វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

សម្ពោធរូបសំណាក ព្រះរាជគ្រូទិវាករបណ្ឌិត និង លោក ជីវតាក្វាន់ ត្រូវបានដាក់តាំងបង្ហាញនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

រូបសំណាកដ៏មានអត្ថន័យជាប្រវត្តិសាស្ត្ររបស់ ព្រះរាជគ្រូទិវាករបណ្ឌិត ដែលជាអ្នកផ្ដើមគំនិតក្នុងការសាងសង់ប្រាសាទអង្គរវត្តដ៏អស្ចារ្យ និងរូបសំណាកលោក ជីវ តាក្វាន់ បេសកទូតចិនដ៏ល្បីល្បាញ ត្រូវបានដាក់សម្ពោធតាំងបង្ហាញនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ ដើម្បីអបអរសាទរខួប ២ឆ្នាំ នៃការបើកដំណើរការជាផ្លូវការនៃអាកាសយានដ្ឋាននេះ និងជាការរំលឹកដល់ទំនាក់ទំនងវប្បធម៌ និងការទូតកម្ពុជា-ចិន អស់រយៈពេលជាង ២ ០០០ឆ្នាំ។ ពិធីសម្ពោធរូបសំណាកទាំងពីរ...

ព័ត៌មានលំអិត

ខេត្តសៀមរាប ត្រៀមរៀបចំកម្មវិធីជិះទូកកម្សាន្ត និងផ្សារស្ទឹង រយៈពេលបីថ្ងៃ ជំនួសពិធីបុណ្យអុំទូក

‎រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំកម្មវិធីជិះទូកកម្សាន្ត និងផ្សារស្ទឹងសៀមរាប រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ខណៈដែលឆ្នាំនេះ ខេត្តពុំមានការរៀបចំព្រះរាជពិធីបុណ្យអុំទូកនោះទេ។ ‎ ‎ក្នុងឱកាសដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំកម្មវិធីនៅតាមដងស្ទឹងសៀមរាប នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់...

ព័ត៌មានលំអិត

ខេត្តសៀមរាប នឹងក្លាយជាមជ្ឈមណ្ឌលឧត្តមភាពទេសចរណ៍ ដោយមានការទទួលស្គាល់ស្ដង់ដារអាស៊ាន

ខេត្តសៀមរាប ដែលជាប៉ូលទេសចរណ៍ដ៏សំខាន់របស់កម្ពុជា នឹងត្រូវប្រែក្លាយទៅជាមជ្ឈមណ្ឌលឧត្តមភាពសម្រាប់វិស័យទេសចរណ៍បន្ថែមទៀត ដោយសារតែខេត្តនេះមានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញទេសចរណ៍ជាច្រើន និងត្រូវបានទទួលស្គាល់ថា មានស្ដង់ដារស្របតាមគោលការណ៍អាស៊ាន។ ក្នុងសិក្ខាសាលាផ្សព្វផ្សាយយន្ដការវាយតម្លៃពីមុនលើសេវាកម្មសណ្ឋាគារ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA) ដែលធ្វើឡើងនៅខេត្ដសៀមរាប នាថ្ងៃទី៧ ខែតុលានេះ លោកជំទាវ វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានគូសបញ្ជាក់អំពីការគាំទ្រពីប្រទេសសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ចំពោះវឌ្ឍនភាពនៃការអនុវត្តយន្តការ MRA...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប រៀបចំទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ នាចុងសប្ដាហ៍នេះ ក្រោមប្រធានបទ “ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព”

អាជ្ញាធរខេត្តសៀមរាប ដោយមានការសហការជាមួយមន្ទីរអង្គភាពជុំវិញខេត្ត គ្រោងរៀបចំរៀបចំទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ នារសៀលថ្ងៃទី១០ ខែតុលា ចុងសប្ដាហ៍នេះ ក្រោមប្រធានបទ “ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព” នៅសាលាខេត្តសៀមរាប។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រៀមរៀបចំទិវានេះ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានបង្ហាញថា...

ព័ត៌មានលំអិត

ក្រុងរុនតាឯកតេជោសែន ត្រូវបានជ្រើសរើសសម្រាប់អនុវត្តគម្រោងការលើកកម្ពស់ប្រព័ន្ធអេកូទេសចរណ៍ប្រកបដោយនិរន្តរភាព

នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះ អង្គការបាយ័ន អប់រំ និងអភិវឌ្ឍន៍ និងរដ្ឋបាលក្រុងរុនតាឯកតេជោសែន បានចុះហត្ថលេខាលើការគាំទ្រកិច្ចសន្យាអនុវត្តគម្រោងការលើកកម្ពស់ប្រព័ន្ធអេកូទេសចរណ៍ប្រកបដោយនិរន្តរភាព និងរួមបញ្ចូលសម្រាប់យុវវ័យ និងស្ត្រី ដែលគម្រោងនេះមានរយៈពេលអនុវត្ត ២ឆ្នាំ ក្រោមជំនួយរបស់ Organisation internationale de la Francophonie (OIF)។ លោក...

ព័ត៌មានលំអិត

យុវជនអ្នកស្រុកអង្គរ រួមគ្នាបង្កើតអាជីវកម្មថ្មីជាមួយផលិតផលក្នុងស្រុក រួមចំណែកលើកកម្ពស់សេដ្ឋកិច្ចប្រជាជនក្នុងតំបន់

យុវជនមួយក្រុមដែលជាកូនចៅអ្នកស្រុកអង្គរ បានរួមគ្នាបង្កើតអាជីវកម្មថ្មីៗ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចប្រជាជនក្នុងតំបន់ តារយៈផ្តល់ការងារ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈផ្នែកកាហ្វេនិងភេសជ្ជៈដល់យុវជន និងការគាំទ្រផលិតផលក្នុងស្រុក។ លោក សូត្រ សួរ តំណាងក្រុមយុវជននៅស្រុកប្រាសាទបាគង បានបង្ហាញថា ការបង្កើតអាជីវកម្ម ដែលមានឈ្មោះថា Pop up cafe នេះ គឺដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចក្នុងមូលដ្ឋាន តាមរយៈផ្តល់ការងារ ឱ្យមានចំណូលសម្រាប់អ្នកបម្រើការងារ...

ព័ត៌មានលំអិត

រយៈពេល៨ខែ ខេត្ដសៀមរាប ទទួលបានភ្ញៀវទេសចរជាង ៣លាននាក់ ខណៈមន្ត្រីជំនាញជឿជាក់ថា “សមរាត្រី” ឆ្នាំនេះ នឹងមានភ្ញៀវទេសចរកាន់តែច្រើន

ក្នុងកិច្ចប្រជុំពិភាក្សាផ្ដល់របាយការណ៍ ស្ដីពីវឌ្ឍនភាពការងារអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ ខេត្ដសៀមរាប រយៈពេល៩ខែ ឆ្នាំ២០២៥ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ដសៀមរាប បានឱ្យដឹងថា រយៈពេល៨ខែ កន្លងទៅ ខេត្ដសៀមរាប ទទួលបានភ្ញៀវទេសចរសរុប ៣ ១១៧ ៧៥៤នាក់...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប៖ ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលបានដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍នាពេលបច្ចុប្បន្ន

ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្តីពីបច្ចេកវិទ្យាឌីជីថលក្នុងវិស័យទេសចរណ៍ ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប នៅថ្ងៃទី១៨ ខែកញ្ញានេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានលើកឡើងថា បច្ចុប្បន្នប្រព័ន្ធបច្ចេកវិទ្យាឌីជីថល បានដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ ដែលតម្រូវឱ្យអ្នកពាក់ព័ន្ធគ្រប់រូប និងប្រជាពលរដ្ឋត្រូវតែយល់ដឹង ស្វែងយល់ឱ្យបានកាន់តែច្បាស់ ដើម្បីទាញយកផលប្រយោជន៍អំពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនេះ ឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ឯកឧត្តម...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប មិនមានការរៀបចំព្រះរាជពិធីបុណ្យអុំទូកឡើយនៅឆ្នាំនេះ តែមានរៀបចំផ្សារទឹក និងការជិះទូកកម្សាន្ត

អាជ្ញាធរខេត្តសៀមរាប បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តនឹងមិនមានការរៀបចំព្រះរាជពិធីបុណ្យអុំទូកនោះឡើយ តែនឹងមានការរៀបចំកម្មវិធីផ្សេងៗ ដើម្បីបម្រើភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមមាន ផ្សារទឹក និងការជិះទូកកម្សាន្ត តាមដងស្ទឹងសៀមរាប ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប។ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងបុគ្គលិកសាលាខេត្តសៀមរាប ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយមានការចូលរួមពី ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត...

ព័ត៌មានលំអិត

ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពគ្រូបង្គោលអាស៊ាន ស្ដីពីវិធានការសុវត្ថិភាព និងអនាម័យក្នុងវិស័យទេសចរណ៍

ក្រសួងទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពគ្រូបង្គោលអាស៊ាន ស្ដីពីវិធានសុវត្ថិភាព និងអនាម័យ សម្រាប់ប្រតិបត្តិករ និងសហគមន៍នៅក្នុងឧស្សាហកម្មទេសចរណ៍ ដែលសិក្ខាសាលានេះត្រូវបានធ្វើឡើងនៅខេត្តសៀមរាប នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ថុក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង លោក ង៉ូវ សេងកាក់...

ព័ត៌មានលំអិត
Page 2 of 112 1 2 3 112

Recommended

សូម Like និង Follow ពួកយើង