យុវជន ម៉ា សុមន្ថា ជាបុគ្គលិកនៃសណ្ឋាគារលំដាប់ផ្កាយ៥ ក្នុងក្រុងសៀមរាប បានលើកឡើងថា បន្ទាប់ពីបានបញ្ចប់ការសិក្សានៅថ្នាក់ទី១២ រូបគេមិនមានលទ្ធភាពបន្តការសិក្សានៅសាកលវិទ្យាល័យនោះទេ។ ប៉ុន្តែបន្ទាប់ពីទទួលព័ត៌មានពីអាជ្ញាធរឃុំថា សមាគមក្លឹបទេសចរណ៍សៀមរាប មានបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកបដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍រូបគាត់ក៏បានចូលរៀនលើជំនាញនេះ។ បុគ្គលិកនៃសណ្ឋាគារលំដាប់ផ្កាយ៥ ដូចគ្នា យុវជន រ៉េត ចាន់តូ អតីតសិក្ខាកាមវគ្គបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចទេសចរណ៍ ក៏បានអះអាងដែរថា បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះ រូបគេមានការផ្លាស់ប្តូរការគិតទាំងស្រុង...
ព័ត៌មានលំអិតពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្នាំទី១១ ដើម្បីប្រមូលថវិកាឧបត្ថមដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដែលប្រារព្ធឡើងក្នុងបរិវេនវត្តរាជបូណ៍ ក្រុងសៀមរាប ទទួលបានថវិកាជិត ៧ម៉ឺនដុល្លារ ដើម្បីប្រើប្រាស់ក្នុងការទ្រទ្រង់ដល់ដំណើរការប្រតិបត្តិនៃមន្ទីរពេទ្យកុមារអង្គរ ក្នុងការផ្តល់សេវាថែទាំ និងព្យាបាលដល់កុមារ និងដើម្បីការចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិត និងលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា។ ពិធីនេះប្រព្រឹត្តិទៅក្រោមព្រះរាជវត្តមានសម្តេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ ព្រមទាំងព្រះមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ អាចារ្យ...
ព័ត៌មានលំអិតនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្ដម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូក្រសួង ចុះធ្វើទស្សនកិច្ចនៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន និងសហគមន៍បឹងឈូក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីស្វែងយល់ពីសហគមន៍ទេសចរណ៍ និងពិនិត្យកែលម្អតំបន់ទាំងនោះ ក្នុងន័យបង្កើនភាពទាក់ទាញបន្ថែមទៀត រួមចំណែកក្នុងការជំរុញយុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤។ សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចនេះ...
ព័ត៌មានលំអិតសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាខេត្តសៀមរាប ហៅកាត់ថា JCI SR បានរៀបចំកម្មវិធីវនយាត្រាលើកទី៧ ឬហៅថាការដើរព្រៃនៅក្នុងតំបន់រមណីដ្ឋានអង្គរ ដើម្បីជំរុញប្រជាពលរដ្ឋខ្មែរឲ្យស្រលាញ់ព្រៃឈើ និងធម្មជាតិ ដែលជាប្រភពដ៏សំខាន់នៃសុខភាព និងផ្លូវចិត្ត និងចូលរួមលើកកម្ពស់ការយល់ដឹងពីវប្បធម៏ប្រវត្តិសាស្រ្តអង្គរ ព្រមទាំងជំរុញ ភ្ងៀវទេសចរជាតិមកកម្សាន្តនៅទឹកដីខេត្តសៀមរាបឲ្យបានកាន់តែច្រើន កម្មវិធីនេះចាប់ពីម៉ោង ៥ព្រឹកព្រលឹមរហូតដល់ម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ។ លោក ពិន...
ព័ត៌មានលំអិតកម្មវិធីជិះកង់ឆ្លងទ្វីបរៃអង្គាសថវិកាជួយកុមារកម្ពុជា ដោយនឹងជិះចេញពីប្រទេសកម្ពុជា ទៅកាន់ទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយដល់ដំណើរការការព្យាបាលនៅមន្ទីរពេទ្យ២ នៅខេត្តសៀមរាប គឺមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាទី៣ បានចាប់ផ្ដើមចេញដំណើរហើយនាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ។ លោក ទីវ តារារិទ្ធិ ដែលជាអ្នកដឹកនាំកម្មវិធីនេះ បានឲ្យដឹងថា ក្នុងនាមជាអ្នកស្រឡាញ់ការជិះកង់តាំងពីឆ្នាំ២០១៧ និងបានធ្វើដំណើរស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា លោកបានរៀនសូត្រ និងឃើញតថភាពសង្គមជាច្រើននៅតំបន់ដាច់ស្រយាល...
ព័ត៌មានលំអិតក្រុមអ្នកស្រលាញ់ម៉ូតូ និងរថយន្ត ជាច្រើននាក់បានជួបជុំគ្នានៅក្នុងបរិវេណ អតីតអាកាសយានដ្ឋានអន្តរជាតិសៀមរាប (ព្រលានយន្តហោះចាស់) ក្នុងខេត្តសៀមរាប ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ ជំនួបម៉ូតូនឹងយានយន្តលើកទី១ ដែលប្រារព្ធធ្វើឡើងរយៈពេល០៣ថ្ងៃនៅក្នុងខេត្តសៀមរាប ដែលព្រឹត្តិការណ៍នេះ ត្រូវបានមន្ត្រីក្រសួងទេសចរណ៍កម្ពុជាចាត់ទុកថា ជាកញ្ចប់ផលិតផលទេសចរណ៍ថ្មីមួយទៀតរបស់កម្ពុជា។ មានប្រសាសន៍នៅក្នុងពិធីបើកព្រឹត្តិការណ៍ជំនួបម៉ូតូ និងយានយន្ត ក្រោមប្រធានបទ “ជំនួបយានយន្ត ជំរុញទេសចរណ៍” នារាត្រីថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២៤ រដ្ឋលេខាធិការ...
ព័ត៌មានលំអិតផ្សារផលិតផលកម្ពុជា ជាទីតាំងប្រមូលផ្តុំដោយផលិតផលដែលជាស្នាដៃនៃការច្នៃប្រឌិតរបស់កូនខ្មែរ នៅតាមបណ្តោយផ្លូវឧកញ៉ា អ៊ុំឃុន ក្នុងក្រុងសៀមរាប កំពុងទទួលបានការចាប់អារម្មណ៍ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទេសចរជាជនបរទេស ទៅលើផលិតផលកែច្នៃជាច្រើនដូចជា គ្រឿងអលង្កាច្នៃចេញពីសំបកគ្រាប់កាំភ្លើង គ្រឿងអលង្ការច្នៃចេញថ្មភក់ ច្នៃចេញគ្រាប់ធញ្ញជាតិ និងវត្ថុសិល្បៈរបស់ខ្មែរយើងជាច្រើនមុខរាប់មិនអស់។ អ្នកស្រី ភក្តី ដែលជាអាជីវករលក់សម្លៀកបំពាក់ដែលច្នៃចេញអំពីក្រណាត់ស៊ឹងខ្មែរនៅក្នុងផ្សារខាងលើ បានឲ្យដឹងថា កន្លងមកប្រធានគ្រប់គ្រងផ្សារ បានខិតខំយ៉ាងខ្លាំងនៅក្នុងការផ្សព្វផ្សាយ ដើម្បីឲ្យអ្នកទេសចរបានដឹង បានស្គាល់អំពីទីកន្លែងដែលមានសុទ្ធសឹងជាស្នាដៃកូនខ្មែរមួយនេះ។...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ត្រៀមបើកព្រឹត្តិការណ៍ Siem Reap Bike Week នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ក្រោមវត្តមាន ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក សំកុល សុចិត្រា...
ព័ត៌មានលំអិតថ្លែងក្នុងកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ជំនួបក្រុមម៉ូតូទេសចរណ៍ Siem Reap Bike Week នៅលើទឹកដីនៃខេត្តសៀមរាប នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ លោក ង៉ូវ សេងកាក់ អភិបាលខេត្ត បានជំរុញដល់គ្រប់មន្ទីរអង្គភាពពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ក្នុងនាមជាម្ចាស់ផ្ទះ ត្រៀមរៀបចំព្រឹត្តិការណ៍ដ៏ធំនេះ ធ្វើយ៉ាងណាឲ្យដំណើរការទៅដោយរលូន និងទទួលបានជោគជ័យទៅតាមការរំពឹងទុក។ សូមជម្រាបថា ក្រសួងទេសចរណ៍...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ស្ត្រី និងការអភិវឌ្ឍបៃតងក្នុងវិស័យទេសចរណ៍” ជូនដល់ស្ត្រីតាមមូលដ្ឋានអាជីវកម្ម សេវាកម្ម និងអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប ដើម្បីជំរុញលើកទឹកចិត្ត និងតម្រង់ទិសដល់ស្ត្រីក្នុងវិស័យនេះឱ្យបន្តពង្រឹងសមត្ថភាពទាំងបដិសណ្ឋារកិច្ច និងថែរក្សាសោភ័ណភាព និងភាពបៃតងក្នុងទីក្រុង តាមរយៈការចូលរួមកាត់បន្ថយកាកសំណល់ថង់ប្លាស្ទិកដើម្បីឲ្យទីក្រុងស្អាត ទីក្រុងមានបរិស្ថាន អនាម័យសណ្តាប់ធ្នាប់ល្អផ្តល់ភាពកក់ក្តៅដល់មជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋក្នុងទីក្រុង និងភ្ញៀវទេសចរនានា។ លោក ង៉ូវ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.