វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

ភ្ញៀវទេសចរនិងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បង្ហាញការពេញចិត្ត និងរំពឹងថាអង្គរសង្ក្រាន្តឆ្នាំនេះ នឹងមានអ្នកចូលរួមកាន់តែច្រើន

ខណៈព្រឹត្តិការណ៍អង្គរសង្ក្រាន្តកាន់តែកៀកមកដល់ ការតុបតែង និងរៀបចំគិតមកទល់ពេលនេះ ក៏ជិតនឹងរួចរាល់ដូចគ្នា ហើយសម្រាប់ការរៀបចំនៅឆ្នាំនេះដែរ ភ្ញៀវទេសចររ រួមនិងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បានបង្ហាញការពេញចិត្ត ដោយពួកគាត់លើកឡើងថា ព្រឹត្តិការណ៍នេះ បានបង្ហាញដល់អ្នកទេសចរគ្រប់ជាតិសាសន៍ចាប់អារម្មណ៍ពីរមណីយដ្ឋានអង្គរកាន់តែខ្លាំង ដែលអតីតព្រះមហាក្សត្រគ្រប់ជំនាន់បានកសាងឡើងទុកសម្រាប់ប្រជាពលរដ្ឋខ្មែរជំនាន់ក្រោយ។ ពួកគាត់បានលើកឡើងទៀតថា ការរៀបចំនៅឆ្នាំនេះ មិនត្រឹមតែធ្វើឱ្យប្រជាពលរដ្ឋសប្បាយរីករាយ និងទាក់ទាញអ្នកទេសចរប៉ុណ្ណោះទេ វាថែមទាំងអាចជួយឱ្យសេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងខេត្តកាន់តែល្អប្រសើរ ព្រោះពិធីបុណ្យជាតិនេះ មានលក្ខណៈទ្រង់ទ្រាយធំ និងមានការរៀបចំកន្លែងកំសាន្តច្រើន...

ព័ត៌មានលំអិត

មន្រ្តីជាន់ខ្ពស់ សសយក ៖ គិតមកទល់ពេលនេះ អង្គរសង្ក្រាន្ត បានត្រៀមលក្ខណៈរួចរាល់ហើយសម្រាប់ទទួលភ្ញៀវទេសចរមកពីគ្រប់ទិសទី

ប្រធានក្រុមការងារទំនាក់ទំនងសាធារណៈ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ឯកឧត្តម សោម រតនា នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា រហូតមកដល់ពេលនេះការងារធំៗ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ត្រូវបានក្រុមការងាររៀបចំរួចរាល់សព្វគ្រប់ហើយសម្រាប់ទទួលភ្ញៀវទេសចរ គ្រប់ជាតិសាសន៍ ដោយនៅសល់តែការងារតូចៗខ្លះ ដែលនឹងធ្វើឱ្យហើយមុនថ្ងៃព្រឹត្តិការណ៍។ ឯកឧត្តម សោម រតនា ក៏បានអំពាវនាវសូមឱ្យភ្ញៀវទេសចរជាតិ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ត៖ គិតមកទល់ពេលនេះ សណ្ឋាគារ ផ្ទះសំណាក់មួយចំនួនក្នុងក្រុងសៀមរាប បានទទួលការកក់ពីភ្ញៀវជាបណ្ដើរៗ

អាជ្ញាធរខេត្តសៀមរាប បានបញ្ជាក់ថា គិតមកត្រឹមថ្ងៃនេះ សណ្ឋាគារ ផ្ទះសំណាក់ នៅតាមផ្លូវធំៗនៃក្រុងសៀមរាប ត្រូវបានភ្ញៀវកក់ទុកជាបណ្ដើរៗហើយ ខណៈអាជ្ញាធរអំពាវនាវកុំឱ្យមានការដំឡើងថ្លៃសេវា ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាថ្ងៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាខ្មែរនាពេលខាងមុខ។ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានឱ្យដឹងនៅថ្ងៃទី០២ ខែមេសានេះថា ផ្ទះសំណាក់ និងសណ្ឋាគារខ្នាតតូច ខ្នាតមធ្យម...

ព័ត៌មានលំអិត

គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រៀបចំកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥

នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥នេះ គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងរដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្ដម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និង ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដោយមានការចូលរួមពី លោកលោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព...

ព័ត៌មានលំអិត

យុវជនស្ម័គ្រចិត្ត ៥៤នាក់ ទទួលបានការបណ្តុះបណ្តាលពីការសង្គ្រោះបឋម សម្រាប់ត្រៀមជួយសង្គ្រោះក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

យុវជនស្ម័គ្រចិត្តចំនួន ៥៤នាក់ ជានិស្សិតនៃសាកលវិទ្យាល័យអង្គរ បានទទួលការបណ្ដុះបណ្ដាលស្ដីពីការសង្គ្រោះបឋម ដែលរៀបចំឡើងដោយក្រុមការងារសង្គ្រោះបឋម និងបន្ទាន់ នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សហការជាមួយមន្ទីរសុខាភិបាល នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដើម្បីជាការពង្រឹងសមត្ថភាពត្រៀមជួយសង្គ្រោះបឋម និងបន្ទាន់ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាពេលខាងមុខ។ លោក ហួត សូនី ប្រធានក្រុមការងារសង្គ្រោះបឋម និងបន្ទាន់ សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត...

ព័ត៌មានលំអិត

ក្រសួងទេសចរណ៍ ប្រកាសដាក់ឱ្យដំណើរការគម្រោងអភិវឌ្ឍន៍គោលដៅទេសចរណ៍ប្រកបដោយនិរន្តរភាព នៅខេត្តសៀមរាប

ក្រសួងទេសចរណ៍ ដោយមានការសហការគាំទ្រពីអង្គការអន្តរជាតិឡាហ្វ្រង់កូហ្វូនី (OIF) នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានប្រកាសដាក់ឱ្យដំណើរការគម្រោងអភិវឌ្ឍគោលដៅទេសចរណ៍ប្រកបដោយនិរន្តរភាព នៅខេត្តសៀមរាប ដែលគម្រោងនេះ គឺសំដៅជំរុញការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន សម្រាប់វិស័យទេសចរណ៍នៅប្រទេសកម្ពុជាទាំងមូល។ ក្នុងសិក្ខាសាលាថ្នាក់តំបន់ ស្តីពីការប្រកាសដាក់ឱ្យដំណើរការគម្រោងនេះ ឯកឧត្តម ថុក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ OIF...

ព័ត៌មានលំអិត

សមរាត្រី ឬព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត រយៈពេល៣ថ្ងៃ ទាក់ទាញអ្នកទេសចរបានជាង ៨មុឺននាក់

រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៥ នៃព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បានទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិបានចំនួនប្រមាណ ៨០ ៤៦០នាក់ ខណៈសម្រាប់ថ្ងៃទី២៣នេះ មានចំនួនជាង ២មុឺននាក់។ តាមផេកផ្លូវការរបស់រដ្ឋបាលខេត្ត បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរទាំងជាង ៨មុឺននាក់នេះ មានភ្ញៀវបរទេសចំនួន ៩ ២៣៣នាក់...

ព័ត៌មានលំអិត

ទិវារត់កម្សាន្តអបអរសាទរ សប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ ក្នុងតំបន់រមណីយដ្ឋានអង្គរ

នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះ លេខាធិការដ្ឋានជាតិកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានការគាំទ្រពីស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំទីក្រុងភ្នំពេញ បានរៀបចំកម្មវិធីទិវារត់កម្សាន្តអបអរសាទរ សប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៥ (MLC Week Fun Run 2025) ដើម្បីកៀងងគរថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងដើម្បីមិត្តភាព សាមគ្គីភាព តាមរយៈស្មារតីកីឡាក្នុងចំណោមបណ្តាប្រទេសសមាជិក ដោយមានប្រតិភូ និងអ្នកចូលរួមប្រមាណ ៥០០នាក់។ ឯកឧត្តមបណ្ឌិតសភាចារ្យ...

ព័ត៌មានលំអិត

កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ទីផ្សារស្ដីពីការកែច្នៃផលិតផលអនុផលព្រៃឈើ រយៈពេល២ថ្ងៃ នៅខេត្ដសៀមរាប

កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ រួមនឹងបណ្ដាប្រទេសចំនួន៤ទៀត បានសហការរៀបចំពិព័រណ៍ផលអនុផលព្រៃឈើរយៈពេលពីរថ្ងៃ គឺថ្ងៃទី២២-២៣ ខែមីនានេះ នៅសួនច្បារខាងមុខព្រះរាជដំណាក់ ក្រុងសៀមរាប ដើម្បីបង្កើនចំណេះដឹងដល់សមាជិកក្រុមកែច្នៃអនុផលព្រៃឈើត្រូវតាមតម្រូវការទីផ្សារ ក្រោមការរៀបចំដោយអង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធអនុផលព្រៃឈើកម្ពុជា ហៅកាត់ថា NTFP ។ លោក ស៊ឹម ប៊ុនធឿន ប្រធាន NTFP បានបញ្ជាក់ថា ក្រោយចុះអនុស្សរណៈកិច្ចព្រមព្រាងជាមួយក្រសួងការបរទេសកម្ពុជា និងចុះអនុស្សរណៈកិច្ចព្រមព្រាងជាមួយក្រសួងបរិស្ថាន...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់ប្រជាពលរដ្ឋ ពិសេសយុវជនរួមគ្នាការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ខ្មែរ ព្រោះវាជាតួនាទីរបស់យើងគ្រប់រូប

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ដោយមានការហការគាំទ្រពីរដ្ឋបាលខេត្ត និងស្ថាប័នផ្សេងៗទៀត បានរៀបចំពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែមីនានេះ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដើម្បីរំលឹកដល់គុណូបការៈដ៏ធំធេងរបស់បុព្វបុរសរបស់យើងដែលបានបន្សល់ទុកនូវសម្បត្តិវប្បធម៌ដ៏សំបូរបែបសម្រាប់យើងគ្រប់គ្នាជាកូនចៅជំនាន់ក្រោយ និងជាទិវាបង្កើតនូវសេចក្តីស្រឡាញ់ ព្រមទាំងស្មារតីចូលរួមថែរក្សា ការពារសម្បត្តិទាំងនេះឱ្យស្ថិតស្ថេរគង់វង្ស។ លោក មួន...

ព័ត៌មានលំអិត
Page 6 of 112 1 5 6 7 112

Recommended

សូម Like និង Follow ពួកយើង