ក្រុមសិល្បៈមហាជនប្រមាណជិត ២០០នាក់ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបញ្ចប់ការបណ្ដុះបណ្ដាលស្ដីពីការពង្រឹងគុណភាព និងការសម្ដែងរបាំក្បាច់បុរាណខ្មែរ ដែលរៀបចំឡើងដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ដសៀមរាប នៅសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប។ ក្រុមសិល្បៈមហាជនដែលបានបញ្ចប់ការបណ្តុះបណ្ដាលនេះ បានបង្ហាញថា ពួកគាត់ពិតជាមានក្ដីរីករាយណាស់ ចំពោះការទទួលបានការបណ្ដុះបណ្ដាលនេះ ព្រោះពួកគាត់មានការស្រលាញ់សិល្បៈ វប្បធម៌ខ្មែរតាំងពីនៅតូច ទើបពួកគាត់បានចូលរួមក្នុងការបណ្ដុះបណ្ដាលការសម្ដែងរបាំក្បាច់បុរាណខ្មែរនេះ ដើម្បីចូលរួមអភិរក្សថែរក្សាវិស័យសិល្បៈបុរាណឱ្យបានគង់វង្ស តទៅជំនាន់ក្រោយៗទៀត។ ពួកគាត់បង្ហាញទៀតថា...
ព័ត៌មានលំអិតក្រុមយុវជននៃក្រុមសិល្បៈមហាជនប្រមាណជិត ២០០នាក់ បានទទួលការបណ្ដុះបណ្ដាលពីការសម្ដែងសិល្បៈរបាំក្បាច់បុរាណខ្មែរ ដើម្បីចូលរួមអភិរក្សវិស័យសិល្បៈបុរាណ និងដើម្បីពួកគាត់មានជំនាញតាមក្បួនខ្នាតច្បាស់លាស់ ក្នុងការសម្ដែងសិល្បៈបុរាណ ដែលការបណ្ដុះបណ្ដាលនេះរៀបចំដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ដសៀមរាប រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ដែលពិធីបើកវគ្គបណ្តុះបណ្ដាលនេះ ធ្វើឡើងនៅសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប។ លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌...
ព័ត៌មានលំអិតអគ្គនាយកដ្ឋានកីឡាក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធរជាតិអប្សរា សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប និងបានការឧបត្ថម្ភគាំទ្រដោយរដ្ឋបាលខេត្តសៀមរាប សណ្ឋាគារ Memoire Palace Resort & Spa និងភោជនីយដ្ឋានម៉ែឌី បានផ្តួចផ្តើមកម្មវិធីដំណើរទស្សនកិច្ចគុនខ្មែរទៅកាន់តំបន់ប្រវត្តិសាស្ត្រអង្គរក្នុងខេត្តសៀមរាប ដែលមានវត្តមានកីឡាករប្រដាល់ជួរមុខកម្ពុជា និងកីឡាករកីឡាការិនីគុនល្បុកតោជាច្រើនរូបទៀត ដើម្បីសិក្សាស្វែងយល់ពីសាវតានៃក្បាច់គុនខ្មែរ ដែលមានឆ្លាក់នៅតាមជញ្ជាំងប្រាសាទជាច្រើននៅទឹកដីអង្គរ។ លោក ធិន...
ព័ត៌មានលំអិតនៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប បានចុះពិនិត្យទីតាំង និងសិក្សាបញ្ហាប្រឈមនៅតំបន់ Pub street ក្នុងក្រុងសៀមរាប ដឹកនាំដោយលោក សំកុល សុចិត្រា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងភូមិសាស្រ្តក្រុងសៀមរាប ដោយមានការចូលរួម លោក យន់ លីណេ អភិបាលរងខេត្ត...
ព័ត៌មានលំអិតក្នុងឱកាសចូលរួមក្នុងកម្មវិធី “ដែនដី និងកសិ-ទេសចរណ៍” កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ក្នុងនាមអាជ្ញាធរខេត្តសៀមរាប លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានចាត់ទុកកម្មវិធីនេះ ថានឹងជួយជំរុញការលើកកម្ពស់ជីវភាព និងពង្រឹងជំរុញបន្ថែមដល់ប្រជាកសិករនៅតាមមូលដ្ឋានឱ្យមានទីផ្សារកាន់តែទូលំទូលាយ សំដៅចូលរួមលើកកម្ពស់គុណភាព និងធានាសន្តិសុខស្បៀងនៃសង្វាក់ផលិតផលកសិកម្ម និងរួមចំណែកពង្រីកសកម្មភាពកសិទេសចរណ៍នៅក្នុងតំបន់ជុំវិញទីក្រុងសៀមរាបអង្គរ។ លោកអភិបាលរងខេត្ត បង្ហាញក្ដីជឿជាក់ថា តាមរយៈកម្មវិធីនេះនឹងមានអ្នកទិញកាន់តែច្រើន ហើយបន្លែ ផ្លែឈើដែលដាំដោយកសិករក៏នឹងលក់ដាច់ច្រើន...
ព័ត៌មានលំអិតក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ អាជ្ញាធរឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានប្ដេជ្ញាបន្តពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យបានកាន់តែល្អប្រសើរ ដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសភ្ញៀវទេសចរដែលមកកម្សាន្តនៅតំបន់ទេសចរណ៍របស់ខ្លួន។ លោក សុខ ប្លង់ មេឃុំកំពង់ភ្លុក បានឱ្យដឹងថា ក្រៅពីការងារសន្តិសុខ និងសណ្ដាប់ធ្នាប់ ឃុំកំពង់ភ្លុក...
ព័ត៌មានលំអិតនៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ មានរៀបចំកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំប្រារព្ធព្រឹត្តិការណ៍ Pre-Gumball 3000 Rally in Cambodia នៅខេត្តសៀមរាប រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីចូលរួមជំរុញទេសចរណ៍ក្នុងស្រុក និងជាកម្មវិធីអមព្រឹត្តិការណ៍ Gumball...
ព័ត៌មានលំអិតបច្ចុប្បន្នមិនមែនមានតែប្រទេសកម្ពុជាមួយទេ ដែលមានការចម្លងមេរោគអេដស៍ និងបញ្ហាគ្រឿងញៀន តែវាគឺជាបញ្ហាសាកល ដែលទាំងនេះគឺជាបញ្ហាប្រឈមនិងមានផលប៉ះពាល់ខ្លាំង ចំពោះអ្នកបម្រើការតាមទីតាំងសេវាកម្មកម្សាន្តមួយចំនួន ហើយបញ្ហានេះដែរក្រសួង ស្ថាប័នពាក់ព័ន្ធបាននឹងកំពុងយកចិត្តដាក់ខ្ពស់ទៅលើបញ្ហាទាំងអស់នេះ តាមរយៈការផ្សព្វផ្សាយ និងជួយដោះស្រាយជូនដល់ពួកគាត់ទាំងនោះ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម វេជ្ជបណ្ឌិត ហ៊ុយ ហាងសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងសិក្ខាសាលាស្តីពីលក្ខខណ្ឌនៃការទទួលបានការលើកសសើរសម្រាប់សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុនផ្នែកសេវាកម្សាន្ត ដែលអនុវត្តតាមប្រការលេខ០៨៦...
ព័ត៌មានលំអិតនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប រួមនឹងស្ថាប័នពាក់ព័ន្ធបានអញ្ជើញ លោក ហត កើ ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលឈ្មោះ កញ្ញាស្លឹកឈើ Fashion និង Kanha Slerkcher Catwalk Class មកអប់រំ ណែនាំ ស្រាយបំភ្លឺ...
ព័ត៌មានលំអិតដើម្បីរួមចំណែកក្នុងការគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសខេត្តសៀមរាប ដែលជាគោលអាទិភាព នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២៤នេះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានសម្ពោធដាក់ឱ្យដំណើរការបឋម (soft launch) នូវកម្មវិធីទូទាត់បាគងទេសចរ ឬហៅថា Bakong Tourist App...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.