សាសនា និង មនុស្សធម៌

សាសនា និង មនុស្សធម៌

លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យសម្តេចឪ ក្រុងសៀមរាប រៀបចំពិធីអភិសេធរូបសំណាកបុព្វបុរសខ្មែរ ៣ព្រះអង្គ និងរាប់បាត្រព្រះសង្ឃ ៧០អង្គ

ថ្នាក់ដឹកនាំលាសា រួមនឹងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យសម្តេចឪ ក្រុងសៀមរាប និងមាតាបិតាអាណាព្យាបាលសិស្ស នៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បានរៀបចំពិធីអភិសេធរូបសំណាកចំនួន៣អង្គរ រួមមាន៖ ព្រះអង្គសូរ្យវរ្ម័នទី២ ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្ទ្រទេវី និងរៀបចំរាប់បាត្រព្រះសង្ឃ ៧០អង្គ ដើមី្បឧទិ្ទសបុណ្យកុសលជូនដល់បុព្វបុរស និងអ្នកសេ្នហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ ពីបនប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ...

ព័ត៌មានលំអិត

កុមារកំព្រាជាង៨០នាក់ រស់នៅក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ទទួលបានអំណោយជាសម្ភារៈប្រើប្រាស់ និងសិក្សាពីក្រុមហ៊ុនដឹកជញ្ចូនអ្នកដំណើរ ឡារីតា

ដើម្បីចូលរួមចំណែកជាមួយការងារសង្គម និងជួយដល់កុមារគ្មានទីពឹង នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះ ក្រុមហ៊ុនដឹកជញ្ចូនអ្នកដំណើរ Larryta Express សាខាខេត្តសៀមរាប បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់ និងសិក្សាមួយចំនួន ចែកជូនដល់ប្អូនកុមារកំព្រាគ្មានទីពឹងចំនួន ៨៥នាក់ ដែលកំពុងស្នាក់នៅ និងសិក្សារៀនសូត្រក្នុងមជ្ឈមណ្ឌលកុមារកំព្រាខេត្ត, មណ្ឌលអង្គការខ្យូសេ ហ្វ័ររឹម និងមណ្ឌលសំចតសង្គមកិច្ច ស្ថិតក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប។...

ព័ត៌មានលំអិត

រដ្ឋបាលស្រុកក្រឡាញ់ រៀបចំពីធីបួងសួងចម្រើនសេចក្តីសុខ នៅទីតាំងរូបសំណាកព្រះវិស្ណុជិះគ្រុឌថ្លែងស រង្វង់មូលផ្លូវបំបែកទីប្រជុំជនស្រុក

កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤នេះ រដ្ឋបាលស្រុកក្រឡាញ់ បានរៀបចំពិធីបួងសួងសុំសេចក្តីសុខចម្រើន នៅទីតាំងរូបសំណាកព្រះវិស្ណុជិះគ្រុឌថ្លែងស នារង្វង់ មូលផ្លូវបំបែកទីប្រជុំជនស្រុក ទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ដើម្បីដេញឧបទ្រុឌចង្រៃ និងសុំសេចក្តីសុខចម្រើន ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល២០២៤ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និង ឯកឧត្តម...

ព័ត៌មានលំអិត

មជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងវប្បធម៌រុស្ស៊ី នាំយកអំណោយ និងសម្ភារៈសិក្សាចែកជូនសិស្សានុសិស្សមានជីវភាពខ្វះខាត និងលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប

ដោយមើលឃើញពីការខិតខំសិក្សារបស់ក្មួយៗដែលមានជីវភាពខ្វះខាត និងទឹកចិត្តរបស់លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត ក្នុងសហគមន៍នៃសង្កាត់ទឹកវិល ក្រុងសៀមរាប នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រុមការងារមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី បាននាំយកអំណោយសប្បុរសធម៌ ជាស្បៀងអាហារ និងសម្ភារៈសិក្សាមួយចំនួន ចែកជូនដល់សាលាបណ្ដុះបណ្ដាលភាសាអង់គ្លេសសហគមន៍ (EECFC) ដើម្បីលើកទឹកចិត្តដល់សាលាសហគមន៍មួយនេះ បន្តបណ្ដុះបណ្ដាលកុមារតូចៗដែលខ្វះលទ្ធភាព ក៏ដូចជាចែករំលែកក្ដីស្រឡាញ់ដល់ពួកគាត់ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលនាពេលខាងមុខ។ តាមការឱ្យដឹងពី លោក...

ព័ត៌មានលំអិត

សិស្សានុសិស្សមានជីវភាពក្រីក្រក្នុងស្រុកអង្គរធំ ទទួលបានអំណោយជាសម្ភារៈសិក្សាពីសប្បុរសជនប្រទេសសឹង្ហបុរី និងព្រះសង្ឃក្នុងក្រុងសៀមរាប

នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ ប្អូនៗសិស្សានុសិស្សដែលមានជីវភាពក្រីក្រចំនួន ៧០នាក់ នៅក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យនានា ក្នុងស្រុកអង្គរធំ បានទទួលអំណោយជាកង់ និងសម្ភារៈសិក្សា ពីព្រះសង្ឃក្នុងក្រុងសៀមរាប និងសប្បុរសជនសមាគមសង្រ្កោះជីវិតប្រទេសសឹង្ហបុរី ដោយក្នុងម្នាក់ទទួលបាន៖ កង់ចំនួន១ សៀវភៅ២ក្បាល ប៊ិច២ដើម និងថវិកាមួយចំនួន។ លោក ហ្កូ តុងហុង...

ព័ត៌មានលំអិត

បងប្អូនអ្នករស់នៅជាមួយមេរោគអេដស៍ ៣៤នាក់ ក្នុងស្រុកស្វាយលើ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

នៅព្រឹកថ្ងៃ៨ ខែធ្នូ ឆ្នាំ២០២៣ បងប្អូនអ្នករស់នៅជាមួយមេរោគអេដស៍ចំនួន ៣៤នាក់ ស្រី ១៧នាក់ រស់នៅក្នុងស្រុកស្វាយលើ ខេត្តសៀមរាប បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដោយក្នុងម្នាក់ទទួលបាន៖ អង្ករ ៣០គីឡូក្រាម មុង១ ភួយ១ សារុង១ ក្រមា១ មី១កេស ត្រីខ១យួរ...

ព័ត៌មានលំអិត

សិស្សានុសិស្សជាង៣រយនាក់ ក្នុងស្រុកប្រាសាទបាគង ខេត្ដសៀមរាប ទទួលបានសម្ភារៈសិក្សាពីសប្បុរសជននៃប្រទេសចិន

សិស្សានុសិស្សជាង ៣០០នាក់ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ តាប៉ាង ក្នុងឃុំអំពិល ស្រុកប្រាសាទបាគង ខេត្ដសៀមរាប កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ទទួលបានអំណោយជាសម្ភារៈសិក្សាពីសប្បុរសជននៃអង្គការមូលនិធិរ៉ូតារី មកពីប្រទេសចិន ដើម្បីលើកទឹកចិត្ដដល់ពួកគាត់ដែលកំពុងសិក្សានិងខ្វះខាតក្នុងគ្រួសារ។ លោក លី ឃុនថៃ ប្រធានកិត្ដិយ សសមាគមមូលនិធិទ្រទ្រង់ការអភិវឌ្ឍន៍នៃកម្ពុជា មានប្រសាសន៍...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយចូលរួមបុណ្យសពពលរដ្ឋ៧នាក់ ដែលបានស្លាប់ក្នុងករណីក្រឡាប់រថយន្តនៅភ្នំគូលេន

នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី បាននាំយកអំណោយមនុស្សធម៌ចូលរួមបុណ្យសពប្រជាពលរដ្ឋចំនួន ៧នាក់ ដែលបានស្លាប់ក្នុងករណីក្រឡាប់រថយន្តនៅចំនុចផ្លូវឡើងភ្នំគូលេន ផ្នែកខាងតើតស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ។ សូមជម្រាបថា ពលរដ្ឋទាំង៧នាក់ដែលបានស្លាប់៧នាក់...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប ផ្ដល់អំណោយលើកទឹកចិត្តក្រុមអ្នកអនាម័យក្រោយបានចូលរួមយ៉ាងសកម្មភាពក្នុងការថែរក្សាអនាម័យក្នុងក្រុងកន្លងមក

បន្ទាប់ពីបានបំពេញភារកិច្ចក្នុងការចូលរួមថែរក្សាអនាម័យទូទាំងក្រុងសៀមរាប ជាពិសេសនាថ្ងៃព្រះរាជពិធីបុណ្យអុំទូកក្នុងក្រុងសៀមរាប កាលពីកន្លងទៅនេះ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បាននាំយកអំណោយមួយចំនួនប្រគល់ជូនដល់បងប្អូនអ្នកអនាម័យជាង ១០០នាក់ មកពីអង្គភាពចំនួន៥ ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់ដែលបានចូលរួមថែរក្សាអនាម័យក្នុងក្រុងសៀមរាបកន្លងមកបានយ៉ាងល្អ។ ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សោភ័ណ មានប្រសាសន៍ថា សម្រាប់ការចោលសំរាមរបស់ពលរដ្ឋបច្ចុប្បន្ន...

ព័ត៌មានលំអិត

សមត្ថភាពខ្ពស់ក្នុងការព្យាបាលជំងឺកុមាររបស់វេជ្ជបណ្ឌិតជាជនជាតិខ្មែរ គឺជាអ្វីដែលលោកវេជ្ជបណ្ឌិតរិចន័រចង់បាន នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧

កាលពីពេលថ្មីៗនេះ វេជ្ជបណ្ឌិតជំនាញវះកាត់បីនាក់ នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប បានធ្វើការវះកាត់ចំពោះទារកដែលមានអវៈយវៈលើសដោយជោគជ័យ និងអមដោយការសាទរយ៉ាងក្រៃលែងពីសំណាក់ពលរដ្ឋកម្ពុជា។ សម្រាប់ភាពជោគជ័យក្នុងបេសកកម្មសង្គ្រោះជីវិតកុមារកម្ពុជានេះ អគ្គនាយកមន្ទីរពេទ្យគន្ឋបុប្ផា លោកវេជ្ជបណ្ឌិត ដេនិស ឡូរ៉ង់ (Dr Denis Laurent ) បានបញ្ជាក់នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ការសម្រេចបានជោគជ័យនូវបេសកកម្មសង្គ្រោះកុមារនេះគឺជាការចង់បានបំផុតរបស់លោកវេជ្ជបណ្ឌិត ប៊ីត...

ព័ត៌មានលំអិត
Page 21 of 110 1 20 21 22 110

Recommended

សូម Like និង Follow ពួកយើង