នៅយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានទទួលជើងហោះហើរជាលើកដំបូងពីទីក្រុងឌូបៃ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Emirates Airline ទិសដៅ ឌូបៃ-បាងកក-សៀមរាប ជាប្រភេទយន្តហោះ Boeing 777-300ER ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិល ថ្នាក់ដឹកនាំខេត្ត រួមនឹងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើនរូប។ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល...
ព័ត៌មានលំអិតគិតត្រឹមរយៈពេល៥ខែ ឆ្នាំ២០២៥នេះ គ្រឹះស្ថានអង្គរ បានលក់សំបុត្រឱ្យភ្ញៀវទេសចរអន្តរជាតិចូលទស្សនាអង្គរចំនួន ៥២ ៧៦៧នាក់ កើនឡើង ១១,៧១ភាគរយ ធៀបនឹងឆ្នាំ២០២៤ នឹងរកចំណូលបានចំនួន ២៤ ៥៦៩ ០២៤ដុល្លារអាមេរិក កើនឡើង ១០,៦៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ដែលចេញផ្សាយនៅថ្ងៃទី១ ខែមិថុនានេះ...
ព័ត៌មានលំអិតរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី២៣-៣០ ខែឧសភា ឆ្នាំ២០២៥កន្លងទៅនេះ គណៈប្រតិភូខេត្តសៀមរាប ដឹកនាំដោយ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលសៀមរាប បានចូលរួមសន្និសីទអភិវឌ្ឍន៍ទេសចរណ៍ ២០២៥ នៅទីក្រុង Kuqa តំបន់ស្វយ័ត Xinjiang...
ព័ត៌មានលំអិតក្រុមចុងភៅកម្ពុជា ខេត្តសៀមរាប ចំនួន៣ក្រុម ដណ្ដើមបានមេដាយចំនួន២១គ្រឿង សម្រាប់ការប្រកួតចុងភៅ លើវិញ្ញាសា Asian Gourmet Challenge ក្នុងកម្មវិធី Thailand Ultimate Chef Challenge 2025 ដែលរៀបចំឡើងនៅប្រទេសថៃ ដោយមានចុងភៅប្រមាណ ៧០០នាក់ មកពីប្រទេសចំនួន១៤ បានចូលរួមប្រកួតប្រជែង។...
ព័ត៌មានលំអិតក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតាឆ្នាំសិក្សា២០២៤-២០២៥ និងបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា នៅខេត្តសៀមរាប នាថ្ងៃទី១៣ ខែឧសភានេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ការសិក្សាលើជំនាញវិជ្ជាជីវៈដូនតា មិនមែនសម្រាប់ដើម្បីមានការងារធ្វើតែមួយមុខទេ ប៉ុន្តែវាជាការវិនិយោគដ៏ធំលើមោទនភាពជាតិទាំងមូល។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា បានជួយលើកស្ទួយ...
ព័ត៌មានលំអិតក្នុងកិច្ចប្រជុំគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ដើម្បីជំរុញផែនការអភិវឌ្ឍទេសចរណ៍ភ្នំគូលែន នៅរសៀលថ្ងៃទី១២ ខែឧសភានេះ ក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តសៀមរាប បានជំរុញដល់អ្នកពាក់ព័ន្ធទាំងអស់បន្តរួមគ្នាអភិវឌ្ឍតំបន់ទេសចរណ៍ភ្នំគូលែន ពិសេសផ្នែកសេវាកម្ម និងអនាម័យ ព្រោះតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះ មានទីតាំងចាប់អារម្មណ៍ជាច្រើនដូចជា សំណង់ប្រាសាទបុរាណ ស្ថានីយបុរាណ និងសហគមន៍មនុស្ស ដែលសុទ្ធសឹងតែជាទីតាំងទេសចរណ៍សំខាន់ៗ។ ឯកឧត្ដម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា...
ព័ត៌មានលំអិតបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៦.៧លាននាក់ កើនឡើង ២២,៩ភាគរយ ធៀបនឹងឆ្នាំ២០២៣ ខណៈភ្ញៀវទេសចរជាតិមាន ២២,៥២លាននាក់ កើនឡើង ២០,១ភាគរយ ធៀបនឹងឆ្នាំ២០២៣ ដូចគ្នា។ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅថ្ងៃទី០៨...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ ក្រុមហ៊ុនមកពីប្រទេសកូរ៉េ បានជួបពិភាក្សាជាមួយអាជ្ញាធរខេត្តសៀមរាប ដើម្បីពិនិត្យ និងពិភាក្សា ស្តីពីការសិក្សាទីតាំងដីក្នុងការវិនិយោគលើវិស័យ កីឡាអេឡិចត្រូនិក(E-sport) ក្នុងខេត្តសៀមរាប ដែលតំណាងក្រុមហ៊ុន Esport Holding មកពីប្រទេសកូរ៉េ បានឲ្យដឹងថា បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងបណ្តាប្រទេសធំៗមួយចំនួន ក្រុមហ៊ុនមានបំណងពង្រីកនូវការលេងកីឡាប្រភេទថ្មីនេះ នៅកម្ពុជា ដោយក្នុងនោះក្រុមហ៊ុនបានសម្លឹងទីតាំងចំនួន២ គឺនៅរាជធានីភ្នំពេញ...
ព័ត៌មានលំអិតខណៈព្រឹត្តិការណ៍អង្គរសង្ក្រាន្តកាន់តែកៀកមកដល់ ការតុបតែង និងរៀបចំគិតមកទល់ពេលនេះ ក៏ជិតនឹងរួចរាល់ដូចគ្នា ហើយសម្រាប់ការរៀបចំនៅឆ្នាំនេះដែរ ភ្ញៀវទេសចររ រួមនិងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បានបង្ហាញការពេញចិត្ត ដោយពួកគាត់លើកឡើងថា ព្រឹត្តិការណ៍នេះ បានបង្ហាញដល់អ្នកទេសចរគ្រប់ជាតិសាសន៍ចាប់អារម្មណ៍ពីរមណីយដ្ឋានអង្គរកាន់តែខ្លាំង ដែលអតីតព្រះមហាក្សត្រគ្រប់ជំនាន់បានកសាងឡើងទុកសម្រាប់ប្រជាពលរដ្ឋខ្មែរជំនាន់ក្រោយ។ ពួកគាត់បានលើកឡើងទៀតថា ការរៀបចំនៅឆ្នាំនេះ មិនត្រឹមតែធ្វើឱ្យប្រជាពលរដ្ឋសប្បាយរីករាយ និងទាក់ទាញអ្នកទេសចរប៉ុណ្ណោះទេ វាថែមទាំងអាចជួយឱ្យសេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងខេត្តកាន់តែល្អប្រសើរ ព្រោះពិធីបុណ្យជាតិនេះ មានលក្ខណៈទ្រង់ទ្រាយធំ និងមានការរៀបចំកន្លែងកំសាន្តច្រើន...
ព័ត៌មានលំអិតប្រធានក្រុមការងារទំនាក់ទំនងសាធារណៈ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ឯកឧត្តម សោម រតនា នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា រហូតមកដល់ពេលនេះការងារធំៗ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ត្រូវបានក្រុមការងាររៀបចំរួចរាល់សព្វគ្រប់ហើយសម្រាប់ទទួលភ្ញៀវទេសចរ គ្រប់ជាតិសាសន៍ ដោយនៅសល់តែការងារតូចៗខ្លះ ដែលនឹងធ្វើឱ្យហើយមុនថ្ងៃព្រឹត្តិការណ៍។ ឯកឧត្តម សោម រតនា ក៏បានអំពាវនាវសូមឱ្យភ្ញៀវទេសចរជាតិ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.