នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយលោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បាននាំយកថវិកាចំនួន ២ម៉ឺនដុល្លារអាមេរិច ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ក្នុងក្រុងសៀមរាប ដែលជាមន្ទីរពេទ្យព្យាបាល និងថែទាំសុខភាពទារក...
ព័ត៌មានលំអិតមន្ត្រីនៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ព្រឹត្តិការណ៍ព្រះអាទិត្យរះលើកំពូលប្រាសាទអង្គរវត្ត មិនមែនជាការចៃដន្យនោះទេ ប៉ុន្តែនេះជាការវិភាគយ៉ាងម៉ត់ចត់លើបញ្ហាស្ថាបត្យកម្ម និងតារាសាស្ត្ររបស់បុព្វបុរសខ្មែរ បើតាមការអោយដឹងរបស់លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ព្រឹត្តិការណ៍ព្រះអាទិត្យរះលើកំពូលប្រាសាទអង្គរវត្តនេះមិនមែនជារឿងធម្មតា និង ជាការចៃដន្យនោះទេ គឺជាការគន់គូររបស់ស្ថាបត្យករ វិស្វករ និងតារាសាស្ត្រយ៉ាងល្អិតល្អន់ ហើយបង្កើតជាសំណង់មួយដ៏អច្ឆរិយ ដែលយើងស្គាល់ថាជាអង្គរវត្ត ដែលមានផ្នែកមួយដ៏សំខាន់គឺដំណើរគោចររបស់ព្រះអាទិត្យ...
ព័ត៌មានលំអិតរយៈពេល៤ថ្ងៃ គឺថ្ងៃទី១៦ និងទី២០ ខែកញ្ញា នៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២០នេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិសរុប ១៥២ ២០៨នាក់ ក្នុងនោះភ្ញៀវទេសចរ ជិត៧ម៉ឺននាក់ បានធ្វើដំណើរទៅកម្សាន្តនៅតំបន់រមណីយដ្ឋានធម្មជាតិនានា និងភ្ញៀវទេសចរប្រមាណ ៧ម៉ឺននាក់ទៀត បានទៅទស្សនាប្រាសាទបុរាណ នេះបើតាមការឲ្យដឹងពីលោក ង៉ូវ សេងកាក ប្រធានមន្ទីរទេសចរណ៍...
ព័ត៌មានលំអិតលោក ព្រឿង សុខា ជាមន្ដ្រីនាយកដ្ឋានសណ្ដាប់ធ្នាប់និងសហប្រតិបត្ដិការនៃអាជ្ញាធរជាតិអប្សរា ជាអ្នកមើលការខុសត្រូវនៅប្រាសាទអង្គរវត្ដ និងភ្នំបាខែង បានដឹងនៅល្ងាចថ្ងៃទី២០ ខែកញ្ញានេះថា ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២០នេះ ដែលជាឱកាសក្នុងពិធីភ្ជុំបិណ្ឌនេះ មានភ្ញៀវទេសចរជាច្រើនបានដើរកំសាន្ដនៅក្នុងតំបន់អង្គរ ដូចកាលពីថ្ងៃឈប់សម្រាកចូលឆ្នាំដែរ ប៉ុន្ដែពួកគាត់បានចូលរួមជាច្រើនក្នុងការរក្សាសណ្ដាប់ធ្នាប់ដោយមធ្យោបាយធ្វើដំណើរនិយមួយៗបានចូលចតនៅក្នុងចំណតត្រឹមត្រូវ ដោយគ្រាន់តែមន្ដ្រីសណ្ដាប់ធ្នាប់ណែនំាពួកគាត់បន្ដិចបន្ទួចប៉ុណ្ណោះ ។ ជាមួយគ្នានោះ ការរក្សានូវបរិស្ថានអនាម័យក៍ភ្ញៀវទេសចររក្សាបានល្អប្រសើរដែរ ដូចជាការមិនចោលសំរាមអនាធិបតេយ្យ ការហូបអាហារ...
ព័ត៌មានលំអិតរយៈពេល២ថ្ងៃចុងក្រោយ គឺថ្ងៃទី១៦ និងទី១៧ ខែកញ្ញា នៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២០នេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិសរុប ៦ ៧,០០០នាក់ ក្នុងនោះភ្ញៀវទេសចរ ជិត៣ម៉ឺននាក់ បានធ្វើដំណើរទៅកម្សាន្តនៅតំបន់រមណីយដ្ឋានធម្មជាតិនានា និងភ្ញៀវទេសចរប្រមាណ ៤ម៉ឺននាក់ទៀត បានទៅទស្សនាប្រាសាទបុរាណ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា...
ព័ត៌មានលំអិតប្រជាពលរដ្ឋ១៥០គ្រួសារ សាទរដល់រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា អនុញ្ញាតឲ្យបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិក្នុងស្រុកប្រាសាទបាគង ដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងស្ថានភាពនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា ដោយមានការសម្រួលពីអាជ្ញាធរស្រុកប្រាសាទបាគង បានសម្រេចអនុញ្ញាត ឲ្យបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិ មានឈ្មោះថា បាគងភូមិខ្ញុំ ស្ថិតក្នុងភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានប្រជាពលរដ្ឋចំនួន...
ព័ត៌មានលំអិតកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីជំនាញ អាជ្ញាធរជាតិអប្សរា បានរកឃើញចម្លាក់ប្រអប់ព្រះហស្ថឆ្វេងព្រះពុទ្ធបដិមា មានបណ្ដោយប្រវែងជិតមួយម៉ែត្រ ប្រទះឃើញនៅក្នុងព្រៃចម្ងាយប្រហែល៣០០ម៉ែត្រ ខាងត្បូង ប្រាសាទបាយ័ន ។ លោក ឈូក សុម៉ាឡា មន្ត្រីចុះបញ្ជីបេតិកភណ្ឌរូបី នៃនាយកដ្ឋាន អភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បង្ហាញថា...
ព័ត៌មានលំអិតចម្លាក់ដី ដោយសារការជីកទៅក្នុងដី ដែលរំលេចដោយការសូន្យរូប និងឆ្លាក់រូបជាបន្ទប់គេង មានគ្រែ មានតុកៅអី ប្រៀបដូចជាគេហដ្ឋានត្រកូលអភិជនណាម្នាក់ និងមានរូបភាពផ្កាភ្ញីលើជញ្ជាំង ស្ថិតនៅក្នុងភូមិគោកតឹង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលកសាងឡើងដោយយុវជនពីរនាក់ ជាបងប្អូននឹងគ្នារស់នៅភូមិរការកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង កំពុងទទួលការចាប់អារម្មណ៍ជាខ្លាំងពីប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី ដែលរស់នៅភូមិក្បែរៗ ហើយបាននាំគ្នាទៅលេង និងថតយករូបភាពមកផុសតាមបណ្តាញសង្គមយ៉ាងសប្បាយរីករាយ...
ព័ត៌មានលំអិតអាជ្ញាធរជាតិអប្សរា បានបញ្ចប់គម្រោងការជួសជុលជញ្ជាំង កំផែងក្រុងអង្គរធំ ដំណាក់កាលទី៣ជាស្ថាពរ ដោយទទួលបានជំនួយថវិកាពីរាជរដ្ឋាភិបាលកម្ពុជា នេះបើតាមប្រសាសន៍របស់លោក ម៉ៅ សុខនី អ្នកគ្រប់គ្រងគម្រោងការដ្ឋានជួសជុលកំផែងក្រុងអង្គរធំ នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។ អ្នកគ្រប់គ្រងគម្រោងការដ្ឋាន ជាជនជាតិខ្មែររូបនេះ បញ្ជាក់ថា ទោះបីគម្រោងការជួសជុលជញ្ជាំង កំផែងក្រុងអង្គរធំ ដំណាក់កាលទី៣ បានបញ្ចប់ទៅហើយក្ដី...
ព័ត៌មានលំអិតមុនការផ្ទុះឡើងនៃជំងឺកូវីដ១៩ ប្រជាជនកូវ៉េខាងត្បូង ស្នាក់នៅក្នុងខេត្តសៀមរាប មានប្រមាណជាង១៣០០នាក់ ភាគច្រើនពួកគេជា ផ្ដល់សេវា និង បម្រើការក្នុងវិស័យទេសចរណ៍ ក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងខេត្តសៀមរាប បច្ចុប្បន្ន ពួកគេស្នាក់នៅក្នុងខេត្តត្រឹមតែចន្លោះ៣០០ ទៅ៤០០នាក់ប៉ុណ្ណោះ ដោយសារពួកគេពុំមានការងារធ្វើ នេះបើតាមការឲ្យដឹងពី លោក ផាក វ៉ូ ស៊ុក ប្រធានសមាគមកូរ៉េប្រចាំខេត្តសៀមរាប...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.