តាមការបញ្ជាក់របស់អនុគណៈកម្មការបច្ចេកទេសរៀបចំព្រះរាជពិធីប្រណាំងទូក បានឲ្យដឹងថា មានទូកសរុបចំនួន៣៣ទូក ក្នុងនោះទូកផ្នែកនារីមានចំនួន០៥ទូក បានចូលរួមក្នុងការប្រណាំងទូក-ង ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក នៅក្នុងខេត្តសៀមរាប ដែលនឹងប្រព្រឹត្តទៅនៅតាមដងស្ទឹងសៀមរាប នាថ្ងៃទី២១ និង ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ។ ឈ្មោះទូកទាំង៣៣នោះ រួមមាន...
ព័ត៌មានលំអិតលោក ឃឹម ហ្វីណង់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានបញ្ផាក់ថា ឆ្នាំនេះ ជាលើកទី៤ ហើយ ដែលក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានចូលរួមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ដែលប្រារព្ធឡើងនៅខេត្តសៀមរាប ក្នុងគោលបំណងដើម្បីចូលរួមអបអរសាទរ និងបង្កើតកម្មវិធីសប្បាយៗជាច្រើនជូនបងប្អូនជនរួមជាតិដែលបានមកទស្សនានិងចូលរួមពិធីបុណ្យនៅខេត្តសៀមរាប ដូចជាកម្មវិធីជិះទូកកម្សាន្តតាមស្ទឹង , កម្មវិធីតោះៗលេងទឹក...
ព័ត៌មានលំអិតចាប់ពីថ្ងៃទី២០ ដល់ ២២ខែវិច្ចិកា ឆ្នាំ២០១៨នេះ ខេត្តសៀមរាប នឹងក្លាយជាគោលដៅទេសចរដ៏ពេញនិយម សម្រាប់ភ្ញៀវទេសចរ ចូលរួមកំសាន្តសប្បាយក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងនោះភ្ញៀវទេសចរជាតិ ភាគច្រើនធ្វើដំណើរជាលក្ខណៈគ្រួសារ ទន្ទឹមនឹងនោះម្ចាស់ផ្ទះសំណាក់ សណ្ឋាគារមួយចំនួនក្នុងក្រុងសៀមរាប នឹងមានការតម្លើងថ្លៃបន្ទប់ស្នាក់របស់ខ្លួនផងដែរ។ ទាក់ទងនឹងបញ្ហានេះ អាជ្ញាធរខេត្តសៀមរាប ក៏ដូចជាមន្ទីរទេសចរណ៍ខេត្តសៀមរាប បានអំពាវនាវ...
ព័ត៌មានលំអិតឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា បច្ចុប្បន្ននៅលើពិភពលោក គ្មានប្រទេសណាមួយដែលមិនចាប់យកឱកាសក្នុងការត្រៀមទទួលអ្នកទេសចរជនជាតិចិននោះទេ សូម្បីតែប្រទេសនៅក្នុងអាស៊ាន ដូចជា ប្រទេសថៃ , ម៉ាឡេស៊ី , សិង្ហបុរី និង ប្រទេសវៀតណាម ក៏ជាប្រទេសទទួលអ្នកទេសចរជនជាតិចិនច្រើនជាងកម្ពុជាផងដែរ។ ឯកឧត្តម ថោង ខុន...
ព័ត៌មានលំអិតឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ការអភិវឌ្ឍសហគមន៍ទេសចរណ៍ បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅសហគមន៍មូលដ្ឋាន តាមរយៈការផ្តល់ឱកាសការងារ និងការបង្កើតប្រាក់ចំណូលដែលទទួលបានពីសេវាស្នាក់នៅ សេវាមគ្គុទ្ទេសក៏ សេវាម្ហូបអាហារ ដឹកជញ្ជូន ។ល។ ព្រមទាំងរួមចំណែកដល់ការកាត់បន្ថយចំណាកស្រុក ការអភិរក្ស ការថែរក្សា ការការពារធនធានធម្មជាតិ និងជីវៈជម្រុះប្រកបដោយនិរន្តរភាព...
ព័ត៌មានលំអិតកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានរៀបចំកម្មវិធីដំណើរទស្សនាកំសាន្តក្នុងព្រៃឧទ្យានអង្គរលើកទី១ ដោយមានអ្នកចូលរួមជាក្រុមប្រតិបត្តិករទេសចរណ៍ប្រមាណជា ៣០០នាក់ ក្នុងចម្ងាយប្រមាណជា១២គីឡូម៉ែត្រ ដែលចាប់ចេញដំណើរពីចំណុចតំបន់ប្រាសាទព្រះខ័ន្ធ ឆ្លងកាត់ព្រៃតំបន់ប្រាសាទតាព្រហ្ម រួចបញ្ចប់នៅរហាត់ទឹក នៃស្ថានីយ៍បណ្តុះកូនឈើស្ពានអង្គរ ក្នុងគោលបំណងបង្កើតក្តីសង្ឃឹមមួយទៀត ដែលជាផលិតផលអាចទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ស្វែងយល់អំពីសក្តានុពលដ៏សម្បូរបែប ក្នុងរមណីយដ្ឋានបេតិកភណ្ឌអង្គរ ។ ការរៀបចំកម្មវិធីដំណើរកំសាន្តក្នុងព្រៃឧទ្យានអង្គរនេះ ក៏បានភ្ជាប់ជាមួយនឹងកម្មវិធីសំខាន់ៗចំនួន២ផ្សេងទៀត...
ព័ត៌មានលំអិតក្រសួងទេសចរណ៍ បង្ហាញការយកចិត្តទុកដាក់ ដើម្បីប្រគួតប្រជែងទាក់ទាញភ្ញៀវទេសចរចិន ដែលជាទីផ្សារទេសចរណ៍ដ៏ធំរបស់ពិភពលោក ! បច្ចុប្បន្នេះ ទីផ្សារទេសចរណ៍ចិនកំពុងតែកើនឡើង ដោយសារតែចិនគឺជាទីផ្សារទេសចរណ៍ដ៏ធំរបស់ពិភពលោក ។ ប្រជាពលរដ្ឋចិនមានចំនួន ១ ៣០០លាននាក់ ក្នុងនេះប្រជាជនចិនដែលមានលទ្ធភាពដើរទស្សនាចរក្រៅប្រទេសមានចំនួន ៣០០លាននាក់ ប៉ុន្តែក្នុងឆ្នាំ២០១៧កន្លងទៅនេះ ប្រជាពលរដ្ឋចិនដែលបានចេញដើរទស្សនាចរណ៍ក្រៅប្រទេសជាក់ស្តែងនៅលើពិភពលោក មានចំនួន ១២០លាននាក់ និងបានទម្លាក់ការចំណាយលុយប្រមាណ ២៦០ពាន់លានដុល្លា...
ព័ត៌មានលំអិតក្នុងចំណោមទេសចរសរុបជាង ៤លាននាក់ មកកម្សាន្តខេត្តសៀមរាប ភ្ញៀវទេសចរចិនឈរនៅលេខរៀងទី១ ក្នុងរយៈពេល ៩ខែដើមឆ្នាំ ២០១៨នេះ។ ចំនួននេះកើនឡើងជាង ៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។ យោងតាមរបាយការណ៍ដដែល ដែលបង្ហាញដោយប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ចេញផ្សាយនៅថ្ងៃទី៣០ តុលានេះ ក្នុងចំណោមទេសចរសរុបចំនួន ៤,៤៥០,៧៣២នាក់ ដែលបានមកកម្សាន្តក្នុងខេត្តសៀមរាប ចំនួនភ្ញៀវទេសចរអន្ដរជាតិមានចំនួនជិត...
ព័ត៌មានលំអិតលោកស្រី អេង សាឡូត ទីប្រឹក្សាកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចតំបន់ GIZ រ៉េដហ្វ័រ បានឲ្យដឹងថា ក្នុងដំណើរកំសាន្ត ជាលើកទី២ ដែលបានទៅទស្សនា និងសិក្សាស្វែងយល់ពីសក្តានុពលទាក់ទាញទេសចរណ៍នៅខេត្តសៀមរាប ដូចជា កសិដ្ឋានដំណាំសរីរាង្គ មជ្ឈមណ្ឌលអភិវឌ្ឍស្ត្រី វិទ្យាស្ថានវាយនភ័ណ្ឌសូត្រ ផ្ទះស្នាក់ សហគមន៍ទេសចរណ៍ចង្ក្រានរយ តំបន់ទេសចរណ៍បឹងទន្លេសាប ដែលមានយ៉ាងតិច ៦៥ទីតាំងនៅក្នុងក្រុងសៀមរាប...
ព័ត៌មានលំអិតដោយមានគាំទ្រថវិកាពីរដ្ឋាភិបាលអាល្លឺម៉ង់ និងស្វីស ក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនៅជនបទរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តសៀមរាប និងមន្ទីរទេសចរណ៍ខេត្ត បានសហការបង្កើតកម្មវិធីដំណើរកំសាន្តសាកល្បង ក្រោមប្រធានបទ សៀមរាបក្រៅពីប្រាសាទ ក្នុងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ដោយបាននាំអ្នកទេសចរជាតិ និងអន្តរជាតិប្រមាណ៩០នាក់ ឆ្ពោះទៅកាន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើនកន្លែង ដែលមានភាពទាក់ទាញនៅក្នុងខេត្តសៀមរាប ខណៈកន្លងមក បានដាក់ឱ្យប្រើប្រាស់ផែនទីទេសចរណ៍ "សៀមរាបក្រៅពីប្រាសាទ”...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.