វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប អញ្ជើញម្ចាស់គណនីហ្វេសប៊ុក កញ្ញាស្លឹកឈើ Fashion មកធ្វើការណែនាំ បន្ទាប់ពីបានបង្ហោះវីដអូខ្លី និងសកម្មភាព ដែលបង្កឱ្យប៉ះពាល់ដល់តម្លៃកុមារកម្ពុជា

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប រួមនឹងស្ថាប័នពាក់ព័ន្ធបានអញ្ជើញ លោក ហត កើ ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលឈ្មោះ កញ្ញាស្លឹកឈើ Fashion និង Kanha Slerkcher Catwalk Class មកអប់រំ ណែនាំ ស្រាយបំភ្លឺ...

ព័ត៌មានលំអិត

ធនាគារជាតិនៃកម្ពុជា សម្ពោធដាក់ឱ្យដំណើរការបឋម «Bakong Tourist App» ដើម្បីផ្ដល់ភាពងាយស្រួលការទូទាត់ប្រាក់ដល់ទេសចរអន្តរជាតិនៅកម្ពុជា

ដើម្បីរួមចំណែកក្នុងការគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសខេត្តសៀមរាប ដែលជាគោលអាទិភាព នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២៤នេះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានសម្ពោធដាក់ឱ្យដំណើរការបឋម (soft launch) នូវកម្មវិធីទូទាត់បាគងទេសចរ ឬហៅថា Bakong Tourist App...

ព័ត៌មានលំអិត

សម្តេច ម៉ែន សំអន៖ ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” បានរួមចំណែកក្នុងការឆ្លើយតបទៅនឹងយុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ប្រកាសបើកព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” ក្នុងបរិវេណប្រាសាទអង្គរវត្ត នៃខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហាញថា ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” បានរួមចំណែកយ៉ាងពិសេសក្នុងការឆ្លើយតបទៅនឹងយុទ្ធនាការ ទស្សនាសៀមរាប ឆ្នាំ២០២៤ ដែលជាយុទ្ធនាការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនភ្ញៀវទេសចរមកកាន់ទឹកដីសៀមរាបអង្គរ។...

ព័ត៌មានលំអិត

ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក “អង្គរ” រាជរដ្ឋាភិបាលមានគោលការណ៍ច្បាស់លាស់ គឺដៃម្ខាងការពារមរតកដូនតា និងដៃម្ខាងកសាងសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ

ថ្លែងក្នុងកិច្ចពិគ្រោះយោបល់ស្តីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ” ដែលបានធ្វើឡើងនៅក្រុងសៀមរាប នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ បានយកចិត្តទុកដាក់បំផុតនៅក្នុងការគ្រប់គ្រង អភិរក្សមរតកវប្បធម៌របស់ដូនតា ដោយមានគោលការណ៍ច្បាស់លាស់គឺដៃម្ខាងការពារមរតកដូនតា និងដៃម្ខាងកសាងសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ។ ឯកឧត្តម...

ព័ត៌មានលំអិត

ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី៩ ឆ្នាំ២០២៤ មានអ្នកចូលរួមរត់ជាង ៣.០០០នាក់ មកពី៥១ប្រទេស

នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងអង្គភាពស្ថាប័នពាក់ព័ន្ធ បានប្រារព្ធទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី៩ ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមរត់ចំនួន ៣.០២១នាក់ ក្នុងនោះអត្តពលិកខ្មែរចំនួន២.២០៦នាក់ និងអត្តពលិកអន្តរជាតិចំនួន៨១៥នាក់ មកពី៥១ប្រទេស ដែលប្រទេសចូលរួមច្រើនជាងគេ រួមមាន៖ ជប៉ុន ចិន វៀតណាម...

ព័ត៌មានលំអិត

រថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង នឹងប្រមូលផ្ដុំគ្នាក្នុងព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia ក្នុងតំបន់រមណីដ្ឋានអង្គរ នៃខេត្តសៀមរាប

ដើម្បីជាការចូលរួមជំរុញការផ្សព្វផ្សាយពីវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប ទៅកាន់ពិភពលោកផងនោះ ក្រសួងទេសចរណ៍កម្ពុជា នឹងសហការរៀបចំព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia ដោយព្រឹត្តិការណ៍នេះ នឹងមានការប្រមូលផ្ដុំនូវរថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង ក្នុងតំបន់រមណីដ្ឋានអង្គរ នៃខេត្តសៀមរាប។ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំត្រៀមព្រឹត្តិការណ៍ខាងលើនេះ នៅសាលាខេត្តសៀមរាប...

ព័ត៌មានលំអិត

កិច្ចប្រជុំពិភាក្សាលើការសម្របសម្រួលការចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកចាស់ ក្នុងខេត្តសៀមរាប

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាសម្របសម្រួលការចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកចាស់ ជាមួយបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងស្ថាប័នអង្គភាពពាក់ព័ន្ធ និងបងប្អូនអាជីវករ ព្រមទាំងតំណាងសេវាកម្មទេសចរណ៍ក្នុងខេត្តសៀមរាប ប្រមាណជា ១០០នាក់ ដើម្បីសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកចាស់ និងដាក់ចេញនូវវិធានការ យន្តការបន្ទាន់សម្រាប់អនុវត្តនៅក្នុងខេត្តសៀមរាប ក្រោមកិច្ចសម្របសម្រួលពីសំណាក់ ឯកឧត្តម អ៊ូ ចាន់តារា អគ្គបេឡាធនាគារជាតិនៃកម្ពុជា...

ព័ត៌មានលំអិត

ការប្រគុំតន្ត្រីក្នុងក្រុងសៀមរាប ដែលមានតារាចម្រៀងជួរមុខរបស់កម្ពុជា វ៉ាន់ដា (Vanda) គ្រោងនឹងមានអ្នកចូលរួមយ៉ាងហោច ៣០ ០០០នាក់

ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំ របស់ក្រុមហ៊ុនបារមី ដែលនឹងរៀបចំរយៈពេល២ថ្ងៃ នៅក្រុងសៀមរាប គឺនៅថ្ងៃទី២ និងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ និងមានតារាចម្រៀងល្បីៗ ជាពិសេសតារាចម្រៀងជួរមុខរបស់កម្ពុជា លោក វ៉ាន់ដា (Vanda)ផងដែរ។ តាមរយៈកិច្ចប្រជុំរវាងរដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុន បារមី ព្រឹត្តិការណ៍ប្រគុំតន្ត្រីនេះ គ្រោងនឹងរៀបចំនៅក្នុងបរិវេណសួនច្បារព្រះរាជដំណាក់ ដែលព្រឹត្តិការណ៍នេះ ក៏មានការតាំងពិព័រណ៍ម្ហូបអាហារ...

ព័ត៌មានលំអិត

សមាគមក្លឹបទេសចរណ៍សៀមរាប បើកវគ្គបណ្តុះបណ្តាលលើកទី២ លើជំនាញបដិសណ្ឋារកិច្ចដោយមានសិក្ខាកាមចូលរួម ២០០នាក់

សមាគមក្លឹបទេសចរណ៍សៀមរាប ក្រោមការគាំទ្រ និងសហការពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធជាច្រើន បានបើកវគ្គបណ្តុះបណ្តាល ជាលើកទី២ ជូនដល់សិក្ខាកាមចំនួន២០០នាក់ លើមុខជំនាញចំនួន៤ គឺជំនាញការិយាល័យជួរមុខ ជំនាញគេហកិច្ច ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញផ្នែកចុងភៅ រយៈពេល៨ខែ គិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែកុម្ភៈ...

ព័ត៌មានលំអិត

ដើមឈើទាលជាង ២.០០០ដើម ត្រូវបានអាជ្ញាធរខេត្តសៀមរាប សហការជាមួយអ្នកពាក់ព័ន្ធដាក់ដាំលើផ្ទៃដី ៤ហិកតា អបអរសាទរបុណ្យរុក្ខទិវា ៩កក្កដា

នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្មខេត្ត និងមន្ទីរស្ថាប័នមួយចំនួនទៀតក្នុងខេត្ត បានដាក់ដាំកូនឈើឈើទាលចំនួន ២.៥០០ដើម លើផ្ទៃដី ៤ហិកតា ក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប អបអរសាទរបុណ្យរុក្ខទិវា ៩ កក្កដា ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម...

ព័ត៌មានលំអិត
Page 16 of 112 1 15 16 17 112

Recommended

សូម Like និង Follow ពួកយើង