វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

កិច្ចប្រជុំពេញអង្គលើកទី៨ ICC-Preah Vihear សាទរចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចូលតំបន់បេតិកភណ្ឌកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក

កិច្ចប្រជុំពេញអង្គលើកទី៨ របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និង ការលើកតម្លៃព្រះវិហារ ហៅកាត់ថា ICC-Preah Vihear បានបញ្ចប់ហើយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តសៀមរាប ជាមួយនិងការអបអរសាទរ លើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់បញ្ចូលតំបន់បេតិកភណ្ឌកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីខែកញ្ញាឆ្នាំ២០២៣នេះ។ កិច្ចប្រជុំពេញអង្គលើកទី៨ ប្រារព្ធក្រោមអធិបតីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌...

ព័ត៌មានលំអិត

ការរត់ប្រណាំងបែបទេសចរណ៍វប្បធម៌បុរាណប្រវត្តិសាស្ត្រចម្ងាយ ២២០គីឡូម៉ែត្រ បានមកដល់ទឹកដីអង្គរដោយជោគជ័យ ជាមួយកីឡាករកីឡាការិនីមកពី ២២ប្រទេស

កម្មវិធីការរត់ប្រណាំងបែបទេសចរណ៍វប្បធម៌បុរាណប្រវត្តិសាស្ត្រ ដែលមានចម្ងាយ ២២០គីឡូម៉ែត្រ ចេញដំណើរកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ឆ្លងកាត់ខេត្តចំនួន៣ រួមមានខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តសៀមរាប បានមកដល់គោលដៅចុងក្រោយដោយជោគជ័យ នៅបរិវេនប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ ជាមួយវត្តមានក្រុមកីឡាករ កីឡាការិនីមកពី ២២ប្រទេស។ លោក គីម...

ព័ត៌មានលំអិត

បុណ្យរំលឹកគុណអង្គរ បានប្រារព្ធពិធីជាផ្លូវការនៅព្រឹកមិញនេះ

បុណ្យរំលឹកគុណអង្គរ ដែលមានរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នោះ បានប្រារព្ធពិធីបើកជាផ្លូវការហើយ នៅទីលានមុខប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តំណាងដ៍ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ដ្រីនៃកម្ពុជា...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា ហាមឃាត់អ្នកលក់ដូរចល័តថ្មី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីរក្សាសណ្ដាប់ធ្នាប់

អាជ្ញាធរជាតិអប្សរា ពុំអនុញ្ញាតឱ្យមានការលក់ដាក់តាំងលក់អីវ៉ាន់នៅតាមប្រាសាទ ឬលក់ចល័តតាមរ៉ឺម៉កនោះទេ ជាពិសេសអ្នកលក់ចល័តថ្មី ដោយសកម្មភាពទាំងនេះ បានធ្វើឲ្យប៉ះពាល់ខ្លាំងដល់តម្លៃបេតិកភណ្ឌ នេះបើតាមការលើកឡើងរបស់អ្នកស្រី ចាន់ ឧត្តមបញ្ញា ប្រធានក្រុមរួម នៃផ្នែកសណ្តាប់ធ្នាប់គ្រប់គ្រងគោលដៅក្រុងអង្គរធំ នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។ អ្នកស្រី ចាន់ ឧត្តមបញ្ញា បញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១១មក...

ព័ត៌មានលំអិត

ព្រឹត្តិការណ៍រំលឹកគុណអង្គរ ជាព្រឹត្តិការណ៍នៃការដឹងគុណដល់អតីតព្រះមហាក្សត្រ និងបុព្វការីជនគ្រប់ជាតិសាសន៍ដែលបានសាងសង់ និងថែរក្សាអង្គរ

ព្រឹត្តិការណ៍រំលឹកគុណអង្គរលើកទី៣ នឹងរៀបចំឡើងនៅខាងមុខងអង្គរវត្ដនាពេលដ៏ខ្លីខាងមុខនេះ ដើម្បីជាការរំលឹកគុណដល់អតីតព្រះមហាក្សត្រគ្រប់ជំនាន់ ព្រលឹងបុព្វការីជន និងដើម្បីអរគុណដល់សន្ដិភាព ជាពិសេសអបសាទរការចុះរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលមកដល់ពេលនេះមានរយៈពេល៣១ឆ្នាំ។ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ បានឱ្យដឹងថា ព្រឹត្ដិការណ៍រំលឹកគុណអង្គរ នឹងធ្វើឡើងចាប់ពីថ្ងៃទី៧-១៦ ខែធ្នូ ឆ្នាំ២០២៣ ដោយមានកម្មវិធីជាច្រើន បង្ហាញដល់អ្នកទេសចរជាតិ និងអន្ដរជាតិ ឱ្យបានយល់ដឹងពីវប្បធម៌ខ្មែរ...

ព័ត៌មានលំអិត

មន្ដ្រីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរា៖ កម្ពុជា និងជប៉ុន មានអរីយធម៌ខ្ពស់ខ្ពស់យូរលង់ណាស់មកហើយ នៅក្នុងតំបន់អាស៊ី

មន្ដ្រីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរា បានបង្ហាញថា អាជ្ញាធរពិតជាមានមោទនភាពយ៉ាងខ្លាំងនៅពេលដែលឃើញក្រុមសិល្បៈកម្ពុជា និងជប៉ុន បានមកសំដែងសិល្បៈដែលជាបេតិកភណ្ឌអរូបិយនៅកន្លែងដែលជាបេតិកភណ្ឌពិភពលោករូបិយនៃកម្ពុជាយើង។ ថ្លែងក្នុងព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌ប្រពៃណី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន ដែលធ្វើឡើងនៅប្រាសាទបាយ័ន នារាត្រីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា កម្ពុជា និងជប៉ុន គឺជាប្រទេសពីរ...

ព័ត៌មានលំអិត

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៨ ឆ្នាំ២០២៣ មានអ្នកចូលរួមកើនឡើងប្រមាណ៤០%

ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៨ នៅមុខប្រាសាទអង្គរវត្ត បានបញ្ចប់ហើយនៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ នេះ ដែលមានអ្នកចូលរួមសរុប ១០ ១៥៤នាក់ កើនឡើងប្រមាណ ៤០% បើធៀបទៅនឹងឆ្នាំ២០២២ ។ ព្រឹត្តិការណ៍កីឡា និងទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ មានអត្តពលិកអន្តរជាតិមកពី ៧៨ប្រទេស សរុបជាង ៣...

ព័ត៌មានលំអិត

ក្រុមហ៊ុនអាកាសចរណ៍ Thai Airway International ហោះហើរជាលើកដំបូង មកកាន់អាកាសយានដ្ឋានសៀមរាប-អង្គរ ជាមួយភ្ញៀវទេសចរណ៍ ១៥៧នាក់

ក្រុមហ៊ុនអាកាសចរណ៍ Thai Airway International បានហោះពីទីក្រុងបាងកង មកកាន់អាកាសយានដ្ឋានសៀមរាប-អង្គរ ជាលើកដំបូងរបស់ខ្លួន ជាមួយនឹងភ្ញៀវទេសចរណ៍ចំនួន ១៥៧នាក់ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ។ ឯកឧត្ដម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ និងជាទីប្រឹក្សារដ្ឋលេខាធិការដ្ឋានអាសចរណ៍ស៊ីវិល មានប្រសាសន៍ថា ក្រោយពីអាកាសយានដ្ឋានសៀមរាប-អង្គរ បានបើកដំណើរការកន្លងមក...

ព័ត៌មានលំអិត

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បង្ហាញមោទកភាពចំពោះកិច្ចសហប្រតិបត្តិការជាយូរអង្វែងលើផ្នែកវប្បធម៌ជាមួយនឹងកម្ពុជា

ចាប់តាំងពីឆ្នាំ២០០៤មក សហរដ្ឋអាម៉េរិក បានផ្តល់មូលនិធិសម្រាប់អភិក្សប្រាសាទភ្នំបាខែង ចំនួន ៤លានដុល្លា ដែលការផ្តល់ជូននេះត្រូវបាន ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ឯកឧត្តម W. Patrick Murphy បានលើកឡើងថា ជាមោទកភាពដែលសហរដ្ឋអាម៉េរិកមានចំពោះកិច្ចសហប្រតិបត្តិការជាយូរអង្វែងលើផ្នែកវប្បធម៌ជាមួយកម្ពុជា។ ថ្លែងក្នុងពិធីចុះហត្ថលេខាផ្តល់ជំនួយជាថវិកា ៤៥ម៉ឺនដុល្លារអាមេរិក ក្រោមគម្រោងកម្មវិធីឯកអគ្គរដ្ឋទូត សម្រាប់ការអភិរក្សវប្បធម៌ (AFCP) របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងការថែរក្សាអភិរក្សប្រាសាទភ្នំបាខែងនៃសតវត្សទី១០...

ព័ត៌មានលំអិត

ក្នុងរយៈពេល៣ថ្ងៃ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរប្រមាណ ៣០ម៉ឺននាក់

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ខេត្តសៀមរាប មានភ្ញៀវទេសចរចូលមកទស្សនាកម្សាន្តចំនួន ៣០៤.២៦១នាក់ មានការកើនឡើងប្រមាណ ១០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដែលមានចំនួន ២៧៦.៥៩២នាក់។ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប...

ព័ត៌មានលំអិត
Page 26 of 112 1 25 26 27 112

Recommended

សូម Like និង Follow ពួកយើង