ដោយសារតែវិបត្តិជំងឺឆ្លងជាសកល កូវីដ-១៩ ឆ្នាំ២០២០កន្លងទៅនេះ គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ មិនបានរៀបចំកិច្ចប្រជុំទៀងទាត់និងពេញលេញនោះទេ ក៏ប៉ុន្តែត្រូវបានរៀបចំកិច្ចប្រជុំនោះតាមប្រព័ន្ធអេឡិចត្រូនិច ហើយអ្នកជំនាញការចំពោះកិច្ចនៃគណៈកម្មាធិការនេះ បានត្រឹមតែពិនិត្យ វាយតម្លៃអំពីការវិវត្តនៃគម្រោងដែលកំពុងអនុវត្តពីចម្ងាយតែប៉ុណ្ណោះ។ ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ នាយកដ្ឋានផ្សព្វផ្សាយ ដែលជាប្រភពព័ត៌មានផ្លូវការរបស់អាជ្ញាធរជាតិអប្សរា បានបញ្ចេញឲ្យដឹងថា៖ ដូចគ្នានឹងឆ្នាំ២០២០នោះដែរ រយៈពេល២ថ្ងៃ ថ្ងៃទី២៤ និងថ្ងៃទី២៥ ខែមិថុនា...
ព័ត៌មានលំអិតខ្លោងទ្វារ តាកាវជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន ហើយខ្លោងទ្វារនេះ បានសង់ឡើងអំពីថ្មភក់ និងថ្មបាយក្រៀម ដែលមានកំពូលរូបព្រះមុខបួនចំនួន៣ នៅពីលើ កំពូលកណ្តាលមានកម្ពស់រហូតដល់២៣ម៉ែត្រ រីឯតាមចំណុចកែងនៃខ្លោងទ្វារ មានរូបព្រះឥន្ទ គង់លើដំរីក្បាលបី ចំណែកនៅខាងលិចមានស្ពានហាលដែលមានលម្អដោយរូបទេវតានិងយក្សទាញព្រ័ត្រ ។ ដោយសារកត្តាអាយុកាល កត្តាអាកាសធាតុ និងសង្គ្រាម បានធ្វើឲ្យដើមឈើដុះលើនិងក្បែរខ្លោងទ្វារនេះ បណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្ស និងទេវតា...
ព័ត៌មានលំអិតឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា គម្រោងកែលម្អសោភ័ណភាព នៅមុខបរិវេណព្រះលានជលដំរី នៃក្រុងអង្គរធំ ដែលបានចាប់អនុវត្តពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១រហូតមកដល់ពេលនេះ គឺក្រុមការងារសម្រេចបានប្រមាណជា៧០ភាគរយហើយ ហើយបើតាមការគ្រោងទុក ក្នុងករណីដែលមិនមានឧបស័គ្គ ការកែលម្អបរិវេណមុខព្រះលានជល់ដំរីនេះ នឹងត្រូវប្រើរយៈពេល៦ខែ ដោយប្រែក្លាយផ្លូវកៅស៊ូ ដែលនៅជាប់នឹងព្រះលានជល់ដំរី ឲ្យក្លាយជាថ្មើរជើង...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ អាជាធរជាតិអប្សរា និងអាជ្ញាធរស្រុកអង្គរធំ បានសហការគ្នាចុះពិនិត្យស្ថានភាពទីទួលបុរាណដ្ឋានមួយកន្លែង មានទីតាំងស្ថិតនៅក្នុងភូមិលៀប ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប ដើម្បីអភិរក្សទួលប្រាសាទនេះឡើងវិញ ក្រោយពីទួលបុរាណមួយកន្លែងនេះ បានរងការឈូសឆាយបំផ្លាញយកដីដាំដំណាំ ពីសំណាក់ពលរដ្ឋនៅតំបន់នោះ។ បើតាមលោក សំ សារ៉េត អនុប្រធានការិយាល័យអភិរក្សប្រាសាទបុរាណ នៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា...
ព័ត៌មានលំអិតខេត្ដសៀមរាប មិនត្រឹមតែជាតំបន់ទេសចរណ៍មានសក្ដានុពលទាក់ទាញភ្ញៀវទេសចរណ៍ដ៍ល្បីល្បាញនៅលើពិភពលោកប៉ុណ្ណោះទេ ប៉ុន្ដែខេត្ដមួយនេះបានបានបង្ហាញ សមិទ្ធិផលផ្នែកកសិកម្មដ៍កម្រថែមទៀតផង គឺផ្លែទុរេន ផ្លែតាង៉ែន ឬមៀនប៉ៃលិន។ ជាក់ស្ដែងចំការទុរេន មួយកន្លែង ស្ថិតនៅជើងភ្នំគូលេន ក្នុងចំណុចចំបន់បីដើម ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្ដសៀមរាប ដែរបាននឹងកំពុងទទួលផលច្រើនគួរឱ្យកត់សំគាល់ផងដែរ ជាពិសេសមានទីផ្សារខ្ពស់។ កសិករមួយរូប ដែលជាម្ចាស់ចំការទុរេន លោក កុយ...
ព័ត៌មានលំអិតបណ្ណាល័យខាងត្បូងនៃប្រាសាទព្រះខ័ន បានបញ្ចប់ការជួសជុលនៅក្នុងខែឧសភា ឆ្នាំ២០២១ ក្រោយពីបណ្ណាល័យមួយនេះមានសភាពទ្រុឌទ្រោម ហើយទ្រេតខ្លាំងទៅជ្រុងខាងត្បូងដោយសារគ្រឹះចុះខ្សោយ និងដើមស្ពង់ធំដុះពីលើដំបូលធ្វើឱ្យប្រេះស្រាំបើកចំហរធំចាប់ពីផ្នែកដំបូល រហូតដល់ខឿនដែលអាចប្រឈមនឹងការដួលរលំ។ លោក ជា សារិទ្ធ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោង បានបញ្ជាក់ថា ចាប់តាំងពីខែសីហា ឆ្នាំ២០២០ រហូតដល់ខែឧសភា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរាបានសហការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក World...
ព័ត៌មានលំអិតលោក ញ៉ែម រស្មី មន្រ្តីបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅថ្ងៃទី០៩ ខែមិថុនានេះថា ប្រសិនបើគ្មានឧបស័គ្គទេការងាស្តារពើក និងស្មៅដែលកើតឡើងដោយសាររុក្ខជាតិតូចៗក្នុងទឹកដូចជា កំប្លោក និងស្លែរដែលកកនៅក្នុងទឹករយៈពេលយូរនៅក្នុងកសិន្ធុ នៃក្រុងអង្គរធំ នឹងបញ្ចប់នៅរយៈពេលបីខែខាងមុខទៀត។ មន្រ្តីបច្ចេកទេសរូបនេះបញ្ជាក់ថា ចាប់តាំងពីថ្ងៃអនុវត្តការងារស្តារពើកជំហានដំបូង កាលពីថ្ងៃទី២៦ ខែមេសា រហូតមកដល់បច្ចុប្បន្ននេះ ក្រុមការងាបានធ្វើការងារស្តារពើកស្មៅបានចំនួនជាង១៥.០០០ម៉ែត្រក្រឡា ពោល...
ព័ត៌មានលំអិតតាមរយៈនៃរូបថតរបស់នាយកដ្ឋានសណ្តាប់ធ្នាប់ នឹងសំណេររបស់នាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរជាតិអប្សរា បានបង្ហាញអំពីសកម្មភាពនៃក្រុមការងារថែទាំ សម្អាតអនាម័យ-បរិស្ថាន ដើម្បីនិរន្តរភាពសម្រស់អង្គរ ហើយអ្វីដែលជាបំណងនៃការចេញបង្ហាញរូបថតនិងសំណេរទាំងនោះ គឺសំដៅទៅរកការអំពាវនាវ ស្វាគមន៍ជាថ្មីទៀតការចូលរួម ពីសំណាក់សាធារណជនទូទៅ និងភ្ញៀវទេសចរ! រសៀលថ្ងៃ០៨ ខែមិថុនា ឆ្នាំ២០២១នេះ នាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ការថែទាំ និងសម្អាតអនាម័យរបស់ក្រុមការងារសម្អាតប្រាសាទ បានធ្វើឱ្យតំបន់រមណីយដ្ឋានអង្គរ មានភាពស្រស់បំព្រងទាំងរដូវប្រាំង និងរដូវវស្សា ។...
ព័ត៌មានលំអិតឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅថ្ងៃទី០៨ខែមិថុនា នេះថា ទោះស្ថិតនៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ប៉ុន្តែអាជ្ញាធរជាតិអប្សរា បាននឹងកំពុងមមាញឹកក្នុងការថែរក្សានូវបរិស្ថានជុំវិញតំបន់អង្គរ ជាពិសេសការតាមដាន និងតួតពិនិត្យជាប្រចាំទៅលើភ្ញៀវទេសចរ ដែលចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងប្រាសាទនានា ដោយបច្ចុប្បន្នយើងសង្គេតឃើញថា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិកំពុងតែមានវត្តមានចូលមកទស្សនាកំសាន្តជាបន្តបន្ទាប់ហើយ ក្រោយពេលបើកអោយចូលទស្សនាអស់រយ:ពេលជាង១ខែប៉ុណ្ណោះ ដែលភ្ញៀវភាគច្រើនជាភ្ញៀវជាតិដែលមកពីបណ្តាខេត្តផ្សេងៗ។ ក្នុងនោះដែរបើតាមការស្រង់ទិន្នន័យ...
ព័ត៌មានលំអិតក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងមមាញឹក ក្នុងការកែលម្អផ្លូវថ្មើរជើង និងទេសភាពនៅខាងមុខប្រាសាទលានជល់ដំរី ដើម្បីលើកសោភណ្ឌភាពប្រាសាទបុរាណ និងធ្វើយ៉ាងណា ដើម្បីទាក់ទាញអ្នកទេសចរណ៍ ដែលមកដល់ពេលនេះ បានសម្រេចប្រមាណជាង៦០%ហើយ ។ លោក សោម សុផារ៉ាត អនុប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្ដរវិស័យ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះថា ការកែលម្អនៅខាងមុខលានជល់ដំរីនេះ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.