ខេត្តសៀមរាប មានសក្ដានុពលយ៉ាងខ្លាំង ក្នុងការច្នៃប្រឌិតធនធានធម្មជាតិជាតំបន់ទេសចរណ៍ និងផ្ដល់ចំណូលដល់ប្រជាពលរដ្ឋផ្ទាល់ក្នុងមូលដ្ឋាន តួយ៉ាងសហគមន៍បឹងឈូក ក្នុងស្រុកបន្ទាយស្រី បានជួយដល់ជីវភាពប្រជាពលរដ្ឋ ពីវិស័យទេសចរណ៍។ សហគមន៍បឹងឈូក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប បានជួយលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ទេសចរណ៍មូលដ្ឋាន បង្កើនប្រាក់ចំណូល និងការងារដល់ប្រជាជន តាមរយៈវិស័យទេសចរណ៍ លើសពីនោះវាក៏ជាកន្លែងអភិរក្សជីវៈចម្រុះដ៏សំបូរបែប រួមនិងសត្វស្លាបរាប់រយប្រភេទផងដែរ នេះបើតាមការលើឡើងរបស់ប្រធានសហគមន៍ លោក ភួង...
ព័ត៌មានលំអិតព្រៃឈើមានតួនាទីយ៉ាងសំខាន់ ក្នុងការជួយថែរក្សាដំណើរការនៃប្រព័ន្ធអេកូឡូស៊ី ជួយកាត់បន្ថយឥទ្ធិពលជាអវជ្ជមានពីការប្រែប្រួលអាកាសធាតុ និងទប់ស្កាត់ទឹកជំនន់ ខ្យល់ ព្យុះ ការហូរច្រោះដី គ្រោះរាំងស្ងួត និងជួយស្រួបយកជាតិពុលពីបរិយាកាសជាដើម និងផ្តល់នូវផលអនុផលព្រៃឈើ ជាច្រើន ដល់ប្រជាពលរដ្ឋដោយផ្ទាល់ ដែលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាសហគមន៍។ យោងតាមរបាយការណ៍របស់នាយកដ្ឋានជីវភាពសហគមន៍ នៃក្រសួងបរិស្ថាន បានឲ្យដឹងថា តាមគម្រោងជំរុញភាពធន់របស់សហគមន៍ជនបទរស់នៅក្នុងតំបន់ការពារធម្មជាតិទៅនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា នាយកដ្ឋានជីវភាពសហគមន៍ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានផ្តល់កូនឈើព្រៃចំនួន...
ព័ត៌មានលំអិតកំណាយស្រាវជ្រាវបុរាណវិទ្យានៅប្រាសាទបន្ទាយក្តី បានចាប់ផ្តើមឡើងនៅថ្ងៃទី១០ និងបញ្ចប់នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដើម្បីដឹងអំពីការវិវឌ្ឍនៃរចនាសម្ពន្ធ និងទំនាក់ទំនងរបស់សំណង់នីមួយៗ ព្រមទាំងការបណ្ដុះបណ្ដាលដល់និស្សិតមហាវិទ្យាល័យបុរាណវិទ្យា និងស្ថាបត្យកម្ម ក្នុងកម្មវិធីបណ្ដុះបណ្ដាលរបស់សាកលវិទ្យាល័យសូហ្វីយ៉ា។ លោក ញឹម សុធាវិន្ទ អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន បានឱ្យដឹងថា នៅឆ្នាំ២០១៩ យើងបានធ្វើកំណាយនៅទីតាំងនៃសំណង់មួយហៅថា «ខឿនព្រះពុទ្ធសាសនា»...
ព័ត៌មានលំអិតប្រកាសលេខ ១១៩ ប្រ.ក ស្តីពីការគ្រប់គ្រងការនាំចេញ-នាំចូលវត្ថុសិល្បៈ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ដែលមានទិដ្ឋភាពរួម ដើម្បីទប់ស្កាត់ការនាំចេញវត្ថុបូរាណដោយខុសច្បាប់ និងមានគោលដៅកំណត់នីតិវិធីនៃការដាក់ពាក្យស្នើសុំ ការកំណត់កម្រៃសេវារដ្ឋបាលសមត្ថកិច្ច ក្នុងការពិនិត្យនិងការផ្តល់លិខិតអនុញ្ញាតិ ការនាំចេញវត្ថុសិល្បៈទៅក្រៅប្រទេស ការផ្អាកនិងបញ្ឈប់ជាផ្លូវការចំពោះអាជីវកម្មលក់វត្ថុសិល្បៈណា មិនអនុវត្តតាមគោលការណ៍ច្បាប់ បានស្ថិតនៅក្នុងវេទិកាពិគ្រោះយោបល់យ៉ាងសំខាន់នៃអង្គសិក្ខាសាលាមួយ ដើម្បីប្រសិទ្ធភាពនៃការអនុវត្តប្រកាសនោះ នាថ្ងៃអនាគត ។...
ព័ត៌មានលំអិតកាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ លោក ឈូក សុម៉ាឡា មន្ត្រីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានទទួលវត្ថុបុរាណចំនួន៥ប្រភេទ ពីលោកវីរសេនីយ៍ត្រី ជុំ សុវណ្ណ នាយផ្នែកនីតិវិធី នៃអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ដែលវត្ថុបុរាណទាំង៥នេះ ត្រូវបានយកទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យនាយកដ្ឋាន ដើម្បីចុះបញ្ជីទៅតាមបច្ចេកទេស និងរៀបចំសំណើរសម្រាប់យកទៅរក្សាទុកនៅសារមន្ទីរនរោត្តម សីហនុអង្គរ...
ព័ត៌មានលំអិតតាមខ្លឹមសារនៃលិខិតមួយរបស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា នឹងរៀបចំបាឋកថាស្ដីអំពី «វប្បធម៌សំស្ក្រឹត និងការសិក្សានៅសម័យមុនអង្គរនិងសម័យអង្គរ» នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ នៅសាលសន្និសីទអង្គរ នៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ ដែលបាឋកថានេះ ធ្វើឡើងដោយកញ្ញាបណ្ឌិត ឆោម គន្ធា អ្នកជំនាញផ្នែកសិលាចារឹករបស់អាជ្ញាធរជាតិអប្សរា។ កញ្ញាបណ្ឌិត ឆោម...
ព័ត៌មានលំអិតលោកស្រីបណ្ឌិត ឆោម គន្ធា អ្នកជំនាញសិលាចារឹក នៃមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា មានភស្ដុតាងមួយចំនួនដែលបង្ហាញថា មនុស្សសម័យដើម បានចាត់ទុកសិលាចារឹកជាវត្ថុសក្ការៈបូជា ប្រៀបដូចជាព្រះបដិមាដូច្នោះដែរ តួយ៉ាងផ្ទាំងចម្លាក់នៅប្រាសាទបាយ័ន ដែលក្នុងនោះគេឃើញមានកិច្ចពិធីមួយ ដោយមានផ្ទាំងសិលាចារឹកតម្កល់នៅកន្លែងខ្ពស់មួយ និងមានមនុស្សម្នារៀបចំកិច្ចពិធីអបអរនិងលើកតម្កើង ដូច្នេះអក្សរថ្ម ឬសិលាចារឹក គឺជាវត្ថុដែលគេការពារយ៉ាងយកចិត្តទុកដាក់ ហើយលើសពីនេះទៅទៀត នោះ...
ព័ត៌មានលំអិតតាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ថ្មីៗនេះមហាជនបានធ្វើការចែករំលែកពេញបណ្តាញសង្គម នូវរូបភាពជាច្រើនសន្លឹករបស់ភរិយាអភិបាលខេត្តសៀមរាប គឺលោកជំទាវ ទាង អេង ទៀ សីហា ភ្ជាប់ជាមួយនឹងសារកោតសរសើរពេញៗមាត់ថា បានទាំងសម្រស់ និងមានគំនិតលើកស្ទួយស្នាដៃខ្មែរទៀតផង។ ការលើកឡើងបែបនេះ បន្ទាប់ពីមហាជនសង្កេតឃើញថា រាល់កម្មវិធីតូចធំនានា លោកជំទាវតែងតែប្រើប្រាស់កាបូបដៃធ្វើពីដើមកំប្លោក ឬហៅថាកាបូបចាក់ ដែលជាស្នាដៃកូនខ្មែរ មើលទៅស្អាតសាកសម និងថ្លៃថ្នូរតែម្តង។...
ព័ត៌មានលំអិតកញ្ញា Juanita Erasso ជាយុវជនស្ម័គ្រចិត្តមកពីប្រទេស Colombia បានឱ្យដឹងថា នេះជាលើកទីមួយហើយដែលកញ្ញាបានចូលរួមជាយុវជនស្ម័គ្រចិត្តនៅរមណីយដ្ឋានអង្គរ និងបានស្វែងយល់អំពីការគ្រប់គ្រង ជួសជុល អភិរក្ស សហគមន៍ និងយល់ដឹងពីក្រមប្រតិបត្តិអង្គរដែលជាចំណុចដែលទេសចរគ្រប់រូបត្រូវប្រតិបត្តិ ហើយរមណីយដ្ឋានអង្គរ ជាបុរាណដ្ឋាន និងបុរាណវិទ្យា ដែលមានវិសាលភាពធំមួយ ហើយនៅទីនេះមានប្រជាជនរស់នៅ បន្តគោរពប្រតិបត្តិនូវជំនឿសាសនារបស់ខ្លួនយ៉ាងរស់រវើក រីឯការគ្រប់គ្រងបេតិកភណ្ឌវិញ មានភាពខុសគ្នាពីប្រទេស...
ព័ត៌មានលំអិតដោយសារតែមានគ្រោះរាំងស្ងួត ឬខ្សត់ភ្លៀង អ្នកភូមិលាងដៃ បានគៀងគរគ្នាដើម្បីរៀបចំប្រារព្ធពិធីបួសសួងសុំទឹកភ្លៀងនៅបរិវេណប្រាសាទនាគព័ន្ធដែលជាទំនៀមពីបុរាណ។ នៅឆ្នាំនេះ កម្មវិធីនេះត្រូវបានរៀបចំធ្វើនៅថ្ងៃទី១៣ និង១៤ ខែសីហា ដោយមានអ្នកចូលរួមប្រមាណ២០០អង្គ/នាក់។ លោកយាយ ហៃ វឿន វ័យ៧០ឆ្នាំជាចាស់ព្រឹទ្ធិចារ្យមួយរូប ដែលផ្តើមគំនិតរៀបចំពិធីបួងសួងសុំទឹកភ្លៀងនេះបានឱ្យដឹងថា ពិធីនេះជាទំនៀមអ្នកភូមិលាងដៃតែងធ្វើមិនដែលរំលងឡើយ គឺរាល់ឆ្នាំដែលក្រមានភ្លៀងឬជាប់គ្រោះរាំងស្ងួតជាដើម។ លោកយាយបន្ថែមថា នៅឆ្នាំនេះសង្កេតឃើញថាមានគ្រោះរាំងស្ងួតខ្លាំង អ្នកភូមិមិនរំពឹងទទួលបានទឹកភ្លៀងច្រើនពេកទេបន្ទាប់ពីរៀបចំពិធីសុំទឹកភ្លៀងរួច តែយ៉ាងណាអ្នកភូមិនៅតែធ្វើដើម្បីបន់អស់បារមីទេវតាថែរក្សាភពផែនដី...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.