ខួបអនុស្សារីវយ៍ ៩ឆ្នាំ នៃក្លឹបម៉ូតូ BMW កម្ពុជា និងព្រឹត្តិការណ៍កីឡាទេសចរណ៍ IRON MAN RALLY 2024 មកពីប្រទេសថៃ បានរៃអង្គាសថវិកាសប្បុរសធម៌សរុបចំនួន ៦ ៨០០ដុល្លារអាមេរិក ដើម្បីជូនដល់មន្ទីរពេទ្យកុមារអង្គរ ស្ថិតក្នុងខេត្តសៀមរាប ដែលជាការរួមចំណែកក្នុងជួយសង្គ្រោះជីវិតកុមារកម្ពុជានៅទូទាំងប្រទេស ប្រកបដោយគុណភាព និងមិនគិតថ្លៃ។ ក្នុងមានអាជ្ញាធរខេត្តសៀមរាប...
ព័ត៌មានលំអិតព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ស្ថិតនៅភូមិបន្ទាយឈើ ក្នុងសង្កាត់ទឹកវិលក្រុង/ខេត្តសៀមរាប បានមូលមតិគ្នាប្រារព្ធធ្វើពិធីបុណ្យទេសនាមហាវេស្សន្តរជាតកទៅតាមប្រពៃណីព្រះពុទ្ធ សាសនា ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិកាគ្រប់សន្តានដែលបានចែកឋានទៅកាន់បរលោក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះចៅអធិការវត្តស្វាយរមៀត មានសង្ឃដីកាថា...
ព័ត៌មានលំអិតព្រះគ្រូ ធម្មសិរីញាណ ឡម លឿម ព្រះវិន័យធរវត្តដំណាក់ ក្រុងសៀមរាប ខេត្តសៀមរាប បានមានព្រះដីកាឱ្យដឹងក្នុងពិធីរាប់បាត្រព្រះសង្ឃចំនួន១៦៧អង្គនៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២៤ថា៖ពិធីបុណ្យមាឃបូជាជាពិធីបុណ្យដ៏ធំនិងសំខាន់មួយក្នុងចំណោមបុណ្យផ្សេងៗរបស់ព្រះពុទ្ឋសាសនានិងត្រូវបានភិក្ខុ សាមណេរ ព្រមទាំងប្រជាពុទ្ឋបរិស័ទ តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃ១៥កើត ខែមាឃ ដើម្បីរំឭកទៅដល់ព្រឹត្តិការណ៍ដ៏សំខាន់ ២ ដែលបានកើតឡើង នៅក្នុងពេលដែលព្រះពុទ្ធជាម្ចាស់ ទ្រង់ព្រះធរមាននៅឡើយ។ ព្រឹត្តិការណ៍សំខាន់ ទី១ គឺពេលដែលព្រះអង្គទ្រង់ប្រជុំព្រះភិក្ខុសង្ឃចំនួន...
ព័ត៌មានលំអិតលោកជំទាវ ទុយ ជិ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ដសៀមរាប នៅព្រឹកថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារ អញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងចែកអំណោយស្ដ្រីមាតាទារក និងកុមារ ដើម្បីអបអរសាទរ ទិវាជាតិសុខភាពមាតា ទារក និងកុមារ ដែលធ្វើឡើងនៅមណ្ឌលសុខភាព ពង្រក្រោម ឃុំពង្រងក្រោម ស្រុកជីក្រែង ខេត្ដសៀមរាប...
ព័ត៌មានលំអិតព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តវត្តប្រាសាទគោកចក ក្នុងសង្កាត់គោកចក ក្រុងសៀមរាប បានមូលមតិគ្នាប្រារព្ធធ្វើពិធីបុណ្យទេសនាមហាវេស្សន្តរជាតក ទៅតាមប្រពៃណីព្រះពុទ្ធ សាសនា និងរាប់បាត្រព្រះសង្ឃ១០៨អង្គ ដែលពិធីបុណ្យនេះប្រារព្ភទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិកាគ្រប់សន្តានដែលបានចែកឋានទៅកាន់បរលោក។ ព្រះចៅអធិការវត្តប្រាសាទគោកចក ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន...
ព័ត៌មានលំអិតអគារសម្ភពដែលជាសមិទ្ឋិផលថ្មីមួយទៀតរបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬ មន្ទីរពេទ្យគន្ធបុប្ផាទី៣ ខេត្តសៀមរាប ត្រូវបានសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា និងជាអនុប្រធានមូលនិធិគន្ធបុប្ផាកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ សាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានឲ្យដឹងថា ពីមួយថ្ងៃទៅមួយថ្ងៃមន្ទីរពេទ្យនេះមានអ្នកជំងឺកាន់តែកើនឡើង...
ព័ត៌មានលំអិតសម្រាប់តែរាជធានីភ្នំពេញ នៅរៀងរាល់ ៥នាទី មានប្រជាពលរដ្ឋត្រូវការឈាម ដើម្បីសង្គ្រោះចន្លោះ ៣០០ទៅទៅ៤០០ប្លោក រីឯតម្រូវការទូទាំងប្រទេស កម្ពុជាត្រូវការឈាមប្រមាណ ១៤ម៉ឺនប្លោកក្នុងមួយឆ្នាំ។ នេះបើតាមការលើកឡើងរបស់ លោកវេជ្ជបណ្ឌិត សុខ ប៉ូ នាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងព្រឹត្តិការណ៍បរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ "ឈាមខ្ញុំជារបស់អ្នក ឈាមអ្នកជារបស់ខ្ញុំ" នារសៀលថ្ងៃទី០៣...
ព័ត៌មានលំអិតព្រឹត្តិការណ៍បរិច្ចាគឈាម ក្រោមប្រធានបទ "ឈាមខ្ញុំជារបស់អ្នក ឈាមអ្នកជារបស់ខ្ញុំ" ដែលរៀបចំផ្សារទំនើបហឺរីថេកវ៉ក (Heritage Walk) ក្នុងក្រុងសៀមរាប នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មានអ្នកចូលរួមបរិច្ចាគឈាមប្រមាណ ៣០០នាក់។ ព្រឹត្តិការណ៍នេះ រៀបចំដោយមូលនិធិឈាម នី មុន្នីនាថ ដោយទទួលបានការគាំទ្រពី ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប...
ព័ត៌មានលំអិតពិធីបុណ្យផ្កាប្រាក់សាមគ្គី ដែលផ្តួចផ្ដើមឡើងដោយព្រះគ្រូចៅអធិការ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និងប្រជាពុទ្ឋបរិស័ទចំណុះជើងវត្តអធ្វា ក្រុងសៀមរាបកាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤កន្លងទៅនេះ ប្រមូលបច្ច័យបានចំនួន ៤២លាន និង ៣៤៣ដុល្លារ សម្រាប់យកទៅប្រើប្រាស់ក្នុងស្ថាបនាផ្លូវបេតុងថ្មី ស្របតាមរបងវត្តប៉ែកខាងជើង ឆ្លងកាត់ភូមិចំនួន៤ នៃសង្កាត់សៀមរាប។ បើតាមគណៈកម្មការវត្ត បានឲ្យដឹងថា កាលពីមុនជាផ្លូវដីក្រហម...
ព័ត៌មានលំអិតសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ព្រះគ្រូចៅអធិកាវត្តរាជបូណ៌ ខេត្តសៀមរាប បានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមឲ្យមានប្រយោជន៍សម្រាប់ពុទ្ធសាសនា និងសង្គមជាតិ ហើយនៅតាមវត្តអារាមទាំងអស់ សូមរៀបចំវត្តអារាមឲ្យក្លាយទៅជាតំបន់ទេសចរណ៍តាមបែបពុទ្ធសាសនា ពិសេសគឺសូមបង្កើតឲ្យមានមូលនិធិមនុស្សធម៌តាមវត្តអារាម ដើម្បីចូលរួមចំណែកក្នុងការងារសង្គម និងមនុស្សធម៌។ ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃលើកទី៣១ នៅខេត្តសៀមរាប នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចព្រះព្រហ្មរតនមុនី បានគូសបញ្ជាក់ថា...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.