អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានសម្រេចបិទការចូលទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រការចូលទស្សនា ក្នុងរមណីយដ្ឋានអង្គរបណ្ដោះអាសន្នរយៈពេល១៤ គិតចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្ដាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃវីរុសកូវីដ-១៩ ប្រភេទ ដែលតា (Delta) ដែលកំពុងមានការឆ្លងរាលដាលនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាប។...
ព័ត៌មានលំអិតដោយមានការសហការគ្នារវាងក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា និងវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុន កំពុងដំណើរការយ៉ាងមមារញឹកក្នុងការជួសជុលតួប្រាង្គកណ្តាលនៃប្រាសាទ តុបខាងលិច ដែលទទួលរងការខូចខាតដួលរលំស្ទើរទាំងស្រុង ដោយសារកត្តាអាយុកាល មនុស្ស និងកត្តាធម្មជាតិ រហូតមកដល់ពេលនេះសម្រេចបានលទ្ធផលជាង ៦០ភាគរយហើយ។ បើតាមលោក ឡាំ សុភ័ក្រ អ្នកសម្របសម្រួលគម្រោងជួសជុលរបស់វិទ្យាស្ថានជាតិ ណារ៉ា បានឱ្យដឹងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ថា ក្នុងការរៀបផ្គុំឡើងវិញនេះ ក្រុមការងាបានប្រើប្រាស់ថ្មថ្មីដោយមិនបានឆ្លាក់ក្បាច់ឱ្យដូចថ្មដើមវិញទេ...
ព័ត៌មានលំអិតមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ កិច្ចដំណើរការជួសជុលប្រាសាទត្រពាំងផុង សម្រេចបានប្រា់មាណជិត៤០ភាគរយហើយ។ ប្រាសាទនេះជាប្រាសាទទោល មានទំហំខឿន0៧ម៉ែត្របួនជ្រុង និងកម្ពស់១៦ម៉ែត្រ ធ្វើអំពីឥដ្ឋ ស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយប្រាសាទនេះត្រូវបានសាងសង់ឡើង នៅពាក់កណ្តាលសតវត្សទី៩ ដោយព្រះបាទជ័យវរ្ម័នទី៣ ឧទ្ទិសដល់ព្រហ្មសាសនា។ បើតាមលោក...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០២១ នេះ លោក សុខ តុញ ប្រធានក្រុមប្រឹក្សាភិបាលនិងជាស្ថាបនិកនៃវិទ្យាស្ថានអប់រំសាំងហ្គាពួរ និង សហការី បាននាំយកទឹកបរិសុទ្ធចំនួនប្រមាណជាង២០០កេស ប្រគល់ជូនដល់ក្រុមគ្រូពេទ្យដែលបានចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប ចំនួន៥ទីតាំង គឺទីតាំងវត្តកេសរារាម , មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ,...
ព័ត៌មានលំអិតឯកឧត្តម សូឌី រាម៉ាន់ ហាសាំង ឯកអគ្គរដ្ឋទូតសាធារណៈឥណ្ឌូនេស៊ីប្រចាំកម្ពុជា មានប្រសាសន៍ថា ក្រោមកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី យើងបានរៀបចំព្រឹត្តិការណ៍ជិះកង់រួមគ្នា ដើម្បីបង្កើនចំណងមិត្តរវាងប្រជាជន និងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ ខណៈដែលកម្មវិធីមួយចំនួនត្រូវបានខកខាន រយៈពេលជាង១ឆ្នាំកន្លងមក ដោយសារវិបត្តិនៃជំងឺកូវីដ១៩ ហើយតាមរយៈព្រឹត្តិការណ៍នេះដែរ ក៏ជាការរួមចំណែក ផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍...
ព័ត៌មានលំអិតក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមដំណើរការប្រមូលថ្មប្រាសាទដែលធ្លាក់រាយប៉ាយក្នុងកសិន្ធុខាងត្បូងឆៀងខាងលិចប្រាសាទបាយ័ន ទៅរក្សាទុកនៅទីតាំងសុវត្ថិភាពនៅទីតាំងថ្មីទៀត ដើម្បីថែរក្សាទុកត្រៀមបម្រុងសម្រាប់ធ្វើការជួសជុលប្រាសាទឡើងវិញ និងរៀបចំឱ្យមានសណ្ដាប់ធ្នាប់ល្អនៅក្នុងទីធ្លាប្រាសាទអង្គរ។ លោក ស៊ឹម ថន អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ដែលជាអ្នកទទួលខុសត្រូវការដ្ឋានលើកថ្មនេះ បានឱ្យដឹងបន្ថែមនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះថា ថ្មប្រាសាទដែលស្ថិតនៅរាយប៉ាយក្នុងកសិន្ធុប្រាសាទបាយ័ន បានកើតឡើងរាប់រយឆ្នាំមកហើយដែលមានចំនួនជិត ៣០០០ដុំ។ ថ្មប្រាសាទដ៍វ័យចំណាស់ទាំងនោះ មួយផ្នែករលុះបាក់ធ្លាក់ពីតួប្រាសាទក្បែរនោះ និងមួយផ្នែកទៀតត្រូវគេជញ្ជូនយកទៅដាក់ក្នុងពេលដែលបារាំងធ្វើការជួសជុលប្រាសាទបាយ័ន...
ព័ត៌មានលំអិតនៅបរិវេណព្រះគន្ឋកុដិក្នុងវត្តដំណាក់ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប កាលពីចុងសប្តាហ៍នេះ មានរៀបពិធីបិទសន្លឹកមាសលើព្រះពុទ្ឋបដិមា ទ្រង់ត្រាស់ដឹង បរិនិព្វាន និងដំរីបាលិលេយ្យ ក្រោមព្រះវត្តមាននិមន្តជាព្រះអធិបតី ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ ជាឧត្ដមទីប្រឹក្សាគណៈសង្ឃនាយក និងជាសមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្ដរាជបូណ៌ ក្រុង ខេត្ដសៀមរាប និងព្រះវត្តមានព្រះមេគណខេត្ត...
ព័ត៌មានលំអិតដោយសារតែវិបត្តិជំងឺឆ្លងជាសកល កូវីដ-១៩ ឆ្នាំ២០២០កន្លងទៅនេះ គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ មិនបានរៀបចំកិច្ចប្រជុំទៀងទាត់និងពេញលេញនោះទេ ក៏ប៉ុន្តែត្រូវបានរៀបចំកិច្ចប្រជុំនោះតាមប្រព័ន្ធអេឡិចត្រូនិច ហើយអ្នកជំនាញការចំពោះកិច្ចនៃគណៈកម្មាធិការនេះ បានត្រឹមតែពិនិត្យ វាយតម្លៃអំពីការវិវត្តនៃគម្រោងដែលកំពុងអនុវត្តពីចម្ងាយតែប៉ុណ្ណោះ។ ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ នាយកដ្ឋានផ្សព្វផ្សាយ ដែលជាប្រភពព័ត៌មានផ្លូវការរបស់អាជ្ញាធរជាតិអប្សរា បានបញ្ចេញឲ្យដឹងថា៖ ដូចគ្នានឹងឆ្នាំ២០២០នោះដែរ រយៈពេល២ថ្ងៃ ថ្ងៃទី២៤ និងថ្ងៃទី២៥ ខែមិថុនា...
ព័ត៌មានលំអិតខ្លោងទ្វារ តាកាវជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន ហើយខ្លោងទ្វារនេះ បានសង់ឡើងអំពីថ្មភក់ និងថ្មបាយក្រៀម ដែលមានកំពូលរូបព្រះមុខបួនចំនួន៣ នៅពីលើ កំពូលកណ្តាលមានកម្ពស់រហូតដល់២៣ម៉ែត្រ រីឯតាមចំណុចកែងនៃខ្លោងទ្វារ មានរូបព្រះឥន្ទ គង់លើដំរីក្បាលបី ចំណែកនៅខាងលិចមានស្ពានហាលដែលមានលម្អដោយរូបទេវតានិងយក្សទាញព្រ័ត្រ ។ ដោយសារកត្តាអាយុកាល កត្តាអាកាសធាតុ និងសង្គ្រាម បានធ្វើឲ្យដើមឈើដុះលើនិងក្បែរខ្លោងទ្វារនេះ បណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្ស និងទេវតា...
ព័ត៌មានលំអិតឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា គម្រោងកែលម្អសោភ័ណភាព នៅមុខបរិវេណព្រះលានជលដំរី នៃក្រុងអង្គរធំ ដែលបានចាប់អនុវត្តពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១រហូតមកដល់ពេលនេះ គឺក្រុមការងារសម្រេចបានប្រមាណជា៧០ភាគរយហើយ ហើយបើតាមការគ្រោងទុក ក្នុងករណីដែលមិនមានឧបស័គ្គ ការកែលម្អបរិវេណមុខព្រះលានជល់ដំរីនេះ នឹងត្រូវប្រើរយៈពេល៦ខែ ដោយប្រែក្លាយផ្លូវកៅស៊ូ ដែលនៅជាប់នឹងព្រះលានជល់ដំរី ឲ្យក្លាយជាថ្មើរជើង...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.