វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

ក្រុមអ្នកជំនាញការអាដហុកអាយស៊ីស៊ី-អង្គរ ចុះពិនិត្យតាមការដ្ឋានជួសជុលនៅរមណីយដ្ឋានអង្គរ

នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នេះ ក្រុមអ្នកជំនាញការចំពោះកិច្ចអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) បានចុះត្រួតពិនិត្យការងារជួសជុលតាមការដ្ឋានមួយចំនួនក្នុងរមណីយដ្ឋានអង្គរ។ ការអញ្ជើញចុះត្រួតពិនិត្យនាពេលនេះ មានការចូលរួមពីលេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ ថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិអប្សរា នៅតាមការដ្ឋានមួយចំនួនរួមមាន ប្រាសាទព្រហ្មកិល ច្រាំងកសិន្ធុខាងជើង និងខាងត្បូងប្រាសាទអង្គរវត្ត ស្រះខាងជើងប្រាសាទអង្គរវត្ត...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា ធ្វើការកាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់នៅបរិវេណប្រាសាទបន្ទាយក្តី

ដើមឈើប្រមាណជា៣០ដើម ដែលកំពុងបង្កហានិភ័យ ដល់ប្រាសាទបន្ទាយក្តី ត្រូវបានក្រុមមន្ត្រីជំនាញ នៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការកាត់ក្រី និងដកហូត ដើម្បីបញ្ចៀសអំពីគ្រោះថ្នាក់ជាយថាហេតុ។ លោក ជួ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះថា ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌...

ព័ត៌មានលំអិត

កំណើនជើងហោះហើរ ជំរុញខេត្តសៀមរាបជាគោលដៅទេសចរណ៍សុវត្ថិភាព ក្នុងបរិបទជំងឺកូវីដ-១៩

នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ក្រុមនិស្សិតសាកលវិទ្យាល័យ INSEAD នៃប្រទេសសិង្ហបុរីចំនួន៨០នាក់ បានមកដល់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ខណៈជើងហោះហើរពីបរទេសកើនឡើងពីជិត ២០ជើងក្នុងខែ ទៅជិត៤០ជើងក្នុងមួយខែក្នុងរយ:ពេល៣ខែចុងក្រោយនេះ។ ក្នុងឱកាសស្វាគមន៍នោះ លោក លី សុផារី តំណាងលោក ថោង ប៊ុនថារី ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប បង្ហាញថា...

ព័ត៌មានលំអិត

ម្សិលមិញនេះ មានភ្ញៀវទេសចរអន្តរជាតិជិត១៧០នាក់ បានមកទស្សនាខេត្តសៀមរាបតាមផ្លូវអាកាស

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ មានភ្ញៀវទេសចរអន្តរជាតិចំនួន១៦៩នាក់ បានមកទស្សនាខេត្តសៀមរាបតាមផ្លូវអាកាស ដែលបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ចំនួន ០២ជើង ក្នុងនោះមាន ៖ ១. ជើងហោះហើរ Thai Smile (WE 588) មកពី Bangkok-Siem...

ព័ត៌មានលំអិត

មន្ទីរវប្បធម៍ និងវិចិត្រសិល្ប:ខេត្តសៀមរាប រៀបចំពិធី“ទិវាវប្បធម៌ជាតិ”៣មីនា ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ និងជំរុញការថែរក្សានិងការពារមរតកវប្បធម៌ជាតិ

នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ មន្ទីរវប្បធម៍និងវិចិត្រសិល្ប:ខេត្តសៀមរាប បានរៀបចំប្រារព្ធ “ទិវាវប្បធម៌ជាតិ” ៣មីនា លើកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅសាលាវិចិត្រសិល្ប:ភូមិភាគ៤ ខេត្តសៀមរាប ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា...

ព័ត៌មានលំអិត

កម្រាលផ្លូវចូលប្រាសាទព្រះគោ ដែលទ្រុឌទ្រោមត្រូវបានក្រុមការងារជំនាញចាប់ផ្ដើមជួសជុលឡើងវិញ

កម្រាលផ្លូវចូលប្រាសាទព្រះគោ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ ត្រូវបានក្រុមមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលឡើងវិញ។ លោក សារ៉ាយ គឹមហួល មន្រ្តីបច្ចេកទេសអភិរក្សក្រុមប្រាសាទរលួស បានឲ្យដឹងនៅ រសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ដោយសារកត្តាអាយុកាល កត្តាធម្មជាតិ បានធ្វើឲ្យកម្រាលប្រាសាទព្រះគោ មានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង។ លោកបន្តថា ការងារសំខាន់ចំពោះមុខដែលត្រូវយកចិត្តទុកដាក់ ក្នុងការជួសជុល រួមមាន...

ព័ត៌មានលំអិត

តារាភាពយន្តហូលីវ៉ូដ Angelina Jolie មកបំពេញបេសកកម្ម ក្នុងរមណីយដ្ឋានអង្គរ ដើម្បីបង្កើតកម្មវិធីចិញ្ចឹមឃ្មុំ ដល់ស្ត្រី កម្ពុជា!

លោកស្រី Angelina Jolie បានមកបំពេញបេសកកម្មការងារនៅឧទ្យានជាតិអង្គរ កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២២ និងបានចូលរួមពិធីសម្ពោធជាផ្លូវការ នៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី(Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។ នេះបើតាមការបង្ហាញនៅបណ្ដាញសង្គម telegrame របស់អាជ្ញាធរជាតិអប្សរា កាលពីល្ងាចថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២២...

ព័ត៌មានលំអិត

ក្រសួងទេសចរណ៍ បើកកិច្ចប្រជុំជំរុញខេត្តសៀមរាបជាគោលដៅទេសចរណ៍សុវត្ថិភាព

គិតចាប់ពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២១ មកដល់ថ្ងៃទី២១ ខែកុម្ភៈនេះ អ្នកដំណើរប្រហែលជាង៥០០០នាក់ បានធ្វើដំណើរតាមយន្តហោះមកកាន់ខេត្តសៀមរាប ក្នុងនោះភ្ញៀវទេសចរដែលបានទិញសំបុត្រចូលទស្សនាតំបន់ប្រាសាទ នៅគ្រឹះស្ថានអង្គរមានចំនួនប្រមាណពី២០០-៣០០នាក់ ក្នុងមួយថ្ងៃ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ក្នុងកិច្ចប្រជុំរៀបចំក្រុមការងារប្រតិបត្តិ ដើម្បីវាយតម្លៃ និងគ្រប់គ្រងតំបន់គោលដៅទេសចរណ៍សុវត្ថិភាពខេត្តសៀមរាប នៅថ្ងែទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ។ តាមសេចក្ដីរាយការណ៍បន្ថែមពីមន្ត្រីជំនាញក្នុងកិច្ចប្រជុំនោះបង្ហាញថា ក្នុងចំណោមអ្នកដំណើរទាំងអស់ ដែលបានមកដល់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប...

ព័ត៌មានលំអិត

គ្រឹះស្ថានអង្គរ ចាប់ផ្ដើមលក់សំបុត្រទស្សនានៅតំបន់ទេសចរណ៍ចុងឃ្នៀស បឹងទន្លេសាប ក្នុងក្រុងសៀមរាប 

គ្រឹះស្ថានអង្គរ បានចាប់ផ្ដើមលក់សំបុត្រជិះទូក ចូលទ្សនាទស្សនាតំបន់ទេសចរណ៍បឹងទន្លេសាប ស្ថិតនៅចុងឃ្នៀស ក្រុងសៀមរាប ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ បើយោងតាមសេចក្ដីជូនដំណឹងរបស់គ្រឹះស្ថានអង្គរ បានជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ គ្រប់ប្រតិបត្តិករទេសចរណ៍ ព្រមទាំងភ្ញៀវទេសចរទាំងអស់ថា គ្រឹះស្ថានអង្គរ បានចាប់អនុវត្តការលក់សំបុត្រជិះទូក ទស្សនាតំបន់បឹងទន្លេសាបនៅកំពង់ផែទេសចរណ៍ចុងឃ្លៀសនេះ ចាប់ពីថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២២នេះតទៅ ដែលមានតម្លៃសំបុត្រ ៧ដុល្លារ ក្នុងភ្ញៀវទេសចរមួយនាក់...

ព័ត៌មានលំអិត

ព្រះតេជគុណ គូ សុភាព រាជាគណៈថ្នាក់កិត្តិយស បង្ហាញព្រះទ័យរីករាយនៅពេលនិមន្តទស្សនានៅរមណីយដ្ឋានអង្គរ

ក្នុងឱកាសនិមន្តទស្សនាក្នុងតំបន់រមណីយដ្ឋានអង្គរ កាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈនេះថា ព្រះមេធានុរក្ស វជិរប្បញ្ញោ បណ្ឌិត គូ សុភាព រាជាគណៈថ្នាក់កិត្តិយស មានសង្ឃដីការថា រមណីយដ្ឋានអង្គរជាទីកន្លែងសក្ការៈបូជាដ៏ស័ក្តសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ លើសពីនេះក៏ជាបេតិកភណ្ឌពិភពលោក ដែលមិនអាចកាត់ថ្លៃបាន របស់មនុស្សជាតិ។ ព្រះអង្គមានទឹកព្រះទ័យសប្បាយរីករាយ នៅពេលនិមន្តឃើញ ទិដ្ឋភាពដ៏ស្រស់ស្អាតនៃរមណីយដ្ឋានអង្គរ ពិសេសប្រាសាទអង្គរវត្ត បានធ្វើការងារជួសជុល អភិរក្ស...

ព័ត៌មានលំអិត
Page 62 of 112 1 61 62 63 112

Recommended

សូម Like និង Follow ពួកយើង