ពលរដ្ឋមួយរូប នៅស្រុកពួក ខេត្ដសៀមរាប បានប្រមូលសម្ភារៈបុរាណ និងគល់ឈើចាស់ៗ ដាក់តាំងនៅកន្លែងស្នាក់នៅបណ្ដោះអាសន្នរបស់អ្នកដំណើរ ឬហៅថា Home Stay ដើម្បីបង្កើតការទាក់ទាញអ្នកទេសចរណ៍ និងដើម្បីអភិរក្សរបស់បុរាណទុកសម្រាប់កូនចៅជំនាន់ក្រោយអោយបានស្គាល់ ខណៈដែលផ្ទះសំណាក់ សណ្ឋាគារនៅទីក្រុងសៀមរាប កំពុងរីកចំរើនសម្ភារៈទំនើបៗដាក់បង្ហាញភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ។ លោក ព្រឹក ព្រហ្មមេត្ដា ដែលជាម្ចាស់ផ្ទះស្នាក់នៅបណ្ដោះអាសន្ន បានឲ្យដឹងថា...
ព័ត៌មានលំអិតពិធីបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០ខាងមុខនេះ ក្រសួងទេសចរណ៍ បានកំណត់យកខេត្តបាត់ដំបង ជាខេត្តសម្រាប់ប្រារព្ធពិធីបុណ្យទន្លេ ព្រោះខេត្តបាត់ដំបងមានព្រំដែនទឹកបឹងទន្លេសាប ក្នុងចំណោមខេត្តមួយចំនួនទៀតដែល នៅជុំវិញបឹងទន្លេសាបដែរ រួមមានខេត្តកំពង់ឆ្នាំង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ ។ នៅក្នុងកិច្ចប្រជុំពិភាក្សាការរៀបចំពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង នាថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋលេខាធិការក្រសួងទេសចរណ៍...
ព័ត៌មានលំអិតលោក អោម សុផាណា នាយកប្រតិបត្ដិអង្គការម្លប់បៃតង បានមានប្រសាសន៍ថា កាលពីល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញនេះ ក្រុមសិល្បៈនៃប្រទេសកម្ពុជា និងប្រទេសជប៉ុន បានសហការគ្នាសម្ដែងសិល្បៈរួមគ្នា នៅក្នុងសាលាបរិស្ថានមេត្រី វិទ្យាល័យពួក ដើម្បីសិក្សាស្វែងយល់ពីវិស័យសិល្បៈ វប្បធម៌ និងបន្ដពង្រឹង ពង្រីកចំណងមិត្តភាព សាមគ្គីរវាងប្រទេសទាំងពីរ និងផ្ដល់បទពិសោធន៍គ្នាទៅវិញទៅមករវាងវប្បធម៌នៃប្រទេសទាំងពីរ...
ព័ត៌មានលំអិតព្រឹត្តិកាណ៍ឆ្លងឆ្នាំសកល ២០១៩-២០២០ នារាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ខេត្តសៀមរាប នឹងចូលរួមប្រឡងប្រណាំង ជាបេក្ខភាព “ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ Best Countdown City of the Year”។ តាមរយៈកិច្ចប្រជុំ រៀបចំកិច្ចប្រជុំក្នុងការ តុបតែងលម្អរសោភណ្ឌភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខ...
ព័ត៌មានលំអិតមន្ត្រីសាលាខេត្តសៀមរាប បានឲ្យដឹងថា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២០នេះ រដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងមមាញឹកក្នុងរៀបចំ តុបតែង និងកែលម្អសោភ័ណភាពសួនសាធារណៈក្នុងក្រុងសៀមរាប សម្រាប់ការឆ្លងឆ្នាំសកលនេះ និង សម្រេចឲ្យរួចរាល់តាមគម្រោងផែនការនាល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ ព្រមទាំងមានការបើកភ្លើងទាំងអស់ ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ រហូតដល់ចប់ពិធីឆ្លងឆ្នាំសកល ។ មន្ត្រីសាលាខេត្តសៀមរាប...
ព័ត៌មានលំអិតបារាយណ៍ទឹកថ្លា ឬបារាយណ៍ខាងលិច ជាប្រភពទឹក ដ៏សារៈសំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប សម្រាប់ទាញយកទឹកមកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ លើសពីនោះ វាក៏ជាតំបន់ទេសចរណ៍ដ៏គួរឲ្យទាក់ទាញដល់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ។ តាមឯកសាររបស់អាជ្ញាធរជាតិអប្សរា បារាយណ៍ទឹកថ្លា មានប្រវែងបណ្តោយ៨គីឡូម៉ែត្រនិងទទឹង២.២គីឡូម៉ែត្រ អាចស្តុកទឹកបាន ៥៦លានម៉ែត្រត្រីគុណ(គូប)។ ទឹកនៅក្នុងបារាយទឹកថ្លា មួយផ្នែកត្រូវបានបំលែងជាទឹកស្អាត សម្រាប់ផ្គត់ផ្គង់នៅក្នុងក្រុងសៀមរាប មួយផ្នែកទៀត សម្រាប់ស្រោចស្រពផ្ទៃដីស្រូវប្រាំងប្រមាណ ៤ពាន់ហិចតា។...
ព័ត៌មានលំអិតឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា រសជាតិម្ហូបខ្មែរ គឺមានតម្លៃណាស់ក្នុងការថែរក្សាអត្តសញ្ញាណជាតិ និងជាផ្នែកមួយនៃការរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍វប្បធម៌កម្ពុជា ក្នុងនោះដេរឯកឧត្តម ក៏បានបង្ហាញនូវការគាំទ្រ និងពេញចិត្តចំពោះការព្យាយាម របស់ប្រធានសមាគមចុងភៅកម្ពុជា ដែលមានជំហរក្នុងការជម្រុញឲ្យរសជាតិម្ហូបខ្មែរ ក្លាយជាគោលដៅនៃការថែរក្សាអត្តសញ្ញាណជាតិ និងជាផ្នែកមួយដើម្បីរួមចំណែក ដល់ការអភិវឌ្ឍវិស័យទេសចរណ៍វប្បធម៌កម្ពុជា ។ ឯកឧត្តមមានប្រសាសន៍បែបនេះ ក្នុងពេលដែលឯកឧត្តម មានវត្តមានកាត់ខ្សែបូរ...
ព័ត៌មានលំអិតនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញនេះ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានដំណើរទស្សនកិច្ចស្វែងយល់អំពីស្រ្តីក្នុងសហគមន៍ទេសចរណ៍ ក្នុងខេត្តសៀមរាប រយៈពេលពេញ១ថ្ងៃ ដោយផ្ដោតទៅលើការរស់នៅ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការប្រកបរបររបស់ស្រ្តីក្នុងវិស័យទេសចរណ៍។ ក្នុងដំណើរទស្សនកិច្ចស្វែងយល់អំពីស្រ្តីក្នុងសហគមន៍ទេសចរណ៍ ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍...
ព័ត៌មានលំអិតខេត្តសៀមរាបថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ២០១៩-ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងបើកទិវារត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើទី២៤ឆ្នាំ២០១៩នៅមុខប្រាសាទអង្គរខេត្តសៀមរាប នៅព្រឹកថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ២០១៩នេះថា ព្រឹត្តិការណ៍រត់ពាក់ កណ្តាលម៉ារ៉ាតុងអន្តរជាតិលើទី២៤ឆ្នាំ២០១៩នៅអង្គរឆ្នាំនេះមានអ្នកចូលរួមចំនួន១២១៧៥ នាក់ មកពី៨៥ប្រទេស បើធៀបនឹងកាលឆ្នាំ២០១៨...
ព័ត៌មានលំអិតលោក ម៉ក់ ម៉េងលី និង លោក ប៉ាន សុវណ្ណដាំ ចុងភៅជនជាតិខ្មែរ ២រូប នៃសមាជិកសមាគមចុងភៅកម្ពុជា បាននាំយកមេដាយប្រាក់ចំនួន២គ្រឿងជូនប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍នៃការប្រកួតធ្វើម្ហូប ដណ្តើមពានរង្វាន់ ម៉ាក្រូ ហូរីកា ឆាលិន ២០១៩ (Makro HoReCa Challenge)...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.