដោយលោកសាស្ត្រាចារ្យ អាំង ជូលាន នរវិទូនិងជាទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បម្រើការនៅអាជ្ញាធរជាតិអប្សរា និងមានការអញ្ជើញចូលរួមស្តាប់ពីបុគ្គលិក មន្ត្រីរាជការ យុវជន និស្សិត និងមគ្គុទ្ទេសក៍ទេសចរណ៍ ចំនួនសរុបជាង២០០នាក់។ លោក អាំង ជូលាន បានមានប្រសាសន៍ថា...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំមួយស្ដីពីការរៀបចំពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជាឥណ្ឌូនេស៊ី នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ាង ថៃ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម , លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប និង...
ព័ត៌មានលំអិតបង្កាន់ដៃនាគលម្អដោយអសុរនិងទេវតានៅខ្លោងទ្វារដីឆ្នាំង កំពុងដំណើរការបើកការដ្ឋានជួសជុលកាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ក្រោយពីទទួលបានអនុសាសន៍សម្រេចពីកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ។ ឯកឧត្តម គឹម សុធិន អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា កន្លែងសំខាន់ដែលត្រូវជួសជុលមានរូបទេវតា៥អង្គ និងរូបយក្សកាន់ក្បាលនាគនៅផ្នែកខាងមុខដែលផ្អៀង គ្រឹះស្រុតដោយសារទឹកភ្លៀងហូរច្រោះដី ទើបតម្រូវឱ្យមានការជួសជុល ព្រោះមានហានិភ័យខ្ពស់។ នឹងដើម្បីជៀសវាងការដួលរលំ អ្នកជំនាញត្រូវរើពង្រឹងគ្រឹះ និងរៀបរូបឱ្យរឹងមាំ មានជំហត្រង់ឡើងវិញ។ ម្យ៉ាងទៀត...
ព័ត៌មានលំអិតប្រធានអង្គការសិល្បៈសហសម័យ នៃប្រទសជប៉ុន ស្នើឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា គម្រោងពិព័រណ៍សិល្បៈសហសម័យទាក់ទងនឹងអរិយធម៌ខ្មែរ នៅតាមរមណីយដ្ឋានអង្គរ ដើម្បីផ្សព្វផ្សាយវប្បធម៌ ប្រពៃណីខ្មែរដ៏ផូរផង់ឱ្យបានទូលំទូលាយទៅកាន់ពិភពលោកថែមទៀត។ បន្ទាប់ពីមានជំនួបសម្ដែងការគួរសម រវាងឯកឧត្តម ហង់ ពៅ និងលោក អាតស៊ូស៊ី យ៉ាសាគី (Atsushi Yazaki) ប្រធានអង្គការសិល្បៈសហសម័យជប៉ុន...
ព័ត៌មានលំអិតលោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានឱ្យដឹងថា សំណង់ស្ពានឈើខ្វាត់ខ្វែងនៅក្នុងប្រាសាទបេងមាលាប្រវែង២១៥ម៉ែត្រ រាប់ទាំងជណ្តើរផងនោះ ក្នុងប្រវែងសរុប២៩៥ម៉ែត្រ ដែលសង់ថ្មីជំនួសស្ពានឈើចាស់ ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមហ៊ុន ខាំ សុម៉េត បានបញ្ចប់គម្រោងជាស្ថាពរហើយ កាលពីខែឧសភា ឆ្នាំ២០១៩ កន្លងមកនេះ ខណៈដែលស្ពានចាស់មានសភាពទ្រុឌទ្រោម ដោយកត្តាអាយុកាល គុណភាពឈើ អាកាសធាតុ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.