វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

អ្នកជំនាញកំពុងកែលម្អស្ពានហាលប្រាសាទអង្គរ ដើម្បីសុវត្ថិភាពភ្ញៀវទេសចរណ៍ ខណ:ដែលជួសជុលជិតរួចរាល់ 

អ្នកជំនាញគ្រប់គ្រងការជួសជុលការដ្ឋានស្ពានហាលឆ្លងកសិន្ធុទឹករបស់ប្រាសាទអង្គរវត្ត ឱ្យដឹងថា ដំណើរការជួសជុលស្ពានរាលហាលនេះ ជិតរួចរាល់ជាស្ថាពរហើយ ដោយអ្នកជំនាញកំពុងកែលម្អបន្ដិចបន្តួច ដើម្បីសុវត្ថិភាពភ្ញៀវទេសចរ។ លោក អន សុភាព មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំបច្ចេកទេសអាយស៊ីស៊ីអង្គរលើកទី៣៧ ដែលធ្វើឡើងខេត្ដសៀមរាប កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ ។លោកបន្ដថា មកដល់ពេលនេះ...

ព័ត៌មានលំអិត

ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប ថាគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងផ្តល់ផ្លែផ្កាល្អសម្រាប់ខេត្តទេសចរណ៍មួយនេះ

ប្រតិបត្តិករវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប បានរំពឹងខ្ពស់ថា ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងផ្តល់នូវផ្លែផ្កាល្អដល់កម្ពុជា ជាពិសេសជំរុញដល់វិស័យទេសចរណ៍របស់ខេត្តសៀមរាប កាន់តែមានភាពរស់រវើកគ្រប់រដូវកាល។ ប្រធានសមាគមក្លិបទេសចរណ៍សៀមរាប លោក សែតកៅ ហ្វីលីព បានលើកឡើងនៅថ្ងៃទី៨ ខែមិថុនានេះថា គម្រោងផ្លូវល្បឿនលឿនទី៣ របស់កម្ពុជា ពីភ្នំពេញមកខេត្តសៀមរាប និងបន្តទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាដំណឹងមួយដ៏ល្អ ជាពិសេសអ្នកខេត្តសៀមរាប...

ព័ត៌មានលំអិត

អ្នកជំនាញលើកឡើងថា ការងារជួសជុលនិងតថ្ម បាក់បែកគឺជាផ្នែកសំខាន់មួយសម្រាប់អភិរក្សប្រាសាទបុរាណ

ក្នុងរមណីយដ្ឋានអង្គរនៅគ្រប់ការដ្ឋានជួសជុលប្រាសាទបុរាណដែលធ្វើពីថ្មភក់ គេតែងឃើញក្រុមអ្នកជំនាញការងារជាច្រើនផ្នែកបំពេញការងាររៀងៗខ្លួនយ៉ាងយកចិត្តទុកដាក់។ ជំនាញការងារ បានលើកឡើងថា ជំនាញផ្នែកតថ្មប្រាសាទដែលបាក់បែក គឺជាផ្នែកសំខាន់មួយក្នុងការចូលរួមជួសជុលប្រាសាទបុរាណដែរ។ ជាក់ស្តែង ការដ្ឋានជួលជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម ក្រុមការងារទទួលបន្ទុកការងារតថ្មប្រាសាទ ដែលបាក់បែកឱ្យរឹងមាំឡើងវិញ ដើម្បីយកថ្មទាំងនោះទៅដាក់នៅតាមកន្លែងដើមរបស់វា។ក្រុមអ្នកតថ្ម ដែលបាក់បែកឬខូចខាតទាំងនោះ បានប្រើទេពកោសល្យអស់ពីលទ្ធភាព ព្រមទាំងមានការអត់ធ្មត់ ភាពប៉ិនប្រសព្វ និងម៉ត់ចត់ផង ពីព្រោះតែថ្មខ្លះមានសភាពពុកផុយខ្លាំង និងថ្មខ្លះទៀតមានក្បាច់លម្អដែលត្រូវការរក្សាសភាពដើម។ ជាពិសេសទៅទៀត គឺការដាប់ថ្មថ្មីតម្រូវឱ្យស៊ីគ្នាជាមួយនិងថ្មចាស់។...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋអាចទាញយកផលប្រយោជន៍ជាច្រើនពីទេសចរណ៍បរិស្ថាន តាមរយៈការផ្លាស់ប្តូរឥរិយាបថក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ

ការផ្លាស់ប្តូរឥរិយាបថក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន វានឹងអាចក្លាយទៅជាឱកាសមួយយ៉ាងល្អសម្រាប់ប្រជាពលរដ្ឋខ្លួនឯង តាមរយៈការទាញយកផលប្រយោជន៍ជាច្រើនពីទេសចរណ៍បរិស្ថានតាមតំបន់ និងមូលដ្ឋានរបស់ពួកគាត់។ ក្នុងដំណើរទស្សនកិច្ចសិក្សាពិនិត្យមើលស្ថានភាពទូទៅអំពីវិស័យបរិស្ថាន និងទេសចរណ៍សហគមន៍ នៅក្នុងភូមិសាស្រ្តឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ដើម្បីជម្រុញឲ្យការងារបរិស្ថានក្នុងភូមិសាស្រ្តឃុំកំពង់ភ្លុក ឲ្យកាន់តែមានប្រសិទ្ធភាព លុះត្រាតែមានការជម្រុញឲ្យមានទេសចរណ៍បរិស្ថាន តាមរយៈការផ្សារភ្ជាប់នឹងការរស់នៅរបស់ប្រជាពលរដ្ឋជាមួយបរិស្ថានស្អាត...

ព័ត៌មានលំអិត

ក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការងារជួសជុលខ្លោងទ្វារប្រាសាទតាព្រហ្មខាងកើត ឱ្យកាន់តែប្រសើរឡើង

អាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI) កំពុងជួសជុល កែលំអ ខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្ម ដែលរងការខូចខាតជាច្រើន ដោយបានបន្ថែមថ្មថ្មីជំនួសថ្មចាស់ខ្លះៗដែលបាត់បង់ឡើងវិញ ដើម្បីរក្សាលំនឹង ព្រមទាំងខ្លោងទ្វារនេះទាំងមូល អាចឈរបង្ហាញរាងជាថ្មីសម្រាប់ពេលអនាគត។ លោក អេស្វា (PVNCM ESWAR) ប្រធានក្រុមនៃស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា បានឲ្យដឹងនៅថ្ងៃទី២៤ ខែឧសភានេះថា ការជួសជុលនេះមានរយៈ ១ឆ្នាំ ដែលចាប់ដំណើរការតាំងពីដើមខែមករា...

ព័ត៌មានលំអិត

យុវជនក្នុងខេត្តសៀមរាបចំនួន៣០០នាក់ ទទួលការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចរយៈពេលវែងពីសមាគមក្លឹបទេសចរណ៍សៀមរាប

យុវជនមកពីបណ្ដាស្រុកក្នុងខេត្តសៀមរាប ចំនួន ៣០០នាក់ ក្នុងនោះនារីចំនួន ១៦៩នាក់ បានមកទទួលបានការបណ្តុះបណ្តាលលើមុខជំនាញបដិសណ្ឋារកិច្ច “ ផ្នែកការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ” ដែលការសិក្សានេះមានរយៈពេល ៦ខែ នៅសាកលវិទ្យាល័យអង្គរ តាមរយៈគំនិតផ្តួចផ្តើមរបស់សមាគមក្លឹបទេសចរណ៍សៀមរាប ដោយទទួលបានការគាំទ្រសហហិរញ្ញប្បទានរវាងវិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា និងតាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញ Skill Development...

ព័ត៌មានលំអិត

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីក្លាយជាកន្លែងផ្តល់ចំណេះដឹងដល់សិស្សានុសិស្សលើវិស័យវាយនភណ្ឌ

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ត្រូវបានគេមើលឃើញថា បានក្លាយជាកន្លែងផ្តល់ចំណេះដឹងដល់សិស្សានុសិស្សលើវិស័យវាយនភណ្ឌ តាមរយៈកិច្ចសហការជាមួយគ្រឹះស្ថានសិក្សានានាក្នុងការដឹកនាំសិស្សានុសិស្សមកសិក្សាឈ្វេងយល់ដោយផ្ទាល់។ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានដាក់តាំងពិព័រណ៍នូវផលិតផលសូត្រជាច្រើនមុខមកពីបណ្ដាប្រទេសនៅតាមដងទន្លេមេគង្គ រួមមាន ឥណ្ឌា កម្ពុជា ថៃ ឡាវ ភូមា និងវៀតណាម ព្រមទាំងមានការអនុវត្តដោយផ្ទាល់លើការងារជ្រលក់ពណ៌ផងដែរ។ នាយកស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីលោក សែន គឹមស៊ុន ឱ្យដឹងថា សារមន្ទីរមានសេចក្តីសោមនស្សរីករាយដែលគណៈគ្រប់គ្រង និងលោកគ្រូអ្នកគ្រូដែលយល់ដឹងចង់បង្ហាញពីការយកចិត្តទុកដាក់ការលើកតម្លៃលើវិស័យវាយនភណ្ឌលើប្រទេសទាំង៦...

ព័ត៌មានលំអិត

សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ធ្វើពិព័រណ៍វត្ថុបុរាណ បង្ហាញឱ្យសាធារណៈជនស្វែងយល់ពីវត្ថុបុរាណដែលទើបរកឃើញថ្មីៗ

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍រយៈពេល១០ថ្ងៃ ដោយចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ដើម្បីបង្ហាញឱ្យភ្ញៀវទេសចរជាតិ អន្ដរជាតិ ក៍ដូចប្រជាពលរដ្ឋចូលរួមទស្សនា និងសិក្សាស្វែងយល់ពីវត្ថុបុរាណ បន្ទាប់ពីរកឃើញពីកំណាយស្រាវជ្រាវ នៅតំបន់រមណីយដ្ឋានអង្គរនាពេលកន្លងមក។ អ្នកស្រី ជន ច័ន្ទណារ័ត្ន ជាមគ្គុទេសក៍សារមន្ទីរ ព្រះនរោត្ដមសីហនុ-អង្គរ បានឱ្យដឹងថា ការតាំងបង្ហាញក្នុងពិព័រណ៍វត្ថុបុរាណនេះ ចែកជា៣ប្រភេទ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

អាជ្ញាធរខេត្តសៀមរាប បានធ្វើការជំរុញដល់ភាគីពាក់ព័ន្ធនានា នៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាប ត្រូវធ្វើយ៉ាងណាកុំឲ្យមានបាតុភាពមិនល្អ នាំឲ្យមានការថ្នាំងថ្នាក់ដល់អ្នកទេសចរដែលចូលមកកម្សាន្តនៅក្នុងខេត្តបេតិកភណ្ឌមួយនេះ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការតែងតាំងសមាសភាពគណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ) នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅព្រលានយន្តហោះអន្តរជាតិសៀមរាប លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប រៀបចំប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៧០ ព្រះវស្សាយាងចូល ៧១ព្រះវស្សា ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក...

ព័ត៌មានលំអិត
Page 39 of 112 1 38 39 40 112

Recommended

សូម Like និង Follow ពួកយើង